ព័ត៌មាន

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ អនុញាតិឲ្យឯក​អគ្គរដ្ឋទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​សហព័ន្ធរុស្ស៊ី ​ចូល​​ជួប​​​សំ​​ដែ​ង​​កា​រ​គួរ​​ស​ម​ និង​​ជម្រាប​លា
នាយកដ្ឋានព័ត៌មាន(៣)
67
1532 សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ អនុញាតិឲ្យឯក​អគ្គរដ្ឋទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​សហព័ន្ធរុស្ស៊ី ​ចូល​​ជួប​​​សំ​​ដែ​ង​​កា​រ​គួរ​​ស​ម​ និង​​ជម្រាប​លា

     សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អនុញាតិឲ្យ​ ឯកឧត្តម Dmitry​ Tsvet​kov​ ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​សហព័ន្ធរុស្ស៊ី ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ចូល​ជួប​សំ​ដែង​ការ​គួរ​សម​ និង​ជម្រាប​លា ​ក្នុង​ឱកាស​ដែល​ ឯកឧត្តម ឯកអគ្គរដ្ឋទូត​រូប​នោះ​បាន​បញ្ចប់​អាណត្តិ​ការ​ទូត​របស់​ខ្លួន​នៅ​កម្ពុជា​ កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០​នេះ ​នៅ​បន្ទប់​សវនាការ​សម្ដេច​ពិជ័យ​សេនា​ នា​អាគារ​មិត្ត​ភាព​ ទីស្ដីការគណៈរដ្ឋមន្ត្រី ​ក្នុង​ទីក្រុង​ភ្នំពេញ​។​

ឯកឧត្តម Dmitry​ Tsvet​kov​ ឯក​អគ្គរដ្ឋទូត​វិសាមញ្ញ ​និង​ពេញ​សមត្ថភាព​សហព័ន្ធរុស្ស៊ី ​ដែលត្រូវបានបញ្ចប់​អាណត្តិ​ការ​ទូត​របស់​ខ្លួន​នៅ​កម្ពុជា


     ក្នុងជំនួបនា​ឱកាស​នោះ ​ឯកឧត្តម Dmitry Tsvetkov បា​ន​សម្ដែង​នូវ​អំណរ​គុណ​ចំពោះ​ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ​ រួម​និង​ថ្នាក់​ដឹក​នាំ​ក្នុង​ក្រសួង​ការ​ពា​រជាតិ ​ដែល​បាន​ផ្ដល់​ឱកាស​ឲ្យ​រូប​ឯកឧត្តម ដែលជាឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាពស​ហព័ន្ធ​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ ដែល​ត្រូវបញ្ចប់​អាណត្តិការទូត ​បាន​ចូល​ជួប​សំដែង​ការ​គួរ​សម​ និ​ងជម្រាបលាក្នុងឱកាសនេះ។ ឯកឧត្តម​ Dmitry​ Tsvetkov​ បាន​សម្ដែង​នូវ​អំណរ​គុណ​ជា​អនេក​ចំពោះ​ សម្ដេច​ពិជ័​យសេនា​ ទៀ បា​ញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំ​ងថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ក្រសួង​ការ​ពារ​ជាតិ ​អគ្គមេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ​នឹង​គ្រ​ប់​បណ្ដា​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ ដែល​ក្នុង​រយៈ​ពេល​នៃ​ការ​បំពេញ​បេសកកម្ម​ការ​ទូត​របស់​ឯកឧត្តម​ នៅ​កម្ពុជា​ កងយោធ​ពលខេមរ​ភូមិន្ទ ​បាន​រួម​សហប្រតិបត្តិការ​ បង្ក​គ្រប់​លក្ខណៈ​សម្បត្តិ​ ងាយ​ស្រួល​គ្រប់​បែប​យ៉ាង​ដល់​រូប​ឯកឧត្តម​ រួមនឹងសហការី ក្នុងការបំពេញ​បេសកកម្មការ​ទូត​ ក្នុង​ការ​រឹត​ចំណង​សាមគ្គីភាព​ មិត្តភាព ​និង​កិច្ចសហប្រតិបត្តិការ​ទំនាក់​ទំនង​ល្អ​ រវៀង​រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​កង​យោធពល​ខេមរ​ភូមិន្ទ​ នៅ​កម្ពុជា​ រហូត​ទទួល​បាន​ជោគ​ជ័យ​ក្រោយ​ពេល​បញ្ចប់​អាណត្តិ​ការ​ទូត​នេះ​។ ឯកឧត្តម​អគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី បានលើក​ឡើង​អំពី​កង្វល់​របស់​ប្រជាជន​ នៅ​ទូទាំងពិ​ភព​លោក​ អំពី​ការ​រីករាយ​ នៃ​ជំងឺផ្លូវ​ដង្ហើម​ វីរុសកូរ៉ូណា (Covid 19) ដែល​បាន​នឹង​​កំពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ នៅ​គ្រប់​បណ្តា​ប្រទេស​ ក្នុង​តំបន់​អាស៊ី អឺ​រ៉ុប ​អាហ្វ្រិ​ច អាមេរិច​ និង​តំបន់​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ ដែ​ល​មាន​អ្នក​ឆ្ល​ង និង​អ្នក​ស្លាប់​ កើន​ឡើង​ជា​រៀងរាល់ថ្ងៃ​។​ 

សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​


     សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​បញ្ជា​ក់​ថា​៖ សម្តេច​សូម​ចូល​រួម​អបអរសាទរ​ចំពោះ​ភាព​ជោគ​ជ័យ​ នៃ​ការ​បំពេញ​ការ​ងារ​ កា​រទូត​របស់​ ឯកឧត្តម Dmitry Tsvetkov នៅកម្ពុជា និងស្វាគមន៍​ជានិច្ច ចំពោះគ្រប់បេសក​កម្ម​ការ​ទូត​ របស់​បណ្ដាប្រទេស​ជា​មិត្ត​មក​កាន់​ប្រទេស​កម្ពុជា​។ សម្ដេច​ពិជ័យ​សេនា ​បញ្ជាក់​ទៀត​ថា​៖ កន្លង​មក ​រដ្ឋា​ភិបាល​ កង​ទ័​ពប្រទេស​យើង​ទាំង​ពីរ ​កម្ពុជា​ សហព័ន្ធរុស្ស៊ី តែងតែរួម​គ្នាបង្កើននូវ​កិច្ច​សហប្រតិបត្តិការ​ ជា​មួយ​គ្នា​ បាន​យ៉ាង​ល្អ​ប្រសើរ​ ចាប់​តាំង​ពី​ថ្នាក់​ដឹក​នាំ​កំពូល ​រហូត​ដល់​ថ្នាក់​ក្រោម​។ សម្ដេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​​សំដែង​នូវ​ក្តីសង្ឃឹមយ៉ាង​មុត​មាំ ​នៅ​ពេល​ដែល​ឯកឧត្តម​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សហព័ន្ធរុស្ស៊ី​ បាន​បញ្ចប់អាណត្តិ​រប​ស់​ខ្លួន​នៅ​កម្ពុជា ​ហើយ​រដ្ឋាភិបាល​សហព័ន្ធរុស្សី​ នឹង​ដាក់​ជំនួស ​នៅ​ឯង​អគ្គរដ្ឋទូត​ថ្មី​ សម្រាប់​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​បន្ត​ការងា​រ​ដែល​នៅសេ​សសល់​ និង​បំពេញការ​ងារ​ថ្មីៗ​ថែម​ទៀត​កាន់​តែ​ល្អ​ប្រសើរ​ ក្នុង​ការ​ពង្រឹង​ពង្រីក​ចំណង​ទាក់​ទង​ ការរឹត​ចំណង​សាមគ្គីភាព មិត្តភាព​ កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​កាន់​តែ​ល្អ​ថែមទៀ​ត ​ជា​មួយរាជរដ្ឋាភិបាល​កម្ពុជា ​និង​កង​យោធ​ពល​ខេមរ​​ភូមិន្ទ​។ ជំនួសមុខឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ពិសេស​ថ្នាក់​ដឹក​នាំ​កង​យោធពល​ខេមរ​ភូមិន្ទ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏​បាន​សម្ដែង​នូវ​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​ កង​ទ័ព​ និង​ប្រជាជន​ នៃ​សហព័ន្ធ​រុស្ស៊ី​ ដែល​ជានិ​ច្ចជាកាល​តែង​តែបា​នផ្ដល់នូវការ​គាំទ្រ ​ក្នុងការជួយអភិវឌ្ឍ​ប្រទេ​ស​កម្ពុជា​ ពិសេស​ជួយ​ដល់ការបណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​លើ​គ្រប់​ជំនាញ​ ដល់​កងយោធពល​ខេមរ​ភូមិន្ទ​ ឲ្យ​មា​​នធ​នធាន​មនុស្ស​ពិត​ប្រាកដ​ក្នុង​ការ​ចូល​រួម​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ​ របស់​កម្ពុជា​ឱ្យកាន់​ប្រសើរ​។​ ពាក់ព័ន្ធ​ដល់​វិធាន​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាលមេរោគផ្លូវដង្ហើម(COVID-19) សម្ដេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ពី​តួនាទី​របស់​កង​យោធ​ពលខេមរ​ភូមិន្ទ ដែលជាកម្លាំងស្រួច បានត្រៀមខ្លួនជាស្រេច ក្នុងការអន្តរាគមន៍ជួយ​សង្គ្រោះ​តាម​សេចក្តី​ណែនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ​ពិសេស​ក្រសួង​សុខាភិបាល​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ សម្ដេច​សង្ឃឹមយ៉ាង​មុត​មាំថា​៖ ក្រោយពី​ឯកឧត្តម​ ឯកអគ្គរដ្ឋទូត​ចាស់​បញ្ចប់​អាណត្តិ​ ហើយ​ឯកអគ្គរដ្ឋទូតថ្មី​ របស់សហ​ព័ន្ធ​រុស្ស៊ី ​នឹង​បន្ត​ខិតខំប្រឹងប្រែង​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ ទំនាក់​ទំនង នៃកា​រ​រឹតចំណង​សាមគ្គីភាព មិត្ត​ភាព​ រវា​ងប្រទេស​យើង​ទាំងពី​រ កម្ពុជា សហព័ន្ធរុស្សី ឲ្យកាន់តែល្អថែមទៀត​។ 

      ឯកឧត្តម Dmitry Tsvetkov ក៏បានជម្រាបជូ​ន​ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ដែរ​ថា​៖ ថ្វីត្បិតតែឯកឧត្តម បញ្ចប់អាណត្តិការទូតនៅកម្ពុជា ក៏ពិតមែន ប៉ុន្តែរដ្ឋា​ភិបាល​សហព័ន្ធរុស្សី ក៍នឹងចាប់​បញ្ជូន​ឯកអគ្គរដ្ឋទូតថ្មី​ ដើម្បី​បន្តការពង្រឹង​ពង្រី​កកិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​ នៃការ​រឹតចំណង​សាមគ្គីភាព មិត្តភាព រវាងប្រទេសយើងទាំងពីរ បន្ទាប់ពី​ឯកឧត្តម​បញ្ចប់​បេសក​កម្ម​កា​ទូត​នៅ​កម្ពុជា​ ហើយធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កាន់​សហព័ន្ធរុស្ស៊ី​ ដើម្បី​បន្ត​ការ​ងារ​ថ្មី​។ ក្នុងការ​មក​បំពេញ​បេសក​កម្មកាទូតបន្ត​ របស់​ឯកអគ្គរដ្ឋ​ទូត​ថ្មី​នៅ​កម្ពុ​ជា បន្ត​ពីរូប​ឯកឧត្ត​ម សហព័ន្ធរូស្សី នៅមានកម្ម​វិធីជាច្រើន​ដែល​នឹង​ត្រូវ​អញ្ជើញ​ដល់​ថ្នាក់ដឹកនាំ​របស់​កង​យោធពល​ខេមរភូមិន្ទ ​ដើម្បីទៅចូល​រួមក្នុង​កម្ម​វិធី​ទាំងនោះ​។ ​សម្តេច​ពិជ័យ​សេនា ​បានទទួល​យក​នូវសំណើ​រប​ស់​ឯកឧត្តម ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី ដើម្បីពិចារណា និង​រក​នៅ​ពេល​វេលា​សម​គួរ​ណាមួ​យដើម្បី​ចូល​រួម ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ