ព័ត៌មាន

ឧត្ដម​សេនីយ៍​ទោ ​សោម ​ស៊ុន​ ប្រគល់​ផ្ទះ​ពីរ​ខ្នង​ ជូន​គ្រួសារ​អតីត​យុទ្ធជន​ពលី​ និង​ផ្សព្វ​ផ្សាយ​វិធាន​ការ​​ការ​ពារ​មេ​រោគ​កូវី​ដ​១៩​
នាយកដ្ឋានព័ត៌មាន(៣)
40
1534 ឧត្ដម​សេនីយ៍​ទោ ​សោម ​ស៊ុន​ ប្រគល់​ផ្ទះ​ពីរ​ខ្នង​ ជូន​គ្រួសារ​អតីត​យុទ្ធជន​ពលី​ និង​ផ្សព្វ​ផ្សាយ​វិធាន​ការ​​ការ​ពារ​មេ​រោគ​កូវី​ដ​១៩​

     សមាគម​អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរ​ដែន​ដី​ និង​ប្រជាពលរដ្ឋ ប្រគល់ខ្នងផ្ទះចំនួន​ពីរ​ខ្ន​ង ដែល​ជា​ខ្នង​ផ្ទះ​ទី​១៤៧ និងទី១៤៨ ជូនក្រុមគ្រួសារ​អតីតយុទ្ធជនពលី អំណោយដ៏ថ្លៃថ្លារបស់ សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត​ ប៊ុន ​រ៉ានី​ ហ៊ុន​សែន តាមរយៈ ឯកឧត្តម​ គន់​ គីម​

     ឯកឧត្ដម ​ឧត្ដម​សេនីយ៍​​ទោ ​សោម​ ស៊ុន ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​ខេត្ត​កំពង់​ធំ​ បាន​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​២​ខ្នង​ ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​ទី១​ លោក​ស្រី​ ឌៀប ​ស្រ៊ីន អា​យុ៥៥​ឆ្នំា​ មាន​កូន​ចំនួន​ពី​រ​នាក់​ នៅ​ក្នុង​បន្ទុក ​ជាភរិយា​អតីត​យុទ្ធជនពលី ឈ្មោះ ផាន់ សុធី អតីត​អង្គភាព​យោធា​ ខេត្ត​កំពង់​ធំ ​ចំណែក​ទី២ ​លោកស្រី គង់ វ៉ុន អាយុ៦១​ឆ្នំា មាន​កូន​មួយ ជាភរិយា​អតីត​យុទ្ធជន​ពលី​ ឈ្មោះ អ៊ុ ឆន នៅ​អង្គភាព​ ស៊ើប​ការណ៍​យោធា ​ខេត្តកំព​ង់ធំ ​នៅ​ភូមិ​កំពង់​រទេះ​ សង្កាត់​កំពង់​រទេះ​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ ​កាលពី​ថ្ងៃទី​០៥ ​ខែ​មេសា ​កន្លង​ទៅ​នេះ​។ ឯកឧត្តមទោ សោម ស៊ុន បានបញ្ជាក់ថា៖ ទាំង​ពីរ​គ្រួសារ​នេះ ​កន្លង​មក​បាន​សុំ​ផ្ទះ​​គេជ្រក​កោន​ បណ្តោះ​អាសន្ន​ ក្រោយ​មក​បាន​សន្សំ​ប្រាក់​ទិញ​ដី​តូច​ល្មម​សម្រាប់​សាង​សង់​ផ្ទះ ​ជា​កម្មសិទ្ឋ​ផ្ទាល់​ខ្លួន ​តែ​​​ពេល​​​​នេះ​​​បា​ន​​​​ទទួល​​​​ផ្ទះ​​​​​​ពី​​​​គណកម្មា​ធិការ​ សមាគម​​អតីត​​យុទ្ធជន​​កម្ពុជា​​ ​ខេត្ត​​ ក្នុង​​មួយ​​ខ្នង​​​មាន​ទំហំ ​៤​ម៉ែត្រ​ X ៦​ម៉ែត្រ ​​សា​ងសង់​ពី​បេតុង​ឆ្អឹង​ដែក ​ជញ្ជាំង​និង​ដំបូល ​ប្រក់ស័ង្កសី​កិន​ភ្លី ​រនាប​ក្រាល​ក្តារ​ ជណ្ដើរកាច់ និងបាន​ឧបត្ថម្ភ​អំណោយ​របស់​ ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​ ៥០​ គ.ក មី២​កេស​ ទឹក​ត្រី​ទឹក​ ស៊ីអ៊ីវ​​២​យួរ ​និង​ថវិកា ​មួយ​ចំនួន​ផង​ដែរ​។

     អតីត​យុទ្ធជន ​ដែល​បាន​ទទួល​ផ្ទះថ្មី​ ​និង​ក្រុម​គ្រួសារ​ បាន​ថ្លែង​អំណរ​គុណ ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន ​សែន ​ដែល​បាន​ជួយ​ដោះ​ស្រាយ​ រាល់​ការ​លំបាក​របស់​ជូន​អតីត​យុទ្ធជន​។​ ក្នុង​ឱកាស​នោះ ​ឯកឧត្ដម​ទោ​ សោម ​ស៊ុន បាន​ផ្សព្វ​ផ្សាយ​ សេចក្តីណែ​នាំ​របស់​ក្រសួងសុខា​ភិបាល​ ស្តី​ពី​វិធាន​ការ​​ការ​ពារ​ទប់​ស្កាត់ ​ប្រឆាំង​មេ​រោគ​កូវីដ​១៩​ ចំនួន​៦​ចំណុច ​ជូន​ប្រជាពលរដ្ឋ ដើម្បីយល់​ដឹង​ ​និង​អនុវត្តន៍​ការ​ពារ​ខ្លួន ​ក្រុម​គ្រួសារ​ និង​សង្គមជាតិ​ ឲ្យ​ជៀស​ផុត​ពី​ជំងឺ​ឆ្លង​ដ៍​កាច​សាហាវ​នេះ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ