ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ជួប​សន្ទនា​តាម​ទូរសព្ទ័​ជា​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
142
1572 សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ជួប​សន្ទនា​តាម​ទូរសព្ទ័​ជា​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ចិន​

      នៅ​ថ្ងៃ​ទី០​៨​ ខែ​ឧសភា​ ឆ្នាំ​២០២០​​នេះ​​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បា​នទទួល​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​នឹង​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​វ៉េ ​ហ្វុង​ហឺ ​ទី​ប្រឹក្សា​រដ្ឋ ​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​​ចិន​​។​ នៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ នា​ពេល​នោះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឯកឧត្តម​ នាយ​ឧត្ត​ម​សេនីយ៍​ វង្ស​ ពិសេន​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​ព្រម​ទាំង​ឯកឧត្តម​ ​ជាអគ្គនាយក​ មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើងគោ​ក​ ជើង​ទឹក​ ជើង​អាកាស ​កង​រាជអាវុធ​ហត្ថ ​និង​ទាហាន​នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ជា​ច្រើន​រូប​ទៀត​។​

      នៅ​ក្នុង​ជំនួប​សន្ទនា​តាម​ទូរស័ព្ទ​ រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារជា​តិ​ទាំង​ពីរ​កម្ពុជា-ចិន​ នា​ឱកាស​នោះ​ ឯកឧត្តម​ វ៉េ​ ហ្វុង​ហឺ​ បាន​លើ​ក​ឡើង​វិញ​អំពី​កិច្ច​សហការ​រវាង​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំងពី​រ​កម្ពុជា-ចិន ​ដែល​កន្លង​ម​ក ឯកឧត្តម​ធ្លាប់​បាន​មក​បំពេញ​ទស្សនកិច្ច​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នឹងបា​ន​ជួប​សន្ទនាជា​មួយ​គ្នា​ក្នុង​វេទិកា​ផ្សេងៗ ​និង​ការ​ចូល​រួម​ក្នុង​វេទិកា​សៀង​សាន​ផង​ដែរ​។​ ឯកឧត្តម​ រដ្ឋមន្ត្រី​ក្រសួងកា​រ​ពារ​ជាតិ​ចិន​ បាន​បញ្ជាក់​ថា​៖ ​ក្នុង​ពេលដែ​ល​ប្រទេស​ចិន​ជួប​ការ​លំបាក​ ក្នុង​កា​រប្រយុទ្ធ​ប្រឆាំងនឹ​ង​ជំងឺ​កូវីដ ​១៩​ ព្រះ​មហា​ក្សត្រ​ និង​សម្ដេចតេជោ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ទស្សនៈ​កិច្ច​នៅ​ប្រទេស​ចិ​ន ផ្ដល់​កា​រគាំទ្រ​ពេញ​ទំហឹង​ដល់​ប្រទេសចិ​ន​ ជា​ពិសេស​ទៀត​សម្តេច​ពិជ័យ​សេនា​ បាន​ផ្ញើលិខិត​រំលែក​ទុក្ខ​ដល់​ឯកឧត្តម​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន​ ​ហើយ​នៅ​ក្នុង​កាលៈទេសៈ​នោះ​ដែរ​ ក្រសួង​​កា​រពា​រ​ជាតិ​​កម្ពុជា​ ក៏​បាន​ផ្ដល់​សម្ភារៈ​បរិក្ខា​មួយ​ចំនួន​ដល់​ប្រទេស​ចិន​ផង​ដែ​រ ដែល​ទង្វើនេះបាន​បង្ហាញអោយ​ឃើញថា​ ចិន​ និង​កម្ពុជា ជាមិត្ត​ដែកថែប​ រួម​សុខរួមទុកជា​មួយ​គ្នា។ ឯកឧត្តម​ បានសំដែងការ​គាំទ្រចំពោះ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ ក្នុងការចាត់​វិធានការ​ទប់​ស្កាត់​ និង​បង្ការជំងឺ​កូវី​ដ​១៩​។ ឯកឧត្តម ​បានប​ញ្ជាក់​ទៀត​ថា៖ ​ប្រទេស​ចិន​បាន​បញ្ជូន​គ្រូ​ពេទ្យយោធា​ចិន​មក​កាន់​កម្ពុជា ​កាល​ពីថ្ងៃ​ទី២៤ ខែមីនា ដែល​កម្ពុជាជា​ប្រទេសទី​១ ​ដែល​កងទ័ពរំដោះ​ប្រជាជន​ចិន​បាន​បញ្ជូន​គ្រូ​ពេទ្យ​ទៅ​ក្រៅ​ប្រទេស​ ហើយ​បាន​ផ្តល់សំភារៈ​បរិក្ខា​ពេទ្យ​ សំរាប់ទ​ប់ស្កាត់​ជំងឺ​កូវីដ១៩​ ចំនួន​ ៣ ​លើក​មក​កម្ពុជា​។ ក្នុ​ងឱកាស​នោះ​ ឯកឧត្តម​ នា​យឧត្តម​សេនីយ៍ ​វ៉េ​ ហ្វុងហឺ ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ចិន​ ក៏​បាន​ចែក​រំលែក​បទ​ពិសោធ​មួយ​ចំនួន​ ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូ​វីដ ១៩​ ក្នុ​ងនោះ​កងទ័ពចិន​បាន​ចូល​រួមយ៉ាង​សកម្ម​ ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩​​ ហើ​យការខិតខំ​ប្រឹង​ប្រែង​នោះ​ទទួល​បាន​ជោ​គជ័យ។​ ទទឹម​នឹង​នោះប្រទេស​ចិន​ក៏​បាន​ផ្តល់​ជំនួយ​ដល់​សហគមន៍​អន្តរជាតិ​ផង​ដែរ។​​

      ក្នុង​កិច្ច​សន្ទនាតាម​ទូរសព្ទ័​ជា​មួយ ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចិន​ នា​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​មាន​ប្រសាសន៍ ​ថ្លែង​អំណរគុណ​ចំពោះ ឯ​កឧត្តម​​ នាយ​ឧត្តមសេនីយ៍ ​វ៉េ ហ្វុងហឺ ​ដែល​បាន​បង្ហាញ​ចក្ខុ​វិស័យ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ ជា​លក្ខណៈ​អន្តរជាតិ។​ សម្តេច​ពិជ័យ​សេនា​ បាន​បញ្ក់​ថា៖​ ជាការ​ពិត​ ទោះ​បី​នៅ ​៤​សប្តាហ៍​ចុង​ក្រោយ​នេះ ​ស្ថានភាពការ​រីករា​លដាល​ជម្ងឺ​កូវីដ-១៩​ នៅ​ប្រទេស​ចិន​ និង​កម្ពុជា​មាន​ភាព​ធូរ​ស្រាល​ក៏ពិត​មែន​ ប៉ុន្តែប្រទេស​មួយចំនួននៅ​លើ​សកល​លោក​បាន​នឹង​កំពុង​មាន​ការ​ព្រួយ​បារម្ភ ​ និង​ភាព​មិន​ប្រាកដ​ប្រជា​កាន់​តែ​ខ្លាំង​ឡើងៗ ​ដោយសា​រ​ការ​រាល​ដាល​ដល់​​មនុស្ស​រា​ប់លាន​នាក់​ នៅ​លើ​សកល​លោក​។​ ហេតុការណ៍នេះ​បាន​ធ្វើឲ្យកា​រប្រយុទ្ធ​នឹង​ជម្ងឺកូវីដ-១៩​ ក្លាយ​ជា​បញ្ហារួម​របស់​យើងទាំ​ង​អស់​គ្នា ​ហើយក្នុង​នោះ​សាធារណរដ្ឋ​ប្រជា​មានិ​ត​ចិន​ ជា​ប្រទេស​ឈាន​មុខ​មួយ​ក្នុង​ការ​ការពារ​ ទប់ស្កាត់ ​និង​ព្យាបាល​យ៉ាងមាន​ប្រសិទ្ធភាព​។​ ជាក់​ស្តែង​រហូតម​ក​ដល់​ពេលនេះ​ គ្រូពេទ្យ​ជំនាញ​រួម​ទាំង​សម្ភារៈ​របស់​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ បាន​និង​កំពុង​ប្រតិបត្តិការ​ជួយ​ប្រទេស​ជា​ច្រើន​ នៅ​លើ​សកល​លោក ​រួម​មាន​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ​ឲ្យ​គេច​ផុត​ពី​ជម្ងឺ​កូវីដ​-១៩​ ដ៏​កាចសាហាវ​នេះ។ សម្តេច​ពិជ័យ​សេនា​ បាន​សម្តែង​ការ​កោត​សរសើរ​ អរគុណ ​និងគាំទ្រ​ចំពោះ​សកម្មភាព​មិត្ត​ចិន​ ដែល​បាន​ជួយ​ដល់​ប្រទេស​ជា​ច្រើន​នៅ​លើ​សកល​លោក​ តាម​ការ​បញ្ជូន​ក្រុម​គ្រូពេទ្យ​ សម្ភារៈ​ពេទ្យ​ និ​ងថ្នាំ ចែក​រំលែក​មេរៀន បទពិសោធន៍ ទាំងផ្នែកយោធា និងស៊ីវិល ដែល​នេះ​ជា​ការបង្ហាញ​ពី​ស្មារតី​សាមគ្គី​ភាព​ជា​ធ្លុង​មួយ​ ការ​ទទួលខុស​ត្រូវ​ជា​លក្ខណៈ​អន្តរជាតិ​ពិតៗ​ ដើម្បី​ទប់​ស្កាត់ ​និង​យក​ជ័យ​ជម្នះ​លើ​ជម្ងឺ​មួយ​នេះ​។ ​ក្នុង​នាម​ក្រសួងការពារជាតិ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ បាន ​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះ​ក្រសួងកា​រពារ​ជាតិ​ នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ ដែ​លបាន​ផ្តល់​ជំនួយ​ឥត​សំណង​ជា​សម្ភារៈ​ បរិក្ខារ​សុខា​ភិបាល​ រួម​ជា​មួយ​គ្រូ​ពេទ្យ​ឯកទេស​៤​រូប ​ជួយ​ដល់​ក្រសួង​ការពា​រជាតិ​កម្ពុជា​បាន​យ៉ាង​ទាន់​ពេល​វេលា​ ចំនួន​៣​លើក​ និង​បាន​ជួយ​អន្តរាគមន៍​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ការ​ពារ​ ទប់​ស្កាត់ ​និង​ព្យាបាល​ ដ​ល់កម្លាំ​ងមួក​ខៀវ​កម្ពុជា​ ដែល​កំពុង​មា​នវត្តមាន​បំពេញ​បេសកកម្ម​ របស់​អង្គកា​រស​ហ​ប្រជា​ជាតិ​ នៅ​ក្នុង​តំបន់​បេសកកម្ម​ នៅ​សាធារណ​រដ្ឋ​ស៊ូ​ដង់​ខាង​ត្បូង ​លីបង់ ​និង​ម៉ាលី ​បាន​យ៉ាង​ទាន់​ពេល​វេលា ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​​​។ សកម្មភាព​ទាំង​នេះ ​បាន​បង្ហាញ​ពី​ស្មារតី​ ជា​ភាតរភាព​ដ៏​ស្មោះ​ត្រង់​ និង​ជា​មិត្ត​ដែក​ថែប​ ដែល​មិន​អាច​បំ​បែក​បាន​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ