ព័ត៌មាន

ឧត្តម​សេនីយ៏​ឯក​ ស៊ិន សូ​ផា​ន្នី​ អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​សរសើរ​ លិខិត​សរសើរ​ អគ្គ​បញ្ជាការ​ដ្ឋាន​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជូន​យោ​ធិន​ នៃ​កង​រាជ​អាវុធ​ហត្ថ
នាយកដ្ឋានព័ត៌មាន(៣)
90
1573 ឧត្តម​សេនីយ៏​ឯក​ ស៊ិន សូ​ផា​ន្នី​ អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​ពិធី​ប្រគល់​ប័ណ្ណ​សរសើរ​ លិខិត​សរសើរ​ អគ្គ​បញ្ជាការ​ដ្ឋាន​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជូន​យោ​ធិន​ នៃ​កង​រាជ​អាវុធ​ហត្ថ

     នៅសាល​ប្រជុំ​អគារ​សេនាធិការ​ដ្ឋាន​ នៃបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ កន្លង​ទៅ​ថ្មីៗ​នេះ ឯកឧត្តម​ ឧត្ត​មសេនីយ៏ឯក​ ស៊ិន សូផាន្នី មេបញ្ជាការរ​ង ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​ តំណាង​​ឯកឧត្តម​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថលើផ្ទៃប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ប័ណ្ណសរសើរ លិខិត​សរសើរ របស់​អគ្គបញ្ជាការដ្ឋាន​កង​យោធ​ពលខេមរ​ភូមិន្ទ ជូនយោធិន​ នៃ​កង​រាជ​អាវុធហត្ថ ដែលក្នុង​ពិធី​នេះ​ក៏​មានការ​អញ្ជើញ ​ចូល​រួម​ពី​សំណាក់ ​ឧត្តមេសនីយ៏ នាយ​រង​សេនាធិការ លោក​ស្នង​កា​រ នាយក​វិទ្យាស្ថានកំបូល​ នាយក​រង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ភ្នំជំរាយ​ និង​នាយការិយាល័យ​ចំណុះ​ស្នង​ការ​ទាំង​៧​ ព្រម​ទាំង​មេប​ញ្ជាការ​វរសេនា​តូច​ចល័ត​ កង​អន្តរាគមន៍​ជា​ច្រើន​រូប​ទៀត។​

​ ​វរសេនីយ៏​ឯក​ ហាន វុទ្ធី នាយ​ការិយាល័យ​បុគ្គលិក​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​


      ក្នុង​ឱកាស​នោះប​ន្ទាប់​ពី​ ​វរសេនីយ៏​ឯក​ ហាន វុទ្ធី នាយ​ការិយាល័យ​បុគ្គលិក​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឡើង​អាន​ សេចក្កី​សម្រេច​ របស់អគ្គបញ្ជាការ​ ស្តីពី​ការ​ជូន​ប័ណ្ណ​សរសើរ លិខិតស​រសើ​ររបស់​អគ្គ​បញ្ជាការដ្ឋាន​កង​យោធ​ពលខេមរ​ភូមិន្ទ​ ជូន​យោធិន​ នៃ​កងរាជ​អាវុធ​ហត្ថចំនួន​១៣០​នាក់​ រួច​ម​ក ថ្លែង​ក្នុង​ពិធីប្រគល់​ប័ណ្ណ​សរសើរ លិខិត​សរសើរ​ របស់​អគ្គបញ្ជាការដ្ឋាន​កងយោ​ធ​ពលខេមរ​ភូមិន្ទ ជូនយោធិន​ នៃ​កងរាជអាវុធហត្ថ​ ឯកឧត្តម​ ឧត្ត​មសេនីយ៍​ឯ​ក ស៊ិន សូផាន្នី ក្នុង​នាម​អោយមេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានសំ​ដែងកា​រអបអរសាទរ កោតសរសើរ និង​វាយ​តំលៃខ្ពស់​ចំពោះ​ស្នាដៃ​ នាយ​ទាហាន​ នាយទាហាន​រង​ នៃ​កងរាជអាវុធហត្ថ​ ដែល​រយៈ​ពេល​កន្លង​មក​ បាន​ខិត​ខំ​ប្រឹងប្រែង​យក​ចិត្ត​ទុកដាក់​ ក្នុ​ងការ​បំពេញតួនាទី​ភារកិច្ច​រប​ស់ខ្លួន​ ប្រកបដោយ​ស្មារតីទទួល​ខុស​ត្រូវ​ខ្ពស់​ សម្រេច​បាន​លទ្ធផល​ជា​ផ្លែ​ផ្កា​ គួរ​​ជាទីមោទនៈ ជូន​ប្រទេស​ជាតិ​ ហើយ​ត្រូវបាន​អគ្គបញ្ជាការដ្ឋាន​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ ​ប្រគល់​ជូន​នូវ​ប័ណ្ណសរសើរ​ លិខិត​សរសើរ​ នៅ​ពេល​នេះ​។ 

ឯកឧត្តម​ ឧត្ត​មសេនីយ៏ឯក​ ស៊ិន សូផាន្នី មេបញ្ជាការរ​ង ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស​ តំណាង​​ឯកឧត្តម​មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថលើផ្ទៃប្រទេស


      ការ​ប្រគល់ប័ណ្ណសរសើរ លិខិត​សរសើ​រ ​នាពេល​នោះ ​រួមមា​ន៖ ​ថ្នាក់​បុគ្គល​ និង​ថ្នាក់​អង្គភាព​។ ឯកឧត្ត​ម ឧត្តម​សេនីយ៍​ឯក​ ស៊ិន​ សូផា​ន្នី​ បាន​បញ្ជាក់​ទៀត​ថា៖ ​ការប្រគល់​ជូន​ប័ណ្ណ​សរសើរ​ និង​លិខិតសរសើរ​នា​ពេល​នេះបាន​បង្ហាញ​នូវ​ការយកចិត្ត​ទុក​ដាក់​ ពី​រាជរដ្ឋាភិបាល ក្រសួង​ការ​ពារ​ជាតិ ថ្នា​ក់ដឹក​នាំ​អគ្គបញ្ជាការ​ និង​ពី​មេបញ្ជាការ​កង​រាជអាវុធហត្ថ​លើផ្ទៃ​ប្រទេស​ ដល់​នាយ​ នាយ​រង​អាវុធ​ហត្ថ​ ដែល​បាន​ខិតខំ​បំពេញតួនាទី​មិនខ្លាច​នឿយ​ហត់​ ហ៊ាន​​ធ្វើ​ពលិកម្មគ្រ​ប់​បែប​យ៉ាង​ក្នុង​ការ​ចូល​រួម​ចំណែក​ការ​ពារ​សន្តិសុខ​ សណ្តាប់​ធ្នាប់​សង្គម​ ដើម្បី​បម្រើ​សេចក្កីសុខ​ជូន​ប្រជាពលរដ្ឋ​ និង​ប្រទេស​ជាតិ​។​ ឯកឧត្តម​ ស៊ិន ​សូផាន្នី​ បាន​ផ្តាំផ្ញើនៅ​ចំណុច​មួយ​ចំនួន​ដល់​អស់​លោក លោក​ស្រី​ដែល​ទើប​តែទ​ទួលបា​នប័​ណ្ណ​សរសើរ លិខិត​សរសើ​រអគ្គបញ្ជាកា​រ​នាពេល​នោះ ​ត្រូ​វបន្តខិតខំ​បំពេញ​ការងារ​ដែល​អង្គភាព​ប្រគល់​ជូន​ ចូល​រួមសកម្ម​ថែម​ទៀត​ក្នុងកា​រ​ប្រឡង​ប្រណាំង​តាម​ខ្លឹមសារ​ទាំង​៥​ សម្រាប់​បុគ្គល ​ដែល​កង​រាជអាវុធហត្ថ​បាន​ដាក់​ចេញ ​ដើម្បី​បង្កើត​បាន​នូវស្នា​ដៃធំៗ​ ថ្មីៗ​ថែម​ទៀត​ នៅក្នុង​ឆ្នាំ​២០២០​នេះ​។ ​ត្រូវយកចិត្ត​ទុក​ដាក់​គោរព​ អនុវត្តឱ្យបាន​ម៉ឺងម៉ាត​ច្បាប់​ លក្ខន្តិកៈ​ បទ​វិន័យ​ទូទៅ​ចំពោះយោធិន​ នៃ​កងយោធពល​ខេមរ​ភូមិន្ទ ជៀសវាង​ការ​ប្រព្រឹត្ត​កំហុស​ខុស​ឆ្គង​ ផ្សេង​ៗក្នុង​ពេល​បំពេញ​ភារកិច្ច ត្រូវ​ពង្រឹង​ការ​សាមគ្គី​ផ្ទៃ​ក្នុង​អង្គភាព ​ឱ្យបានរឹងមាំ ចូលរួមយ៉ាងស​កម្ម​អនុវត្ត​ពាក្យ​ស្លោក​របស់​មេ​បញ្ជាការ​ កង​រាជ​អាវុធហត្ថ​បាន​ដាក់​ចុះ​គឺ៖ «​ជួយ​គិត​ ជួយ​ធ្វើ រួម​គ្នា​ទទួល​ខុស​ត្រូវ​»។​ ជាចុងក្រោយ ឯកឧត្តម​ ស៊ិន សូផាន្នី​ ក៏​បាន​ក្រើន​រំលឹក​ដល់​ប្រធាន​ស្ថាប័ន ​មេបញ្ជាការ ​តាម​កង​ឯកភាព​ទាំងអស់​ត្រូវ​ បន្ត​ជំរុញចលនាប្រឡង​ប្រណាំង​ ក្នុ​ងអង្គភាព​របស់​ខ្លួន​ ឱ្យបានខ្លាំងក្លាថែម​ទៀត ទាំងចលនាបុគ្គល និង​អង្គភាព​តាម​ខ្លឹមសារប្រឡង​ប្រណាំង​ដែល​បាន​ដា​ក់ចេញ​ ជំរុញ​ខ្លាំង​ក្លា​ការ​ងារ​ចិញ្ចឹម​សត្វ​ បង្ក​បង្កើន​ផល ប្រចាំ​ឆ្នាំនី​មួយៗ ​ដើម្បីជ្រើស​រើស​បុគ្គល​ និង​អង្គភាព​ដែល​មាន​ស្នាដៃ​ឆ្នើម​ ដើម្បី​ស្នើរ​ប័ណ្ណ​សរសើរ​ និងលិ​ខិត​សរ​សើរ​ ជូនដ​ល់​បុគ្គល​ឬអង្គ​ភាព​ទាំង​នោះ​បន្ថែម​ទៀត ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ