ព័ត៌មាន

នាយ​ឧត្ត​ម​សេនីយ៍ ​ម៉ក់​ សារុន​ ចុះ​ផ្សព្វ​ផ្សាយ ​និង​ពិនិត្យ​មើល​ការ​អនុវត្ត​វិធាន​ទប់​ស្កាត់​ បង្ការ​ ជម្ងឺ​កូវីត​១៩​
នាយកដ្ឋានព័ត៌មាន(៣)
94
1574 នាយ​ឧត្ត​ម​សេនីយ៍ ​ម៉ក់​ សារុន​ ចុះ​ផ្សព្វ​ផ្សាយ ​និង​ពិនិត្យ​មើល​ការ​អនុវត្ត​វិធាន​ទប់​ស្កាត់​ បង្ការ​ ជម្ងឺ​កូវីត​១៩​

     កាល​ពីថ្ងៃ​​​ទី​០៧ និង​ទី០៨ ​ខែឧ​សភា ​ឆ្នាំ២០២០​កន្លង​ទៅ​នេះ នា​យឧត្តមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង​ នៃកងយោធពលខេមរភូមិន្ទ បានដឹកនាំមន្ត្រី​យោធា​ជំនាញ​សុខាភិបាល និងជំនាញ​ពាក់​ព័ន្ធ ​ក្នុងអគ្គបញ្ជាការ​ដ្ឋា​ន ចុះផ្សព្វ​ផ្សា​យ​ និងពិនិត្យមើល​ការ​អនុវត្ត​វិធាន​ការ​ការ​ពារ​ទប់​ស្កាត់​ការរីក​រាល​ នៃ​ជម្ងឺ​កូវីត​១៩​ របស់​ជំនាញ​សុខាភិបាល​ នៃ​កងយោធពលខេមរ​ភូមិន្ទ​ នៅ​ទិស​យោធ​ភូមិភាគ​ទី៤ ​និង​ទី៥។

     សូមបញ្ជាក់ថា៖​​ ក្រោយពីរាជរដ្ឋាភិបាល​កម្ពុជា​ មានចំណាត់ការនានា លើវិធានការ ស្តីពីការការពារ និងទប់ស្កាត់​ ជំងឺឆ្លង​កូវីត​១៩​ រួចមក​ អគ្គបញ្ជាការដ្ឋាន​ នៃកងយោធពល​ខេមរ​ភូមិន្ទ​ បានដាក់​ចេញ​នូវ​ផែន​ការ​រៀប​ចំ​ក្រុម​ប្រតិបត្តិការ​ ទប់​ស្កាត់ជម្ងឺកូវីត១៩ តាមបណ្តា​កង​ឯក​ភាព​ចំណុះ​អគ្គបញ្ជាការ​ ដែល​រហូត​ម​កដល់​ពេល​នេះ​មាន​ចំនួន​សរុប​២០៨ក្រុម ក្នុងនោះ​ដែរ​យោធ​ភូមិភា​គទី៤​ មាន​៣៤ក្រុម ​និង​យោធភូមិភា​គទី៥​មាន​  ៤៥​ក្រុម​​។ ​

     មានមតិនា​ឱកាស​នោះ ​ឯកឧត្តម ម៉ក់ សារុន បានកោត​សរសើរចំពោះថ្នាក់ដឹកនាំ និងជំនាញសុខាភិបាលរបស់​យោធភូមិ​ភាគ​ ដែល​បាន​ខិត​ខំយ​កអស់ស្មារ​តី​ទទួលខុសត្រូវខ្ពស់​ ដ​ល់សុខមាភា​ព​របស់​កង​ទ័​ព អនុវត្តបាន​យ៉ាង​ត្រឹម​ត្រូវ​នូវ​វិធាន​ការ​ការពារ​ និង​ទប់​ស្កាត់ជំងឺឆ្លង​កូវីត​១៩​ កន្លង​មក។ ឯកឧត្តម​ ​ក៏បាន​បញ្ជា​ក់​ថា៖ វិធានការ​ការពារ​ និងទប់ស្កាត់ជំងឺ​ឆ្លងកូវីត​១៩​នេះ​ មិន​មែន​ធ្វើតែ​ត្រឹម​ក្នុង​រយៈពេល​នេះទេ​ គឺ​​ត្រូវអនុវត្តឲ្យបានជា​ប្រចាំ និងជារៀងរហូតទៅ បើទោះបីនៅប្រទេស​កម្ពុជាយើង​ពុំមា​ន​ការ​កើន​ឡើង នៃ​​ការរីករាលដាលជំងឺ​ឆ្លងកូវីត១៩នេះ​ដូច​បណ្ដា​ប្រទេស​ នៅ​ក្នុងសហគមន៍​អាស៊ាន​ និង​នៅក្នុងពិភពលោក​ក៏ដោ​យ​ ក៏​យើងនៅតែ​ប្រើវិធាន​ការ​ថែរក្សា​សុខភាពនេះ​ ឲ្យបានជាប់​ជា​ប្រចាំព្រោះ​សភាពការណ៍​កូវីត១៩នៅ​ទូទាំង​ពិភ​ពលោក​កំពុង​ស្ថិត​នៅ​ចំណុច​ខ្ពស់​នៅ​ឡើយ ​ម្យ៉ាង​ទៀត​វិធានការ​ការពារនេះ ​វា​មិនគ្រា​ន់​តែ​ការពារ​សម្រា​ប់ជំងឺឆ្លង​កូវីត​១​៩​ប៉ុណ្ណោះទេ​ តែវា​ក៏អាចការពារសុខ​ភាព​យើង​គ្រប់គ្នា​ ពីជំងឺដង្កាត់ផ្សេងៗ បានយ៉ាងមានប្រសិទ្ធភាពផងដែរ។ ឯកឧត្តម ម៉ក់ សារុន ក៏បានជំរុញឲ្យជំនាញ​សុខាភិបាល​ត្រូវ​ផ្សព្វផ្សា​យ​បង្រៀន​ ដ​ល់គ្រប់​បណ្ដា​អង្គភាព​នូវ​វិធាន​ការ​ និង​វិធី​ការពារ​ទប់​ស្កាត់​ជំងឺឆ្លងកូវីត១៩ ឲ្យបានគ្រប់ៗអង្គភាព ហើយអង្គភាព​នីមួយៗត្រូវត្រៀម​បម្រុង​ជា​ចាំបាច់ ​នៅស្បៀង​អាហារសម្រាប់​ហូប​ចុក​ រយៈពេល​វែង​ ដល់​កង​ទ័ព​របស់​ខ្លួន ​តាមរយៈការចូលរួមពង្រីក​ការ​ដាំដុះ​នូវ​បន្លែ​បង្ការ​ ដំណាំគ្រប់ប្រភេទ ការចិញ្ចឹមសត្វ បន្ថែមពីលើគោលរបបដែលក្រសួងការពារ​ជាតិ​បាន​ផ្ដល់​ឱ្យ​។ ​ជាង​នេះទៀ​ត ​ឯកឧត្តម ក៏បានរំលឹកដល់ថ្នាក់​ដឹក​នាំយោធភូមិ​ភាគ​ ត្រូវតាស់តឿនដល់​ជំនាញ​សុខាភិបាល​ និង​បច្ចេក​ទេស​ឲ្យយ​ក​ចិត្ត​ទុកដាក់ថែរក្សា​ឱ្យ​បាន​គត់​មត់​ល្អ ​ប្រើ​ប្រាស់បាន​យូរ​អង្វែងនូវ​សម្ភារៈ​បរិក្ខា​ប​ច្ចេក​ទេស​ ដែល​ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិបានផ្ដល់ឲ្យ។ ឯកឧត្តម ម៉ក់ សារុន ក៏បាន​ឆ្លៀតចុះ​ពិនិត្យមើល​ផ្លូវ​ដែល​ត្រូវ​ជួសជុល ជាសំណើរសុំរបស់​មណ្ឌលជ​នពិការ​ភ្នំឆ័ត្រ​ និ​ងចុះ​ត្រួតពិត្យមើល​លក្ខណៈ​វិធាន​ការ​ថែទាំគ្រឿងយុទ្ធោ​ប​ករណ៍​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ