ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ ប្រជុំ​ផ្សព្វ​ផ្សាយ​ត្រៀម​ធ្វើ​សិក្ខា​សាលា​នៅយោ​ធ​ភូមិ​ភាគ​ទី៥​
នាយកដ្ឋានព័ត៌មាន(៣)
101
1575 នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ ប្រជុំ​ផ្សព្វ​ផ្សាយ​ត្រៀម​ធ្វើ​សិក្ខា​សាលា​នៅយោ​ធ​ភូមិ​ភាគ​ទី៥​

     បន្ទាប់​ពី​បានចុះទៅសិក្សា​ស្រា​វ​ជ្រា​វការ​ងារ​ប្រវត្តិ​សាស្ត្រ​ នៅ​តាម​បណ្តា​ទីតាំង​ប្រវត្តិ​សាស្ត្រ​យោធា​ មួយ​ចំនួន ​ក្នុង​ភូមិសាស្ត្រ​យោធ​ភូមិភា​គ​ទី៥​ ស្រប​តាម​ការណែនាំ​របស់​​ សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​រួច​មក​ កាល​ពី​ថ្ងៃទី​០៨​ ខែឧ​សភា ​ឆ្នាំ២០២០ កន្លងទៅនេះ នៅយោធ​ភូមិភាគទី ៥ បានប្រជុំផ្សព្វ​ផ្សាយ​ស្តីពី​ការ​ត្រៀម​រៀបចំធ្វើ​សិក្ខា​សាលា​តំបន់​ប្រវត្តិ​សាស្ត្រ​យោធា ក្នុង​ទិស​យោធភូមិភាគទី ៥ ប៉ៃ​លិន​ ដើម្បី​ប្រមូល​ផ្តុំខ្លឹមសារ​ការ​ងារ​ប្រវត្តិ​សាស្ត្រ​យោធា​ ដែល​ត​ភ្ជាប់​នឹង​នយោបាយ​ឈ្នះឈ្នះ ​សំរាប់​ធ្វើ​ជា​មូល​ដ្ឋាន​​ ក្នុង​ការ​សាង​សង់​ស្តូបអនុស្សាវរីយ៍​នយោបាយឈ្នះ ឈ្នះ នៅប៉ៃលិន ក្នុងយោធភូមិភាគទី៥ ផងដែរ។ កិច្ចប្រជុំនេះ​បាន​ប្រព្រឹត្តិទៅ​ក្រោម​អធិបតី​ភាព​ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា ​ជា​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ និងកិច្ចការបរទេស​ ក្រសួងការពារជាតិ និងជាប្រធាន​ក្រុម​ការងារ​សិក្សាស្រា​វជ្រា​វសាង​​សង់​វិមានឈ្នះ ឈ្នះ និងប្រវត្តិសាស្ត្រយោធា ព្រមទាំងមាន​ការ​ចូលរួមពី​ ក្រុម​ការងារ​ប្រវត្តិសាស្ត្រ​យោធា​ ប្រចាំ​ទិស​យោ​ភូមិភាគទី ៥ ជាច្រើនរូប​ទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា ​ជា​អគ្គនាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ និងកិច្ចការបរទេស​ ក្រសួងការពារជាតិ និងជាប្រធាន​ក្រុម​ការងារ​សិក្សាស្រា​វជ្រា​វសាង​​សង់​វិមានឈ្នះ ឈ្នះ និងប្រវត្តិសាស្ត្រយោធា


     ក្នុងឱកាស​នោះ​បន្ទាប់​ពី​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯកសំអូន មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី ៥ បានឡើង​មាន​មតិ​ស្វាគមន៍​ និង​ធ្វើ​របាយការណ៍​ជំរាប​ជូន​ អំពី​ការ​ងារ​របស់​អង្គភាព និងការងារ​ប្រវត្តិសាស្ត្រ ដែល​យោធ​ភូមិ​ភាគ​ទី ៥ បានអនុវត្តជា​ប្រចាំ​ ក្នុងបណ្តាឆ្នាំកន្លងមក រួចមក ឯកឧត្តម ណឹម សុវត្ថិ បាន​វាយតំលៃខ្ពស់ចំ​ពោះ​យោធ​ភូមិភាគទី ៥ ដែលក្នុងរយៈ​ពេល​កន្ល​ងមក​ បាន​យក​ចិត្តទុក​ដាក់​លើ​ការ​ងារ​ប្រវត្តិសាស្រ្តយោ​ធា​ ដោយ​បាន​រក្សានូវទុកសំភារៈ​ ច​ងក្រង​ឯកសារ និង​ស្រាវជ្រាវ​ប្រមូល​ផ្តុំ​បាន​នូវ​ខ្លឹម​សា​រ​ជា​ច្រើន​ ដែល​ទាក់​ទង​ទៅ​នឹង​ប្រវត្តិ​ នៅ​ក្នុង​អង្គភាព​របស់​ខ្លួន។ ឯកឧត្តម ក៏បានជំរាប​ជូន​ពីកា​រត្រៀមរៀប​ចំ​ធ្វើ​សិក្ខា​សាលា​ ការ​ងារ​ប្រវត្តិ​សាស្ត្រ​នៅ​យោធ​ភូមិភាគ ទី៥ ក្នុងខេត្តប៉ៃលិន ដែលសិក្ខាសាលា​នេះ​ មានសារៈសំខាន់​ ដើម្បី​ប្រមូល​ផ្តុំខ្លឹម​សារ​ ដែល​ទាក់​ទង​ទៅ​នឹង​​នយោបាយ​ឈ្នះ ឈ្នះ និង រំលេច​អោយ​ឃើញនូវ​សមិទ្ធផល​ ឈ្នះ ឈ្នះ​។ ឯកឧត្តម​ បាន​បញ្ជា​ក់ថា៖ ​ការកំណត់តំបន់​ប្រវត្តិសាស្ត្រ​​យោធា​ មាន​អត្ថប្រយោជន៍​ច្រើ​នយ៉ាង ​ជា​ពហុ​វិស័យ​សម្រាប់​ចូលរួម​ចំ​ណែក​ក្នុង​កិច្ចការ ការ​​ការពារ​បូរណភាព​ទឹក​ដី ​និង​ការ​ការពារ​អធិបតេយ្យ​ជាតិ។ ​ឯកឧត្តម​ បាន​ជំរុញអោយ​បញ្ជាការ​ដ្ឋាន​យោធ​ភូមិ​ភាគ​ទី៥​ បន្តការងារ តាមគោល​ការណ៍​ដែល​មាន​កន្លង​មក​ និង​ត្រៀម​សមាសភាព​វា​គ្មិន​ចូល​រួម​ក្នុង​សិក្ខាសាលា ជាពិសេសរៀប​ចំ​សមាសភាព​បងប្អូន​អតីត​កំលាំង​សមាហរណកម្ម​ នៅ​ទិសទាំង​៥​ ក្នុង​យោធ​ភូមិ​ភាគ ​ធ្វើជាវាគ្មិន​នៃ​សិក្ខាសាលា​នេះ ​អោយ​មាន​​ខ្លឹមសារ​ច្បាស់​លាស់​ ដើម្បី​ទុក​ជា​ឯកសារ ​ព្រម​ទាំង​រៀបចំ​សមាសភាព ​អតីតកំលាំង​សមាហរណ​កម្ម​ក្នុង​ទិស​យោធភូមិភាគ​ទី៥​ ដើម្បី​ចូល​រួមជួប​ពិធី​សំណេះ​សំណាល​ជា​មួយ ​សម្ដេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ក្នុង​កំឡុង​ពេល​ធ្វើសិក្ខា​សាលា​ផ​ងដែរ​។​

      សូម​បញ្ចាក់​ថា៖​ ក្រុមការងារ​សិក្សា​ស្រាវ​ជ្រាវ​សាង​សង់​វិមានឈ្នះ ឈ្នះ និង​ប្រវត្តិសាស្ត្រ​យោធា ​ធ្លាប់​បាន​ធ្វើសិក្ខា​សាលា ​ស្តីពីការរៀប​ចំ​តំបន់​ប្រវត្តិសាស្រ្ត​យោធា​ (សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជន) នៅ​អន្លុងវែង ​ខេត្ត​ឧត្តរមាន​ជ័យ​ទទួលបាន​លទ្ធផល​ប្រកប​ដោយ​ជោគ​ជ័យ​ រួច​ម្តង​មក​ហើយ​ កាល​ពីថ្ងៃទី០៧​ ទី០៨ ​ខែមករា​ ឆ្នាំ២០២០​​កន្លង​ទៅ​នេះ ​ដោយបាន​ប្រមូលផ្តុំបាន​នូវ​ខ្លឹមសារ ​ទិន្នន័យ​ បាន​យ៉ាង​ច្រើន​ស្តី​អំពី​សមិទ្ធផលនយោបាយ​ឈ្នះ ឈ្នះ ​ដែល​សម្រាប់​ធ្វើ​ជា​តឹក​តាង​ និង​កា​របន្ត​ការ​ឈាន​ទៅ​កសាង​ និង​ថែរក្សា​នូវ​រាល់​សមិទ្ធផល​ទាំង​នេះ​ទៅ​ថ្ងៃ​អនាគត​ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ