ព័ត៌មាន

ថ្នាក់​ដឹក​នាំ​ក្រសួង​កិច្ចការ​នារី​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ ​និង​ថវិកា​មួយ​ចំនួន ​ផ្តល់​ជូន​កង​វរៈសេនា​តូច​លេខ​២​ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌល​គិរី​
នាយកដ្ឋានព័ត៌មាន(៣)
95
1576 ថ្នាក់​ដឹក​នាំ​ក្រសួង​កិច្ចការ​នារី​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ ​និង​ថវិកា​មួយ​ចំនួន ​ផ្តល់​ជូន​កង​វរៈសេនា​តូច​លេខ​២​ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌល​គិរី​

      លោកជំទាវ ឃឹម ចំរើន រដ្ឋលេខា​ធិការ​ក្រសួង​កិច្ចការនារី​ រួមទាំងមន្រ្តីក្រោមឱវាទ អមដំណើរដោយ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ​ សាន​ គឹម​អឿន ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌល​គិរី​ លោក​ស្រី​ ប្រធានមន្ទី​រ​កិច្ច​ការ​នារី​ខេត្ត​ បាន​អញ្ជើញចុះសួរ​សុខ​ទុក្ខ​ និង​នាំ​យក​គ្រឿង​ឧបភោគ​បរិភោគ ​និង​ថវិកា​មួយ​ចំនួន ផ្តល់​ជូន​កង​ វរៈ​សេនា​តូច​លេខ​២​ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌល​គិរី​ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ភូមិ​ពូលុង ​សង្កាត់​រមនា ​ក្រុង​សែន​មនោរម្យ​ ខេត្ត​មណ្ឌល​គិរី​ នៅ​ថ្ងៃ​ទី១១​ ខែឧ​សភា ​ឆ្នាំ​២០២០​។​

លោកជំទាវ ឃឹម ចំរើន រដ្ឋលេខា​ធិការ​ក្រសួង​កិច្ចការនារី​ 


      ក្នុ​ងឱ​កាស​នោះ ​លោកជំទាវ ឃឹម ចំរើន រដ្ឋលេខា​ធិការ​ក្រសួង​កិច្ចការនារី បានពាំ​នាំ​​នូវ​កា​រ​សាក​សួរ​សុខទុក្ខ​ពី​សំណាក់ ​លោក​​ជំទាវ​​វេជ្ជ​បណ្ឌិត​ អ៊ឹង ​កន្ថា​ផា​វី​ រដ្ឋ​មន្រ្តី​ក្រសួង​កិច្ច​ការ​នារី​ ក៏​ដូច​ជា​សម្តេច​តេជោ ​នាយករដ្ឋមន្រ្តី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​តែងតែគិត​គូរ​ពី​សុខ​ទុក្ខ​បង​ប្អូនកង​កម្លាំង​ដែល​បានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ ​និង​បូរណភាព​ទឹកដី​ ឱ្យ​នៅ​គង់​វង្ស​ជូន​ជាតិ​មាតុភូមិ ​និងប្រជា​ជន​កម្ពុជា​។​ លោក​ជំទាវ​ បាន​ជម្រាបជូនពី​ស្ថាន​ភាព​មេ​រោគ​កូវីត១៩​ នៅ​លើ​សកល​លោក​ ក៏​ដូច​ជា​នៅប្រទេស​កម្ពុជា ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ ពុំមាន​ការ​ចម្លង​ថ្មី​នោះទៀ​ត​ទេ ​ដោយ​ឡែក ​អ្នកជំងឺ​ដែល​កំពុងសម្រាក​ព្យាបាល​នៅ​សល់​ត្រឹម​តែ០២​នាក់​ប៉ុណ្ណោះ ​ក្នុងចំណោម ១២២នាក់ តែទោះជាយ៉ាង​ណា​ក៏​ដោយ​ លោក​ជំទាវ​​បា​នក្រើន​រំលឹក​ ឱ្យកងទ័ព​ទាំង​អស់​ មិនត្រូវភ្លេច​ខ្លួននោះទេ ព្រោះថា​យើង​អាច​ភ្លេច​កូវីដ-១៩ តែកូវីត ​មិន​អាច​បំភ្លេច​យើង​បាន​នោះទេ​ ដូច្នេះ​យើងត្រូវរួមគ្នា​រក្សា​អនាម័យ​ជា​ប្រចាំ ​និង​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ជា​ពិសេ​ស អនុវត្ត​តាម​កា​រណែនាំ​របស់​ក្រសួង​សុខាភិបាល ​ក្នុងកា​រ​បង្ការ​ ទប់​ស្កាត់ ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។​ លោកជំទាវ ឃឹម ចំរើន បាន​ណែនាំ ​និង​លើក​ទឹកចិត្ត​ដល់​កង​ទ័ព​ទាំង​អស់​ ត្រូវអនុវត្ត​តាម​តួនាទី​ ភារ​កិច្ច​ ការងារ​ប្រចាំថ្ងៃ​ឱ្យ​បាន​ល្អ​ប្រសើរ​ ជា​ពិសេស ដើម្បី​ធានាបា​ន​នូវ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពល​រដ្ឋនៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ក្នុង​ការ​ការពា​រ​បូរណៈភាព​ទឹក​ដី​ និង​ត្រូវ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ ជា​មួយ​ខេត្ត​ជាប់ព្រំ​ដែន​ ដើម្បី​រក្សា​តំបន់​ព្រំដែន​ ជា​តំបន់​សន្តិភាព​ មិត្តភាព ​និង​ការ​អភិវឌ្ឍន៍​។​

​     នា​ឱកាស​នោះ​ លោកជំទាវ ឃឹម ចំរើន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី ​បាន​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ ​និង​ថវិកា​ជូន​កង​វរៈសេ​នា​តូច​លេខ​២ ​នៃតំ​បន់ប្រតិបត្តិកា​រ​សឹក​រង​មណ្ឌល​គិរី​ សរុប​ចំនួន ១១១​នា​ក់ ក្នុង​ម្នាក់ៗ​ ទទួល​បាន​ មី​យើង​ ១​កេះ ​ត្រីខ​ ១យួរ ​ទឹកត្រី១​យួរ ​ទឹកស៊ីអ៊ីវ​១យួរ​ កន្សែ​ង​ពោះគោ១ អង្រឹង​មាន​មុង​១ ​អាវ​ភ្លៀង​១ ​ម្សៅ​សាប៊ូ​ នំ​លីលី និង​បន្ថែម​ថវិកា​១០​ម៉ឺន​រៀល ​ក្នុង​នោះ ​ក៏បាន​ឧបត្ថម្ភថវិកា​ជូនបញ្ជា​ការ​ដ្ឋាន​កង​ពល​លេខ​២​ ចំនួន​៥​លាន​រៀល ​និង​បាន​ចូល​រួម​បុណ្យ​សព​គ្រួសារ​យោធិន​ម្នាក់​ឈ្មោះ ​លោកវរសេនីយ៍ទោ ឡ សារ៉ាន់ មុខងារ​ជំនួយ​ការ​កង​វរៈសេនា​តូច​លេខ​២​ នូវ​ថវិកា​ ២០​ម៉ឺនរៀល​ រួម​ទាំង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​។​ បន្ទាប់​មក​លោក​ជំទាវ​ រួមទាំង​មន្រ្តីក្រោម​ឱវា​ទ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល ​សួរ​សុខ​ទុក្ខ​ និ​ងនាំ​យក​អំណោយ​មួយ​ចំនួន ​ផ្តល់​ជូន​គ្រួសារ​យោធិន​ក្រីក្រ​ចំនួន​១៩នាក់ ​នៅតំ​បន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌល​គិរី​ ក្នុង​ម្នាក់ៗ ​ទទួល​បាន​គ្រឿង​ឧបភោគ​បរិភោគ ​និង​ថវិ​កា​ដូច​គ្នា​ផង​ដែរ​ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ