ព័ត៌មាន

ក្រុម​គ្រូ​ពេទ្យ​ឯកទេស​ចិន​ បាន​ចុះ​ផ្សព្វ​ផ្សាយ​វិធី​បង្ការ​ជំងឺ​កូវីដ ​១៩ ​និង​ធ្វើ​តេស្ត​ដល់​កង​ទ័ព​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
82
1580 ក្រុម​គ្រូ​ពេទ្យ​ឯកទេស​ចិន​ បាន​ចុះ​ផ្សព្វ​ផ្សាយ​វិធី​បង្ការ​ជំងឺ​កូវីដ ​១៩ ​និង​ធ្វើ​តេស្ត​ដល់​កង​ទ័ព​កម្ពុជា​

      គណៈប្រតិភូក្រុមគ្រូពេទ្យឯកទេសចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ចាន់ ដារ៉ាវុទ្ធ នាយក​រង​ នាយក​ដ្ឋាន​សុខាភិបាល​ អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានចុះផ្សព្វផ្សាយ និង​ធ្វើតេស្តដោយស្ម័គ្រចិត្ត រកជំងឺឆ្លងកូវីដ១៩ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងបញ្ជាការដ្ឋានយោធភូមិ​ភាគ​ពិសេ​សចំនួន​ ១៥១នាក់ កាលថ្ងៃព្រហស្បតិ៍ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។ 

       ឯកឧត្តម ឧត្តមសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ មេបញ្ជាការរង បបញ្ជាការដ្ឋាន យោធភូមិភាគពិសេស បានថ្លែងអំណរគុណ​ដ​ល់ក្រុមគ្រូពេទ្យចិន គ្រូពេទ្យនាយកដ្ឋាន​សុខាភិបាល និងក្រុមគ្រូពេទ្យព្រះកេតុមាលា អគ្គនាយក​ដ្ឋាន​ ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ដែលចុះបំពេញ បេសកកម្ម ក្នុងពេលនេះ ដែលទង្វើនេះបាន​បញ្ជាក់ពីការយក​ចិត្ត​ទុកដាក់ខ្ពស់​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ក៏​ដូចជា ក្រសួងការពារជាតិ ចំពោះសុខទុក្ខដល់​កង​ទ័ព​ កំពុងបំពេញ​ភារកិច្ច។ រាល់ការគិតគូរយក ចិត្តទុកដាក់​ខ្ពស់​នេះ​ញ៉ាំង​ឲ្យកងទ័ពមានស្មារតីមោះ​មុត​ ក្នុង​ការ​បំពេញកិច្ចការ​ការ​ពា​របូរណភាព ទឹក ដី និងចូលរួមសក​ម្មភាព​ អភិ​វឌ្ឍន៍សង្គមជាតិ។ 

       ឯកឧត្តម ឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ចាន់ ដារ៉ាវុទ្ធ បញ្ជាក់បន្ថែមថា៖ បច្ចុប្បន្នស្ថានភាពទូទៅ ក្នុងពិភពលោក និងក្នុង​តំបន់មាន ការព្រួយបារម្ភអំពីជំងឺឆ្លងកូវីដ ១៩ ដ៏កាចសាហាវនេះ ​កំពុង​រីករាលដាលយ៉ាងធ្ងន់ធ្ងរ និងសម្លាប់​ជីវិត​មនុស្ស​យ៉ាងច្រើន ក្នុងនោះប្រទេសកម្ពុជាក៏រងគ្រោះ ដោយសារវីរុសឆ្លងនេះដែរ។ ឯកឧត្តម បានបន្ត​ទៀតថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ ព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់គ្រប់ស្ថាប័ន សហការជាមួយក្រសួងសុខាភិបាល គៀងគរដល់មន្រ្តីរាជការ សប្បុរសជន ចូលរួមជាថវិកា និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងការទប់ស្កាត់ និងបង្ការជម្ងឺនេះ មិនអោយឆ្លងបន្តទៀត។ ឯកឧត្តម បន្ថែមទៀតថា៖ ក្នុងសកម្មភាពទប់ស្កាត់​ការ​រីក​រាល​ដាល​ នៃជំងឺកូវីដ១៩នេះ កងឯក​ភាព​នានា ចូលរួមយ៉ាងសស្រាក់សស្រាំជា​មួយ​រាជរដ្ឋាភិបាល ចាត់តាំងក្រុមគ្រូពេទ្យរបស់ កងឯកភាព ចុះសហការ​ជា​មួយ​អាជ្ញាធរភូមិ-ឃុំ ចុះធ្វើការផ្សព្វ ផ្សាយ ណែនាំអំពីវិធីការពារ ការទប់ស្កាត់ និងធ្វើតេស្តពិនិត្យកម្តៅ តាមការណែ នាំរបស់ក្រសួងសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ​នៅ​ក្នុង​​មូល​ដ្ឋាន​ ដែលបញ្ជាការដ្ឋានឈរ​ជើង​។ ជាមួយគ្នានេះ នាយទាហាន នាយទាហានរង និងពលទាហាន បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀរវត្សរ៍ផ្ទាល់ខ្លួន ជូនដល់រាជរដ្ឋាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ នេះផងដែរ ៕