ព័ត៌មាន

ក្រុម​គ្រូ​ពេទ្យ​ឯកទេស​ចិន​ ចុះ​ផ្សព្វ​ផ្សាយ​វិធី​បង្ការ​ជំងឺ​កូវីដ ​១៩ និង​ធ្វើ​តេស្ត​ដល់​កង​ទ័ព​ជើង​ទឹក​
នាយកដ្ឋានព័ត៌មាន(៣)
65
1583 ក្រុម​គ្រូ​ពេទ្យ​ឯកទេស​ចិន​ ចុះ​ផ្សព្វ​ផ្សាយ​វិធី​បង្ការ​ជំងឺ​កូវីដ ​១៩ និង​ធ្វើ​តេស្ត​ដល់​កង​ទ័ព​ជើង​ទឹក​

      ឯកឧត្តម​ ឧត្តម​នាវី​ឯក​ អ៊ុក​ សីហា ​មេ​បញ្ជាការ​រង​ បញ្ជាការ​ដ្ឋាន​ កង​ទ័ព​ជើង​ទឹក​ និង​ជា​មេ​បញ្ជាការ​ មូល​ដ្ឋាន​សមុទ្រ​ លើក​ឡើង ​ពី​ចំណងមិត្តភាព​របស់​ប្រជាជាតិ​ទាំង​ពីរ​ កង​ទ័ព​ទាំង​ពីរ​ កម្ពុជា-ចិន​ ត្រូ​វ​បាន​ពង្រឹង​ពង្រីក​ឥត​ឈប់​ឈរ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ក្នុងកិច្ច​សហប្រតិបត្តិការ ​លើ​គ្រប់​វិស័​យ ដែល​ប្រមុខ​រដ្ឋា​ភិបាល​ទាំង​ពីរ​ បាន​លើកឡើង​ជារឿ​យៗថា​៖​ មិត្តភាព​ដែក​ថែប​ ពិតជារឹងមាំ​ដោយ​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែ​ន នាយក​រដ្ឋមន្ត្រី​ ព្រះ​រាជាណាចក្រ​កម្ពុ​ជា​ និងឯកឧត្តម ស៊ី ជីងពីង ប្រធានាធិប​តី​ សាធារណ​រដ្ឋ​ ប្រជា​មា​និត​ចិន​ តែងតែ​លើក​ឡើង​ជា​រឿយៗ​ ក្នងជំនួបជា​ហូរ​ហែរ​បន្ត​មក​។ ការ​លើក​ឡើង​របស់ ​ឯកឧត្តម​ ឧត្តម​នាវី​ឯក​ អ៊ុក​ សីហា ​ដូច្នេះ​ក្នុង​ឱកាស​ ដែល​គណៈប្រតិភូ​ក្រុម​គ្រូ​ពេទ្យ​កង​ទ័ព​រំដោះ​ ប្រជា​ជនចិន​មួយ​ក្រុម​មាន​ជំនាញ​ឯកទេស ចុះផ្សព្វផ្សាយ​ទប់​ស្កា​ត់​មេរោគកូវីដ ​និង​ធ្វើតេស្ត ​ដឹកនាំ​ដោយ​ លោក​វរសេនីយ៍​ឯក​ ជាំង ​ជា​ហ្វូ ​និង​ក្រុមការងារ​មាន​សមាជិក​៤ រូប ​រួម​និង​ក្រុម​ការ​ងារ​ខាង​ភាគី​កម្ពុជា​ដឹក​នាំ​ដោយ​ លោក​ឧត្តម​សេនីយ៍​ទោ​ វេជ្ជ​បណ្ឌិត ចាន់ ​ដារ៉ា​វុទ្ធ​ នាយក​រង​ នាយកដ្ឋាន​សុខាភិបាល ​អគ្គ​នាយក​ដ្ឋាន​ ភស្តុភារ​ហិរញ្ញវត្ថុ ​ក្រសួង​ការពារ​ជាតិ​ និ​ងសហការី កាល​ពី​កាល​ថ្ងៃ​ព្រហស្បតិ៍​ ៩​រោច​ ខែ​ពិសាខ ​ឆ្នាំ​ជូត ​ទោ​ស័ក​ ព.ស​២៥៦៤​ ត្រូវនឹង​ថ្ងៃ​ទី​១៤​ ខែ​ឧសភា ​ឆ្នាំ​២០២០​ នៅ​​មូលដ្ឋាន​សមុទ្ទ​ ស្ថិត​ក្នុង​ឃុំរាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ។

     លោក​វរសេនីយ៍​ឯក​ ជាំង​ ជា​ហ្វូ ​ជំរាប​ជូន​ឯកឧត្តម ​ឧត្តម​នាវី​ឯក​ មេ​បញ្ជាការ​រង​ បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹ​ក និ​ង​ជាមេ​បញ្ជាការ​មូល​ដ្ឋាន​សមុទ្រ​ ពី​សកម្មភាព​ អញ្ជើញ​ចុះ​ពិនិត្យ ​ក៏​ដូចជាជួយ​ផ្សព្វ​ផ្សាយ​ទប់​ ស្កាត់មេ​រោគ​កូវី​ដ ដែល​អាច​នឹង​មាន​រលក​ទីពីរ ​បើ​យើង​ធ្វេស​សប្រហែស​។​ ការ​ចុះ​ជួយ​ជា​បន្ត​​បន្ទាប់​ របស់​ក្រុម​ជំនាញ​ស្ម័គ្​រចិត្ត​ គ្រូពេទ្យកងទ័ព​រំដោះ​ប្រជា​ជន​ចិន​ និង​សម្ភារ​បរិក្ខា ​ពិត​ជា​នាំ​ឱយ​មាន​កិច្ចសហការ​ល្អ​ រវាង​កង​ទ័​ពប្រទេស​ទាំង​ពីរ​។ ក្នុងនោះ​ក្រុមគ្រូពេទ្យ​ជំនាញ​ឯ​កទេស​យើង​ខ្ញុំ​ សហការជាមួយ​ក្រុមគ្រូពេទ្យ​កងយោធ​ពល​ខេមរ​ភូមិ​ន្ទ​ ចុះ​ទៅ​ដល់​បណ្តា​យោធភូមិ​ភាគ​នានា​ កងពល​ តំបន់​ប្រតិបត្តិការ​សឹក​រង​ មួយ​ចំនួនផ្សព្វ​ផ្សាយ​វិធី​បង្ការ​ជំងឺកូវីដ ​១៩ និ​ងធ្វើតេស្តដល់​ពួក​គាត់​។ នៅពេល​ក្រុម​យើង​ខ្ញុំត្រឡប់​ ទៅមា​តុភូមិ​វិញ​ និង​មាន​ក្រុម​ផ្សេង​ៗទៀ​ត ​ចុះមក​ជួយ​ផ្សព្វផ្សា យវិធីបង្ការ​ជំងឺ​កូវីដ ​១៩ និងធ្វើតេស្ត​តាម​សំណូមពរ​របស់ ​(ខ.ភ.ម) ដើម្បី​សេចក្តី​សុខ​សា​ន្ត ជៀស​វាង​ពី​ជម្ងឺ​ដ៏​ប្រល័យ​នេះ​។

     គួរ​រំលឹក​ផង​ដែរ​ថា​៖ បន្ទាប់​មក​ក្រុម​ជំនាញ​ឯកទេស​ជំងឺ​ឆ្ល​ងកូវីដ​១៩​ របស់​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បានដឹក​នាំ​ផ្សព្វ​ផ្សាយ​ វិធី​បង្ការ​ជំងឺ​កូវីដ​១៩​ និង​ធ្វើ​តេស្ត​ជូន​ដល់​នាយ​នាវី ​នាយនា​វី​រង​ និង​ពល​នាវឹក​ក្នុងបញ្ជាការ​ដ្ឋាន​ មូលដ្ឋាន​សមុទ្ទ​ចំនួន​១៧៤​នាក់​ រួម​ទាំង​ប្រជាពលរដ្ឋ​ ដែល​នៅ​ជុំវិញ​មូលដ្ឋាន​៣០​នា​ក់ ​និងធ្វើ​បទ​បង្ហាញ​ពីវិធី​ទប់​ស្កាត់ ​ការ​ពារ​រោគ​ឆ្លងដ៏​សាហាវ​នេះ ​ជួនក្រុមគ្រូពេទ្យ នៃគិលានដ្ឋាន​ បញ្ជាការដ្ឋាន មូល​ដ្ឋាន​សមុទ្ទ​ ដោយ​យក​ចិត្​តទុក​ដាក់​ខ្ព​ស់ ក្នុងស្មារតី​ស្រឡាញ់ រាប់អាន​ដូច​បងប្អូន​រួម​ឧទរ​ជាមួយ​ផង​ដែរ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ