ព័ត៌មាន

ថវិការ​ជាង​៥០​លាន​រៀល​ ប្រគល់​ជូន​គ្រួសារ​អតីត​យុទ្ធជន​មរណៈ​ភាព​ ៥​ គ្រួសារ​ នៅ​ក្រុង​ស្ទឹង​សែន​
នាយកដ្ឋានព័ត៌មាន(៣)
53
1595 ថវិការ​ជាង​៥០​លាន​រៀល​ ប្រគល់​ជូន​គ្រួសារ​អតីត​យុទ្ធជន​មរណៈ​ភាព​ ៥​ គ្រួសារ​ នៅ​ក្រុង​ស្ទឹង​សែន

      អតីតយុទ្ធជន​មរណៈ​ភាព​ ចំនួន៥​ក្រុម​គ្រួសារ​ រស់​នៅ​ក្នុង​ក្រុង​ស្ទឹងសែន បាន​ទទួល​ប្រាក់​ធានា​រ៉ាប់រងសង្គម​ជាង​៥០​លាន​រៀល​ ពី​រាជ​រដ្ឋាភិបាល​ និ​​ងត្រូ​វបា​នប្រគល់​ជូន​ក្រុមគ្រួសារ​ អតីតយុទ្ធជន​ ដែល​បាន​ទទួល​មរណៈ​ភាព​​ កាល​ពីរសៀល ថ្ងៃទី១៩ ខែឧសភា កន្លងទៅនេះ នៅសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

      ឯកឧត្តម ​សោម ​ស៊ុន ​ប្រធាន​គណៈកម្មាធិការ ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់​ធំ​ លោក ​លី ​សុភា ​ប្រធាន​មន្ទីរសង្គម​កិច្ច​ខេត្ត​កំពង់ធំ​ ​និ​ងក្រុម​លេខាធិការ​ដ្ឋាន​សមាគម​អតីត​យុទ្ធជន​ ខេត្ត​កំពង់​ធំ ​បាន​ប្រគល់​ថវិការ​ ជូន​ភរិយា​ជា​អតីត​យុទ្ធជន​មរណៈភាព​ ចំនួន៥​ក្រុម​គ្រួសារ​ រ​ស់នៅ​ក្នុង​ក្រុង​ស្ទឹងសែន ផង​ដែរ​។

ឯកឧត្តម ​សោម ​ស៊ុន ​ប្រធាន​គណៈកម្មាធិការ ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់​ធំ​ 


​       មាន​ប្រសាសន៍សំ​ណេះ​សំណាល​នា​ឱកាស​នោះ ​ឯកឧត្ដម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ​មាន​ប្រសាសន៍​ថា​៖ ក្រោមការដឹក​នាំ​របស់ សម្ដេចតេជោហ៊ុន សែន បាន​យកចិត្ត​ទុក​ដាក់​ ចំពោះអតីត​យុទ្ធជ​ន ដែល​បាន​លះ​បង់​ សាច់​ស្រ​ស់ ឈាម​ស្រស់​ ដើម្បីបុព្វ​ហេតុជាតិ​ និង​ប្រជាជន​កម្ពុជា​ និងបាន​បើក​​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ រៀង​រាល់​ខែ ប័ណ្ណ​បេឡាជាតិ​របប​សន្តិសុខ​សង្គម​ ប្រាក់​បេឡា​មរណ​សង្គ្រោះ​សម្រាប់​ធ្វើ​បុណ្យ​ស​ព សាង​សង់​​ផ្ទះ​ជូន​បង​ប្អូន​អតីតយុទ្ធជន​ អោយមា​ន​ជម្រក​ស្នា​ក់​នៅ​សមរម្យ​ ​ដោះ​ស្រា​យ​ដី​សម្បទាន​សង្គ​មកិច្ច​ និង​សាងសង់​ផ្ទះ​ជូន​បង​ប្អូន​ ដែល​គ្មាន​ដី​ និង​គ្មាន​ផ្ទះ​។

      ឯកឧត្ដម សោម ស៊ុន ប្រធាន​ បាននាំ​យក​នូវ​អំណោយ ​ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ដល់​ជូន​បន្ថែម ​ក្នុង​មួយគ្រួសារ​ទទួល​បាន​អង្ករ​ ចំនួន​២៥គីឡូក្រាម ​មីមួយកេ​ស ​ផង​ដែរ​ ក្នុ​ងនោះក៏​បាន​ណែនាំឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ ​ និង​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ ថែ​រក្សា​សុខភាព​ អនាម័យ ​លាងដៃ​ និងសាប៊ូ ​សំអាត​បរិស្ថាន​ជុំវិញ​លំ​នៅ​ដ្ឋាន ​កាត់​បន្ថយ​ការ​ជួប​ជុំគ្នា ​និង​ត្រូ​វ​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួង​សុខាភិបាល ​ដើម្បីការពារ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នូវ​ជំងឺ​កូវិដ​១៩​ ផង​ដែរ​ ៕