ព័ត៌មាន

ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការ​ដ្ឋាន​​សាង​សង់​ ស្តូប​អនុស្សារីយ៍​នយោបាយ​ឈ្នះ ​ឈ្នះ ​នៅ​ខេត្ត​កោះ​កុង​
នាយកដ្ឋានព័ត៌មាន(៣)
45
1628 ពិធី​បញ្ចុះ​បឋម​សិលា​បើក​ការ​ដ្ឋាន​​សាង​សង់​ ស្តូប​អនុស្សារីយ៍​នយោបាយ​ឈ្នះ ​ឈ្នះ ​នៅ​ខេត្ត​កោះ​កុង​

     នៅ​ខេត្ត​កោះកុងកា​ល​ពី​ថ្ងៃទី​៣០​ ខែ​ឧសភា​ ឆ្នាំ២០២០​ បាន​ប្រារព្ធពិ​ធីបញ្ចុះ​បឋមសិលា​ បើក​ការ​ដ្ឋាន សាង​សង់​ស្តូប​អនុស្សារីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅ​ក្នុង​ខេត្ត​កោះកុង​ ដែល​ពិធី​បញ្ចុះបឋម​សិលា​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជាប្រធាន​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ​ និង​លោក​ជំទាវ​ ព្រមទាំង​មាន​ការ​ចូលរួម​ពី​ឯកឧត្តម​ លោកជំទាវ​ ជា​រដ្ឋលេខាធិកា​រ​ អនុ​រដ្ឋ​លេខាធិការ ​អគ្គ​មេ​បញ្ជាការ​រ​ង មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ ​នាយ​ទាហាន​ ​នៅក្នុង​ក្រសួងការ​ពារ​ជាតិ​ អគ្គមេបញ្ជាការ​ កងទ័​ពជើងគោក ​ជើង​ទឹក​ ជើងអាកាស កងរាជអាវុធហត្ថ ប្រជាពលរដ្ឋ សិស្សានុសិស្ស កងកំលាំង​ប្រដាប់អាវុធ​ ក្នុ​ង​ខេត្ត​កោះកុង​ យ៉ាង​ច្រើន​កុះករ។

     ពិធីបញ្ចុះ​បឋម​សិលាបើ​កកា​រដ្ឋាន​ សាង​សង់​ស្តូប​អនុស្សារីយ៍ន​យោបាយ​ឈ្នះ ឈ្នះ នៅក្នុង​ខេត្តកោះកុង​នា​ពេល​នោះ​ បាន​ប្រព្រឹត្តទៅ​តាម​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ ដោយបា​ន​ប្រារព្ធពិធី​ក្រុង​ពាលីសុំ​ម្ចាស់​ទឹក​ ម្ចាស់​ដី ​ដែល​ក្នុង​ពិធី​ក្រុងពាលី​នេះ​ មាន​ការ​និមន្ត​ចូល​រួម​ពី​ សម្តេច​ព្រះ​វន័រត័​ កិត្តិ​បណ្ឌិត​ ណយ ​ច្រឹក​ សម្តេច​ព្រះ​សង្ឃនាយក​រង​ទី​២​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​បួងសួងសុំ​សេចក្តី​សុខ​ សេចក្តី​ចំរើន​ ដល់​ដំណើរ​ការ​សាង​សង់​ស្តូប​អនុស្សារីយ៍​នយោបាយ​ឈ្នះ ឈ្នះ​ នៅក្នុង​ខេត្ត​កោះកុង​នេះ​ អោយ​សំរេច​បាន​លទ្ធផ​លល្អ​។

      ក្នុងសុន្ទរកថា​ស្វាគមន៍​របស់​ លោក​ជំទាវ​ មិថុនា ​ភូថង ​អភិបាល​ នៃ​គណៈអភិបាល​ខេត្ត​កោះកុ​ង បាន​បញ្ជាក់​ថា៖​ ក្រោម​ការ​ដឹក​នាំ​ដ៏ឈ្លាស​វៃ​ ប្រកប​ដោយ​គតិបណ្ឌិត ​និង​នយោបាយ​ឈ្នះ ឈ្នះ ​របស់ សម្តេច​តេជោ ​ហ៊ុន ​សែន​ បាន​ធ្វើអោយ​ប្រទេស​ជាតិ​ទាំង​មូល​ ទទួល​បាន​សន្តិភាព​ និង​ស្ថេរភាពនៅ​ទូទាំង​ប្រទេស​ ធ្វើឲ្យប្រ​ជា​ពល​រដ្ឋ​ទំាង​អស់​ មាន​សេចក្តី​ត្រេកអរ ​ទទួលបាន​សេចក្តី​សុខ​សប្បាយ និងមាន​ឱកាស​អភិវឌ្ឍន៍លើ​គ្រប់​​វិស័យ​។​  លោក​ជំទាវ​បាន​បញ្ជាក់ថា៖ ​ក្រោមម្លប់សន្តិភា​ពនេះ​ហើយ​ បានធ្វើឲ្យ​ខេត្តកោះកុង មានឱកាស​អភិវឌ្ឍ​ទាំងហេដ្ឋា​រចនា​សម្ព័ន្ធ​រូបវ័ន្ត​ អរូបវ័ន្ត និងការវិនិ​យោគ គួរឲ្យកត់សម្គាល់​។​ លោកជំទាវបាន​បញ្ជាក់ថា៖​ ជាមួយនឹងសមិទ្ធិផល​ដ៏​ថ្លៃថ្លា​ ដែល​ខេត្តកោះកុង​ទទួល​បាន​ក្នុង​ពេល​កន្លង​ម​ក ថ្ងៃ​នេះម​ន្ត្រីរាជការ កង​កំលាំងប្រដាប់អាវុធ ​និងប្រជាពលរដ្ឋ​ទាំង​មូល​ទូទាំង​ខេត្ត​កោះកុ​ង ​មានសេចក្តី​រំភើបសប្បាយ​រីករាយ​ និង​ពោពេញដោយមោទនៈភាព​ជា​ទីបំផុត ​ដោយ​ខេត្ត​កោះកុង​ នឹង​ទទួលបាន​សមិទ្ធិផល​ដ៏​ថ្លៃថ្លា​ ​​ជាប្រវត្តិសាស្ត្រ​ មិន​អាច​កាត់​ថ្លៃបាន​មួយ​បន្ថែម​ទៀត ​គឺ​ស្តូបអនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅ​ខេត្ត​កោះកុង ​ដែលបាន​​និ​ង​​កំពុង​រៀបចំពិធី​បញ្ចុះ​បឋ​មសិលា​ ដើម្បី​កសាង​នាពេល​នេះ។​ ហើយ​សមិទ្ធិផលដ៏​ថ្លៃថ្លា​​នេះ​ នឹង​ផ្តល់​នូវ​កិត្តិយស​ និង​មុខមាត់ថ្មី ​បន្ថែម​ទៀតលើទឹកដី​ខេត្ត​កោះកុង។​

      នៅ​ក្នុង​ឱកា​ស​នោះ ​ឯកឧត្តម ​ឧត្តម​សេនីយ៍ឯ​ក ​សឿន ​រឿត​ ទីប្រឹក្សា​សម្តេចពិជ័យ​សេនា ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សាងស​ង់ បានមា​ន​ប្រសាសន៍​ថា៖​ នៅក្នុងកិច្ច​ដំណើរការ​សាង​សង់​ស្តូប​ឈ្នះ ឈ្នះ ​ខេត្ត​កោះកុង ​ក្រុម​ការងារ​ នឹង​ប្រើប្រាស់​គ្រឿង​ចក្រ​ សរុប​ចំនួន ៣៤គ្រឿង ​និង​កម្លាំង​សរុប ​មាន​វិស្វករ​ និង​កម្មករចំនួន​៦៣​​នាក់​។​ ឯកឧត្តម​ សឿន ​រឿត​ បាន​បញ្ជាក់​ទៀតថា៖​ ប្លង់​ស្ថាបត្សកម្ម និ​ង​រចនាសម្ព័ន្ធ​សាង​សង់​ស្តូប​ ឈ្នះ ឈ្នះ​ ខេត្ត​កោះកុង បានបង្កើតឡើង​តាម​ទម្រង់​វិមាន ​ឈ្នះ ឈ្នះ ​នៅ​រាជធានី​ភ្នំពេញ​ ដែល​មា​នទម្រង់​ ៣​សំខាន់​ គឺ​ ៣- ៥- ៧-​ បង្ហាញពីគោលការណ៍​ធានា៣​យ៉ាង​ នៃ​នយោបាយ ​ឈ្នះ ឈ្នះ​ ១.កត្តា​ទាំង​៥ ​ចំណុច ​នៃ​យុទ្ធ​សាស្ត្រ​ឌីហ្វីដ​ DIFID​ និង​កត្តា​ទាំង​៧ ​នៃ​ជ័យ​ជម្នះប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​ របស់នយោបាយ​ឈ្នះ ឈ្នះ​។

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជាប្រធាន​គណៈកម្មការ​សាង​សង់​វិមាន​ឈ្នះ ឈ្នះ​ និង​លោក​ជំទាវ​ 


      ថ្លែងក្នុ​ងពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​​សាង​សង់​ ស្តូប​អនុស្សារីយ៍​នយោ​បាយឈ្នះ ឈ្នះ នៅ​ក្នុង​ខេត្ត​កោះ​កុង​នាពេល​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ រំព្ញកឡើងវិញ​អំពី​ព្រឹត្តិការណ៍​ជាក់ស្តែង​មួយ​ចំនួន ​ដែល​កម្ពុ​ជាបាន​ជួប​ប្រទះ​ក្នុង​ការ​ឆ្លង​កាត់​ភ្នក់ភ្លើង​សង្រ្គាម ដែលបង្កការ​ឈឺចាប់​ខ្លោចផ្សា ​មិន​អាច​ថ្លែងបាន​ ចំពោះប្រជាជន​កម្ពុជា​ទាំង​មូល​ ហើយនៅ​បន្សល់​ស្លាក​ស្នាម​មិន​ទាន់​រលុប​អស់​នៅ​ឡើយ​ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។ សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់ថា៖ ​សមិទ្ធផលនៃ​នយោបាយ​ឈ្នះ ឈ្នះ យើង​ទទួលបាននូវ​សន្តិភាព​ពេញ​លេញ ​ដែលជាកត្តា​ចម្ប​ង​សម្រាប់​​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ លើ​គ្រប់​វិស័​យ និង​ការធ្វើ​សមាហរណកម្ម​កម្ពុជា ​ទៅក្នុងកិច្ច​ការ​តំបន់​ និង​អន្តរជាតិ​ដោយ​ជោគ​ជ័យ​ ហើយ​បាន​ប្រែក្លាយ​ជីវភាព​រស់​នៅរបស់​ប្រជាជន​ ពីជីវភា​ពក្រីក្រ​មក​ជា​ប្រជាជន​មាន​ចំណូល​កម្រិត​មធ្យម​។

​      សម្តេច​ពិជ័យ​សេនា​ បាន​បញ្ជាក់​បន្ថែមថា៖​ ហេដ្ឋារចនាសម្ព័ន្ធ​ស្ថាបត្យកម្ម​ ដែល​នឹ​ងត្រូ​វមា​ន​នៅ ​ស្តូប​ឈ្នះ ឈ្នះ កោះកុង​ ដែលបានសាងសង់នា​ពេល​នេះ​ គឺអាច​ឱ្យគេយល់​ដឹង​កាន់​តែច្បា​ស់​អំពី​វិមា​នឈ្នះ ឈ្នះ នៅភ្នំពេញ ​ដែលជា​ស្ថាបត្យកម្ម​ដំបូង​បង្អស់​ជា​ប្រវត្តិសាស្ត្​រមាន​ លក្ខណៈ ​ជាសាធារណៈ ​និង ​វប្បធម៌ជាតិ​។ ​សម្តេចពិជ័យ​សេនា​ ក៏បានជំរុញដល់​ក្រុម​ការងារ​ទទួល​បន្ទុក​ការ​សាងស​ង់ស្តូប​នេះ​ ត្រូវយកចិត្តទុក​ដាក់សាងសង់​ឲ្យបាន​ត្រឹម​ត្រូវ​ តាម​លក្ខណៈ​បច្ចេកទេស ​ដើម្បីធានាបា​ន​ទាំង​គុណភាព ​និង​ប្រសិទ្ធភាព​សំណង់​នេះ​។ ក្នុង​ឱកាសនោះ​ដែល​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ក៏បា​នទទួល​នូវ​ថវិកា​ជួយ​ឧបត្ថម​ពី​សប្បុរស​ជន​នានា ​ដែល​បាន​ចូលរួម​ថវិកា​ជួយ​សាង​សង់​ស្តូប​អនុស្សារីយ៍​នយោបា​យ​ឈ្នះ ឈ្នះ​ ​នៅក្នុង​ខេត្ត​កោះកុង ​ដែល​មា​នទឹកប្រាក់​សរុបចំនួន​ ២,២៦០,៣៩១​ដុល្លា​ និង ២២​លាន​រៀល។ បន្ទាប់មក​ សម្តេ​ច​ពិជ័យ​សេនា ​ទៀ បាញ់ និង​លោក​ជំទា​វ ព្រមទាំង​គណៈ​អធិបតី​ទាំង​អស់​ បាន​អញ្ជើញទៅ​ចុច​ប៊ូតុងបើ​ក​ការ​ដ្ឋាន​សាង​សង់​ ស្តូប​អនុស្សារីយ៍​នយោបាយ​ឈ្នះ ឈ្នះ នៅ​ក្នុង​ខេត្ត​កោះកុង​ ចាប់​ពី​ពេលនេះ​តទៅ​។

     សូម​បញ្ចាក់ថា៖ ស្តូប​អនុស្សាវរីយ៍​នយោបាយ ​ឈ្នះ ឈ្នះ ដែលបាន​បើក​ការដ្ឋាន​ សាង​សង់​នៅ​ក្នុង​ខេត្តកោះ​កុង​នេះ ​មាន​ទីតាំង​ស្ថិតនៅ​ ភូមិបឹង​ឃុន​ឆាំង​ សង្កាត់​ស្មាច់​មាន​ជ័យ​ ក្រុង​ខេមរភូមិន្ទ​ តាម​ដង​ផ្លូវជាតិ​លេខ ៤៨​ ដែលស្ថិត​នៅ​ចំងាយ​ជាង ១០​គីឡូ​មែត្រ​ ពី​ក្រុង​ខេមរភូមិន្ទ ទី​រួមខេ​ត្តកោះកុង ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ