ព័ត៌មាន

ឯកឧត្តម​ ​ឧត្តម​សេនីយ៍​​ឯ​ក​ កែ​វ​ ធី ​អញ្ជើញ​ជា​អធិបតី​ក្នុង​​ពិធី​បិទ​​វគ្គ​​ហ្វឹក​ហ្វឺន​ពល​ទាហាន​ថ្មី​ បំពេញក្រប​ខ័ណ្ឌ​កង​ទ័ព​ជើង​គោក​ ឆ្នាំ​២០២០
នាយកដ្ឋានព័ត៌មាន(៣)
34
1629 ឯកឧត្តម​ ​ឧត្តម​សេនីយ៍​​ឯ​ក​ កែ​វ​ ធី ​អញ្ជើញ​ជា​អធិបតី​ក្នុង​​ពិធី​បិទ​​វគ្គ​​ហ្វឹក​ហ្វឺន​ពល​ទាហាន​ថ្មី​ បំពេញក្រប​ខ័ណ្ឌ​កង​ទ័ព​ជើង​គោក​ ឆ្នាំ​២០២០

      កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​ឧសភា ​ឆ្នាំ​២០២០​ កន្លងទៅ​នេះ​ នៅ​ទីបញ្ជាការកង​ពល​ធំ​អន្តរាគមន៍​លេខ​២​ ដែល​ឈរ​ជើង​នៅ​ក្នុង​​ភូមិសាស្ត្រ ​ស្រុក​បន្ទាយ​ស្​រី ខេត្ត​សៀមរាប ​បានប្រារព្វ​ពិធីបិទ​វគ្គ​ហ្វឹក​ហ្វឺន​ពល​ទាហាន​ថ្មី​ បំពេញក្រប​ខ័ណ្ឌ​កង​ទ័ព​ជើង​គោក​ ឆ្នាំ​២០២០​ ដែល​ពិធី​បិទវគ្គ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯ​ក កែ​វ ធី ​មេ​បញ្ជាការ​រ​ង កង​ទ័ព​ជើង​គោក​ និង​ជា​មេបញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២ ​តំណាង ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែត​ អគ្គមេបញ្ជាការ​រង​ នៃកងយោធ​ពលខេមរ​ភូមិន្ទ និង​ជា មេ​បញ្ជាការ​កង​ទ័​ពជើង​គោក​។​

      ក្នុងឱកាសនោះ ​លោក​ឧត្តមសេនីយ៍​ត្រី​ ទេព​ ភត់​ គណៈ​កម្មាការ​គ្រប់​គ្រង​វគ្គ​ បានឡើង​រាយការណ៍​អំពី​លទ្ធផល​ការងារ​ហ្វឹក​ហ្វឺន​ដោយ​បាន​គូស​បញ្ចាក់​ថា៖ ​អនុវត្តតាម​ផែនការ​ហ្វឹក​ហ្វឺន​របស់​មេបញ្ជាការ​ក​ងទ័ពជើង​គោក​ ស្តីពីការ​ទទួលហ្វឹក​ហ្វឺន​ទ័ពថ្មី​បំពេញ​ក្របខ័ណ្ឌ​កង​ទ័ព​ជើង​គោក​ ឆ្នាំ២០២០ កងពលធំ​អន្តរាគមន៍លេខ​២​ បាន​ទទួល​ហ្វឹក​ហ្វឺន​សិក្ខា​កាម​ចំនួន ​២៩១ នាក់ ដែលបាន​ដំណើរការ​ហ្វឹកហ្វឺន​រយៈពេល ​៣​ខែ ​ចាប់​ពីថ្ងៃទី​០២ ​ខែ​មីនា ​ដល់ ​ថ្ងៃទី២៩​ ខែ​ឧសភា ​ឆ្នាំ​២០២០​ លើ​មុខវិជ្ជា​ អប់រំចិត្តសាស្ត្រ​,​​ យោធា​រួម, បច្ចេកទេស​អាវុធ​ថ្មើរជើង, យុទ្ធ​វិធី​ថ្មើរ​ជើង​, និង​លំហាត់​បាញ់​គ្រាប់​ពិត​ បាញ់ស៊ីប​មេរៀនទី​មួយ​កាំភ្លើងAK47​ ទទួលបាន​លទ្ធផល​ដូច​ខាង​ក្រោម៖

      +សិក្ខាកាមរៀនបានទទួលនិទ្ទេសពូកែមានចំនួន ១២៣នាក់

      +និទ្ទេសគ្រាន់បើចំនួន ១២១នាក់

      +និង និទ្ទេសមធ្យមចំនួន ៤៧នាក់ ។

ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯ​ក កែ​វ ធី ​មេ​បញ្ជាការ​រ​ង កង​ទ័ព​ជើង​គោក​ និង​ជា​មេបញ្ជាការ​កង​ពល​ធំ​អន្តរាគមន៍​លេខ​២ ​តំណាង ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯ​ក ហ៊ុន​ ម៉ា​ណែត​ អគ្គមេបញ្ជាការ​រង​ នៃកងយោធ​ពលខេមរ​ភូមិន្ទ និង​ជា មេ​បញ្ជាការ​កង​ទ័​ពជើង​គោក


      ថ្លែង​ក្នុ​ងឱកាស​ពិ​ធីបិទ​វគ្គហ្វឹកហ្វឺ​នពលទាហាន​ថ្មីបំពេញ​ក្រប​ខ័ណ្ឌក​ង​ទ័ព​ជើងគោ​ក ​ឆ្នាំ​២០២០​ ពេល​នោះ ​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ កែវ ធី​ បានពាំនាំ​នូវ​ការ​ផ្តាំផ្ញើសួរ​សុខ​ទុក្ខ​ និង​ការ​កោត​សរសើរ​របស់​ពី​ ឯកឧត្តម មេ​បញ្ជាការកង​ទ័ព​ជើង​គោក ​ជូនចំពោះ​គណៈគ្រប់​គ្រង​វគ្គ​ យោធាចារ្យ ព្រមទាំង​កម្មសិក្សាការី​ ដែល​បាន​យក​អស់​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ព​ស់ តាម​តួនាទី​ភារកិច្ច​រៀងខ្លួន​ អត់ធ្មត់ពុះពារ​រាល់ការ​លំបាក​គោរព​ប្រតិបត្តិ បទ​បញ្ជា​ហ្វឹក​ហ្វឺ​ន និង​ខិតខំ​ច្នៃ​ប្រឌិត​ បង្កលក្ខណៈធ្វើ​ឱ្យវគ្គហ្វឹ​កហ្វឺ​ននេះ ​ដំណើរការ​ទៅ​ប្រកប​ដោយ​ជោគ​ជ័យតាម​ផែនកា​រ​កំណត់ ​និង​ទទួល​បាន​លទ្ធផល​ខ្ពស់ ឆ្លើយ​តប​ទាន់​ពេល​វេលា​ក្នុងការ​កសាង​ធន​ធាន​មនុស្ស ​ក្នុង​កង​យោធពល​ខេមរភមិន្ទ ​ជា​ពិសេស​ពល​ទាហា​នថ្មី​បំពេញ​ក្រប​ខ័ណ្ឌ​ឲ្យ​កង​ទ័ព​ជើង​គោក​ ដែលបាន​លះបង់​ពីជីវភាព​ស៊ីវិល ​ខិតខំហាត់​ពត់​លត់​ដំ​ក្នុង​ការ​ហ្វឹកហ្វឺន​ ដើម្បី​ប្រែក្លាយ​ខ្លួន ​ជាក​ម្លាំង​សម្រាប់​បន្ត​វេន ​ប្រកប​ដោយ​ប្រសិទ្ធិភាព ​ស្របតាមពាក្យ​ស្លោក​ហ្វឹក​ហ្វឺ​នបាន​កំណត់​ច្បា​ស់​ថា​៖ (យើងទាំង​អស់​គ្នា​ហ្វឹក​ហ្វឺន​ មិន​មែន​ដើម្បី​ហ្វឹក​ហ្វឺន​នោះទេ​ ​គឺយើង​ទាំង​អស់​គ្នា​ហ្វឹកហ្វឺន​ ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ ចំណេះ​ធ្វើ​) ​សំរាប់​យក​ទៅ​បំពេញ​ភារកិច្ច ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ទទួល​បាន​ជោគ​ជ័យ​។​

      ឯកឧត្តម​ កែវ​ ​ធី ក៏បាន​បញ្ជាក់​ផង​ដែរ​ថា៖​ កិច្ចដំណើរការ​ហ្វឹក​ហ្វឺន​ដែល​ទទួល​បាន​លទ្ធផ​លគួរ​ជាទី មោទនៈ​ នា​ពេល​នេះ ​គឺ​អាស្រ័យដោយ​បាន​ការជួយ​ឧបត្ថម្ភ​ប្រាក់​ហូប​បន្ថែម​ប្រចាំថ្ងៃរបស់ ​សម្ដេ​ច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​ការ​ដឹក​នាំកា​រ​ជួយឧ​បត្ថម​ទាំងស្មារតី ​សម្ភារៈ ពីសំណាក់​ក្រសួងការពារជាតិ អគ្គបញ្ជាការ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ព្រម​ទាំង​សហការយ៉ាង​ស្អិត​រមួតពី​កា​រិយាល័យ​ហ្វឹក​ហ្វឺន​កង​ទ័ព​ជើង​គោក​ និងស្ថាប័ន​ដែល​មាន​ការ​ពាក់​ព័ន្ធ​ ឆ្លើយ​តប​ទាន់​ពេលវេលា​ទៅ ​និង​ការ​កសាង​ធន​ធាន​មនុស្ស ​ដែលជា​កម្លាំង​សម្រាប់​បន្ដវេនប្រកប​ដោយ​សមត្ថភាព ស្របតាមនិន្នាការ​វិវត្ត​ប្រែប្រួល របស់​យោធា​សកលលោក ​នាពេល​បច្ចុប្បន្ន ​ដើម្បីលើក​ស្ទួយ​កិត្យានុភាព​ របស់​កង​យោធ​ពលខេមរ​ភូមិន្ទ ក្នុងកិច្ច​ការពារជាតិ និងរួម​ចំ​ណែកលើក​ស្ទួយ​កិត្យានុភាព​របស់​ប្រទេស​ជាតិ​ នៅលើ​វេទិការតំបន់​ និង​សកល​លោក​។

​       ឆ្លៀត​ក្នុង​ឱកាស​នោះ ​ឯកឧត្តម មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ២ ​បាន​ផ្ដល់​នូវ​អនុសាសន៍មួ​យចំនួន​ដល់​កម្ម​សិក្សា​ការី​ ក្រោយ​ពេល​ត្រឡប់​ទៅ​អង្គភាព​វិញ ​ត្រូវប្រែក្លា​យការ​យល់​ដឹង​ទៅ​ជា​សកម្មភាព​ជាក់ស្ដែង​ក្នុង​ការបំពេញ និងសម្រេច​ភារកិច្ច​ជូន​អង្គភាព​។ ​ទន្ទឹម​និង​នោះត្រូវ​ខិត​ខំសិ​ក្សាស្វែង​យល់​ពង្រីក​បាន​នូវចំណេះ​ដឹ​ង ចំណេះធ្វើ បង្កើន​សមត្ថភាព​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួនជាកង​យោធពលខេមរ​ភូមិន្ទ ក្នុងកិច្ច​ការពារ​បូរណភាព​ទឹក​ដី ​និងការពារ​ភាព​សុខ​សាន្តជូន​ប្រជាជន ​ត្រូវ​ស្មោះត្រង់​ដាច់​ខាត​ចំពោះ ​ជាតិ សាសនា ​ព្រះមហាក្សត្រ ​ប្តេជ្ញាការពារ​ រដ្ឋធម្មនុញ្ញ​ ជា​ច្បាប់​កំពូល​របស់ជាតិ ការពារ​ព្រះ​មហាក្សត្រ​ ជា​ទីគោរពសក្ការៈ ​និងការពារ​រាជរដ្ឋាភិបាល ស្របច្បាប់​ដែល​មាន​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុ​ជា។​ ឆ្លើយតប​ទៅ និ​ងការផ្តាំ​ផ្ញើរ​នេះ ​កម្មសិក្សា​ការី​ទាំង​អស់​ ដែលបានប​ញ្ចប់វគ្គបាន​ធ្វើសច្ចា​ប្រណិធាន ដោយប្ដេជ្ញា​យក​ចំណោះ​ដឹង និង​មតិដឹក​នាំ របស់គណៈអធិបតី ទៅអនុវត្តអោយសម្រេច​រាល់​ភារកិច្ច​ដែល​ប្រគល់​ឱ្យ​ ៕