ព័ត៌មាន

ឯកឧត្តម សៅ ​សា​រឿន​ ប្រជុំ​ពិភាក្សា​ក្រុម​ការងារ​ជ្រើស​រើសមុ​ខ​សញ្ញា​ជន​ពិការ​ ក្នុង​ខេត្ត​ប៉ៃ​លិន
នាយកដ្ឋានព័ត៌មាន(៣)
43
1635 ឯកឧត្តម សៅ ​សា​រឿន​ ប្រជុំ​ពិភាក្សា​ក្រុម​ការងារ​ជ្រើស​រើសមុ​ខ​សញ្ញា​ជន​ពិការ​ ក្នុង​ខេត្ត​ប៉ៃ​លិន

     បន្ទាប់​ពី​គណៈកម្មការ​អន្តរក្រសួង​ សម្រាប់​ត្រួត​ពិនិត្យ​មុខ​សញ្ញាជន​ពិការ​ ដែល​ជា​អតីត​យុទ្ធជ​ន​ នៃកងទ័ព​កម្ពុជា​​ប្រជា​ធិប​តេយ្យ​ បាន​ចុះត្រួត​ពិនិត្យ​មុខ​​សញ្ញាជន​​ពិការ​ ដែល​ជា​​អតីត​យុទ្ធ​ជន​ ក្នុង​ខេត្ត​ប៉ៃលិន ​ទិស​យោធ​ភូមិភាគ​៥ ​ទាំង​ចំនួន​១០៤​នាក់ ក្នុង​រយៈពេល​កន្លង​ម​កនេះ​ នាថ្ងៃ​ទី​២៩​ ខែ​ឧសភា ​កន្លង​ទៅ​នេះ ​នៅ​ទី​បញ្ជាការ​ដ្ឋាន​ តំបន់​ប្រតិបត្តិការ​សឹក​រ​ងខេត្ត​ប៉ៃលិន​ កិច្ច​ប្រជុំនា​ព្រឹក​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព​រប​ស់ ឯកឧត្តម​​ ឧត្តម​សេនីយ៍​ឯ​ក សៅ ​សា​រឿន​ អគ្គ​នាយក​រង​ អគ្គ​​នាយក​ដ្ឋាន​យោធា​សេវា​ នាយក ​នាយក​​ដ្ឋាន​​កិច្ច​ការ​យោធា​ស៊ីវិល​ ជា​ប្រធាន​​គណៈ​កម្មការ​​អន្តរ​ក្រសួង​សម្រា​ប់​ត្រួត​ពិនិត្យ​មុខ​សញ្ញា​ជន​ពិការ ​និង​មាន​ការ​ចូល​រួម​ពី​ គណៈ​កម្ម​កា​រ​​អន្តរ​ក្រសួង​សម្រាប់​ត្រួត​ពិនិត្យ​មុខ​សញ្ញា​ជន​ពិការ​ ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ប្រភេទ​ថ្នាក់​ពិការ ​មក​ពី​ក្រសួង​ការពារ​ជាតិ​ និង​យោធភូមិ​ភាគ​ទី​៥​។​

     បន្ទាប់​ពី​ ឯកឧត្តម សៅ សារឿន បានបញ្ជាក់​ពីគោ​លបំណង​ នៃកិ​ច្ចប្រជុំ​រួច​មក​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចេង សុផល នាយក​រង​ នាយកដ្ឋាន​កិច្ចការ​យោធា​ស៊ីវិល​ក្រសួងកា​រពារជាតិ ​បាន​រាយការណ៍​អំពីលទ្ធ​ផល​ត្រួត​ពិនិត្យ​មុខ​សញ្ញា​ជន​ពិការ​ អតីត​កង​ទ័ព​កម្ពុជា​ប្រជាធិបតេ​យ្យ​ចំនួន ​១០៤​នាក់ នៅ​ខេត្ត​ប៉ៃ​លិន​។​ សូមប​ញ្ជាក់ថា​៖​ វត្តមាន ​១០៤​ នាក់ ​នេះ ​ប្រវត្តិ​ដំបូងគឺ​ វគ្គ​១១៦​នាក់​។​ វគ្គនេះ​ត្រូវ​បាន​គណៈកម្មការ​អន្តរ ក្រសួង​ កំណត់ក​ម្ម​វិធីត្រួត​ពិនិត្យ​លើក​ទី​១ នៅ​ថ្ងៃទី​៣ ​ខែកញ្ញា ឆ្នាំ២០១៩ កន្លង​ទៅ​នេះ​។​ ជា​លទ្ធផ​លត្រួត​ពិនិត្យ​លើក​ទី១​៖​ ចំនួន​រួម ១១៦​នាក់។

ឯកឧត្តម​​ ឧត្តម​សេនីយ៍​ឯ​ក សៅ ​សា​រឿន​ អគ្គ​នាយក​រង​ អគ្គ​​នាយក​ដ្ឋាន​យោធា​សេវា​ នាយក ​នាយក​​ដ្ឋាន​​កិច្ច​ការ​យោធា​ស៊ីវិល​ ជា​ប្រធាន​​គណៈ​កម្មការ​​អន្តរ​ក្រសួង​សម្រា​ប់​ត្រួត​ពិនិត្យ​មុខ​សញ្ញា​ជន​ពិការ ​


      ថ្លែងនៅក្នុងកិច្ចប្រជុំ ឯកឧត្តម សៅ សារឿន បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះគឺដើម្បីស្វែងរកភាពមិនប្រក្រតី ចំពោះមុខសញ្ញាជនពិការ ដែលជាអតីតយុទ្ធជន នៃកងទ័ពកម្ពុជាប្រជាធិបតេយ្យ ដែលបានចុះត្រួតពិនិត្យមុខសញ្ញាជនពិការ ដែលជាអតីតយុទ្ធជន ក្នុងខេត្តប៉ៃលិន នារយៈពេលកន្លងមកនេះ គឺត្រូវចុះពិនិត្យមុខសញ្ញាជនពិការ ជាប់ថ្នាក់ពិការពិតប្រាកដ ពិការមិនចំមុខសញ្ញា និងរបួសស្រាល ដោយមិនចំមុខសញ្ញាពិការ ដែលទទួលបានលទ្ធផលដូចយើងទទួលបានថ្ងៃនេះប្រកបដោយការទទួលខុសត្រូវខ្ពស់។ ក្នុងនាមប្រមុខ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ ឯកឧត្តម សៅ សារឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជំនាញក្រុមការងារ ត្រួតពិនិត្យមុខសញ្ញាជនពិការ ដែលជាអតីតយុទ្ធជនពិការ នៃកងទ័ពកម្ពុជាប្រជាធិបតេយ្យ ដែលបានចូលរួមប្រជុំពិភាក្សាផ្លាស់ប្តូទាំងចំណុចល្អ និងចំណុចអវិជ្ជមាន នៃភាពមិនប្រក្រតី នាពេលកន្លងមកនេះ គឺសបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់ជំនាញប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តទៅតាមផែនការណ៍ និងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានថ្លែងពីបំណងប្រាថ្នារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការយកចិត្តទុកដាក់គិតគូរជួយឧបត្ថម្ភលើកកំពស់ជីវភាពយោធិនពិការ ដើម្បីកាត់បន្ថយនូវភាពក្រីក្រក្នុង ស្រទាប់បងប្អូនជាយោធិនពិការ ដោយសម្តេចបានកសាងនូវមជ្ឍមណ្ឌលជាច្រើន តាមរយៈក្រសួងការពារជាតិ អគ្គមេបញ្ជាការ កងទ័ពជើគោក ក្នុងនោះមានមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តាកែនកោះស្លា កំពត, មណ្ឌល ៣១៧ គូលេន សៀមរាប និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ យោធិនពិការតេជោភ្នំឆ័ត្រ ក្នុងខេត្តបន្ទាយមានជ័យ ដោយបានទទួលយកយោធិនពិការ ឲ្យចូលមករស់នៅក្នុងមជ្ឈមណ្ឌលទាំងនោះបានជាបន្តបន្ទាប់ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ