ព័ត៌មាន

ក្រសួង​ការ​ពារ​ជាតិ​ចិន ​ប្រគល់​សម្ភារៈ​បរិក្ខា​ពេទ្យ​ សំរាប់​ទប់​ស្កាត់​មេរោគ​ Covid​ 19 ជូន​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​
នាយកដ្ឋានព័ត៌មាន(៣)
87
1640 ក្រសួង​ការ​ពារ​ជាតិ​ចិន ​ប្រគល់​សម្ភារៈ​បរិក្ខា​ពេទ្យ​ សំរាប់​ទប់​ស្កាត់​មេរោគ​ Covid​ 19 ជូន​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​

     នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃទី០២​ ខែ​​មិថុនា ​ឆ្នាំ​២០២០​ ក្រសួង​ការពារ​ជាតិ​កម្ពុជា ទទួល​បាន​សម្ភារៈ​បរិក្ខា​ពេទ្យ​ សម្រាប់​ទប់​ស្កាត់​វីរុស​COVID-19​ ដែល​ជា​ជំនួយ​របស់​ក្រសួង​ការ​ពារ​ជាតិ​ចិន​។ ពិធី​ប្រគល់​ និង​ទទួល​សម្ភារៈ​ពេទ្យ​ទប់​ស្កាត់​វីរុស ​COVID-19 ​នេះ បា​នធ្វើ​ឡើង​ក្រោម​វត្តមាន ​ឯកឧត្តម ​នាយ​ឧត្ត​ម​សេនីយ៍ ​ណឹម​ សុវត្ថិ​ ទី​ប្រឹក្សា​ពិសេស ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​និង​ជា​អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ចការ​បរទេស​ ចំ​ណែក​ភាគី​ចិន​មាន ​លោក​​វរសេនីយ៍​ឯក​ ​លី ​ជីង​ហ្វី​ង អនុពន្ធ័​យោធា​ចិន​ប្រចាំ​កម្ពុជា​។​

ឯកឧត្តម ​នាយ​ឧត្ត​ម​សេនីយ៍ ​ណឹម​ សុវត្ថិ​ ទី​ប្រឹក្សា​ពិសេសសម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​​អគ្គ​នាយក​ អគ្គនាយក​ដ្ឋាន​នយោ​បាយ​ និង​កិច្ចការ​បរទេស​ និង​លោក​​វរសេនីយ៍​ឯក​ ​លី ​ជីង​ហ្វី​ង អនុពន្ធ័​យោធា​ចិន​ប្រចាំ​កម្ពុជា​

     ឯកឧត្តម​ ណឹម​ សុវត្ថិ ​បាន​បញ្ជាក់​អោយ​ដឹ​ង​ថា៖​ រហូត​មក​ដល់​ពេល​នេះ​ភាគី ​ចិន​តាម​រយៈ​ក្រសួង​ការ​ពារ​ជាតិ​ នៃ​​ប្រទេស​​ចិន​​បា​ន​ផ្តល់​មក​ឲ្យ​ភាគី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​ចំនួន៤លើក​​រួច​មក​ហើយ ​គឺ​ចាប់​តាំង​ពី​ខែ​មីនា​ កន្លង​មក​នេះ ​មានទាំង​អ្នក​ជំនាញ​ព្យាបាល​ជំងឺកូវីដ​១៩​ ចំនួន​៤​រូប​ផង​ដែរ​។ ឯកឧត្ត​មបន្ត​ថា៖​ ជំនួយ​ទាំង​នេះ ​មាន​សំខាន់​ខ្លាំង​ណាស់​ក្នុង​​កា​រ​ប្រយុទ្ធ​ប្រឆាំ​ជំងឺ​កូវីដ​១៩​ ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ការ​ផ្តល់​ជំនួយ​រប​ស់​ភាគី​ចិន​មក​ដល់​កម្ពុជា​ បាន​ឆ្លុះ​បញ្ចាំង​ពី​ចំណង​មិត្តភាព​ រវា​ងកម្ពុជា-ចិន ដែល​មានទំនាក់​ទំនង​គ្រប់​ជ្រុង​ជ្រោយ​។​ ឯកឧត្តម​ ណឹម ​សុវត្ថិ ​បាន​​បន្ថែម​ទៀត​ថា​៖​ ម្យ៉ាងវា​បាន​ឆ្លុះបញ្ចាំង​នូវ​ទឹក​ចិត្ត នៃ​កង​ទ័ព​របស់​ប្រទេស​ចិន​ មក​លើ​កង​ទ័ព​កម្ពុជា​​ក្នុ​ងការប្រយុទ្ធប្រឆាំ​ងជំងឺ​កូវីដ ១៩ នៅក្នុង​ប្រទេ​សកម្ពុជា​ផង​ដែរ​។

      ចំណែក​តំណាង​កង​ទ័ព​ នៃ​ប្រទេស​ចិន​ បាន​ឱ្យ​ដឹង​ដែរ​ថា៖​ ការ​ផ្តល់​ជំនួយ​ជា​សម្ភារៈ​ជា​វិជ្ជសាស្ត្រ​ដល់ កង​ទ័ព​កម្ពុជា​នា​ពេល​នេះ ​គឺ​ដោយសារ​តែក​ម្ពុជា-ចិន​ មាន​ទំនាក់ទំ​ន​ងយ៉ាង​ស៊ី​ជម្រៅ ​រវាង​ថ្នាក់​ដឹកនាំ​ នៃ​​ប្រទេសទាំង​ពីរ​។ លោក​បន្ត​ថា​៖ ប្រទេស​ទាំង​ពី​រមា​នកា​រ​ជួយ​គ្នា​ទៅ​វិញ​មក​ ក្នុង​គ្រា​ដែល​លំបាក ​មិន​ត្រឹម​តែ​​ប៉ុណ្ណោះ​ប្រទេស​កម្ពុជា​ និង​ចិន​ជា​បងប្អូន​ និង​មិត្ដដែក​ថែប​ ដែល​មិន​ខ្វះគ្នា​។ ​លោកប​ន្ថែម​ទៀត​ថា​៖ ចាប់​​តាំង​ពីមានការផ្ទុះ​ឡើងនូវ​ជំងឺ​កូវីដ ​១៩​ មក​ ប្រទេសទាំងពីរ​ តែងតែ​មាន​ទំនាក់​ទំនង​គ្នា​ យ៉ា​ង​ល្អ​ប្រសើរ​ ​និ​ងជួយ​​គ្នាទៅវិញ​មក​ ក្រោម​កា​រដឹកនាំ​ នៃ​ប្រទេសទាំ​ងពីរ​ រដ្ឋាភិបាល​ចិន​ចាប់​តាំង​ពីមាន​កាផ្ទុះឡើង​នូវ​ជំងឺ​កូវីដ ១៩ មិនត្រឹម​តែ​ផ្តល់​ជំនួស​ជា​សម្ភារៈ ​វេជ្ជសាស្ត្រ​​ជូ​នដល់​​ក្រសួង​ការ​ពារ​ជាតិក​ម្ពុជា​នោះ​ទេ ​ថែម​ទាំង​បាន​ផ្ត​ល់ជំនួស​ជា​សម្ភារៈ​ជា​ច្រើន​តោន ​ដល់​ក្រសួង​​សុខា​ភិបាល ​និង​ស្ថាប័ន​រដ្ឋនានា ​ដើម្បី​ចូល​រួម​ទប់​ស្កា​ត់ ការ​រីក​រាល​ដាល​នូវ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​​ប្រទេស​កម្ពុជា​ផ​ង​ដែរ​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ