ព័ត៌មាន

ពិធី​សំណេះ​សំណាល​ ជា​មួយ​ពលទាហាន​បំពេញ​ក្រប​ខ័ណ្ឌ​ថ្មី​ បញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន​ចំនួន​២​៧នាក់​ មក​បំពេញ​ភារកិច្ច​នៅ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​វិហារ​
នាយកដ្ឋានព័ត៌មាន(៣)
61
1642 ពិធី​សំណេះ​សំណាល​ ជា​មួយ​ពលទាហាន​បំពេញ​ក្រប​ខ័ណ្ឌ​ថ្មី​ បញ្ចប់​វគ្គ​ហ្វឹក​ហ្វឺន​ចំនួន​២​៧នាក់​ មក​បំពេញ​ភារកិច្ច​នៅ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះ​វិហារ​

      កាលពីថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ នៅទីបញ្ជាការ​តំបន់​ប្រតិបត្តិការសឹក​រង​ព្រះវិហារ បានរៀបចំ​ពិធី​សួរសុខទុក​ និង​សំណេះ​សំណាល ​ជាមួយពល​ទាហាន​បំពេញ​ក្របខ័ណ្ឌថ្មី ដែលបាន​បញ្ចប់វគ្គ​ហ្វឹកហ្វឺនចំនួន​២៧​នាក់​ មកបំពេញ​ភារកិច្ច​នៅ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ ដោយមាន​ការចូលរួមពីសំណាក់ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ច័ន្ទ​ សុភ័ក្រ្តា​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រ​ងព្រះវិហារ​។​

​ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​ច័ន្ទ​ សុភ័ក្រ្តា​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រ​ងព្រះវិហារ


     ក្នុងពិធីសំណេះសំណាល នាពេលនោះ ឯកឧត្តម ច័ន្ទ សុភ័ក្រ្តា បានជំរាបជូនដល់ ពលទាហានថ្មី​អំពី​តួនាទី និង​ភារកិច្ច ច្បាប់លក្ខន្តិកៈ របស់កងយោធ​ពល​ខេម​រ​ភូមិន្ទ និងណែនាំ​ឱ្យបងប្អូន​ពល​ទាហាន ដែលបានចូលបំពេញ​ភារកិច្ចថ្មីនេះ ត្រូវធ្វើយ៉ាង​ណាខិ​តខំ​ប្រឹង​ប្រែងធ្វើ​ការងារ​ ដែលអង្គភាព​បាន​ប្រគល់​ជូន ជាពិសេសត្រូវប្រកាន់​ខ្ជាប់​នៅ​កិច្ច​ការពារ​ជាតិ​ សាសនា ព្រះមហាក្សត្រ និងប្រមុខរា​ជរដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​បានប្រសូត្រ​ចេញ​ពីកា​រ​បោះឆ្នោត​។​

     ចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា ក៏បានណែនាំដល់​ពលទាហាន​បំពេញ​ក្របខ័ណ្ឌ​ថ្មី​ទាំងអស់​ ត្រូវមានការ​ប្រុងប្រយ័ត្នខ្ពស់ ក្នុងការ​ធ្វើ​អនាម័យ លាងសំអាតដៃ ពាក់ម៉ាស និងវិធាន​ការផ្សេងៗ ក្នុងការ​ការពារ​ជំងឺ​ឆ្លងកូវីដ-១៩ ដែលកំពុង​រីករា​លដាល​នៅ​ទូទាំង​ពិភពលោក បើទោះបី ប្រទេស​​កម្ពុជាយើង មានការថយចុះ​ខ្លាំង​ក៏ពិ​តមែន​ តែយើងទាំងអស់​គ្នា​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្នជា​និច្ច ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ