ព័ត៌មាន

​បំពាក់​ឯក​សណ្ឋាន​១២​នា​ក់​ ប្រជា​ការ​ពារ​ស្រុក​កំពង់​ស្វាយ​ និង​ផ្សព្វ​ផ្សាយ​គោល​នយោបាយ ​ភូមិ​ ឃុំ ​មាន​សុវត្ថិភាព​
នាយកដ្ឋានព័ត៌មាន(៣)
63
1644 ​បំពាក់​ឯក​សណ្ឋាន​១២​នា​ក់​ ប្រជា​ការ​ពារ​ស្រុក​កំពង់​ស្វាយ​ និង​ផ្សព្វ​ផ្សាយ​គោល​នយោបាយ ​ភូមិ​ ឃុំ ​មាន​សុវត្ថិភាព​

     ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ និង​ជា​មួយស​​ហការី ​រួម​ជាមួយអាជ្ញាធរ​ដែន​ដី​ បានអញ្ជើញ​បំពាក់​ឯកសណ្ឋាន​ ជូន​ប្រជាការពារ​១២នាក់ ស្ថិតនៅភូមិ​ព្រៃ​ព្រះ ឃុំ​កំពង់​ស្វាយ ​ស្រុក​កំពង់​ស្វាយ ​ខេត្តកំពង់ធំ រួមទាំ​ងបា​ន ​ផ្សព្វផ្សាយ​គោលនយោបាយ​ ភូមិ ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ​កាលពី​ថ្ងៃទី​០២​ ខែមិ​ថុនា ឆ្នាំ២០២០​កន្ល​ង​ទៅនេះ​។

      ក្នុងឱកាស​នោះ ឧត្ដមសេនីយ៍ទោ សោម ស៊ុន បា​ន​កោត​សរសើរ ​ចំពោះការ​ខិត​ខំប្រឹ​ង​ប្រែង​ របស់បងប្អូន​ប្រ​ជាការពារ ដែលបាន​ខិត​ខំប្រឹងប្រែង ចូលរួមអនុវត្តគោ​ល​នយោបាយ​ ភូមិ ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ បើទោះបីគ្មាន​ប្រាក់​បៀវត្ស​ក៏​ដោយ ​ក៏បង​ប្អូន​សហការគ្នា ​ជា​មួយអា​ជ្ញាធរដែន​ដី ​និងស​មត្ថកិច្ចប៉ុស្តិ៍ ​កងក​ម្លាំង​ និង​ប្រជាពលរដ្ឋ ដើម្បី​ការពារ ​សន្តិសុខ ​សុវត្ថិភាព ​ជូនប្រជាពលរដ្ឋ នៅ​ក្នុង​ពិធីអាពាហ៍​ពិពាហ៍​ ឫពិ​ធី​បុណ្យ​ទាន​ផ្សេងៗ ​បាន​យ៉ាង​ល្អ​ប្រសើរ​។

     ឆ្លៀតក្នុង​ឱកាស​នោះ​​ដែល ​ឯកឧត្តម​បានផ្តាំផ្ញើរ ​ជូនដល់​ប្រជាការពារ អំពីតួនាទី​ភារកិច្ច និងសិទ្ធរបស់ប្រជា​ការពារ​ ដែលមាន​ចែង​នៅក្នុង​សៀវភៅ​គោលនយោបាយ​ ភូមិ ​ឃុំ មាន​សុវត្ថិភាព​ របស់​រាជរដ្ឋាភិបាល តាម​រយៈក្រសួង​មហាផ្ទៃ ក្នុងនោះ​ប្រជា​ការពារ​មិន​ត្រូវ​ប្រើប្រាស់​ឯកសណ្ឋាន​ របស់​កង​កម្លាំង​ប្រដាប់​អាវុធ ទាំង​បី​ប្រភេទ​ មិន​ត្រូវប្រើប្រាស់​ស្លាក​សញ្ញា​របស់​កង​កម្លាំង​ ពុំមានសិទ្ធិក្នុ​ងកា​រប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ និងគ្មានសិទ្ធ​ចាប់​ចង​បុគ្គ​ល​ណាម្នា​ក់ ដោយគ្មានកិច្ចសហការ​ជា​មួយ​សមត្ថកិច្ច​នោះ​ឡើយ​ និង​មិន​ត្រូវ​យក​តួនាទី​ទៅគំរាម​គំ​ហែង​ ឬកាង​បទល្មើស​ខុស​ច្បាប់​ ដើម្បីផលប្រយោជន៍​របស់​ខ្លួន​នោះឡើ​យ។​

     នៅក្នុង​ឳកាស​នេះដែ​រ​ ឧត្ដម​សេនីយ៍​ទោ​ សោម ស៊ុន ​ក៍បាន​ចាត់​តាំង​ លោក​វរសេនីយ៍ត្រី​ លី​ ស៊ីណា ​នាយផ្នែក​គិលាន​ដ្ឋាន​ នៃបញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ចុះផ្សព្វ​ផ្សាយ​ សេចក្តីណែនាំ​របស់​ក្រសួងសុខា​ភិបាល ​ស្តី​ពី​វិធាន​ការ​ ការ​ពារទប់ស្កាត់​ ប្រឆាំង​មេរោគកូវីដ​១៩​ ជូន​ប្រជាពល​រដ្ឋ​ និង​ប្រជាការពា​រ ដែលបាន​ចូល​រួម​​ក្នុង​កម្មវិធី​នេះផង​ដែរ​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ