ព័ត៌មាន

​ប្រជុំ​បូកស​រុប​លទ្ធផល​ការងារយោធា​សន្តិសុខ​ឆមាស​ទី១​ និង​ទិសដៅ​អនុវត្តន៍​បន្ត​សម្រាប់​ឆមាស​ទី២​ ឆ្នាំ​២០២០​ កង​ទ័ព​ជើង​គោក
នាយកដ្ឋានព័ត៌មាន(៣)
97
1656 ​ប្រជុំ​បូកស​រុប​លទ្ធផល​ការងារយោធា​សន្តិសុខ​ឆមាស​ទី១​ និង​ទិសដៅ​អនុវត្តន៍​បន្ត​សម្រាប់​ឆមាស​ទី២​ ឆ្នាំ​២០២០​ កង​ទ័ព​ជើង​គោក

      នៅ​បញ្ជាការដ្ឋា​នក​ង​ទ័ព​ជើង​គោក​ ព្រឹក​ថ្ងៃ​ទី០៨​ ខែ​មិ​ថុនា​​ ឆ្នាំ​២០២០​ បាន​ប្រជុំ​បូកស​រុប​លទ្ធផល​ការងារយោធា​សន្តិសុខ​ឆមាស​ទី១​ និង​ទិសដៅ​អនុវត្តន៍​បន្ត​សម្រាប់​ឆមាស​ទី២​ ឆ្នាំ​២០២០​ របស់​កង​ទ័ព​ជើង​គោក ​ក្រោម​អធិបតី​ភាព​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​​ នៃ​កង​​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​។​

ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​​ នៃ​កង​​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​


      អញ្ជើញ​មាន​ប្រសាសន៏​នា​ឱកាស​នោះ​ ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​បាន​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះមេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ នាយ​ទាហាន ​នាយ​ទា​ហាន​រង​ និង​ពល​ទាហាន​ និង​បណ្តា​ជំនាញ​ទាំង​អស់​ បាន​បំពេញ​ការ​ងារ​ស្នូល ​ក៏ដូច​ជា​ភារកិច្ច​ចំពោះ​មុខ​អោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ តាម​បទ​បញ្ជា​ដែល​ថ្នា​ក់​លើ​បាន​ប្រគល់​ជូន​។ ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត ​បាន​រំលឹក​ដល់​នាយ​ទាហាន​ទាំង​អស់​ ត្រូវ​ជៀស​​វា​ងបញ្ហា​អសកម្ម​នានា​ និង​ត្រូវ​បន្ត​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាល ​ដើម្បី​កំណើន​សេដ្ឋកិច្ច​ជាតិ ​កាត់​​បន្ថយភាព​​ក្រីក្រ​ជូន​ប្រជាពល​រដ្ឋ ​ជំរុញ​ការ​កសាង​អង្គភាព​រឹង​មាំ​លើ​គ្រប់​វិស័យ​ ​អនុវត្តន៏​ប្រកប​​ដោយ​​ប្រសិទ្ធ​ភាព​រាល់​បទ​បញ្ជា​រាជ​រដ្ឋាភិបាល ​​ក្រសួង​​ការ​​ពារ​ជាតិ​ អគ្គ​បញ្ជាការ ​និង​បញ្ជា​ការដ្ឋាន​កង​ទ័ព​ជើង​គោក​ប្រគល់​ជូន​។ ត្រូវ​បន្ត​អនុវត្តន៏​​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ស្រប​តាម​ប​ទបញ្ជា ​និង​លក្ខ័ន្តិកៈ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ពិសេស​ការគិត​គូពី​ជីវភាព​ សុខមាលភាព​របស់​កង​ទ័​ពយើង ​និង​បន្ត​រក្សា​សាមគ្គី​ ឯកភាពផ្ទៃ​ក្នុង​បាន​ល្អ​ជា​និច្ច​។​ ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​បាន​សំណូមពរ​ដល់​មេ​បញ្ជាការ​ មេ​បញ្ជាការ​រង​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ គ្រប់​កង​ឯកភាព​ទូទាំង​កង​ទ័ព​ជើង​គោក​ ត្រូ​វបន្តពង្រឹ​ងប្រៀប​ការពារជាតិ ​បន្តយក​ចិត្ត​ទុក​ដាក់លើ​ការ​ងារ​ហ្វឹក​ហ្វឺន​តាមរយៈការ​បើក​វគ្គ​ បំប៉ន​បណ្តុះ​បណ្តាល​កសាង​ធន​ធាន​មនុស្ស ​និង​ពង្រឹង​អង្គភាព​រឹង​មាំលើ​គ្រប់​វិស័​យ បន្ត​ជំរុញការងារ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​​ បង្កើន​ការ​លើក​កម្ពស់​សមត្ថភាព​កង​ទ័ព​ បន្ត​យក​ចិត្ត​ទុក្ខ​ដាក់​ខិត​ខំជំ​រុញ​អប់រំ​ចិត្ត​សាស្ត្រ​ ផ្សព្វ​ផ្សាយឲ្យដល់​កង​ទ័ព​ជាប្រចាំ​ ជ្រោង​ខ្ពស់​ទង់​ស្នេហា​ជាតិ​ ការ​ពារ​សុខ​សន្តិភាព ទុក​ដាក់​គ្រឿង​សម្ភារៈ​បរិក្ខា​បំពាក់​ធានា​គត់​ម៉ត់​ មិ​នឲ្យ​ធ្លាក់​ដល់​ដៃ​ជន​ ឬ​ក្រុម​ដទៃ​បាន​ឡើយ​។​ បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​មួយ​ប្រទេស​ជាប់​ព្រំ​ដែន​ ដោយ​អត់​ធ្មត់​ បន្តពិភាក្សា​គ្រប់​យន្តការ​រួម​គ្នា​ អភិវឌ្ឍ​ន៏តំបន់​ព្រំ​ដែ​​នជា​មួយ​បណ្តា​ប្រទេស​ជិត​ខាង​ជា​ព្រំ​ដែន​សន្តិភាព​ មិត្តភាព សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៏​។​

      សូម​បញ្ជាក់​ថា​៖ ក្នុង​ឱកាស​នោះដែរ​ កិច្ចប្រជុំក៏​បាន​តាម​ដាន​ស្តាប់​របាយ​ការណ៍​ស្តី​​​ពី​ លទ្ធផល​ការ​ងារ​ដែល​គ្រប់​កង​ឯកភាព​ចំណុះ​កងទ័ព​ជើង​គោក​ បាន​អនុវត្ត​ក្នុ​ងឆមាស​ទី​១​កន្លង​មក​ ដោយ​បាន​ស្តែង​ឱ្យ​​ឃើញ​ពីការខិតខំ​ប្រឹង​ប្រែង ​យ​ក​ចិត្តទុក​ដាក់​បំពេញ​ភារកិច្ច​ ទទួលបា​នលទ្ធផល​ផ្លែផ្កា​ និង​បាន​ដាក់​ចេញ​ផែន​ការ​ទិស​ដៅ​បន្ត​ សម្រាប់​ឆមាស​ទី២​ ប្រកប​ដោយ​ប្រសិទ្ធភាព​ ព្រម​ទាំង​បាន​ផ្តល់​ឱកាស​ឲ្យ​បណ្តា​កង​ឯកភាព​ចំណុះ​ បាន​ធ្វើ​បទ​អន្តរាគមន៏​លើ​ការងារ​កន្លង​មក​ ​និង​រិះរក​ចំនុច​ខ្លាំង ​ចំណុច​ខ្សោយ​ ថាតើ​ចំនុច​កន្លែ​ងណាខ្លះ​ដែល​​បណ្តា​អង្គភាព​ចំណុះ​ អនុវត្តន៏​បាន​ជោគ​ជ័យ​ ​ហើយ​ចំនុច​ណាខ្លះ​ទៀត​ ដែល​អង្គភាព​នៅ​មាន​ការ​ខ្វះ​ខាត​ ចន្លោះ​ប្រហោង​ ក្នុងការ​អនុវត្តន៏​កន្ល​ងម​ក ​ដើម្បី​លើក​ជា​សំនូម​ពរ​ និង​លើក​ជា​សំណើរ​ដាក់​ជូន​អង្គ​ប្រជុំ​ពិនិត្យ​ ដើម្បី​ដាក់​ចេញ​ទិសដៅ​អនុវត្ត​ន៍បន្ត​ ប្រក​ប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ