ព័ត៌មាន

វិមាន​ឈ្នះ ឈ្នះ ត្រៀម​រៀប​ចំ​​ប្រារព្ធ​ពិធី​អបអរ​សាទរ​​ខួប​លើក​ទី ​៤៣ឆ្នាំ ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួលរំលំ​របប​ប្រល័យ​ពូជ​​សាសន៍ ​ប៉ុល ពត​
នាយកដ្ឋានព័ត៌មាន(៣)
82
1657 វិមាន​ឈ្នះ ឈ្នះ ត្រៀម​រៀប​ចំ​​ប្រារព្ធ​ពិធី​អបអរ​សាទរ​​ខួប​លើក​ទី ​៤៣ឆ្នាំ ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួលរំលំ​របប​ប្រល័យ​ពូជ​​សាសន៍ ​ប៉ុល ពត​

      ដើម្បីចូលរួម​អបអរ​សាទរ​ពិធី​រំលឹកខួប​លើកទី ៤៣ ទិវា​ចងចាំដំណើរឆ្ពោះទៅ​ផ្តួលរំលំ​រប​ប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល ព​ត​ ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ ថ្ងៃ​ទី​២០​​ ខែ​មិថុនា ឆ្នាំ​២០២០ ក្រុម​ការងារ​រៀបចំ​ពិធី​រំលឹក​ខួបលើក​ទី ​៤៣ នឹង​ចាប់​រាប់ថយក្រោយ​ ដើម្បីអបអរ​ទិវា​នេះ​ ចាប់​ពីថ្ងៃ​ទី​១២​ មិថុនា ​ឆ្នាំ​២០២០ នេះ​ត​ទៅ​។ ដោយ​លែក​នៅវិមាន​ឈ្នះ ឈ្នះ ក៏​នឹង​រៀបចំ ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ ខួប​លើក​ទី ​៤៣ឆ្នាំ ទិវាចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ផ្តួលរំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​ ថ្ងៃទី​២០ ខែ​មិថុនា​ ឆ្នាំ​១៩៧៧ ​ថ្ងៃ​ទី​២០​​ ​ខែ​មិថុនា ឆ្នាំ​២០២​០ នេះផ​ង​ដែរ​ ដែល​ព្រឹត្តិ​ការណ៏ថ្ងៃ​២០ ​មិថុនា​ ឆ្នាំ​១៩៧៧​ ជាថ្ងៃ​មាន​អត្ថន័យ​ជាប្រវត្តិសាស្ត្រ​ ដែល​​សម្តេច​តេជោ ​ហ៊ុន ​សែន​ និង ​យុទ្ធ​មិត្ត​ ៤​​រូ​បទៀត​ បានធ្វើដំណើរ​ទៅ​កាន់​ប្រទេស​វៀត​ណាម​ ដើម្បី​ប្រមូល​ផ្តុំ​កំលាំង​វាយ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត​ ទទួល​បាន​ជ័យ​ជំនះ​នា​ថ្ងៃ​ទី៧ ​ខែម​ករា​ ឆ្នាំ​១៩៧៩​។​

      ចំណែក​នៅវិ​មាន ​ឈ្នះ ឈ្នះ នៅ​សប្តាហ៍​ទី​១​ ដើម​ខែ​មិថុនា ​ឆ្នាំ​២០២០ មាន​បង​ប្អូន​ប្រជាពល​រដ្ឋ​ និង​ព្រះសង្ឃ​មក​ពី​ រាជ​ធានី​ភ្នំពេញ ​និង​បណ្តា​ខេត្ត​នានា ​ព្រម​ទាំង​សិស្សានុសិស្ស​ ភ្ញៀវ​ទេសចរណ៍​ជាតិ​ ​បាន​បន្ត​មកទស្សនា​វិមាន​ឈ្នះ​ឈ្នះ​ ដែល​បាន​ធ្វើ​អោយ​ទិដ្ឋភាព​នៅ​វិមាន​ឈ្នះឈ្នះ​ ទាំង​ពេល​ថ្ងៃ​ និង​ពេល​យ​ប់ មា​ន​ភាព​អ៊ូអរ​ ប្រកប​ទៅ​ដោយ​ក្តី​សប្បាយរីករាយ ​ស្របពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​មូល​ កំពុង​តែ​ស្ថិត​នៅ​ក្នុងម្លប់​សន្តិភាព​ ដែល​មា​នវិមាន​ឈ្នះ​ឈ្នះ​ជា​និមិត្ត​សញ្ញា​សន្តិភាព​ និង​មាន​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ក្រោម​ការ​ដឹក​នាំ​របស់​ សម្តេចតេជោ ហ៊ុន សែន ​ជា​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​

      បងប្អូន​ប្រជាពលរដ្ឋ​ និង​ព្រះសង្ឃ​ សិស្សានុសិស្ស ក្នុង​ពេល​ទស្សនា​វិមាន​ឈ្នះ ឈ្នះ ក្រៅពីបាន​ទស្សនារូបចំលាក់ ​ក៏​បាន​ទៅទស្សនា​សួន​តេជោ​សន្តិភាព ក្នុង​បរិវេណ​វិមាន​ឈ្នះឈ្នះ​ ដោយ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំងចំពោះ​សំភារៈ​សឹក​ ដែល​បាន​ដា​ក់​តាំង​នៅ​ក្នុង​សួន​នេះ ​ដែលមាន​តាំង​បង្ហាញ​ពី​សម្ភា​រៈ​យោធា ​លើ​វិស័យ​ការ​ពារ​ជា​តិ ដែល​បា​នរួម​ចំនែក​ ក្នុ​ងកិច្ចការពារ​សន្តិសុខ ​ការពារ​បូរណភាព​ទឹក​ដី ​និង​បាន​នាំមក​នូវ​សុខ​សន្តិភាព​ជូន​ជាតិ ​មាតុភូមិ​កម្ពុជា​ នា​ពេល​កន្ល​ង​មក​។

       សូម​បញ្ជាក់​ថា៖​ ក្នុ​ង​ឱកាស​ចូល​រួម​អបអរសាទរ​ពិធី​រំលឹ​កខួប​លើកទី​៤៣ឆ្នាំ ទិវាចង​ចាំដំណើរឆ្ពោះទៅផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ថ្ងៃទី២០ ខែ​មិថុនា ​ក្រុម​ការងារ​រៀប​ចំ​ពិធី​ និង​រៀបចំ​ការ​ជិះកង់​ចេញពី​វិមាន​ឈ្នះ ឈ្នះ ទៅកាន់​តំបន់​ប្រវត្តសាស្រ្ត​កោះ​ថ្ម​ ក្នុ​ងឃុំ​ទន្លូង​ ស្រុក ​មេមុត ​ខេត្តត្បូងឃ្មុំ​ផង​ដែរ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ