ព័ត៌មាន

ឯកឧត្តម​ សឿន រឿត ធ្វើវេទិការសាធារណៈនៅឃុំជ្រោយប្រស់ ស្រុកកោះកុង
នាយកដ្ឋានព័ត៌មាន(៣)
75
1658 ឯកឧត្តម​ សឿន រឿត ធ្វើវេទិការសាធារណៈនៅឃុំជ្រោយប្រស់ ស្រុកកោះកុង

      ថ្ងៃទី​១០ ​ខែ​មិថុនា ឆ្នាំ​២០២​០​នេះ ​ឯ.ឧ ​ឧត្តម​សេនីយ៏​ឯ​ក សឿន ​រឿត ​ទី​ប្រឹក្សា​សម្តេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងកា​រពារ​ជាតិ ​ជា​ប្រធានក្រុម​ការងា​រាជរដ្ឋាភិបាល​ ចុះមូល​ដ្ឋាន​ស្រុក​កោះកុ​ង ​រួម​ជា​មួយ​និង​​ក្រុម​​ការងា​​រ​ បាន​រៀប​ចំ​វេទិកា​រ​សាធារណៈ ស្ដីពី​ការ​ត្រួត​ពិនិត្យ និង​គាំទ្រការអនុត្ត​ កម្មវិធី គោល​នយោបាយ ​និង​យុទ្ធសាស្រ្ត​ចតុកោណ ​ដំណាក់កាល​ទី៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ឃុំ​ជ្រាប់​ ស្រុក​កោះ​កុង​ ខេត្ត​កោះ​កុង។ ​សមាសភាព​ចូល​រួម​ក្នុង​ឱកាស​នោះ​មាន​៖​ ក្រុមការងារ​ថ្នាក់​ស្រុក,​ មេឃុំ ​មេភូមិ ​និង​ប្រជា​ជ​​ន និង​អង្គការ​សង្គមស៊ីវិល​ សរុប​ជាង១​រយ​នាក់​។ វេទិកាសាធារណៈ​ធ្វើ​ឡើង​ ដើម្បី​ផ្សព្វផ្សា​យកម្មវិធីនយោ​បាយ​រាជរដ្ឋាភិបាល​ និង​ទទួល​សំណូមពរ​ ​បញ្ហា​ ប្រឈម ​កង្វល់​នានា​ ពី​មន្ត្រីមូលដ្ឋាន​ ប្រជា​ពលរដ្ឋ ​ដើម្បី​ដោះស្រាយ​ និង​មាន​គោល​បំណង​កែ​លំអ​​ការងា​រ រដ្ឋ​បាល​ឃុំ​ ដែល​បាន​អនុវត្ត​កន្លង​មក​ និង​កំពុង​បន្ត​សកម្មភាព​អនុវត្ត​ភារកិច្ច​ ​លើ​ការ​គ្រប់​គ្រង​ សន្តិសុខ ​សណ្ដាប់​​ធ្នាប់​សាធារណៈ ​សុវត្តិភាព​នៅ​ក្នុ​ង​មូលដ្ឋាន​ ដើម្បី​ឲ្យ​ភូមិ​ ឃុំ ​មាន​សុវត្ថិភាព​។ 

      ការអភិវឌ្ឍន៍​របស់​ឃុំ​ ដោយប្រើប្រាស់​មូល​និធិ​ឃុំ ​មូល​និធិ​សប្បុរស​ជន​នានា ​និង​ជំនួយ​ពី​ថ្នាក់​ជាតិ ​ដើម្បី ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​មូល​ដ្ឋាន​។​ វេទិកា​សាធារណៈ​នៅ​ពេល​នេះ ​គឺពិ​និត្យការងារ​បម្រើ​ និងការផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពល​រដ្ឋ នៅ​តាម​មូលដ្ឋាន​ ​ការ​គ្រប់គ្រង​ និង​ថែរក្សា​គាំពារសុខ​មាល​ភាព​ ប្រជាពលរ​ដ្ឋ​ឲ្យ​មាន​គុណភាព​ និង​ប្រសិទ្ធ​ភាព ជា​ពិសេស​ការ​បង្កើន​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ19​ នៅក្នុង​សហគមន៍​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​ តាមការណែនាំ​របស់​រាជរដ្ឋាភិបាលនិង​ក្រសួង​សុខា​ភិបាល​។ បន្ទាប់​ពីបា​នលើក​អំពី​បញ្ហា​កង្វល់ ​របស់​ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​នៅ​តាម​បណ្តា​ភូមិ, ឃុំ កន្លង​មក​ វេទិការ​ក៏​ទទួល​បាន​នូវ​បញ្ហា​ជា​ច្រើន​ ដែល​ត្រូវលើក​យក​ម​កដោះ​ស្រា​យ​ដូច​ជា​ បញ្ហាទំ​នាស់​ដី​ធ្លី​,​ បញ្ហា​អគ្គីសនី​​, ​បញ្ហា​សុខាភិបាល​ជា​ដើម​។​ វេទិកា​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រាជ​រដ្ឋាភិបាល ​ជា​ពិសេស​សម្តេ​ចពី​ជ័យ​សេនា​ ដែល​បាន​កសា​ង​ផ្លូវ​មួយ ​ខ្សែ​ប្រវែង ២៣​គីឡូ​ម៉ែត្រ​ ដែ​ល​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​៤៨​ ចូល​មក​ដល់​ឃុំ​របស់​ខ្លួន​ ហើយ​សូម​ប្រសិទ្ធិ​នាម​ ផ្លូវ​សម្តេចពិជ័​យសេនា​ ទៀ ​បាញ់ ​ផង​ដែរ​។

 ​ឯ.ឧ ​ឧត្តម​សេនីយ៏​ឯ​ក សឿន ​រឿត ​ទី​ប្រឹក្សា​សម្តេច​ពិជ័យ​សេនា ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងកា​រពារ​ជាតិ ​ជា​ប្រធានក្រុម​ការងា​រាជរដ្ឋាភិបាល​ ចុះមូល​ដ្ឋាន​ស្រុក​កោះកុ​ង 


      ឯ.ឧ សឿន រឿត បាន​ថ្លែង​កោតសរសើរ​ និង​វាយ​តម្លៃខ្ព​ស់ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​លោក​ លោក​ស្រី ​ដែល​ជាថ្​នាក់ដឹកនាំ​ នៃ​រដ្ឋបា​ល​គ្រប់​ថ្នាក់​ និង​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ មន្រ្តី​រាជការ​ ក​ង​កម្លាំង ​មាន​សមត្ថកិច្ច​ទាំង​អស់​ ដែល​បាន​រួមគ្នា​បំពេញ​តួនាទី​ភារកិច្ច​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ​សម្រេច​បានសមិទ្ធ​ផល​ លើ​គ្រប់​វិស័​យ​ ថែ​រក្សាសុខ​សន្តិភាព ​ស្ថិរភាព​នយោបាយ ​ការ​រក្សា​សន្តិសុខ​ សណ្តាប់​ធ្នាប់​សាធារណៈ លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ ​សេរី​ពហុបក្ស ​និង​ជំរុញការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​សង្គម​ សំដៅលើ​ក​កម្ពស់​ជីវភាពរស់នៅ​ និង​បន្ត​កាត់​បន្ថយភាព​ក្រី​ក្រ​របស់​ប្រជាពលរដ្ឋ​ ពិសេស​ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​​អប់រំ​ វិធាន​ការ​បង្ការ ​និង​ទប់​ស្កាត់​ជំងឺ​កូវីត​១៩ ហើយ​បាន​បំផុស​ប្រជាពលរដ្ឋ ​ឲ្យ​ចេះ​ធ្វើ​អនាម័យ​ទៀង​ទាត់​ ដូច​ជា​ពាក់​ម៉ាស់​លាង​ដៃនិង​សាប៊ូ ​ទឹក​អាកុលជា​ប្រចាំ​។ ឯ.ឧ ​ក៏​ផ្តល់​អនុសាសន៏ដ​ល់​អង្គ​ប្រជុំ​ ត្រូវ​បន្ត​ជំរុញ​បំផុស​ចលនា​ប្រជាជន​ ចូល​រួម​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ «ភូមិឃុំមាន​សុវត្ថិភាព​»​ និង​ត្រូវ​ត្រៀម​លក្ខណៈ​ចុះជួយ​ប្រជាជាពលរដ្ឋ​ដែល​រ​ងគ្រោះ ​ដោយ​គ្រោះ​ធម្មជាតិ​ និង​គ្រោះ​មហន្តរាយ​ផ្សេងៗ ​យក​ចិត្ត​ទុក​ដាក់​បំផុល​ចលនា​ដ​ល់​ប្រជាពល​រដ្ឋ​ ឲ្យ​ខិត​​ខំបង្ក​​បង្កើន​ផល​ ស្រូវ​ និង​ដំណាំ​ផ្សេងៗ​ ព្រោះ​រដូវ​វស្សា​បាន​ចូល​មក​ដល់​ហើយ​ ​៕