ព័ត៌មាន

កង​ឯក​ភាព​ចំនួន​១៩ ដែល​បង្កើត​ថ្មី ​ទទួល​បាន​ការ​បំពាក់​ជូន​ឯកសារ​បច្ចេក​ទេស​បំភ័ន្ទ​អក្ខរៈ​
នាយកដ្ឋានព័ត៌មាន(៣)
82
1659 កង​ឯក​ភាព​ចំនួន​១៩ ដែល​បង្កើត​ថ្មី ​ទទួល​បាន​ការ​បំពាក់​ជូន​ឯកសារ​បច្ចេក​ទេស​បំភ័ន្ទ​អក្ខរៈ​

      ឯកឧត្តម ​ឧត្ត​ម​សេនីយ៍​ឯក​ ប្រាក់ សុវណ្ណា​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ បាន​អញ្ជើញ​ជួបសំណេះ​សំណាល​ជា​មួយ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន​ជំនាញ​បំភ័ន្ទអក្ខរៈ និង​បំពាក់​ឯក​សារបច្ចេក​ទេស​បំភ័ន្ទអក្ខរៈ​ ជូនអង្គភាព​ទាំង​១៩​ ដែល​បង្កើត​ថ្មី​របស់​ការិយាល័យ​បំភ័ន្ទអក្ខរៈ​ កង​ទ័ព​ជើងគោក​ នា​ព្រឹកថ្ងៃ​ទី​១០​ ខែ​មិថុនា ​ឆ្នាំ​២០២០​ នៅ​ការិយាល័យ​បំភ័ន្ទ​អក្ខរៈ​ កង​ទ័ពជើង​គោក​។ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កង​ឯកភាព​ចំនួន១៩​ ដែល​បង្កើត​ថ្មី​ទទួល​បាន​ការ​បំពាក់​ជូន​ឯកសារ​បច្ចេក​ទេសបំ​ភ័ន្ទ​អក្ខ​រៈ​ នា​ឱកាស​នោះ ​ក្នុ​ង​នាម​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ ឯកឧត្តម ​ឧត្តមសេនីយ៍​ឯក​ ប្រាក់​ សុវណ្ណា​ បា​នថ្លែង​កោត​សរសើរចំពោះ​កិច្ច​ខិត​ខំ​ប្រឹ​ង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ ​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន ​គ្រប់​កង​ឯកភាព ​បុគ្គលិក​ជំនាញ​បំភ័ន្ទ​អក្ខ​រៈ​កង​ទ័ព​ជើង​គោក​ បាន​អនុវត្ត​ន៍ភារកិច្ច​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នា​ពេល​កន្លង​មក​ គួរ​ជាទី​មោទនា​ពេល​កន្លង​មក​។ ឯកឧត្តម បាន​បញ្ជាក់​ថា៖ ​ជំនាញ​ឯកទេស​បំភ័ន្តអក្ខរៈ​ មានតួនាទី​សំខាន់​ធ្វើជា​សេនា​ធិការជូន​មេប​ញ្ជាការ​គ្រប់​លំដាប់​ថ្នាក់។​ ក្នុង​ន័យ​នេះឯ​កឧត្ត​ម បាន​ណែនាំ​ដល់ ​ការិយាល័យ​ និង​ផ្នែក​បំភ័ន្ត​អក្ខរៈ​ ទូទាំង​កង​ទ័​ពជើង​គោក​ ជា​ពិសេស​ក៏​ឯកភាព​ដែល​ទើប​បង្កើត​ថ្មី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ ក្នុង​ការ​គ្រប់​គ្រង​ថែ​រក្សា​មូល​ដ្ឋាន​សម្ភារៈ ​គ្រឿង​បំពាក់​​បច្ចេក​ទេស​ឲ្យ​បាន​ល្អ​ ត្រូ​វធានា​អោយបាន​ និង​រក្សា​ទុក​​​នូវ​រាល់​ឯកសារ​អោយ​មាន​សុវត្ថិ​។

កឧត្តម ​ឧត្ត​ម​សេនីយ៍​ឯក​ ប្រាក់ សុវណ្ណា​ មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក​ 


      ឯកឧត្តម​ ប្រាក់​ សុវណ្ណា បានសំ​ដែង​នូវក្តី​សង្ឃឹម​ថា៖​ ក្រោម​ការ​យក​ចិត្តទុក​ដាក់​ពីថ្នាក់​ដឹក​នាំ​ ក្រសួងការ​ពារ​ជាតិ​ អគ្គបញ្ជាការ​ និង​កង​ទ័ព​ជើង​គោគ​ ជំនាញ​ឯកទេស​បំភ័ន្ត​អក្ខរៈ​ ក្នុ​ង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​និយាយ​រួម​ និងនិ​យាយ​ដោយ​ឡែក​ជំនាញ​​ឯកទេស​បំភ័ន្ត​អក្ខរៈ​ ទូទាំង​កង​ទ័ព​ជើង​គោក​ នឹង​មាន​ការរីក​ចម្រើន​ដូច​បណ្ដា​ប្រទេស​ជិត​ខាង​យើង​។​ ឯកឧត្តម ប្រាក់ សុវណ្ណា ក៏​បាន​ក្រើន​រំលឹក​ និង​ផ្តាំផ្ញើរ​ដល់​ក្រុម​ជំនាញបំភ័ន្ត​អក្ខរៈ​ទាំង​អស់​ ត្រូ​វអនុវត្តន៍​ទៅតា​មជំ​នាញ ​តួនាទី​ភារកិច្ច របស់ខ.ភ.ម និង​បទ​បញ្ជា​សារាចរ ​សេចក្តីណែនាំ​របស់​ថ្នាក់​លើបា​នដា​ក់ចុះ​។

       សូម​បញ្ចាក់​ថា៖​ ស្ថាប័ន​ឯកទេសបំភ័ន្ត​អក្ខរៈ​ ក្នុង​កង​យោធព​ល​ខេមរ​ភូមិន្ទ​ បាន​បង្កើត​ឡើង​កាល​ពី​ខែ ​ឧសភា​ ឆ្នាំ​១៩៨​០ ដែល​ពី​ដំបូង​មាន​ឈ្មោះ ស្នងការ​ (ស ៥៨០​)​ អគ្គសេនាធិ​ការ​ នៃកងទ័ព​ប្រជាជន​បដិវត្តន៍កម្ពុជា​។ ​ចាប់​ពីឆ្នាំ​១៩៩៣ រហូតដល់​បច្ចុប្បន្ន​ អង្គភាព​នេះ​បាន​ប្ដូរ​ឈ្មោះ ​ទៅជា​ស្ថាប័ន​ឯកទេស​បំភ័ន្ត​អក្ខរៈ​វិញ ​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ ក្នុងកិច្ចការ​ការ​ពារ​អធិបតេយ្យ ​បូរណភាព​ទឹក​ដី​ នៃ​មាតុភូមិ​កម្ពុជា ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ