ព័ត៌មាន

ឯកឧត្ដម​ ឧត្ដមនាវី​ឯក​ ទៀ ​សុខា ​មេ​បញ្ជាការ​រង​​កង​ទ័ព​ជើ​ងទឹ​ក​ មេ​បញ្ជាការ​ទី​បញ្ជាការ​ជួរ​មុខ ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​
នាយកដ្ឋានព័ត៌មាន(៣)
113
1660 ឯកឧត្ដម​ ឧត្ដមនាវី​ឯក​ ទៀ ​សុខា ​មេ​បញ្ជាការ​រង​​កង​ទ័ព​ជើ​ងទឹ​ក​ មេ​បញ្ជាការ​ទី​បញ្ជាការ​ជួរ​មុខ ​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ​

      នៅបញ្ជាការ​ដ្ឋានកងទ័ព​ជើង​ទឹក​ ជ្រោយ​ចង្វារ​ រាជធានីភ្នំពេញ បានប្រារព្វ​ពិធិ​ផ្សព្វផ្សាយ​សេចក្ដី​ថ្លែងការ របស់គ​ណៈកម្មាធិការ​សិទ្ធិ​កុមារ​ នៃ​អង្គការ​សហ​ប្រជាជាតិ ​ស្ដីពីវិធាន​ការ​ឆ្លើយ​តប​ទៅ​ នឹ​ង​ការ​ឆ្លង​រាល​ដាល នៃជំងឺកូវីដ-១៩​ នៅថ្ងៃ​ទី១០ ខែ​មិថុនា ​ឆ្នាំ២០២០ ក្រោម​អធិប​តីភាព​ ឯកឧត្ដម ​ឧត្ដមនាវី​ឯក​ ទៀ សុខា មេបញ្ជា​ការ​រង​ កង​ទ័ព​ជើង​ទឹក​ មេបញ្ជាការ​ទី​បញ្ជាការ​ជួរ​មុខ នៃ​គណៈកម្មាធិការ​ជាតិ​ សន្តិសុខ​លម្ហសមុទ្រ​ និងជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ នាយ​ឧត្ដមនាវី​ ទៀ វិញ អគ្គមេ​បញ្ជាការ​រង​ នៃ​កងយោធ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កង​​ទ័ព​ជើង​ទឹក​ អគ្គលេខាធិការ នៃគណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ព្រមទាំង​មាន​កា​រចូលរួម​ពី ​ឯកឧត្ដម​ អស់​លោក​ នាយនាវី ​នាយនាវីរង ពលនាវិក​កង​ទ័​ពជើង​ទឹក​ ចំនួន​៤១២​នាក់​ បាន​ចូល​រួម​។​

      ក្នុងសុន្ទរកថា​ស្វាគមន៍ ដែលអាន​ឡើង​ដោយ ឯកឧត្ដម ​ឧត្ដ​ម​នាវី​ទោ ​វ៉ែន​​ សុ​ផា​ណ្ណា​រ៉េន​ ប្រធាន​ស្នងការ​ដ្ឋាន​ ឃោសនា​ព័ត៌មាន​ បាន​លើក​ឡើងថា​៖ ក្នុង​រយៈពេល​កន្ល​ងម​ក ​ក្នុង​ពេល​បណ្ដាល​ប្រទេស​មួយ​ចំនួន លើពិភព​លោក​ក្នុង​នោះ​រាប់​ទាំង​ព្រះ​រាជាណាចក្រកម្ពុជា​យើង​ផង​នោះ​ បាន​ទទួលរង​ និង​ប្រឈម​ ចំពោះកា​រ​ឆ្លងនិង​ការ​រីករា​លដាល ​នៃ​ជំងឺកូវីដ-១៩ ដែលជា​ជំងឺមួយ​មាន​លក្ខណៈ ​ប្លែក​និង​កាច​សាហាវ​ដែល​ពីមុន​មិន​ដែលធ្លាប់​កើត​មាន​ឡើង ​ទាល់​តែសោះ​ ក៏ប៉ុន្តែជា​សំណាងល្អនៅ​កម្ពុជា មិនទាន់មាន​អ្ន​កជំងឺណាម្នាក់​ត្រូវ​រង​គ្រោះដល់​អាយុ​ជីវិតឡើយ ​ហើយអ្នកដែល​មាន​ជំងឺនេះ ​ក្រោយ​ការ​ព្យាបាល ​ក៏ត្រូវបាន​ជា​សៈស្បើយ​ស្ទើតែ​១០០%​ហើយដែរ​។​ ឯកឧត្ដម ​បន្តថា​៖ ការរីករាលដាល​នៃជំ​ងឺកូវីដ-១៩​ ក៏​បាន​ធ្វើអោយ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដ​ល់​កុមារ​។ ពាក់​ព័ន្ធ​​​ទៅនឹងបញ្ជា ​ខាង​លើ ​គណៈកម្មាធិការសិទ្ធិ​កុមារ​ នៃ​អង្គការសហប្រជាជាតិ ​បាន​សម្រេច​ចេញនូវសេចក្ដី​ថ្លែង​ការ​មួយ ​ស្ដី​ពីវិធានការ​ឆ្លើយ​តប ទៅនឹងការឆ្លង​រាល​ដាល​នៃជំងឺ ​កូវិដ-១៩​ ដែល​ធ្វើអោយ​ប៉ះពាល់ទៅ ​ដល់​ជីវភាព​រស់នៅ​ ការ​សិក្សា ​ការថែទាំ​សុខភាព​រប​ស់កុមារ​។​

ឯកឧត្ដម ​ឧត្ដមនាវី​ឯក​ ទៀ សុខា មេបញ្ជា​ការ​រង​ កង​ទ័ព​ជើង​ទឹក​ មេបញ្ជាការ​ទី​បញ្ជាការ​ជួរ​មុខ នៃ​គណៈកម្មាធិការ​ជាតិ​ សន្តិសុខ​លម្ហសមុទ្រ​

      ថ្លែងទៅកាន់​ពិធី​ផ្សព្វផ្សា​យនាឱកាស​នោះ ​ឯកឧត្ដម ទៀ សុខា បាន​មាន​ប្រសាសន៍​ថា៖​ បណ្ដាល​ប្រទេសមួយ​ចំនួន ​ដែលបា​នប្រកាស​ដាក់​ប្រទេស​ឲ្យ​ស្ថិត​ក្នុង​គ្រាមានអាសន្ន អាចនិងរក្សា​បំរាម​នេះ ​ក្នុងរ​យៈពេ​លយូរ ដែល​នាំអោយ​មាន​ការ​​ប៉ះពាល់​ដល់​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​។​ គណៈកម្មាធិការ​សិទ្ធិ​កុមារ​បាន​ទទួល​ស្គាល់​ថា​ ក្នុងស្ថាន​ភាព​ ប្រឈមនឹង​ជំងឺកូវូដ-​១៩​ ​ច្បាប់​អន្តរជាតិ ​ស្ដី​ពី​សិទ្ធិមនុស្ស​បាន​មាន​វិធានការ​រឹត​ បន្តឹង​ការ​អនុវត្តសិទ្ធិមួយចំនួន ដើម្បីការពារ​សុខភា​ព សាធារណៈ​។ ចំ​ណែក​កុមារ​មិន​គួរ​ត្រូវ​បាន​បដិសេធ​ក្នុង​ការ​ថែទាំ​សុខភាព ​ការធ្វើតេស ​ថ្នាំ​បង្កា​ដែល​អាចទប់ ស្កាត់ជម្ងឺកូវីដ-១៩​។ ក្រៅពី​ព្យាបាល​ជម្ងឺនេះ​ កុមារត្រូវ​ទទួល​បាន​សេវាថែទាំ​សុខភាព ​ផ្លូវចិត្ត​ និង​ជម្ងឺដែ​លមា​នពីមុ​ន​ កុមារគួរតែទទួល​បាន​នូវ​ទឹក​ស្អាត​ កន្លែង​អនាម័យ ក្នុងពេលប្រទេស​ប្រកាស​ភាព​អាសន្ន​ ឬ​ដាក់បំរ៉ាម​មិន​អោយ​ចេញ​​​ពីផ្ទះ ត្រូវមានវិធានការ ការពារកុមារ មិនត្រូវរើសអើង​ចំពោះកុ​មារ ​កុមារ​ពិការ កុមារ​នៅតា​ម​ចិញ្ចើម​ថ្នល់ ​កុមារក្រីក្រ និង​កុមារជនជាតិ​ភាគ​តិច​ ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ