ព័ត៌មាន

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង​ ​សំ​ផន​ ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​ក្រសួង​ការពា​រជា​តិ​
នាយកដ្ឋានព័ត៌មាន(៣)
128
1661 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង​ ​សំ​ផន​ ផ្សព្វផ្សាយ​សេចក្តី​ណែនាំ​ក្រសួង​ការពា​រជា​តិ​

      នៅព្រឹក​ថ្ងៃទី១០​ ខែ​មិថុនា ​ឆ្នាំ២០២០​ ក្រសួង​ការពារ​ជាតិ​បាន​ធ្វើការផ្សព្វ​ផ្សាយ​សេចក្តី​ណែនាំ​លេខ​ ០០៣ ស ណ​ ន២០២០ ​ស្តីពីវិធាន​ការ​ពង្រឹក​អនុវត្តន៍​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​ នៃ​កង​យោធពលខេ​មរភូមិន្ទ​ បទ​វិន័យ​ទូទៅសំ​រាប់ ​ខ.ភ.ម ​និង​លំហាត់​របៀប​នៃខ.ភ.ម​ ស្ថិត​ក្រោម​អធិបតីភាព ​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ម៉ឹង​ ​សំផ​ន​​ រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​ និង​មា​នកា​រចូលរួម​ពី​បណ្តា​ប្រធាន​អង្គភាព​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជា​ច្រើន​រូប​។​

ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ពេជ្រ​ ឈឿន ​អគ្គនាយករ​ង ​អគ្គនាយក​ដ្ឋាន​ភស្តុភា​រ​ ហិរញ្ញវត្ថុ​ ក្រសួង​ការពារជាតិ​​


      ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ពេជ្រ​ ឈឿន ​អគ្គនាយករ​ង ​អគ្គនាយក​ដ្ឋាន​ភស្តុភា​រ​ ហិរញ្ញវត្ថុ​ ក្រសួង​ការពារជាតិ​​ បា​នអាន​សេចក្តី​ណែនាំ ​ស្តី​ពី​វិធាន​ការ​ពង្រឹក​អនុវត្តន៍​លក្ខន្តិកៈទូទៅ​ ចំពោះ​យោធិន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បទ​វិន័យ​ទូទៅសំរាប់​កង​ទ័ព​ និ​ង​លំហាត់​របៀប​នៃ​ខ.ភ.ម​ ដែល​បាន​ចែង​មាន​ចំនួន​៨​ជំពូក ​និង ៥២​មាត្រា​ នៃ​អនុក្រិត​លក្ខន្តិកៈ​ទូទៅរ​បស់​ខ.ភ.ម​ រួច​មក​ ឯកឧត្តម​ ម៉ឹង សំផន បា​ន​លើកឡើង​ថា​៖ ក្នុង​នាមយោធិន​នៃ​ខ.ភ.ម​ ត្រូវ​គោរព​វិន័​យអោយ​បា​​នម៉ឺង​ម៉ាត់​ មាន​ភក្តីភាព​ សាមគ្គីភាព ​និង​ក្លាហាន​​ហ៊ា​ន​ធ្វើ​ពលីកម្ម​គ្រប់​កាលៈ​ទេសៈចំ​ពោះជាតិ​មាតុភូមិ ​និងត្រូវ​ឯកភាព​គ្នា​ ប្រក​បដោ​យ​សេចក្តី​ថ្លៃថ្នូរ​ ស្រប​តាម​លក្ខន្តិកៈ​ទូទៅ នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ​។ ​ឯកឧត្តម​ បាន​បន្តទៀត​ថា​៖ ចំពោះ​យោធិន​គ្រប់​រូប​ត្រូវ​ប្រកាន់​ភ្ជាប់​ និង​យល់​ដឹង​អោយ​បាន​ច្បាស់​លាស់​ នូវ​វិន័យ​ គោរព​តាម​ឋានានុក្រម​ តួនាទី ​និង​ឋានសក្កិ​ នៃ​ការ​ចាត់​តាំំងព្រម​ទាំង​ គោរពបទ​បញ្ជា ​ក៏​ដូចជាការ​ស្លៀកពា​ក់​អោយ​បាន​ត្រឹមត្រូ​វ​ តាម​ការ​កំណត់​ នៃ​អនុក្រិត​លក្ខន្តិកៈទូទៅ​ នៃ​កង​យោធពល​ខេម​រ​ភូមិន្ទ​។​

 ​ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ម៉ឹង​ ​សំផ​ន​​ រដ្ឋលេខាធិការ​ក្រសួង​ការ​ពារ​ជាតិ


     ឆ្លៀតក្នុ​ងឱកាស​នោះ​ ឯកឧត្តម​ ម៉ឹង​  សំផន​ បាន​លើកឡើង​អំ​ពីចំណាត់ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ដ៏មាន​ប្រសិទ្ធភា​ពខ្ពស់​ ដែល​បា​នទប់ស្កា​ត់នូវជំងឺឆ្លង កូវីដ១៩(COVID-19) ដែលពុំមានយោធិននិងប្រជាពល​រដ្ឋណា​ម្នាក់​ស្លាប់​ ដោយសារជំងឺឆ្លង កូវីដ១៩(COVID-19)​ នេះ។ ឯកឧត្តម ក៏បានក្រើនរំលឹក​ដល់​នាយទាហានទាំងអស់​ ដែល​បាន​ចូលរួមក្នុងពិ​ធី​នោះថា​៖ ថ្វីត្បិតយើង​បានទប់ស្កាត់ជំងឺឆ្លង កូវីដ១៩(COVID-19)​បាន​ជោគ​​ជ័យ​​ក៏ពិតមែន​ ប៉ុន្តែយើង​ត្រូវប្រុង​ប្រយ័ត្ន ទប់ស្កាត់តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ ធ្វើ​អនាម័យ លាង​ដៃអោ​យបាន​ញឹកញាប់ ​រក្សាកំលាត​ពី​គ្នា​ផង​ដែរ។

      សូមបញ្ជាក់ថា៖ នៅក្នុងសេចក្តី​ណែនាំលេខ០០៣ ស ណ ន២០២០ ស្តីពីវិធាន​ការ​ពង្រឹកអនុវត្តន៍​លក្ខន្តិកៈទូទៅ​ចំពោះ​យោធិន​ នៃក​ង​យោធពល​ខេមរ​ភូមិន្ទ​ សេចក្តីណែនាំ​បាន​អោយ​គ្រប់​រូប​ក្នុង​ពេលបំ​រើការងារត្រូវស្លៀក​ពាក់​ឯកសណ្ឋាន​ ដែល​មាន​សាក់​ស្លាក​សញ្ញា បរិក្ខារួមផ្សំ​ផ្សេងៗ​តាម​ការ​ចាំបាច់​ និង​ការ​កំណត់​របស់​មេបញ្ជាការ​ ឬការ​កំណត់​ក្នុង​ពិធី​នីមួយៗ​ ការធ្វើ​ដំណើរ​នៅ​ក្រៅ​បរិវេណអគារ​ ដាច់​ខាត​ត្រូវ​ពាក់​មួក​ និង​ការ​ត្រួតពិនិត្យ​សំលៀក​បំពាក់​ គឺ​ការ​ទទួលខុស​ត្រូវ​ទៅ​អាជា​អចិន្ត្រៃយ៍​នៅ​គ្រប់​លំដាប់​ថ្នាក់​ និង​ឋានានុក្រ​ម​។ ​យោធិន​គ្រប់​រូប​ត្រូវ​គោរព​បទ​បញ្ជា​ពេល​អនុវត្ត​ការ​ងារ​ ត្រូវធ្វើ​តាម​ឋានានុក្រម​ និង​យោធិន​អាជីប​ហាម​ឃាត់​ដាច់​ខាត​មិ​នឲ្យយក​ឥទ្ធិពល​ និង​អំណាច​នៅ​ក្នុង​មុខងារ​របស់​ខ្លួ​ន​ ទៅប្រើប្រាស់​ ​ដើម្បីទាក់​ទាញ​យក​ផល​ប្រយោជន៍អ្វី​មួយ​ ឬ​ដើម្បី​សម្លុត​គំរាម​​កំហែង​ បំពាន​សិទ្ធិ​ពលរដ្ឋ។ សេចក្តីណែនាំ​ក៏បាន​បញ្ជាក់​ពីកា​រដា​ក់ទណ្ឌ​កម្ម ​ចំពោះ​ជន​ណា​ដែល​មាន​កំហុស ​យោធិននោះត្រូវ​ទទួល​ទណ្ឌកម្ម​យោធា ​ដោយមិន​គិតពី​ការ​​ផ្ដន្ទា​ទោស​តាម​ផ្លូវ​តុលាការ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ