ព័ត៌មាន

ឧត្តម​សេនីយ៏​ឯក​ ស៊ិន សូផាន្នី អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​ និង​បំពាក់​ឋានន្តរ​សក្កិ​ជូន​យោធិន​ នៃ​កង​រាជ​អាវុធ​ហត្ថ​
នាយកដ្ឋានព័ត៌មាន(៣)
60
1676 ឧត្តម​សេនីយ៏​ឯក​ ស៊ិន សូផាន្នី អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​ និង​បំពាក់​ឋានន្តរ​សក្កិ​ជូន​យោធិន​ នៃ​កង​រាជ​អាវុធ​ហត្ថ​

      នៅ​អគារ​ពហុសិក្សា​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ ភ្នំ​ជំរាយ​ កាល​ពី​ថៃ្ងទី២៣​ ខែ​មិថុនា ​ឆ្នាំ​២០២០ ​ឧត្តម​សេនីយ៏​ឯ​ក ស៊ិន​ សូផាន្នី ​មេ​បញ្ជាការ​រង​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​តំណាង​ ឯកឧត្តម​ មេ​បញ្ជាកា​រ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​ និង​​បំពា​ក់ឋានន្តរ​សក្កិ​ជូន​យោធិន​ នៃ​កង​រាជ​អាវុធ​ហត្ថ​។​ យោង​តាម​សេចក្កី​ប្រកាស​របស់​ក្រសួង​ការ​ពារ​ជាតិ​ បាន​ប្រកាស​តែង​តាំង​ ផ្លាស់​ប្តូរ​មុខ​តំណែង ​និង ​បំពាក់​​ឋានន្តរសក្កិ​ ជូន​យោធិន​ នៃ​កង​រាជ​អាវុធ​ហត្ថ ចំនួន​​៣៨៣​​នា​ក់ ដែល​ក្នុង​នោះ​មាន​​ថ្នាក់​​វរសេនីយ៍​, អនុសេនីយ៏​,​ និង​ថ្នាក់​នាយ​ចំណង​។

ឧត្តម​សេនីយ៏​ឯ​ក ស៊ិន​ សូផាន្នី ​មេ​បញ្ជាការ​រង​ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​តំណាង​ ឯកឧត្តម​ មេ​បញ្ជាកា​រ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ 


      មាន​មតិ​សំណេះ​សំណាល​​​ជាមួយ​យោធិន ​នៃ​កង​រាជ​អាវុធ​ហត្ថ​ នា​ពេល​នោះ​ ក្នុង​នាម​​​ជា​មេបញ្ជាការ​​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ឯកឧត្តម​ ស៊ិន ​សូផាន្នី ​បាន​មាន​ប្រសាសន៍​ អបអរ​សាទរ​ ចំពោះ​យោធិន​ កង​រាជអាវុធ​ហត្ថ​ ដែល​បាន​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំ​ណែង​ និង​បំពាក់​ឋានន្តរ​សក្កិ​​​នា​ពេល​នេះ ​ក្នុង​នោះ​ឯកឧត្តម​បាន​ចាត់​ទុក​ថា​៖ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្នាដៃ​ របស់​នាយ ​នាយ​រង​ និង​ពល​អាវុធហត្ថ​ គ្រប់​​លំដាប់​ថ្នាក់​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​ចិត្ត​ទុក​ដាក់​ ក្នុង​កា​របំពេញ​តួនាទី​ភារកិច្ច​រប​ស់ខ្លួន​ប្រកប​ដោយ​ស្មារតី​ទទួល​​​​ខុស​ត្រូវ​ខ្ពស់​ សម្រេច​បាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ជា​ទីមោទនៈ ​ក្នុង​ពេល​កន្លង​មក​។ ​​ឯកឧត្តម​ បញ្ជាក់​ថា៖ ​ការ​​ប្រកាស​តែង​តាំង​ផ្លាស់​ប្តូរ​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្កិ​នៅ​ថ្ងៃ​នេះ​​ បាន​បង្ហាញ​នូវការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់ដឹក​នាំ ​ហើយ​ក៏​ជា​គឺ​​កា​រ​កែ​​សម្រួល​​ទៅ​តាម​​​កំ​ណែ​​ទម្រង់​របស់​កង​រា​ជអាវុធ​ហត្ថ​ ដែល​មាន​សច្ចាប័ន​ជា​ផ្លូវ​ការ​រួច​មក​ហើយ​ ពី​​រាជរដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ ​​និង​អគ្គ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​ ជា​ចុង​ក្រោយ​ ឯកឧត្តម​ បាន​ផ្តាំផ្ញើ ​​ដ​ល់នាយ​ និង​ពល​អាវុធហត្ថ ​ដែល​ទើប​តែ​​ទទួល​ការ​​តែ​ងតាំង​​ផ្លា​ស់ប្តូរ​​មុខ​តំណែង​ ​និ​ង​បំពាក់​ឋានន្តរសក្កិ​ថ្មីៗ ​ត្រូវ​​ខិតខំ​អនុវត្ត​តួនាទី​ភារកិច្ច​របស់​​ខ្លួន​បន្ត​ទៀត​​ តាម​ការ​​ប្រគល់​​ភារកិច្ច​ជាក់​ស្តែង​​​របស់​មេ​បញ្ជាការ​, របស់​ប្រធាន​ស្ថាប័ន​អង្គភាព​ និង​មេ​បញ្ជាការក​ង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រគល់​ជូន​​ និង​ត្រូវគោរព​អោយ​បាន​ ​នូវ​ច្បាប់​របស់​រដ្ឋ ច្បា​ប់​លក្ខន្តកៈ​​ និង​បទ​វិន័យ​ទូទៅ​សម្រាប់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ