ព័ត៌មាន

ឯកឧត្ដម​​ នាយ​​ឧត្ដ​មនាវី​ ទៀ ​វិញ អញ្ជើញ​ជា​អធិបតី​ក្នុង​​ពិ​ធី​ប្រគល់​សេចក្ដី​សម្រេច​តែង​តាំង​ផ្លាស់​ប្ដូរ​មុខ​តំ​ណែង​ និង​ត្រា​សិទ្ធិ​ដល់នាយ​នាវី ​នៅ​សាលា​ទ័​ពជើង​ទឹ​ក​
នាយកដ្ឋានព័ត៌មាន(៣)
111
1680 ឯកឧត្ដម​​ នាយ​​ឧត្ដ​មនាវី​ ទៀ ​វិញ អញ្ជើញ​ជា​អធិបតី​ក្នុង​​ពិ​ធី​ប្រគល់​សេចក្ដី​សម្រេច​តែង​តាំង​ផ្លាស់​ប្ដូរ​មុខ​តំ​ណែង​ និង​ត្រា​សិទ្ធិ​ដល់នាយ​នាវី ​នៅ​សាលា​ទ័​ពជើង​ទឹ​ក​

      នៅសាលា​ទ័ព​ជើង​ទឹក​ ដែលស្ថិតនៅក្នុងភូមិក្បាលហុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានប្រារព្វពិធី ប្រគល់សេចក្ដីសម្រេចតែងតាំងផ្លាស់ប្ដូរមុខតំណែងនិងត្រាសិទ្ធិដល់ នាយនាវីនៅសាលាទ័ពជើងទឹក កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតី ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ ព្រមទាំងមានការចូលរួមពី ឯកឧត្ដម អស់លោក នាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹក ចំនួន៤៥០នាក់ បានចូលរួម។

ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ


      ក្នុងឱកាសនោះបន្ទាប់ពីសុន្ទរកថាស្វាគមន៍ និងសេចក្ដីសម្រេចដែលអានដោយ លោកវរនាវីឯក ស្រី រិន នាយ​ការិយា​ល័យ​បុគ្គលិក បានឡើង​អា​ននូវ ព្រះរាជក្រឹត្យ អនុក្រឹត្យ របស់រាជរដ្ឋាភិបាល និងសេចក្ដីសម្រេចរបស់ ក្រសួងការពារជាតិ អគ្គបញ្ជាការ ខភម ស្តីពីការតែងតាំង និងផ្លាស់ប្ដូរមុខតំណែង ដល់ នាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹករួចមក ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ បានផ្ដល់កិត្តិយស ឡើងប្រគល់សេចក្ដីសម្រេច និងត្រាដល់នាយកសាលា នាយនាវី នាយនាវីរង ពលនាវិក កងទ័ពជើងទឹកជាបន្ទាប់។

      ថ្លែងទៅកាន់អង្គពិធីតែងតាំង និងផ្លាស់ប្ដូរមុខតំណែង នាឱកាសនោះ ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ បានពាំ​នាំនូវ​ការផ្ដាំផ្ញើរ សាកសួរសុខទុក្ខ ដោយក្ដីនឹករលឹកពីសម្តេចតេជោ នាយករដ្ឋមន្ត្រីជូនចំពោះនាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើង​ទឹ​កទាំង​អស់​ ដែលបានខិតខំ​បំពេញការ​ងារនាពេលកន្លងមក ព្រមទាំងបានពាំនាំ នូវការថ្លែងកោតសរសើរ យ៉ាងស្មោះស្ម័គ្រពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំពោះ នាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹក ដែលបានទទួលការប្រគល់តំណែង និង​ការតែងតាំងនាពេលនេះ។ ឯកឧត្ដម ទៀ វិញ បញ្ជាក់ថា៖ ការប្រកាសតែងតាំង និងផ្លាស់ប្ដូរមុខតំណែង នាពេលនេះ បានបង្ហាញអោយ​ឃើញពី​ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកក្រសួងការពារជាតិ អគ្គបញ្ជាការ និង បញ្ជាការដ្ឋានកងទ័ពជើងទឹក​។ ឯកឧត្ដម ទៀ វិញ បានណែនាំដល់នាយ​ក​សាលា​កង​ទ័ព​ជើង​ទឹក​ ដែលទើបទទួលបាន​នូវការតែងតាំងនាពេលនេះ ត្រូវខិតខំគ្រប់គ្រង ដឹកនាំកសាងអង្គភាពនិង ហ្វឹកហ្វឺនផ្តល់ចំណេះដឹងដល់សិក្ខាកាមកងទ័ពជើងទឹក និងបន្តធ្វើការអភិវឌ្ឍន៍លើគ្រប់ផ្នែក នៅសាលាទ័ពជើងទឹក អោយមានការីកចំរើន ទៅអនាគត់។

      ឆ្លៀតក្នុងឳកាសនោះ ឯកឧត្ដម មេបញ្ជាការកងទ័ពជើងទឹក ក៏បានសំដែងនូវការកោតសរសើរចំពោះ ឧត្ដមនាវីត្រី ឃុត ចាន់ អតីតៈនាយកសាលាទ័ពជើងទឹកចាស់ ដែលកន្លងមកបានចូលរួមចំណែ​ក​យ៉ាងធំ​ធេង ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍សាលាទ័ពជើងទឹក អោយមានការរីកចំរើន និងបានផ្ដល់នូវកិច្ចសហប្រត្តិការល្អ និងបានប្រឹងប្រែងពុះពារគ្រប់ឧបសគ្គក្នុងពង្រឹងសាលា អោយមានការរីកចំរើនទាំងបរិមាណ និងគុណភាព ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ទៅតាមជំនាញឯកទេសនីមួយៗ ក្នុងកងទ័ពជើងទឹក ក៏ដូចកងយោធពលខេមរភូមិន្ទផងដែរ។ ឯកឧត្ដម ទៀ វិញ បានសង្កត់ធ្ងន់ថា៖ ការងារហ្វឹកហ្វឺនត្រូវបានដើរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ក្នុងការពង្រឹងខឿនការពារជាតិ តាម រយៈការផ្ដល់ចំណេះដឹង និង ពុទ្ធិដល់កងទ័ពជាពិសេសយោធិនវ័យក្មេងដែលជាអ្នកបន្តវេនជំនាន់ក្រោយ ។ ឯកឧត្ដមបានបន្តថា៖ សាលាហ្វឹកហ្វឺនកងទ័ពជើងទឹក គឺបានដើតួនាទីយ៉ាងសំខាន់ក្នុងការហ្វឹកហ្វឺនបំប៉នជំនាញដល់នាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹក គឺសំដៅធ្វើឲ្យយោធិនកងទ៏ពជើងទឹកគ្រប់រូបទទួលបាននូវចំណេះដឹង ចំនេះធ្វើពិតប្រាកដ និង បង្កើនទាំងសមត្ថភាព គុណភាពជំនាញ ដែលជាកត្តាចាំបាច់របស់កងយោធពលខេមរភូមិន្ទ ក្នុងវិស័យការពារជាតិ និងរួមចំណែកកសាង និងអភិវឌ្ឃន៏សង្គមជាតិអោយមានការរីកចំរើន។

     ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម មេបញ្ជាការកងទ័ពជើងទឹក បានផ្តាំផ្ញើដល់ នាយក នាយករង យោធា​ចារ្យ​ និង នាយនាវី នាយនាវីរងទទួលការងារបណ្តុះបណ្តាល អប់រំរៀនសូត្រដល់សិក្ខាកាមកងទ័ពជើងទឹក ត្រូវប្រកាន់ភ្ជាប់លើការសិក្សាស្រាវជ្រាវ រៀនសូត្របន្ថែមទៀត នូវយុទ្ធវិធី និងយុទ្ធសាស្ត្រ ​បច្ចេកទេស និង ត្រូវអប់រំដល់នាយនាវី ពលនាវឹកកងទ័ពជើងទឹក អោយគោរពវិន័យ សណ្តាប់ធ្នាប់ ច្បាប់ លក្ខ័នន្តិកៈ របស់ ខភម និងត្រូវប្រតិបត្តិខ្លួនឲ្យបានល្អ ដោយគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងធ្ចើខ្លួនឲ្យសាកសមជាកងទ័ពបម្រើដល់ប្រជាជន និង ប្រទេសជាតិទាំងមូល ។ ក្នុងឱកាសនោះ ឯកឧត្ដម ទៀ វិញ ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានាន ដែលបានជួយឧបត្ថមដល់កងទ័ពជើងទឹកនាពេលកន្លងមកផងដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ