ព័ត៌មាន

គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ បើក​វគ្គ​បណ្តុះ​បណ្តា​ល​ស្តី​ពី​ ប្រព័ន្ធ​បញ្ជា​ឧប្បទ្ទវ​ហេតុ ​និង​ការ​ប្រគល់​សម្ភារៈ​សម្រាប់​កង​ប្រតិបត្តិការ​រុក​រក​សង្គ្រោះ​
នាយកដ្ឋានព័ត៌មាន(៣)
107
1691 គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ បើក​វគ្គ​បណ្តុះ​បណ្តា​ល​ស្តី​ពី​ ប្រព័ន្ធ​បញ្ជា​ឧប្បទ្ទវ​ហេតុ ​និង​ការ​ប្រគល់​សម្ភារៈ​សម្រាប់​កង​ប្រតិបត្តិការ​រុក​រក​សង្គ្រោះ​

      ឯកឧត្តម​ នាយ​ឧត្ត​មសេនីយ៍​ គន់​ គីម​ ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​អនុ​ប្រធាន​ទី១ ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ កាល​ពី​ថ្ងៃទី​២៩​ ខែមិថុនា​ ឆ្នាំ២០២០​ បាន​អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ប្រព័ន្ធ​បញ្ជា​ឧប្បទ្ទវ​ហេតុ ​និង​ការ​ប្រគល់​សម្ភារៈសម្រាប់​កង​ប្រតិបត្តិ​ការ​រុក​រក​សង្គ្រោះ​ចំនួន ​១៥​មុខ​ ដល់​កង​អន្តរាគម​ន៍ទាំង​៦ ​ដែល​ពិធី​នេះបា​ន​ប្រព្រឹត្ត​ទៅ​នៅទី​បញ្ជាការ​ដ្ឋាន​កង​ពល​តូច​ទ័ព​ពិសេស​ឆត្​រយោង​ ៩១១​។​

ឯកឧត្តម​ នាយ​ឧត្ត​មសេនីយ៍​ គន់​ គីម​ ទេស​រដ្ឋ​មន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស ​អនុ​ប្រធាន​ទី១ ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​


      ថ្លែង​ទៅ​កាន់​កង​អន្តរាគមន៍ ​ដែលជា​ក​ង​ប្រតិបត្តិការ​រុក​រក​សង្គ្រោះ​ នៃ​ជួរ​កង​ទ័ព​ ឯកឧត្តម គន់ គីម បាន​គូសប​ញ្ជាក់​ថា​៖ សម្រាប់​បង​ប្អូនក​ង​ទ័ព​ ការងា​ររុករក​ និង​សង្គ្រោះ​ជន​រង​គ្រោះ​ ក្នុង​ឧប្បទ្ទវហេតុ ​ពិសេសឧប្បទ្ទវហេតុ​បាក់​ស្រុត​អាគារ ​ឬ​ធ្លាក់​យន្ត​ហោះ​ជា​ដើម ​គឺ​ពិត​ជា​ពិបាក ​ជាង​ពេល​ដែល​បងប្អូន​ប្រើ​ចុង​កាណុង​ប្រយុទ្ធ​ជា​មួយ​សត្រូវ​នៅ​ក្នុង​សមរភូមិទៅ​ទៀត ​ដែល​កិច្ចការ​នេះ​ទាម​ទារ​អោយ​ក្រុម​សង្គ្រោះ​របស់​យើង​ មាន​ការហ្វឹក​ហាត់​ត្រឹម​ត្រូវ​ មានភាព​អត់ធ្មត់ ​ម្ចាស់ការ​ និង​មាន​សម្ភារៈ​គ្រប់​គ្រាន់​។​ ឯកឧត្ត​មបា​នលើក​ឡើងផង​ដែរ ​អំពី​ការ​បង្តើត​ឱ្យ​មា​ន​កង​ប្រតិបត្តិការ​រុក​រក​សង្គ្រោះ​នេះ​ឡើង​ គឺ​ដូចដែល​យើង​ទាំង​អស់​គ្នា​ជ្រាប​ស្រាប់​ហើយ​ថា ​ នៅ​ចុងឆ្នាំ​២០១៩​ និង​ដើម​ឆ្នាំ​២០២​០​នេះ នៅ​កម្ពុជា​ គ្រោះ​មហន្តរាយ​ ដែល​មិន​ធ្លាប់កើ​ត​មាន​ពីមុន​មក​នោះ ​ គឺការ​រង​គ្រោះ​ថ្នាក់​ នៃ​ការ​បាក់​រលំអាគារ​ ដែល​ជាមុខ​សញ្ញា​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​មនុស្ស​ នៅ​ក្រុង​ព្រះ​សីហនុ ​ការ​រលំបាក់​សាលា​ធម្មសភា ​នៅ​ក្រុង​សៀម​រាប​ និង​ការ​បាក់​រលំ​អាគារ ​នៅ​ខេត្ត​កែប​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ បាន​ដឹ​ក​នាំ​កិច្ច​ប្រតិបត្តិការ​ផ្ទាល់​ នៅទី​តាំង​រង​គ្រោះ​ ហើយ​ក៏​បាន​ឃើញ​ការ​ខិតខំ​ប្រឹង​ប្រែង​​របស់ប​ង​ប្អូនយើង​ ដែល​បំពេញការងារ​រុករ​ក​សង្គ្រោះ​ពេល​នោះ​ បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ ដោយ​យក​អស់​កម្លាំង​កាយ​ចិត្ត​ និងឧ​បករណ៍​សម្ភារៈ​ដែល​មាន​ សម្តេច​ក៏ ​បាន​ផ្តល់​អនុសាសន៍​អោយរៀ​បចំ​កង​ប្រតិបត្តិការ​ និង​បំពាក់​ឧបកណ៍​សម្ភារៈ​ប្រកប​ដោយ​សមត្ថភាព​​ពេញ​លេញ​ ត្រៀម​លក្ខណៈ​សម្រាប់​ឆ្លើយ​តប​ពេល​មាន​ឧបទ្ទវ​ហេតុ​ផ្សេងៗ​កើត​ឡើង​។​

     ឯកឧត្តម គន់ គីម បានបន្តថា៖ គ្រោះមហន្តរាយ​នៅ​លើ​ពិភព​លោក​ ក៏ដូចជានៅ​កម្ពុជា​ មាន​ការ​ប្រែ​ប្រួលគួរ អោយ​កត់​សម្គាល់​។​ ក្នុងរយៈ​ពេល ​៦​ខែ ​ដើម​ឆ្នាំ២០២​០នេះ​ អ្វីដែល​គួរ​អោយ​កត់​សម្គាល់​បន្ទាប់​ពីការ​បាក់ ​រលំ​អាគារ​នៅ​ខេត្ត​កែប​ គឺ​កម្ពុជាយើង​ប្រឈម​នឹង​បញ្ហាដ៏​ខ្លាំងក្លា​បំ​ផុតនៃ​ជំងឺ​កូវីដ​១៩​ ដែ​លធ្វើឲ្យប៉ះ​ពា​ល់​ដល់គ្រប់​វិស័យ​ និង​ជីវិភាព​រស់នៅ​របស់​ប្រជាពល​រដ្ឋ​ទូទៅ ​ហើយ​រាជរដ្ឋា​ភិបាលក​ម្ពុជា​ ដែល​មាន​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ជាប្រមុខ​ បានដាក់ចេញ​វិធានការ​ជា​ច្រើន ​ដើម្បី​ទប់ស្កាត់​លើការ​រីករាល​ដាល​ជំងឺកូវី​ដ១៩​ ព្រមទាំង​ទទួល​បាន​ការកោត​សរសើរ​ពី​ប្រទេស​មួយ​ចំនួន​ និង​អង្គការ​សុខ​ភាព​ពិ​ភព​លោក​ទៀត​ផង​។ ការពិត​ជាក់ស្តែង​គ្រប់​សមរភូមិ​គ្រោះ​មហន្តរាយ​ ដែល​បង្កឡើងពី​មុខ​សញ្ញា​គ្រោះ​ថ្នាក់​ដោយ​ធម្មជាតិ ​និង​ដោយ​មនុស្ស​ គឺ​ជា​និច្ចជា​កាល​ សម្តេច​តេជោ ​នាយក​រដ្ឋមន្រ្តី​ តែង​តែមា​ន​វត្តមាន​គ្រប់​ពេល​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដោះ​ស្រាយ​បន្ទាន់​ លើ​គ្រប់ទិដ្ឋភាព​ នៃ​ការឆ្លើយ​តប​សង្គ្រោះ​អាយុ​ជីវិត​ប្រជាពល​រដ្ឋ​រង​គ្រោះ​។​ ដោយ​ឡែក​សម្រា​ប់ថ្ងៃនេះ​វិញ​ គឺយើងទទួល​បាន​ការឆ្លើយ​តប​ពី​សម្តេច​ នូវ​ឯកសណ្ឋាន​ មួក​សុ​វត្ថិភាព ស្បែក​ជើង​ សម្ភារៈការ​ពារ​ខ្លួន ​និង​ឧបករណ៍​សម្រាប់​បម្រើ​ការ​រុក​រក​សង្គ្រោះ ​ដែល​បំពេញ ​អោយ​ការ​ខ្វះខាត​របស់​យើង​ពី​មុន​មក​ និង​ធ្វើការ​បណ្តុះ​បណ្តាល​បំពេញ​បន្ថែម​សមត្ថភាព​ទៀត​ផ​ង​ ៕