ព័ត៌មាន

កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆមាស​ទី១​ ឆ្នាំ​២០២០​ និង​ទិស​ដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២​ របស់​ក្រុម​ការ​ងារ​រាជ​រដ្ឋា​ភិបាល ​ចុះ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​
នាយកដ្ឋានព័ត៌មាន(៣)
29
1727 កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆមាស​ទី១​ ឆ្នាំ​២០២០​ និង​ទិស​ដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២​ របស់​ក្រុម​ការ​ងារ​រាជ​រដ្ឋា​ភិបាល ​ចុះ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​

       នៅសាល​ប្រជុំ​សាលា​ខេត្ត​សៀម​រាប​ កាលពី​ថ្ងៃទី​១៩ ​ខែ​កក្កដា ​ឆ្នាំ​២០២០​ នេះ បា​ន​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​ប្រចាំ​ឆមាស​ទី១​ និង​ទិស​ដៅ​អនុវត្ត​បន្ត​ ឆមាស​ទី​២​ ឆ្នាំ​២០២០​ ដើមី្ប​ត្រួត​ពិនិត្យ ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិ​ធី​នយោ​បាយ ​និង​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំ​ណាក់​កាល​ទី៤​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​កិច្ច​ប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័យ​សេនា​ ទៀ បា​ញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិ​បាល ​ចុះ​មូលដ្ឋាន​ខេត្ត​សៀម​រាប​។

 សម្តេច​ពិជ័យ​សេនា​ ទៀ បា​ញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជ​រដ្ឋាភិ​បាល ​ចុះ​មូលដ្ឋាន​ខេត្ត​សៀម​រាប


       មាន​ប្រសាសន៍​បើក​កិច្ច​ប្រជុំ​នោះ​ សម្តេច​ពិជ័យ​សេនា ​ទៀ ​​បាញ់ ​បាន​បញ្ជាក់​ អំពី​គោល​បំណង​ នៃ​កិច្ច​ប្រជុំ​ជូន​ដល់​សមាជិក​សមាជិកា​អង្គ​ប្រជុំ​ទាំង​មូល​ ដោយ​បាន​ផ្តោត​ទៅ​លើ​ការ​ងារ​សំខាន់ៗ​មួយ​ចំនួន ​ក្នុ​ង​ការ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ​សម្រេច​ឲ្យ​បាន​គោល​ដៅ​ជា​យុទ្ធសាស្ត្រ​ ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ ប្រកប​ដោយ​ចក្ខុ​វិស័យ​ សំខាន់​ដើមី្ប​បន្ត​ពង្រឹង​នូវ​យន្ត​ការ​នានា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ឲ្យ​ធានា​បាន​នូវ​កំណើន​ការ​ងារ ​សម​ធម៌ ​និង​​ប្រសិទ្ធ​ភាព​ពិត​ប្រាកដ​នៅក​ម្ពុជា ​។

​ ឯកឧត្តម ​ទៀ ​សីហា ​អភិបាល ​នៃ​គណៈអភិ​បាល​​ខេត្ត​សៀម​រាប​ 


       បន្ទាប់​ពី​អនុសាសន៍​បើក​កិច្ច​ប្រជុំ​របស់​សម្តេច​ប្រធាន​រួច​មក​ ឯកឧត្តម ​ទៀ ​សីហា ​អភិបាល ​នៃ​គណៈអភិ​បាល​​ខេត្ត​សៀម​រាប​ បាន​ធ្វើ​សេចក្តី​រាយ​ការណ៍​អំពី​សមិទ្ធផល​របស់​រដ្ឋបាល​ខេត្ត ​និង​សកម្ម​ភាព​រប​ស់ក្រុម​ការ​ងារ​រាជ​រដ្ឋា​ភិបាល​ ចុះ​មូលដ្ឋាន​ខេត្ត​សៀម​រាប​ប្រចាំ​ឆមាស​ទី១​ ឆ្នាំ​២០២០​ ដោយ​បាន​បញ្ជាក់​ថា​៖ ក្នុង​ឆមាស​ទី១ ​ឆ្នាំ​២០២០​ រដ្ឋបាល​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ រក្សា​នូវ​សន្តិសុខ​សណ្តាប់​ធ្នាប់​ ការ​ងារ​សេដ្ឋកិច្ច​សង្គម​ ដោះ​ស្រាយ​បញ្ហា​នៅ​តាម​វេទិ​ការ​បាន​រលូន​ និង​ចំ​បញ្ហា​ទៀត​ផង​។​ រដ្ឋបាល​ខេត្ត​បាន​គ្រប់​គ្រង​ស្ថាន​ភាព​ នៃ​ជម្ងឺ​កូវិដ​១៩ ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋា​ភិបាល ​និង​ក្រសួង​សុខា​ភិបាល​ និង​បន្ត​រឹត​បន្តឹង​ ពិនិត្យ​តាម​ដាន​ជា​ប្រចាំ ​ប្រជា​ពល​រដ្ឋ​មក​ពី​ក្រៅ​ប្រទេស ​និង​យក​ចិត្តទុក​ដាក់​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ព​ស់ និង​អនុវត្ត​បទ​បញ្ជា​ សេចក្តី​ណែនាំ ​និង​ផែន​ការ​សកម្មភាព​ របស់​រាជ​រដ្ឋាភិបាល​ ដោយ​មា​នកិច្ច​សហការ​ជា​ប្រចាំ រវាង​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះមូ​ល​ដ្ឋាន​ក្រុង ​ស្រុក​ ជា​មួយ​រដ្ឋបាល​មូល​ដ្ឋាន ​និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ ក្នុ​ងការ​រៀប​ចំ​វេទិកា​សាធារណៈ ​ព្រម​ទាំង​ដោះ​ស្រាយ​បាន​ទាន់​ពេល​វេលា ​នូវ​រាល់​ទុក្ខ​កង្វល់​រប​ស់​ប្រជាពល​រដ្ឋ​ ស្រប​តាម​គោល​ដៅ ​ផែន​ការ​ដាក់​ចេញ​ក្នុង​ឆ្នាំ​២០១៩​កន្លង​មក​។​ ក្នុង​នោះ​ឯកឧត្តម​អភិបាល​ខេត្ត​ ក៏បា​នលើ​ក​ផង​ដែរ​ នៅ​ថ្ងៃ​ឈប់​សម្រាក់​សង​ពេល​ចូល​ឆ្នាំ​នោះ​ នឹង​មាន​រៀប​ចំ​ធ្វើ​នូវ​កម្ម​វិធី​នៅ​ខេត្ត​សៀម​រាប​ ទៅ​តាម​បែប​សាសនា ​និង ​កីឡា ​ដោយ​មាន​កិច្ច​សហការ​ជា​មួយ​ក្រសួង​សុខា​ភិបាល ​និង​ក្រសួង​ទេសចរណ៍​ ដែល​មាន​រយៈ​ពេល​២​ថ្ងៃ ​ក្នុង​គោល​ដៅ​ទាក់​ទាញ​ដល់​ភ្ញៀវ​ទេស​ចរណ៍​ជាតិ​ អន្តរជាតិ ​បាន​ចូល​មក​ទស្សនា​កម្សាន្ត​។

     ឆ្លង​តាម​សេចក្តី​រាយកា​រណ៍​ និង​ការ​ចូល​រួម​មតិ​យោបល​ពី​សំណាក់​ ឯកឧត្ត​ម លោក​ជំទា​វ ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ក្រុង​ ស្រុក​ រួច​មក​ សម្តេច​ពិជ័​យសេ​នា ​ទៀ បាញ់ បាន​លើក​ឡើងថា​៖​ នៅ​​ខែ​សីហា​ខាង​មុខ​នេះ ​រាជរដ្ឋា​ភិបាល​បាន​អនុញ្ញាត​អោយ​មន្ត្រី​រាជ​ការ​ និយ​ជិត​ និង​កម្មករ​ឈប់​សម្រា​ក​រយៈ​ពេល​៥​ថ្ងៃ​ ដូច​នេះ​ខេត្ត​ និ​ង​អាជីវករ​ដែល​ជា​ម្ចាស់​សណ្ឋាគារ ​ផ្ទះ​សំណាក់ ​និង​ភោជនីយ​ដ្ឋាន​ ត្រៀម​ទទួល​ភ្ញៀវ​ទេស​ច​រ​ជាតិ ​ទោះ​បី​ស្ថាន​ភាព​ភ្ញៀវ​ទេស​ចរ​អន្តរជាតិ​ពុំទាន់​មាន​ការ​កើន​ឡើង​ក៏​ដោយ​ តែ​ទោះជា​យ៉ាង​ណាត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍​ណែនាំ​រប​ស់​ក្រសួង​សុខា​ភិបាល​ ដើម្បី​ចូល​រួម​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩។​ ​ជា​មួយ​គ្នា​នេះ ​សម្តេច​ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​វ៉ារិន​ ស្រុក​ស្វាយ​លើ​ ដែល​មាន​បញ្ហា​ព្រំ​ប្រទល់​រដ្ឋបាល​ត្រូវ​ធ្វើ​ការ​ដោះ​ស្រាយ​ជា​មួយ​ស្រុក​ និង​ស្រុក​សិន​ ប៉ុន្តែ​ប្រសិ​ន​ជា​ការ​ដោះ​ស្រាយនេះ​ពុំ​បាន​លទ្ធផល​យ៉ាង​ណា ​ក្រសួង​មហា​ផ្ទៃ​នឹង​ចុះ​មក​​ដោះ​ស្រាយ​ ដើម្បី​បញ្ចប់​បញ្ហា​។ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​លើក​ឡើងថា​៖ ចំពោះ​អាជ្ញាធរ​ក្រុង​ ដែល​បាន​លើក​ពី​បញ្ហា​ការ​វិនិយោគ​រោង​ចក្រ​កែ​ច្នៃ​សម្រាម​នោះ​ គឺ​ចំណុច​វិជ្ជមាន​ថ្មី​មួយ​ទៀត​ ដែល​អាច​លើក​កម្ពស់​អនាម័យ​បរិស្ថាន ​និង​សោភ័ណ​ភាព​ក្រុង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិ​តទៀ​ត​​។ សម្តេច​បាន​សង្កត់​ធ្ងន់​ថា​៖ ចំពោះ​ស្ថានភាព​ជម្ងឺ​កូវីដ-១៩​ នៅ​ក្នុង​ខេត្ត​សៀម​រាប​ គឺ​មាន​ស្ថាន​ភាព​ល្អ​ ដោយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​បាន​សហការ​គ្នា​ ក្នុង​ការ​ទប់​ស្កាត់​ និង​តាម​ដាន​ជា​ប្រចាំ​ ពិសេស​បាន​ធ្វើ​ចត្តាឡីស័ក​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ​ដែល​ទើប​វិល​ត្រឡប់​មក​ពីក្រៅ​ប្រទេស​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ