ព័ត៌មាន

ពិធី​ជួប​ជុំ​សំណេះ​សំណាល​ និង​ផ្តល់​អំណោយ​ជូន​អតីត​យុទ្ធជន​ពិការ​ ៤​គ្រួសារ ​និង​ប្រជា​ពល​រដ្ឋខ្វះ​ខាត​ ២​គ្រួសារ ​នៅ​ភូមិ​ប្រាសាទ​ ឃុំ​ប្រាសាទ​ ស្រុក​សន្ទុក ​​ខេត្ត​កំពង់​ធំ​
នាយកដ្ឋានព័ត៌មាន(៣)
84
1769 ពិធី​ជួប​ជុំ​សំណេះ​សំណាល​ និង​ផ្តល់​អំណោយ​ជូន​អតីត​យុទ្ធជន​ពិការ​ ៤​គ្រួសារ ​និង​ប្រជា​ពល​រដ្ឋខ្វះ​ខាត​ ២​គ្រួសារ ​នៅ​ភូមិ​ប្រាសាទ​ ឃុំ​ប្រាសាទ​ ស្រុក​សន្ទុក ​​ខេត្ត​កំពង់​ធំ

      ប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជា ​ខេត្ត​កំព​ង់ធំ​ បាន​ដឹកនាំ​សហការី និងអាជ្ញាធរ​ដែន​ដី ​នាំ​យក អំណោយ ​ឯកឧត្ដម​ ហ៊ុន ម៉ា​ណែត ផ្តល់​ជូន​អតីតយុទ្ធជន​ពិការ ៤គ្រួសារ និងប្រជាពល​រដ្ឋ​ខ្វះ​ខាត​ ២​គ្រួសារ នៅ​ភូមិ​ប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ តាមរយៈ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ នៅ​រសៀល​ថ្ងៃទី​០២ ខែ​សីហា ​កន្លង​ទៅ​នេះ។​

      ឯកឧត្ដម ​ឧត្ដ​ម​សេនីយ៍​ទោ ​សោម ​ស៊ុន​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​អញ្ជើញ​ទៅ សំណេះ​សំណាល ​សាក​សួរ​សុខ​ទុក្ខ បងប្អូន​អតីតយុទ្ធ​ជន​ពិការ​ដោយ​សារ​សង្រ្គាម និងបាន​ពាំនាំ​នូវការ ផ្តាំផ្ញើសាកសួរ​សុខទុក្ខពី​សំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ជូនដល់​ប្រជាពល​រដ្ឋ​ និង​បងប្អូន​អតី​ត​យុទ្ធជន ដោយក្តី​នឹក​រលឹក ​និង​គិតគូរ ពីសុខទុក្ខគ្រប់​ពេល​វេលា​  ព្រម​ទាំងបាន ដោះស្រាយ​ការ​លំបាក​ខ្វះ​ខាត​ ដោយមិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណាម្នាក់​ដាច់​​ពោះ​ស្លាប់ ដោយមិន​បាន​ដោះ​ស្រាយ នោះ ទេ។ អំណោយដែល​បាន​ប្រគល់​ក្នុង​ពេល​នោះ ​អតីតយុទ្ធជនពិការ និង ប្រជាពលរដ្ឋខ្វះខាត ក្នុងមួយគ្រួសារទទួល​បាន​អង្ករ​ ៥០​គីឡូក្រាម មីមួយកេស ទឹកត្រី ទឹកស៊ីអ៊ីវពីរយួរ និងថវិកាមួយចំនួន។ ជាចុងក្រោយ បន្ទាប់ពីបានប្រគលអំណោយ ឯកឧត្ដមទោ សោម ស៊ុន បានផ្តាំផ្ញើដល់​បងប្អូន អតីតយុទ្ធជន និងប្រជាពលរដ្ឋ ត្រូវបន្ត​ប្រុងប្រយ័ត្ន ការពារទប់ស្កាត់ ការឆ្លង រីករាលដាលជំងឺកូវីដ ១៩ ដោយត្រូវ អនុវត្តឲ្យបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាលបានដាក់ចុះ ៕