ព័ត៌មាន

ពិធី​បើក​វគ្គ​បំប៉ន​កង​អនុសេនាធំ​ប្រតិបត្តិ​ការ​រុក​រក​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ នៃ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​
នាយកដ្ឋានព័ត៌មាន(៣)
100
1773 ពិធី​បើក​វគ្គ​បំប៉ន​កង​អនុសេនាធំ​ប្រតិបត្តិ​ការ​រុក​រក​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ នៃ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​

      នៅ​ថ្ងៃទី​០៤​ ខែ​សីហា ​ឆ្នាំ​២០២០​ នាយ​ឧត្តម​សេនីយ៍ ​ខ្វាន់​ ស៊ាម ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជាមេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​វិស្វកម្ម​អគ្គ​បញ្ជាការ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី ​បើក​វគ្គ​បំប៉ន​កង​អនុសេនា​ធំ​ប្រតិបត្តិការ​រុក​រក​ និង​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ នៃ​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ អគ្គ​បញ្ជាការ​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ ​ឯកឧត្ត​ម ជា​មេ​បញ្ជាការ​រង​ ស្នង​​ការ​រង​ នាយ​ការិយា​ល័យ ​មេ​បញ្ជាការ​កង​ឯក​ភាព ​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន ​ក្នុង​បញ្ជាការ​ដ្ឋាន​វិស្វកម្ម​ និង​សិក្ខាកាម​ជា​ក្រុម​ប្រតិបត្តិ​ការ​រុក​រក​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ ចូល​រួម​ចំនួន ​៤៧០​​នា​ក់។​

 ឧត្តម​សេនីយ៍​ឯក​ ពៅ​ ផារី ​នាយ​រង​សេនា​ធិការ​ចម្រុះ ​មេប​ញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ ​បញ្ជាកា​រដ្ឋាន​វិស្វកម្ម​ អគ្គ​បញ្ជាការ


      ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ ឧត្តម​សេនីយ៍​ឯក​ ពៅ​ ផារី ​នាយ​រង​សេនា​ធិការ​ចម្រុះ ​មេប​ញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ ​បញ្ជាកា​រដ្ឋាន​វិស្វកម្ម​ អគ្គ​បញ្ជាការ ​មាន​ប្រសាសន៍​ថា៖​ ក្រៅ​ពី​ភារកិច្ច​ស្នូល​រប​ស់ខ្លួន ​កង​កម្លាំង​វិស្វ កម្ម​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​បាន​ចូល​រួម​យ៉ាង​សកម្ម ​ស្រួច​ស្រាវ​បំផុត ​ក្នុង​ការ​​សង្គ្រោះ​ប្រជាជន ​ដែល​រងគ្រោះ​មហន្តរាយ​ផ្សេងៗ​ជាយ​ថា​ហេតុ​។ ​ជាក់​ស្តែង ​កង​ម្លាំង​វិស្វកម្ម​បាន​ចូល​រួម​សង្គ្រោះ​ប្រជា​ជន​ ដែល​រ​ងគ្រោះ​ដោយ​ការ​បាក់​រលំ​អាគារ​៧​ជាន់ ​នៅ​ក្រុងកំ​ពង់​សោម ​កាល​ពី​ថ្ងៃទី​២២​ ខែ​មិថុនា ​ឆ្នាំ​២០១៩​ និង​ឧបទ្ទវ​ហេតុ​បាក់​រលំ​អាគារ​​នៅ​ខេត្ត​កែប​ នៅ​ថ្ងៃទី​០៣​ ខែម​ករា​ ឆ្នាំ​២០២​០ និង​ប្រតិបត្តិការ​នៅ​គ្រប់​ទិស​ទី​ ដោយ​កង​កម្លាំង​វិស្វកម្ម​ បាន​ប្រកាន់​ខ្ជាប់​នូវ​ទឹក​ចិត្ត​អង់​អាច​ក្លាហាន​ អំណត់​តស៊ូ ​មិន​រួញរា​ ខិត​ខំ​ប្រឹង​ប្រែង​ពុះពារ​រាល់​ឧបសគ្គ ​ដោយ​ឆន្ទៈ​មោះ​មុត ​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​។ ​ឯកឧត្តម​ ពៅ ​ផារី​ បាន​បញ្ជាក់​ថា៖ ​កង​កម្លាំង​វិស្វកម្ម​ បាន​ចាត់​តាំង​កម្លាំង​ហ្វឹក​ហ្វឺន​ក្រុម​ជំនាញ​វិស្វកម្ម ​អំពី​ភារ​កិច្ច​ត្រូវ​ចូល​រួម​សង្គ្រោះ​មហន្ត​រាយ​រួម​មាន​៖ ​ការ​ចូល​រួម ​សង្គ្រោះ​ប្រជាជន​រង​គ្រោះ ដោ​យក​រណី​បាក់​រលំ​អាគារ​-​ធ្លាក់​យន្ត​ហោះ-​ចូល​រួម​សង្គ្រោះ​ប្រជា​ជន​រង​គ្រោះ​ដោយ​ករណី​ទឹក​ជំនន់​ រាំង​ស្ងួត​ ខ្យ​ល់​ព្យុះ​ ចូល​រួម​ដោះស្រាយ​ផ្លូវ​គមនាគមន៍​ដាច់ បាក់​​ស្ពាន​ ដើម្បី​ត​ភ្ជាប់​​ចរាចរ​ និង​ធានា​ការ​ដឹក​ជញ្ជូន​ជា​បន្ទាន់ និង​ចូល​រួមដោះ​ស្រាយ​សង្គ្រោះ​ករណី​ផ្សេងៗ​ទៀត​ តាម​បទ​បញ្ជា​របស់​ថ្នាក់​លើ​។​

​ នាយ​ឧត្តម​សេនីយ៍ ​ខ្វាន់​ ស៊ាម ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជាមេ​បញ្ជាការ​ បញ្ជាការ​ដ្ឋាន​វិស្វកម្ម​អគ្គ​បញ្ជាការ


      ថ្លែង​ក្នុ​ងពិធី​បើក​វគ្គ​បំប៉ន​កង​អនុសេនាធំ​​ប្រតិបត្តិ​ការ​រុក​រ​ក និង​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ នា​ឱកាស​នោះ ​ឯកឧត្តម ​ខ្វាន់​ ស៊ាម ​បាន​មា​នប្រសាសន៍​សំណូម​ពរ ​ដល់​គ្រូ​បង្គោល ​យោធា​ចារ្យ​ ត្រូ​វយក​ចិត្ត​ទុក​ដាក់​ ​​បង្រៀន​រាល់​ជំនាញ​ ឯកទេស​សង្គ្រោះ​ដល់​យោធិន​ ឱ្យ​ចេះ​ស្ទាត់​ជំនាញ​គ្រប់​ៗ​គ្នា ​ពិសេស​ត្រូវធ្វើការ​ឧទ្ទេស​នាម​ខ្លឹមសារ​ នៃ​ប្រធាន​បទ​នីមួយៗ ​ឱ្យ​បាន​ច្បាស់លាស់​ និ​ងស៊ី​ជម្រៅ ​គ្រប់​ជ្រុង​ជ្រោយ​ហើយ​ត្រូវ​ផ្សា​ភ្ជាប់​ទ្រឹស្តី​ ជា​មួយ​និង​ការ​អនុវត្តន៍​ជាក់​ស្តែង​។​ ឯកឧត្តម ​ខ្វាន់​ ស៊ាម ​បាន​ក្រើន​រំលឹក​ដល់​សិក្ខាកាម​ទាំង​អស់​ ត្រូវ​គោរព​វិន័យ​ម៉ឺង​ម៉ាត់ ​មាន​សីលធម៌​ល្អ​ស្អាត​ស្អំ ​មាន​មនុស្ស​ធម៌ ​ឥរិយា​បទ​ ជា​កង​ទ័ព​ដែល​ <<ប្រសូត្រ​ចេញពី​ប្រជាជន​ បម្រើ​ប្រជាជន ​ជួយ​ប្រជាជន​> >​ ហើយ​ត្រូវ​​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​លក្ខ​និកៈ​ទូទៅ ​បទ​វិន័យ​ទូទៅ ​សម្រា​ប់​កង​យោធ​​ពល​ខេមរ​ភូមិន្ទ ​ពិសេស​គឺ​ត្រូវ​គោរព​យោធា​ចារ្យ ​និង​ខិត​ខំ​ត្រង់​ត្រាប់​ស្តាប់​ការ​ឧទ្ទេស​នាម​របស់​គ្រូ ​និង​កត់​ត្រា​ឱ្យ​បាន​ច្បាស់​លាស់​។​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ខិត​ខំថែ​រ​ក្សា​រាល់​មធ្យោបាយ​ គ្រឿង​ចក្រ ​គ្រឿង​បំបាក់ ​ដើម្បីមាន​លទ្ធភាព ​សមត្ថភាព​ខ្ពស់​ និង​ប្រសិទ្ធភាព​បំផុត ​ក្នុ​ងពេល​ចេញ​ប្រតិបត្តិការ​រុក​រក​សង្គ្រោះ​គ្រោះ​មហន្តរាយ​ នៅ​គ្រ​ប់កាលៈ​ទេសៈ។​ ឯកឧត្តម​ ក្វាន់​ ស៊ាម ​បាន​ផ្តាំ​ផ្ញើ​ដល់​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​សិក្ខា​កាម ​អោយ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ចូល​រួម ​ទប់​ស្កាត់​ និង​បង្ការ​ជំងឺ​កូវីដ​១៩​ តាម​ការ​ណែនាំរ​បស់​ក្រសួង​សុខ​ភិបាល​បាន​ដាក់​ចុះ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ