ព័ត៌មាន

ឯកឧត្តម ​​សាយ ​សំ​អាល់ ​អញ្ជើញធ្វើបាឋក​ថា ​នៅសាកល​វិទ្យាល័យការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
106
1775 ឯកឧត្តម ​​សាយ ​សំ​អាល់ ​អញ្ជើញធ្វើបាឋក​ថា ​នៅសាកល​វិទ្យាល័យការ​ពារ​ជាតិ​

      ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថា​ន បាន​អញ្ជើញ​ធ្វើ​បាឋក​ថា​ ស្តី​ពី​ការ​ងារ​គ្រប់​គ្រង​បរិស្ថាន​ និង​ធន​ធាន​ធម្មជាតិ​នៅ​កម្ពុជា​ ដល់​នាយ​ទាហាន ​យោធា​ចារ្យ ​និស្សិត​នាយ​ទាហាន​ នៃ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ នា​រសៀល​ថ្ងៃ​ទី​០៤​ ​​ខែ​សីហា ឆ្នាំ២០២០។

      នាយ​ឧត្តម​សេនីយ៍ ​សាស្ត្រា​ចារ្យ ​ជា​ តារា​ សាកល​វិទ្យា​ធិការ ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ បាន​ថ្លែង​អំណរគុណ​ចំពោះ​ ឯកឧត្តម ​សាយ ​សំ​អាល់​ ដែល​បាន​អញ្ជើញ​មក​ធ្វើ​បាឋកថា ​ចែក​រំលែក​បទ​ពិសោធន៍​ចំណេះ​ដឹង ​និង​ចំណេះ​ធ្វើ​ដល់​នាយ​ទាហាន​ យោធា​ចារ្យ ​និស្សិត​នាយ​ទាហាន ​ខ.ភ.ម​ បាន​យល់​ដឹង​បន្ថែម​ទៀត​ អំពី​កិច្ច​ការ​ពារ​បរិស្ថាន​ ការ​ការ​ពា​រជីវៈ​ចម្រុះ ​និង​កិច្ច​អភិវឌ្ឍន៍​ប្រកប​ដោយ​ចេរភាព​នូវ​ធន​ធាន​ធម្មជាតិ​នៅ​កម្ពុជា​។​ ឯកឧត្តម​ បាន​បញ្ជាក់​ថា៖ សាកល​វិទ្យាល័យ ​បាន​ប្រកាន់​ខ្ជាប់​នូវ​កត្តា​សាមគ្គីភាព ​ឯក​ភាព​ផ្ទៃ​ក្នុង​ ដើម្បី​អនុវត្ត​កំ​ណែ​ទម្រង់​សម្រេ​ច​ឲ្យ​បាន​គោល​ដៅ​សំខាន់​២​ គឺ​ជា​ថ្នាល​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​។​ ការ​ពារ​ជាតិ​ដើម្បី​ទាំង​អស់​គ្នា ​ទាំង​អស់​គ្នា​ដើម្បី​ការ​ពារ​ជាតិ​។​ និង​ជា​មជ្ឈមណ្ឌ​លតម្រង់​ទិស​ គោលជំហរ​ទស្សនៈ​នយោបាយ​ការ​ពារ​ជាតិ​ ចំ​ទិ​ស ស្រប​តាម​ប្រសាសន៍​របស់​ សម្តេ​ច​តេជោ​នាយក​រដ្ឋមន្ត្រី​ កង​ទ័ពជា​ខឿន​ការ​ពារ​ជាតិ​ របស់​ប្រជា​ជន​។ ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ មាន​៥​មហា​វិទ្យាល័យ​ ៣​មជ្ឈ​មណ្ឌល​ និង​៩​ការិយា​ល័​យ​​ចំណុះ​។​ ក្នុង​ឆ្នាំ​សិក្សា​២០២០​នេះ ​មាន​បុគ្គលិកសិក្សា ​៦១២​នាក់​ និង​និស្សិត ​សិក្ខា​កាម ​ខ.ភ.ម ចំនួន​១,០៤១​នាក់ ​និង​និស្សិត​បរទេស​ មក​សិក្សា​អក្សរ​សាស្ត្រ​ខ្មែរ​ចំនួន​ ៨៨​នាក់ ​មក​ពី​៦​ប្រទេស ​មាន​វៀត​ណាម​ ឡាវ ​ថៃ ​មី​យ៉ាន់​ម៉ា ​ចិន​ និង​រុស្សី​។ ជា​មួយ​គ្នា​នេះ ​នាយ​ឧត្តមសេនីយ៍ ​ជា ​តារា​ បាន​គូស​បញ្ជាក់​ថា​៖ ទន្ទឹម​នឹង​បង្រៀន​ និង​រៀន ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ បាន​បំផុស​ចលនា​ដល់​និស្សិត​នាយ​ទាហាន​ ចូល​រួម​ដាំដើម​ឈើ ​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ ​បាន​ជា​ច្រើន​ដើ​ម ដើម្បី​ចូល​រួម​ការពារ​ថែរក្សា​បរិស្ថា​ន និង​គម្រប​ធន​ធាន​ធម្មជាតិ​បៃតង​។​

ឯកឧត្តម​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថា​ន


      ឯកឧត្តម ​សាយ​ សំ​អាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ​ សកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ និង​យោធា​ចារ្យ​ និស្សិ​តទាំង​អស់​ ដែល​ជានិច្ចជាកាល​បាន​យ​កចិត្ត​ទុក​ដាក់​ និង​ផ្ដល់​សារៈ​សំខាន់​ចំពោះ​មក​លើ​វិស័យ​បរិស្ថាន​ និង​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​ របស់​សាកល​វិទ្យាល័យ​កា​រពារ​ជាតិ​ ដូច​មាន​កម្មវិធី​បឋកថានា​ពេល​នេះ ​ជា​សក្ខី​ភាព​ស្រាប់​ ដើម្បី​ឱ្យ​និស្សិត​នាយ​ទាហាន​យើង​ ទទួល​បាន​ចំណេះ​ដឹង​និង​សមត្ថភាព​ទូលំ​ទូលាយ​លើ​ផ្នែក​ទ្រឹស្តី​ និង​ការ​អនុវត្ត​មិន​ត្រឹ​មតែ​ក្នុង​វិស័​យ​យោធា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ក្នុង​វិស័យ​សង្គ​ម​សេដ្ឋកិច្ច​ជារួម​ផង​ដែ​រ។​ ឯកឧត្តម បាន​បញ្ជាក់​ថា​៖ សុខ​សន្តិភាព និង​ស្ថេរភាព​នយោបាយ ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ ជា​បុរេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​ បើ​គ្មាន​សុខ​សន្តិភាព​ និ​ងស្ថេរភាព​នយោ​បាយ​ យើង​មិន​អាច​និយាយ​ពី​ការ​អភិវឌ្ឍ​អ្វី​ឡើយ ​ហើយក៏​មិន​អាច​និយាយ​ពី​កិច្ចគាំ​ពារ​បរិស្ថាន​ ការ​ពារ​ធន​ធាន​ធម្មជាតិ និ​ងអភិវឌ្ឍន៍​វិជ្ជាជីវៈចម្រុះ​បាន​ដែរ​​​។ ក៏​ប៉ុន្តែ​សុខ​សន្តិភាព​ និងស្ថេរ​ភាព​នយោ​បាយ​នេះ ​មិន​មែន​កើត​ឡើង​ដោយ​ឯកឯង​ឡើយ ​គឺបា​ន​មក​ដោយ​លំបាក​ពី​ការ​យក​ជីវិត​ធ្វើ​ដើម​ទុន​ ការ​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​ ហ៊ាន​លះ​ប​ង់គ្រប់​បែប​យ៉ាង​រហូត​ដល់​ពេល​នេះ​ ជីវិត​យ៉ាង​ច្រើ​ន​ឥត​គណនា​ របស់​បុព្វ​បុរស​ស្នេហាជា​តិ​យើង​ ជា​ពិសេស​​ក្នុង​ជួរ​គណៈបក្ស​ប្រជាជ​នកម្ពុជា​ និង​នាយ​ទាហាន​ ពលទាហាន​ដ៏​អង់​អាច​ក្លាហាន​របស់​ប្រជាជន​កម្ពុជា​។​ នេះជា​ដំណើរ​របស់​កម្ពុជា​យើង​ ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​យល់​ដឹង​ឱ្យ​បាន​ច្បាស់​ និង​មាន​ភារកិច្ច​ថែរក្សា និង​ពូន​ជ្រុំឲ្យកាន់​តែ​រឹង​មាំ​បន្ត​ទៀត​ដោយ​បញ្ចៀស​កុំឲ្យ​ធ្លាក់​ទៅក្នុង​ឧបាយ​កល​របស់​ក្រុម​អគតិ​មួយ​ក្តាប់​តូចជា​ដាច់​ខាត​។​

      ឯកឧត្តម​ សាយ ​សំ​អាល់​ បាន​បញ្ជាក់​ថា​៖ ការ​ងា​រគ្រ​ប់គ្រង​បរិស្ថាន​នៅ​កម្ពុជា​មាន​ការ​អភិវឌ្ឍ​ជា​បន្ត​បន្ទាប់​ ទាំង​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ និង​សញ្ញាណ​អំពី​ពាក្យ​បរិស្ថាន​។​ នៅ​ក្នុង​ឆ្នាំ១៩៩៣​ រដ្ឋលេខាធិការ​ដ្ឋាន​គ្រប់គ្រង​បរិស្ថាន​ ត្រូវ​បាន​បង្កើត​ឡើង ​ដើម្បី​ដឹក​នាំ​ និង​គ្រប់​គ្រង​វិស័យ​នេះ ​រហូត​ដល់​ឆ្នាំ​១៩៩៦​ ទើប​ក្លាយ​ជា​ក្រសួង​បរិស្ថាន​រហូត​មក​។​ ក្រសួង​បរិស្ថាន​ មាន​បេសកម្ម​ចម្ប​ង​ក្នុង​ការ​ដឹក​នាំ​ និង​គ្រប់​គ្រង​កិច្ច​គាំពារបរិស្ថាន​ ការ​គ្រប់​គ្រ​ងធន​ធាន​ធម្មជាតិ ​ការ​អភិរក្ស​ជីវៈ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​សម្រាប់​ជាឧ​ត្តម​ប្រយោជន៍​យូរ​អង្វែង​រប​ស់ប្រជាជន​កម្ពុជា​គ្រប់​រូប​ និង​គ្រប់​ជំនាន់​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ