ព័ត៌មាន

សិក្ខា​សាលា​នៅ​វិទ្យាស្ថា​ន​វិទ្យា​សាស្ដ្រ​សុខា​ភិបាល ​ខ.ភ.ម​ ០៦-០៨-២០
នាយកដ្ឋានព័ត៌មាន(៣)
88
1777 សិក្ខា​សាលា​នៅ​វិទ្យាស្ថា​ន​វិទ្យា​សាស្ដ្រ​សុខា​ភិបាល ​ខ.ភ.ម​ ០៦-០៨-២០

       ដើម្បី​លើក​កំពស់​សមត្ថភាព​ជំនាញ​សុខាភិបាល​ឲ្យ​មាន​គុណ​ភាព​ នា​ព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ នៅ​វិទ្យា​ស្ថាន​ ​វិទ្យា​​សាស្ដ្រ​​​ ​​​​សុខា​ភិបាល ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ស្ថិត​ក្នុង​ ភូមិ​ក្រាំង​ដូន​ទៃ ​សង្កាត់​​ចោម​ចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រា​ជធានី​ភ្នំពេញ ​បាន​បើក​សិក្ខា​សាលា​​ស្ដី​ពី​នីតិ​វិធី​ ​ធ្វើ​របាយ​ការណ៍​​ស្វ័យ​វាយ​​តម្លៃ​វិទ្យា​ស្ថាន​ ដើម្បី​​សុំការ​​ទទួល​ស្គាល់​​គុណ​ភាពអ​ប់រំ​ពី​គណៈ​កម្មា​ធិ​កា​រ​​ទទួល​ស្គាល់​​គុណ​​ភាព​អប់រំ​នៃ​កម្ពុជា​។

ឧត្តម​សេនីយ៍​ឯក​ សាស្ត្រា​ចារ្យ​ នឹម​ មាលា ​នាយក​វិទ្យាស្ថា​នវិទ្យាសាស្រ្ត​សុខា​ភិបាល ​ខ.ភ.ម ​


       ក្នុង​របាយ​ស្វាគមន៍​ ឧត្តម​សេនីយ៍​ឯក​ សាស្ត្រា​ចារ្យ​ នឹម​ មាលា ​នាយក​វិទ្យាស្ថា​នវិទ្យាសាស្រ្ត​សុខា​ភិបាល ​ខ.ភ.ម ​បាន​​អរគុណ​​សន្តិ​ភាព!​ អរគុណ​នយោ​បាយ​ឈ្នះ ឈ្នះ!​ ដឹង​គុណ​អគ្គ​​ស្ថាបនិក​ មគ្គុ​ទេស​ក៍​ឯក ​និង​​ប្រតិបត្តិករ ​នយោ​បាយ​ឈ្នះ​ឈ្នះ ​ដែល​បាន​នាំម​ក​នូវ​សន្តិភាព ​និង​ការ​ឯកភាព​ជាតិ​​ពេញ​​លេញ!​​។​​ ឯកឧត្តម​​បាន​បញ្ជាក់​ថា​៖ វិទ្យាស្ថាន​វិទ្យាសាស្រ្ត​សុខាភិបាល ​ខ.ភ.ម ជា​គ្រឹះស្ថាន​សាធារណៈរដ្ឋ​បាល​ដំបូងគេ​ របស់​ក្រសួងការ​​ពារ​ជាតិ​ ​ដែល​បណ្តុះ​បណ្តា​ល​​ធ​នធាន​មនុស្ស​​ក្នុង​វិស័យ​​សុខា​ភិបាល​ ក្រោម​ការ​ដឹក​នាំ​ដ៏​ខ្ពង់​ខ្ពស់​របស់​ ​សម្តេច​ពិជ័យ​​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ការ​ចូល​រួម​ពីថ្នា​ក់​​ដឹ​កនាំ​គ្រប់​​ជាន់​ថ្នាក់ ​ក៏ដូ​ច​ជា​នាយ​ទាហាន ​នាយ​ទាហានរ​ង​ ពល​ទាហាន​នៃ​វិទ្យាស្ថាន​។ ឯកឧត្តម ​នាយក​វិទ្យាស្ថាន​ បាន​បញ្ជាក់​ថា៖ ​វិទ្យាស្ថា​ន​​វិទ្យាសាស្រ្ត​​សុខា​ភិបាល​ បាន​ក្លាយ​ជា​​គ្រឹះ​ស្ថាន​​សាធារណ​រដ្ឋ​បាល ​ចាប់​ពី​ថ្ងៃទី​២៦​ ខែ​មិថុនា ​ឆ្នាំ​២០០៩​។ ​រហូត​​មក​​ដ​ល់ពេល​នេះ​​វិទ្យាស្ថា​ន​បា​ន​បណ្តុះ​បណ្តាល​​សិក្ខា​កាម​ បញ្ចប់​ដោយ​ជោគ​ជ័យ​ ទាំង​និស្សិត អាហារ​រូប​​ករណ៍​កង​ទ័ព​ និង​និស្សិត​ស៊ីវិល​ បាន​​ចំនួន​​ ១០៦​វគ្គ ​មាន​និស្សិត​​កំពុង​សិក្សា​បច្ចុប្បន្ន​មាន​៣១​វគ្គ​ សរុប​ ៩៨២៩​នាក់ ​មាន​​សិក្សា​និស្សិត​កំពុង​​សិក្សា​ក្នុង​​វិទ្យាស្ថាន​ចំនួន ​២០៤៣​នាក់​​។ ឯកឧត្តម​​សាស្ត្រ​​ចារ្យ​​ នឹម មាលា ​សិក្ខា​សាលា​ដែល​វិទ្យាស្ថាន​រៀបចំ​ថ្ងៃ​នេះ ​គឺ​ផ្តោត​លើ​និតិវិធី​​ធ្វើ​​របាយ​​ការណ៍​ស្វ័យ​វាយ​តម្លៃ​វិទ្យាស្ថាន​ ដើម្បី សុំការ​​ទទួល​​បាន​ពី​គណៈ​កម្មា​ធិការ​​ទទួល​ស្គាល់​​គុណ​ភាព​​​អប់រំ​នៃ​​កម្ពុជា។​ ​គោល​បំណង ​នៃសិ​ក្ខា​សាលា​នេះ​ គឺ​ដើម្បី​​បង្ហាញ​អោយ​​ឃើញ​នូវ​​លទ្ធផល​ដ៏​​ធំធេង​ ​ដែល​វិទ្យាស្ថាន​បាន ​បង្កើត​​ឡើង​​តាំង​ពី​ឆ្នាំ១​៩៧៩ម​ក។​ ដែល​សមិទ្ធ​ផល​​ទាំ​ងនេះ​ ​​គឺ​ជា​​កញ្ចក់​ឆ្លុះ​​បញ្ចាំង​បាន​ តាម​រយៈ​របាយ​ការណ៍​​ស្វ័យ​វាយ​តម្លៃ ​ដោយ​គោរព​ទៅតា​ម​​សេចក្តី​ណែនាំ​​ នៃការ​អនុវត្ត​ស្តង់​ដាជា​តិ។​

នាយ​ឧត្តម​សេនីយ៍ ​ឃុន ​វុ​ធ ​រដ្ឋលេខា​ធិ​កា​រ​​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ សម្តេច​​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​​កា​រពារ​ជាតិ​ 


       ថ្លែងបើក​សិក្ខា​សាលា​​ នាយ​ឧត្តម​សេនីយ៍ ​ឃុន ​វុ​ធ ​រដ្ឋលេខា​ធិ​កា​រ​​ក្រសួង​ការ​ពារ​ជាតិ​ តំណាង​ សម្តេច​​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​​កា​រពារ​ជាតិ​ បាន​សំ​ដែង​នូវ​​ការ​កោតស​រសើរ​ និង វាយ​​តម្លៃ​​ខ្ព​ស់​ ​ចំពោះ​​ការ​យក​ចិត្ដទុ​ក​ដាក់ ​និង​​ការ​​ប្រឹង​ប្រែង​​រៀប​​​ចំ​អោយ​ដំណើរ​ការ​សិក្ខា​សាលា​ថ្ងៃ​នេះ ​ដែល​ស​បញ្ជាក់​​ឲ្យ​​ឃើញពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ ​របស់​ថ្នាក់ដឹ​ក​នាំ​​វិទ្យាស្ថាន​ ​ដែល​បាន​សហការ​ជា​មួយ​ជំនាញ​នាយក​ដ្ឋាន​ស្តង់​ដា​ ក្នុង​ការ​​ធ្វើ​​របាយ​ការណ៍​​ស្វ័យ​វាយ​​តម្លៃ​វិទ្យាស្ថា​ន​ ដើម្បី​សុំការ​​ទទួល​ស្គាល់​​គុណ​​​ភាព​​អប់រំ​ពី​គណៈ​កម្មាធិការ​​ទទួល​ស្គាល់​​គុណ​​ភាព​​​អប់រំ​ ​នៃ​កម្ពុជា​​លើ​ការ​ងារ​ជំនាញ​​អប់រំ​សុខាភិបាល​នា​ថ្ងៃនេះ​ ស្រប​ពេល​ដែល​​កម្ពុជា​​ទទួល​បាន​​កា​រកោត​​សរសើរ​ ពីសំ​ណាក់​អង្គការ​សុខភាព​ពិភព​លោក​ ចំពោះកា​រ​ដឹកនាំ​​របស់​រាជរដ្ឋា​ភិបាល​ ក្នុង​ការ​ទប់​ស្កាត់​ជម្ងឺ​កូវីត​១៩​ ជំហាន​ទី១​ ទទួល​បាន​ជោគ​ជ័យ​ និង​កំពុងប​ន្ត​ទប់​ស្កាត់​​ជំហាន​​ទី២​ទៀត​​។ នេះ​ជា​មោទនៈ​ភាពមួ​យ​បង្ហាញ​​មតិ​ជាតិ​​ អន្តរ​ជាតិ​ ឃើញ​​នូវ​​សក្តានុ​ពល​ ​​នៃ​វិស័យ​សុខាភិបាល​ របស់​​កម្ពុជា​​​​មិន​​​អ​ន់ជាង​បណ្តា​ប្រទេស​នានា ​នៅ​លើ​ពិភព​​លោ​ក​នោះ​ទេ​។ ឯកឧត្ដម ​ឃុន ​វុធ​ បាន​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ការ​យក​​ចិត្ត​ទុក​ដាក់​​​ពី​​អគ្គ​​លេខា​​ធិការ​​គណៈ​កម្មាធិការ​ ទទួល​ស្គាល់​គុណភាព​អប់រំ​ នៃ​កម្ពុជា​ ដែ​ល​បាន​ចូល​រួម​អង្គ​សិក្ខា​សាលា ​ស្តី​ពី​នីតិវិធី​ធ្វើ​​របាយ​​ការណ៍​​​ស្វ័​យវាយ​​តម្លៃ​វិទ្យាស្ថាន​ ដើម្បី​សុំការ​ទទួល​ស្គាល់​គុណ​ភាព​អប់រំ​ ពី​គណៈ​កម្មា​ធិការ​ទទួល​ស្គាល់​ គុណ​​ភាព​​អប់រំ​ នៃ​កម្ពុជា​។​ ​គោល​​​ដៅសំខាន់​បំផុត​ គឺ​ចង់​បាន​ការ​ទទួល​ស្គាល់​ នូវ​គុណភាព​អប់រំ​ ពី​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណ​ភាព​​អប់រំ​ នៃ​កម្ពុជា​។ ​ឯកឧត្តម​ សង្ឃឹ​ម​ថា៖ ក្រោយ​ពី​​សិក្ខា​​សាលា​​នេះ​បានច​ប់ ​វិទ្យាស្ថាន​ មាន​លទ្ធភាព​​អា​ច​ប្រមូល​​ផ្តុំ​ចង​ក្រង​ឯកសា​រ ផែនកា​រ​យុទ្ធ​សាស្ត្រ​ ដំណាក់កាល​ថ្មី​ វិទ្យាស្ថាន​​​​ជា​គ្រឹះ​ស្ថាន ​សា​ធារណៈរដ្ឋបាល​​របស់​កង​ទ័ព​​​លើ​វិស័យ​​សុខាភិបាល​តែ​មួយ​គត់​ រួម​ជា​មួយ​​គ្រឹះ​ស្ថាន​​ដទៃ​ទៀត ​នៅ​​កម្ពុជា​​ជា​មជ្ឈដ្ឋាន​​​ស្រា​វ​ជ្រាវ​ ​និ​​ង​ន​វា​នុវត្តន៍​​ ដែលមា​ន​ឧត្តម​ភាព និង​មានកា​រ​ទទួល​ស្គាល់​ ពី​ថ្នា​ក់​ជាតិ​ និង​អន្តរជាតិ ​និង​​បាន​ការ​វាយ​តម្លៃ ​ទទួល​ស្គាល់ ​ពី​គ​ណៈកម្មា​ធិ​ការ​ទទួល​ស្គាល់​គុណភា​ព​អប់រំ​ នៃ​កម្ពុជា​ដាក់​ជា​ពុំខាន។

      សិក្ខា​សាលា​នេះ​ក៏​មានវត្ត​មាន​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ​សាស្ដ្រា​ចារ្យ​ វេជ្ជ​បណ្ឌិត​​ បុគ្គលិក ​​ក្នុង​វិទ្យាស្ថាន​​សរុប​ប្រមាណជា​ ១២០នាក់ បាន​ចូល​រួម​ចែ​ក​រំលែក​​នូវ​ទស្សន​ទាន​ បទ​បង្ហាញ​​របាយ​ការណ៍​​​បឋម​ស្តង់​ដានី​មួយៗ​មួយ ​ប្រកប​​ដោយ​​ខ្លឹម​សារ​ដ៏​មាន​ឧត្ដម​ ប្រយោជ​ន៍​​ចំពោះ​​អ្នក​ប្រកប​​វិជ្ជាជីវៈ​ ក្នុង​វិស័យសុ​ខា​ភិបាល​ និង​​បាន​​បង្ហាញ​នូវ​បទ​ពិសោធន៍ជា​ច្រើន​ ​ដល់​​សមាជិក​​​នៃ​អង្គ​សិក្ខា​​សាលា ​បាន​ដំណើកា​រ​ ទៅ​យ៉ាង​រលូន ​និង​​សំរេច​​បាន​​ជោគ​ជ័យ​ ​៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ