ព័ត៌មាន

លោក​ជំទាវ​ ដាំ ​ដា​រីនី​ ប្រជុំ​ផែន​ការ​សិក្ខា​សាលា​ដក​ពិសោធន៏​ការងារ​សម្ព័ន្ធ​មេត្រី​ភាព​
នាយកដ្ឋានព័ត៌មាន(៣)
119
1779 លោក​ជំទាវ​ ដាំ ​ដា​រីនី​ ប្រជុំ​ផែន​ការ​សិក្ខា​សាលា​ដក​ពិសោធន៏​ការងារ​សម្ព័ន្ធ​មេត្រី​ភាព​

      ក្រសួង​ការពា​រជា​តិ​បាន​រៀប​ចំ​ផែន​ការ​ ដើម្បី​ប្រារព្ធ​ធ្វើ​សិក្ខា​សាលា​ដក​ពិសោធន៏​លើកា​រ​ងារ​សម្ព័ន្ធ​​មេត្រី​​ភាព ​រវា​ង​អង្គភាព​នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន​អង្គភាព​ស៊ីវិល ​និង​ក្រុម​ហ៊ុនឯ​កជន​ ដែល​​មាន​រយៈ​ពេល ​១​ឆ្នាំ​កន្លង​មក​ គឺ​ចាប់​តាំង​ពី​ឆ្នាំ២០១៩ ​ដល់​ឆ្នាំ២០២០​។ ​កិច្ច​ប្រជុំ​ប្រព្រឹត្ត​​​ទៅ​ក្រោម​​អធិបតី​ភាព ​ លោក​ជំទាវ​​ ដាំ​ ដា​រីនី​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ​ ​និង​​​ជាប្រធាន​ក្រុម​ការ​ងារ​​សម្ព័ន្ធ​មេត្រី​ភាព​ និង​សមាជិក​ក្រុម​ការងា​រ​ ​ដែល​​បាន​អញ្ជើញ​​ម​កពី​បណ្តាកង​ឯកភាព​នានា​ ទូទាំង​ខ.ភ.ម​ នា​ព្រឹក​ថ្ងៃទី០៦​ ខែ​សីហា ​ឆ្នាំ​២០២០​។

       ការ​ប្រុង​ប្រៀបរៀប​ចំធ្វើ​សិក្ខា​សាលា​ដក​ពិសោធន៏​លើ​ការ​ងារ​សម្ព័ន្ធ​មេត្រី​ភាព ​រវាង​អង្គភាព​ នៃខ.ភ.ម ​ជា​​មួយស្ថាប័ន​អង្គភាព​ស៊ីវិល​នា​ពេល​នេះ​ ក្នុង​គោល​បំណង​សំខាន់​ គឺ​ចង់​ត្រួត​ពិនិត្យ​លទ្ធផល ​និង​​វឌ្ឍន​ភាព​​ការ​ងារ​​សម្ព័ន្ធ​មេត្រី​ភាព​កន្លង​មក​ និង​លើក​ទឹក​ចិត្ត​ដល់​​​ដៃ​គូរ​សម្ព័ន្ធ​​មេត្រី​ភាព​​ ឲ្យខិត​ខំ​​សកម្ម​ភាព​ប​ន្ថែម​​ទៀត​ ​ក្នុង​ការ​​ជួយដ​ល់អ​ង្គភាពក​ងទ័​ព​ ដែល​ខ្លួន​បាន​ទទួល។ ម៉្យាង​ទៀត​សិក្ខា​សាលា​​ ដែល​គ្រោង​​ប្រារព្ធ​​ធ្វើ​នៅ​ពេល​​ខាង​មុខ​ ក៏​មាន​គោល​បំណង​ចង់​ពង្រឹង​ និង​ពង្រី​ក សមិទ្ធិផល​​ការ​ងារ​​រប​ស់សម្ព័ន្ធ​មេត្រី ​ហើយ​​រិះ​រក​វិធី​ដើម្បី​ធ្វើ​ការ​តំរង់​ទិស​ ឲ្យ​មាន​គុណ​ប្រយោជន៏​​ និង​​​ជាយុ​ទ្ធសាស្ត្រ​​យូរ​អង្វែង​ត​ទៅ​អនាគត​។ ការ​ប្រុង​ប្រៀប​រៀប​ចំ​ធ្វើសិក្ខា​សាលាដ​ក​ពិសោធន៏​លើ​ការងារ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​ នៃ​ខភម ជា​មួយស្ថាប័ន​អង្គភាព​​ស៊ីវិល​នា​ពេល​នេះ ក៏​មាន​​គោ​ល​បំណង​ចែក​រំលែក​​ប​ទពិសោធន៏​ពី​គ្នា​​​ទៅ​វិញ​​ទៅ​​មក​ ​រវា​ងអង្គភាព ​និង​អង្គភាព​ក្នុង​ជួរ​ខ.ភ.ម ព្រម​ទាំង​វាយ​តំលៃ​ចំណុច​ខ្លាំង​ និង​​ចំណុច​ខ្សោយ ​និង​​បញ្ហា​​ប្រឈម​នានា ដើម្បី​រួមគ្នា​ដោះ​ស្រាយ​ផង​ដែរ​។

​      ឆ្លង​តាម​កិច្ច​ពិភក្សា កិច្ចប្រជុំ​ក៏​បាន​សំរេច​ថា៖ ​ក្នុង​របាយការណ៏​បូក​សរុប​លទ្ធផល​ នៃ​ការងារ​សម្ព័ន្ធ​មេត្រីភាព​លើ​បញ្ហា​តួលេខ​ជំនួយ​ គឺ​ត្រូ​វ​ធ្វើ​យ៉ាងណា​ឲ្យ​សុក្រឹត្យ​ ហើយ​ត្រូវ​មាន​ទំរ​ង់​បូ​ក​សរុប​ឲ្យ​​បា​នច្បាស់​លាស់​​។​ កិច្ចប្រជុំក៏​បាន​សំរេចយក​ទីតាំង​យោធ​ភូមិ​ភាគ​ទី៤​ សំរាប់​រៀបចំ​​ធ្វើ​សិក្ខា​សាលា​​ដក​ពិសោធន៏ ​លើការ​ងារ​សម្ព័ន្ធ​មេត្រីភាព​ រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ជា​មួយ​ស្ថាប័ន​ អង្គភាព​ស៊ី​​វិល ដែល​មាន​រយៈពេល ១​ឆ្នាំ ហើយ​នឹង​បាន​អញ្ជើញ​​តំណាង​ តាម​បណ្តា​ភូមិ​ភាគ និង​កងឯក​ភាព​នានា​ ដែល​មាន​សម្ព័ន្ធ​មេត្រី​ភាព​ ទៅ​ចូលរួម​ដក​ពិសោធន៏​ក្នុង​ឱកាស​នោះ​ផង​ដែរ​។ ចំពោះ​កាលប​រិច្ឆេទ​ប្រារព្ធ​អង្គសិក្ខា​សាលា​ គឺ​កំណត់​យក​សប្តាហ៏ទី​១ នៃ​ខែ​ធ្នូ ​ឆ្នាំ​២០២០​ ខាង​មុខ ​នៅ​ក្នុង​សាល​ប្រជុំ​របស់​យោធ​ភូមិ​ភាគ​ ឬ​ក៏សុំ​សាល​ប្រជុំ​របស់​សាលាខេ​ត្ត​ ដែល​មាន​រយៈ​ពេល​ពេញ ១​ថ្ងៃ​។ កិច្ច​ប្រជុំក៏​បាន​ពិភាក្សា​អំពី​ការ​អញ្ជើញស​មាសភាព​គណៈ​អធិបតី​សំរាប់​ពិធី​បើក​សិក្ខា ​និង​​បិ​ទ​អង្គ​​សិក្ខា​សាលា ផង​ដែរ។

       បើយោងតាម​ផែនការ​ នៃ​ការ​ប្រារព្ធ​ធ្វើ​អង្គ​សិក្ខា​សាលា​នេះ​ សមាស​ភាព​ សមាជិក​អង្គ​សិក្ខា​សាលា​ ដែល​គ្រោង​នឹង​អញ្ជើញ​ចូល​ក្នុង​អង្គ​សិក្ខា​សាលា​មាន​៖​ ថ្នាក់ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​,​ អគ្គ​បញ្ជាការ​ដ្ឋាន​, ​បញ្ជា​ការ​ដ្ឋាន​ប្រភេទ​ទ័ព​ និង​ទ័ព​ជំនាញ​ចំណុះ​អគ្គបញ្ជាការ​ដ្ឋាន​ ​និង​ចំណុះ​កង​ទ័ព​ជើង​គោក​ ​មេបញ្ជាការ​យោ​ធភូមិ​ភាគ​ទាំង​អស់​ មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ មេ​បញ្ជាការ​កង​ពល​តូច ​ចំណុះ​​យោធ​ភូមិ​ភាគ​ អង្គភាព​សម្ព័ន្ធ​មេត្រី​ភាព​ និង​ដៃ​គូសម្ព័ន្ធ​មេត្រី​ភាព​ តំណាង​ស្ថាប័ន​អង្គភាព​ចំណុះ​យោធ​ភូមិ​ភាគ​៤​ អភិបាល​ខេត្ត​ ដែល​មាន​សរុប​ប្រមាណ ​២០០នាក់​ ដែល​ត្រូវ​ចូល​រួម ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ