ព័ត៌មាន

ឯកឧត្តម​ ណឹម ​សុវត្ថិ​ ប្រជុំ​ត្រៀម​ការ​ធ្វើ​ម្ចាស់​ផ្ទះ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ​​ ២​០​២២​
នាយកដ្ឋានព័ត៌មាន(៣)
127
1802 ឧត្តមសេនីយ៏ឯក ភួង ស៊ីភិន អធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញបើកបរអូប័រនិងសង្គ្រោះគ្រោះមហន្តរាយ ជំនាន់ទី១៨

      ព្រឹក​ថ្ងៃទី​២៥​ ខែសី​ហា ឆ្នាំ២០២០​កន្លង​ទៅ​នេះ ​នៅ​នាយកដ្ឋាន​កិច្ច​ការ​អាស៊ាន​ នៃ​អគ្គនាយក​ដ្ឋាននយោ​បាយ​ និង​កិច្ចការ​បរទេស​ ក្រសួង​ការ​ពារ​ជាតិ​ បាន​បើក​កិច្ច​ប្រជុំ​ជា​មួយ​មន្ត្រី​ទទួល​បន្ទុក​ការ​ងារ​អាស៊ាន​ និងវេទិកា​តំបន់​អាស៊ាន​ តាម​ស្ថាប័ន​ជំនាញ ​ត្រៀម​រៀបចំ​សម្រាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ឆ្នាំ​២០២២ ​ស្ថិត​ក្រោម​អធិបតី​ភាព ​នាយ​ឧត្តម​សេនីយ៍ ​ណឹម​ សុវត្ថិ ​ទី​ប្រឹក្សា​ពិសេស​សម្តេច​ពិជ័យ​សេនា​ ឧបនាយក​​រដ្ឋមន្ត្រី ​និង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ចការ​បរទេស​ ក្រសួង​ការ​ពារ​ជាតិ​។​

       ឧត្តម​សេនីយ៍​ឯក​ ឡៃ ​ចិន្តា​ អគ្គនាយក​រង​ អគ្គនាយក​ដ្ឋាន​នយោបាយ ​និង​កិច្ច​ការ​បរទេស​ បាន​ឲ្យ​ដឹង​ថា​៖ កិច្ច​ប្រជុំ​នេះ ​ជា​កិច្ច​ប្រជុំលើ​ដំបូង​ ដែល​នាយកដ្ឋា​ន​កិច្ច​ការ​អាស៊ាន ​បាន​រៀប​ចំ​ឡើង ​ដើម្បី​ត្រៀម​ធ្វើ​ជាម្ចាស់​ផ្ទះ ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ឆ្នាំ​២០២២​។​ ឯ.ឧ ​បាន​បន្ត​ថា​៖ ការ​រៀបចំ​ធ្វើជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ចប្រជុំ​រ​ដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ (ADMM) នេះ គឺជាការ​រៀបចំ​ដោយ​ឆ្លាស់​វេន​គ្នា ស្រប​ពេល​ដែល​ប្រទេស​នោះ​ធ្វើ​ជា​ប្រធាន​អាស៊ាន​។​ ក្នុង​ឆ្នាំ​២០២​២នេះ ​ជា​ឆ្នាំដែ​ល​កម្ពុជា​យើង​ នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ច​ប្រជុំ​អាស៊ាន​ និង​កិច្ច​ប្រជុំពាក់​ព័ន្ធ​ផ្សេងៗ​ ឈរ​លើ​សរសរ​ស្តម​ទាំង​បី​ គឺ​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន​ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ និង​សហគមន៍​សង្គម​-​វប្បធម៌​អស៊ាន ​ហើយ​ក្រសួង​ការ​ពារ​ជាតិ​ ដែល​ជាក្រសួង​ទទួល​បន្ទុក​ផ្ទាល់​លើកា​រ​ប្រុង​ប្រៀប​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន។​ ដូច្នេះយើង​មាន​ភារកិច្ច​ចាំ​បាច់​ជា​ច្រើន​ ដែល​ត្រូវ​អនុវត្ត ​ដើម្បី​ធានាថា​ ការ​រៀបចំ​នោះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​និង​ប្រក​បដោយ​ប្រសិទ្ធ​ភាព​ ក៏​ដូចជា​លើក​កម្ពស់​មុខ​មាត់​កម្ពុជា​ ជា​ពិសេស​ក្រសួង​ការ​ពារ​ជាតិ​។ ជាមួយ​គ្នា​នេះ ​ឯ.ឧ ឡៃ ចិន្តា ក៏​បានធ្វើបទ​បង្ហាញ ​ស្តីពី​ការ​ពិពណ៌​នា​ទូទៅ ​នៃការ​ប្រុងប្រៀប​សម្រាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​ ADMM ​២០២២ ដោយ​បាន​លើក​បទ​បិសោធន៍​សំខាន់ៗ​មួយ​ចំនួន ​ក្នុង​ការ​រៀបចំធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី៦​ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ កាល​ពី​ឆ្នាំ​២០១២​កន្លង​មក​ ព្រម​ទាំង​ការ​ប្រុង​ប្រៀប​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី១៦​ នៅ​កម្ពុជា​យើង​ផង​ដែរ​។​

      បន្ទា​ប់​ពី​នោះ ​អង្គប្រជុំ​មាន​ការ​បើកកិច្ច​ពិភាក្សា​ ដើម្បី​ស្តាប់​មតិ​យោបល់​ ក៏​ដូច​ជា​ធាតុ​ចូល​បន្ថែម​ទៀត​ពី​មន្ត្រី​ជំនាញ​តាម​ស្ថាប័ន​ទាំ​ងអស់​ ដើម្បី​ធ្វើឲ្យកា​រ​ប្រុង​ប្រៀប​កាន់​តែ​ល្អ​ប្រសើរ​ និងឈា​ន​ទៅស​ម្រេច​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ ឆ្នាំ​២០២២​។​

      នៅ​ក្នុង​កិច្ចប្រជុំ​នោះ ​នាយ​ឧត្តម​សេនីយ៍​ ណឹម​ សុវត្ថិ​ បាន​ថ្លែង​អរគុណ​សន្តិភាព​ អរគុណ​នយោ​បាយ​ឈ្នះៗ​ និង​សូម​ដឹង​គុណ​ស្ថាបនិក​មគ្គុទេសគ៍​ឯក​ និង​ប្រតិបត្តិករ​ ដែល​នាំ​មក​នូវ​ការ​ឯកភាព​ជាតិ​ពេញ​លេញ​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ ក្នុង​នាម​សម្តេច​ពិជ័យ​សេនា​ ឧបនាយក​រដ្ឋមន្ត្រី,​ ឯ.ឧ ណឹ​ម ​សុវត្ថិ​ បាន​ថ្លែង​ថា​៖ នៅ​រាល់កិច្ច​ប្រជុំ​ និង​នៅ​ក្នុង​វេទិការ​នានា​ មន្ត្រីទទួល​បន្ទុក​ការងា​រអាស៊ាន ​និង​វេទិកាតំ​បន់​អាស៊ាន​ នៃ​ខ.ភ.ម​ ត្រូវ​តែយ​ក​ចិត្តទុកដាក់​ផ្សព្វផ្សា​យរំលេច​នូវ​តម្លៃ​របស់​កម្ពុជា​៖ ​ទី១ ការ​ដុ​ត​កំទេច​ និង​ការគ្រប់​គ្រង​អាវុធ​ជាតិ​ផ្ទុះ ​ទី២​ ការ​បញ្ជូន​កង​កម្លាំ​ងទៅ​ចូល​រួម​រក្សា​សន្តិភាព ​និង​ទី៣​ សមិទ្ធផ​លនានា​ ដែល​កំពុង​មាន​ប្រវត្តិ​សាស្ត្រ​យោធា​ និង​នយោបាយ​ឈ្នះៗ​។​ ឯ.ឧ ​ក៏បា​នជំ​រុញដល់ម​ន្ត្រី​ ខ.ភ.ម​ ខិតខំ​អនុវត្តតាម​អនុសាសន៍ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេ​ចតេជោ ​ដែល​បាន​លើក​ឡើង​ថា​៖ ខ្មែរ​ធ្វើ​បាន​។​ ដោយ​ឡែកស​ម្រាប់ ​ខ.ភ.ម​ វិញ ​គឺ​ត្រូវ​ចាំថា​​៖ យើង​ធ្វើ​បាន​ ធ្វើ​តាម​របៀប​យើង ​ហើយក​ង​ទ័ព​ធ្វើ​បាន​ ធ្វើ​តាម​របៀបក​ង​ទ័ព​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ