ព័ត៌មាន

ឧត្ត​មសេនីយ៏​ឯក​ ភួង​ ស៊ី​ភិន​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​បើក​បរ​អូប័រ​ និង​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ ជំនាន់​ទី​១៨​
នាយកដ្ឋានព័ត៌មាន(៣)
131
1804 ឧត្ត​មសេនីយ៏​ឯក​ ភួង​ ស៊ី​ភិន​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​បើក​បរ​អូប័រ​ និង​សង្គ្រោះ​គ្រោះ​មហន្ត​រាយ​ ជំនាន់​ទី​១៨​

     កាលពី​ថ្ងៃទី​២៦​ ខែ​សីហា​ ឆ្នាំ​២០២​០​ នៅ​វិទ្យាស្ថា​នកង​រាជ​អាវុធ​ហត្ថ​កំបូល​ បាន​ធ្វើ​ពិធី​បើក​វគ្គ​បំប៉ន​ជំនាញ​បើកប​រ​អូប័រ ​និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ជំនាន់​ទី​១៨​ ដើម្បី​ត្រៀម​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​ ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនា​ន់​ ឬ​ដោយ​គ្រោះ​មហន្តរាយ​ ដែល​កើត​មាន​ឡើង​ជាយថា​ហេតុ​។​ កម្មពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​ភាព​ ឧត្តម​សេនីយ៏​ឯក​ ភួង ​ស៊ី​ភិន​ មេប​​ញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ តំណាង ​ឯកឧត្តម​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​។

      លោក​វរសេនីយ៏​ឯក​ អ៊ុយ​ សុធា ​នាយ​ការិយាល័យ​ផែន​ការ​ហ្វឹក​ហ្វឺន​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បាន​ឱ្យដឹង​ថា​៖​ វគ្គ​ហ្វឹក​ហ្វឺន​បើកប​រអូ​ប័រ​ និង​សង្គ្រោះ​គ្រោះ​មហន្តរាយ​ជំនាន់​ទី​១៨ ​ឆ្នាំ​២០២០​នេះ​ មាន​សិក្ខា​កាម​ចំនួន​៥០​នាក់​ មក​ពីវរសេនា​តូច​ដឹក​ជញ្ជូន​ និង​កង​ប្រតិបត្តិការ​រុក​រក​សង្គ្រោះ​គ្រោះ​មហន្តរាយ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​រៀន​មាន​​ រយៈ​ពេល​១០​ថ្ងៃ​។ ​ខ្លឹមសារហ្វឹក​ហ្វឺ​ន​រួម​មាន៖ ទ្រឹស្តី​លើ​ការ​បើក​ប​រ​អូប័រ​, ទ្រឹស្តី​លក្ខណៈ​បច្ចេក​ទេស​ម៉ាស៊ីន​អូប័រ​,​ របៀប​ភ្ជាប់​ម៉ាស៊ីន​ជា​មួយ​អូប័រ​,​ របៀប​លើក​ដាក់​អូប័រ​,​ របៀប​បើក​បរ​ជួយ​សង្គ្រោះ​ និង​ពង្រឹង​ដៃ​ចង្កូត​ការ​អនុវត្ត​ន៍​ជាក់​ស្តែង​នៅ​តាម​ដង​ទន្លេ​សាប​(ផ្សា​រតូច​)​ ចាប់​ពី​ថ្ងៃទី២៦​ ខែ​សីហា​ឆ្នាំ​២០២០​ ដល់​ថ្ងៃ​ទី​០៤​ ខែ​កញ្ញា​ ឆ្នាំ​២០២០​។

 ឧត្តម​សេនីយ៏​ឯក​ ភួង ​ស៊ី​ភិន​ មេប​​ញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ តំណាង ​ឯកឧត្តម​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស


      នៅ​ក្នុង​ឱកាស​បើក​វគ្គ​នោះដែ​រ​ ឧត្តមសេនីយ៏​ឯក​ ភួង​ ស៊ីភិ​ន​ បាន​មាន​ប្រសាសន៍​ថា៖​ អនុវត្ត​ទៅតាម​ផែន​ការ​របស់​ ឯកឧត្តម​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថលើផ្ទៃ​ប្រទេស ​ជារៀង​រាល់​ឆ្នាំ​តែង​តែ​ឱ្យ​ស្នង​ការ​ដ្ឋាន​ផែន​ការ​ប្រតិបត្តិការ​ និង​ហ្វឹក​ហ្វឺន​បើក​វគ្គ​បំប៉ន​ជំនាញ​បើក​បរ​អូប័រ ​និង​ជួយ​សង្គ្រោះ​ដល់​កម្លាំង​វរអន្តរាគមន៍​ចល័ត​ ចំណុះ​បញ្ជាកា​រដ្ឋាន​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​ទាំង​អស់​ បាន​ហ្វឹកហ្វឺ​នរៀន​សូត្រ​គ្រប់ៗ​គ្នា​មុន​ពេល​ចុះទៅ​អនុវត្ត​ជួយ​សង្គ្រោះ​ប្រជាពល​រដ្ឋ​(រងគ្រោះ) ​អោយមានការ​យល់​ដឹង​អំពី​ជំនាញ​ និង​ពង្រឹង​សមត្ថភាព​ធន​ធាន​មនុស្ស ​ក្នុង​កង​រាជ​អាវុធ​ហត្ថ​ ឱ្យ​មាន​មុខ​ជំនាញ​យ៉ាង​ពិត​ប្រាកដ​ ដើម្បី​អនុវត្ត​ការ​ងារ​ប្រកប​ដោយ​ជោគ​ជ័យ​។​ ជា​ចុងក្រោយ​ ឯកឧត្តម ​ភួង ​ស៊ី​ភិ​ន ក៏​បាន​ផ្តាំផ្ញើ​ និង​រំលឹកទៅ​ដល់​សិក្ខាកាម​ទាំង​អស់ ត្រូវ​ចេះសា​មគ្គី​ សហការ​គ្នា,​ ប្រកាន់​ខ្ជាប់​នូវ​វិន័យ​កង​ទ័ព​, គោរព​ពេល​វេលា​,​ បទ​បញ្ជា​ផ្ទៃ​ក្នុ​ង និង​មាន​ភាព​ម៉ឺងម៉ាត់​ ព្រម​ទាំង ខិត​ខំ​ប្រឹង​ប្រែង​​រៀន​សូត្រ​ ជា​ពិសេស​យក​ចិត្តទុក​ដាក់​ត្រង់​ត្រា​ប់ស្តាប់​នូវ​ការ​ពន្យល់​បង្ហាញ​របស់​យោធា​ចារ្យ​,​  និង​ប្រុង​យ័ត្ន​ជានិច្ចនៅ​ពេល​កាន់​ដៃ​ចង្គូត​អូប័រ ​ពី​ព្រោះ​ការ​បើកបរ​នៅ​លើ​ផ្ទៃ​ទឹក​ គឺ​វា​តែង​តែ​ជួប​ឧបគ្គ​ផ្សេងៗដូច​ជា​ទឹក​គួច​,​ទឹក​រលក​ ឬ​អាច​ក្រឡាប់​អូប័រ​បណ្តាល​ឱ្យ​យើង​មាន​ការ​គ្រោះ​ថ្នាក់​ ថែម​ទៀត​ផង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ