ព័ត៌មាន

ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី ​១៣ ​និង​បើក​វគ្គ​បំប៉នវិ​ក្រឹត​ការ​នាយ​ទាហាន​ជំនាន់​ទី ​៦​
នាយកដ្ឋានព័ត៌មាន(៣)
166
1807 ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី ​១៣ ​និង​បើក​វគ្គ​បំប៉នវិ​ក្រឹត​ការ​នាយ​ទាហាន​ជំនាន់​ទី ​៦​

       ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេ​នាធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី ​១៣ ​និង​បើក​វគ្គ​បំប៉នវិ​ក្រឹត​ការ​នាយ​ទាហាន​ជំនាន់​ទី ​៦​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែ​សីហា ​ឆ្នាំ​២០២០​នេះ ​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពលខេមរ​ភូមិន្ទ​ ស្ថិត​ក្នុង​ភូមិ​សាស្រ្ត​ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​។

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ម៉ម យឿន​ នាយក​វិទ្យាស្ថាន​ទ័ព​ជើង​គោក​


       ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ម៉ម យឿន​ នាយក​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ និង​ឯកឧត្តម​ ឧត្ត​មសេនី​យ៍ទោ ​អ៊ុក ​រតនៈ ​នាយក​រង​វិទ្យាស្ថាន​ទទួល​បន្ទុក​ផែន​ហ្វឹក​ហ្វឺន​ បាន​រាយ​ការណ៍​ឲ្យ​ដឹ​ង​ថា៖ វិទ្យាស្ថាន​ទ័ព​ជើង​គោក​បាន​ទទួល​បញ្ជា​អោយ​ធ្វើការ​ហ្វឹក​ហ្វឺន​ វគ្គ​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​ ១៣ ​ដែល​មាន​និស្សិត​ជា​សិក្ខា​កាម​ចូល​បណ្ដុះ​បណ្ដា​ល​ចំនួន ​១៧៦​នាក់ ​ក្នុង​នោះមា​ន​និស្សិត​នាយ​ទាហាន​ជា​នារី​ចំនួន​ ២៩​នាក់​ ដែល​មាន​រយៈ​ពេល​ហ្វឹក​ហ្វឺន​ ៦​ខែ ចាប់​ពី​ថ្ងៃទី​០២​ ខែ​មីនា ​ដល់​ថ្ងៃ​ទី​​២៨​ ខែសី​ហា ​ឆ្នាំ​២០២០ ទើប​បញ្ចប់​។ ឆ្លង​កាត់សកម្ម​ភាព​ហ្វឹក​ហ្វឺន​របស់​សិក្ខា​កាម​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី ​១៣ ​ក្នុង​រយៈ​ពេល​ ៦​ខែ​កន្លង​មក​នេះ ​សិក្ខា​កាម​ទាំង​អស់​បាន​ខិតខំ​រៀន​សូត្រ​គោរព​វិន័យ​បទ​បញ្ជា​ផ្ទៃ​ក្នុ​ង រប​ស់វិទ្យាស្ថាន​បាន​យ៉ាង​ល្អ​ប្រសើរ​ បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ជំងឺ​ឆ្លង​រាល​ដាល​ជា​សកល​កូវីត​១៩​ យ៉ាង​ណា​ក៏ដោ​យ ​ប៉ុន្តែ​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ បា​នអនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​តាម​ការ​ណែនាំ​រប​ស់​ក្រសួង​សុខាភិបាល ​ដោយ​មាន​វិធាន​ការ​ការ​ពារ​ និង​ទប់​ស្កាត់​ ក្នុង​ការ​រ​ស់​នៅ​ស្អាត​ ហូប​ចុក​ស្អាត​ លាង​សំអាត​ដៃ​ជា​មួ​​យ​អាកុល ​ជែល ​ឬសាប៊ូ ជា​ប្រចាំ​ ពិនិត្យ​វាស់​កំដៅ​ និង​រក្សា​គម្លាត​ពី​សិស្ស​ម្នាក់​ទៅ​សិស្ស​ម្នាក់​ទៀត​ ក្នុង​វគ្គ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​បាន​យ៉ាង​ល្អ​ មិន​មាន​និស្សិត​ណា​ម្នាក់​មាន​ឆ្លង​ជំងឺ​នេះឡើ​យ​។ ​ដែល​ក្រោយ​ពេល​បញ្ចប់​វគ្គ ​សិក្ខាកាម​និស្សិត​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី ​១៣​ ទាំង​១៧៦​នាក់​ ទទួល​បាន​និទ្ទេស​ល្អ​ ១២០​នាក់​ និទ្ទេស​ល្អ​បង្គួរ​ ៤៣​នាក់​ និង​និទ្ទេស​មធ្យម​ ១​៣​នាក់​​។ ដោយ​ឡែក​ក្នុង​ពិធី​បិទ​វគ្គ​នាយ​ទាហាន​បន្តវេន​ជំនាន់​ទី​ ១៣​ នេះ​ដែរ​ វិទ្យាស្ថា​ន​ក៏បាន​បន្ត​បើក​វគ្គ​បំប៉ន​វិក្រឹត​ការ​នាយ​ទាហាន​ជាន់ទី​​ ៦​ មួយ​វគ្គ​ទៀត ​ទៅ​តាម​បទ​បញ្ជា​របស់​អគ្គ​មេ​បញ្ជាការ​ ឱ្យ​ដល់​នាយ​ទាហាន​ដែល​ពុំធ្លាប់​ឆ្លង​កាត់​វគ្គ​ហ្វឹក​ហ្វឺ​ន មាន​ឋានន្តរ​សក្កិ​ចាប់​ពី​ថ្នាក់​វរសេនីយ៍​ត្រី​ ដល់​ថ្នាក់​វរសេនីយ៍​ឯក​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ចំនួន ​២០​០នា​ក់ ដែល​មាន​រយៈ​ពេល​រៀន​សូត្រ​ ៤​ខែ ​លើ​ខ្លឹម​សារ​មេ​រៀន ​អប់រំ​ វិន័យទូទៅ ​លក្ខន្តិកៈ ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ ចំណេះ​ដឹង​យោធា ​អន្តរា​វុធ​ ស្គាល់​ពី​ប្រភេទ​ទ័ព​ ស្ថាប័ន​ចំណុះ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជាការ​ និង​ការ​ងារ​ផ្សេងៗ ​ចាប់​ពី​ថ្ងៃទី​១​០ ខែ​សីហា ​ដល់​ថ្ងៃ​ទី​១០​ ខែ​ធ្នូ ​ឆ្នាំ​២០២០​ទើប​បញ្ចប់ ​។ 

 ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជាការ​រង​ នាយ​សេ​នាធិការ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ 


       នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់ ​បាន​ថ្លែង​ទៅ​កាន់​គណៈ​គ្រប់​គ្រង​ យោធា​ចារ្យ​ អ្នក​បម្រើ​ការ ​រួម​ទាំង​និស្សិត​នាយ​ទាហាន​​បន្ត​​វេន​ និង​និស្សិត​នាយ​ទាហាន​ទ័ព​ជើង​គោក​គ្រប់​ជំនាន់​ ដែល​កំពុង​បំពេញ​កម្ម​សិក្សា​ នៅ​ក្នុង​វិទ្យាស្ថាន​ ពិសេស​និស្សិត​នាយ​ទាហាន​បន្ត​វេន​ជំនាន់ទី​ ​១៣​ ដែល​ត្រូវ​បាន​បញ្ចប់​វគ្គ​ និង​នាយទា​ហាន​ក្នុង​វគ្គ​បំប៉ន​វិក្រឹត​​ការ​​នាយ​​ទាហាន​​ជំនាន់​​​ទី ​៦ ដែល​ត្រូវ​បើក​ឲ្យ​រៀន​សូត្រ​នា​ថ្ងៃ​នេះ​ថា​៖ យើង​ទាំង​អស់​គ្នា​ត្រូវ​(អរគុណ​សន្តិភាព​ អរគុណ​នយោបាយ​ឈ្នះ​ឈ្នះ ​និង​ដឹង​គុណ​ស្ថាបនិ​ក​មគ្គុទេស​ក៍​ឯក​ នយោ​បាយ ​ឈ្នះ​ ឈ្នះ)  ដែល​នាំម​ក​នូវ​ សន្តិភាព​ និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ​។ ដោយ​សា​តែ​នយោបាយ​ឈ្នះឈ្នះ ​ទើប​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ ពិត​ប្រាកដ​ និង​មាន​ការ​អភិវឌ្ឍរីក​ចម្រើ​ន​លើ​គ្រប់​វិស័យ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​ ឯកឧត្តម​ បញ្ជាក់​ថា៖ ដោយ​សារ​នយោបាយ​ឈ្នះឈ្នះ​ នេះហើយ​ ដែល​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​យើង​បាន​បញ្ចប់​សង្រ្គាម​ទាំង​ស្រុង​ចាប់​តាំង​ពីឆ្នាំ​១៩៩៨​ រហូត​មកដ​ល់​នឹង​ពេល​នេះ​។ ហើយ​សន្តិភាព​នេះហើ​យ​ ដែល​ធ្វើ​អោយ​យើងទាំ​ង​អស់​គ្នា​ រស់នៅ​ដោយ​សុខ​សាន្ត​ មាន​ជីវភាព​ល្អ​ប្រសើរ​ ប្រទេស​ជាតិ​របស់​យើង​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​។ ​ឯកឧត្តម​បញ្ជាក់​ទៀត​ថា​៖ បើ​ប្រទេសជា​តិយើង​មិន​មាន​សន្តិភាព​ទេ​នោះ ​ការ​រស់នៅ​របស់​យើង​ក៏ពុំ​បាន​សុខ​ ប្រទេសជា​តិ ​ក៏​គ្មាន​ការ​អភិវឌ្ឍ​រីក​ចម្រើ​នដូច​សព្វ​ថ្ងៃ​នេះ​ដែរ​ ដូច្នេះ​យើង​ទាំង​អ​ស់គ្នា​ត្រូវ​រួម​សាមគ្គី​គ្នា​ ការពារ​ឲ្យបាន​នូវ​សុខ​សន្តិភា​ព ដែល​យើង​បាន​ខិតខំ​កសាង​ដោយ​លំបាក ​តាំង​ពីបា​ត​ដៃ​ទទេ​រហូត​មាន​ការ​រីក​ចម្រើន​មក​ដល់​បច្ចុប្បន្ន​នេះ។

        នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ បាន​លើក​សរសើរ​ និង​វាយ​តំលៃ​ខ្ពស់​ ចំពោះ​ថ្នាក់ដឹក​នាំ​វិទ្យាស្ថាន​ យោ​ធា​ចារ្យ​ និង​និស្សិត​នាយ​ទាហាន​បន្ត​វេន​ និង​និស្សិត​នា​យទាហាន​ទ័ព​ជើ​ងគោក​គ្រប់​ជំនាន់​ ដែល​កំពុង​បំពេញ​កម្ម​សិក្សា​នៅ​ក្នុងវិ​ទ្យាស្ថាន​ទ័ព​ជើង​គោក​ ជុំវិញ​ការ​សាមគ្គី​ភាព​ ឯកភាព​ផ្ទៃ​ក្នុង​ និង​ការ​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដែល​កន្លង​ម​កនេះ​ បើ​តាម​ការ​ពិនិត្យ​របស់​ថ្នាក់​ដឹក​នាំ​អគ្គ​បញ្ជាការ​ឃើញ​ថា​៖ បង​ប្អូន​បានបំ​ពេញ​ការ​ងារ​យ៉ាង​ល្អ​ និង​ចេះ​ជួយ​គ្នា​គ្រប់​ការ​លំបាក​ នឹង​គ្រប់​កាលៈ​ទេសៈ ​ក្នុង​ការ​ជំរុញ​ការ​ងារ​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​វ័យ​ក្មេង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​បាន​ជា​ច្រើន​វគ្គ​ ច្រើន​ជំនាន់​ ប្រកប​ដោយ​គុណ​ភាព​។ ក្នុង​នោះ​ដែរ​ ឯកឧត្ត​ម ក៍​បា​នធ្វើ​ការ​កោត​សរសើរ​ខ្ពស់​ ដល់​នាយ​ទាហាន​យោធា​ចារ្យ​ទាំង​អស់​ ដែល​កន្លង​មក​បាន​​រួម​សហការ​គ្នា​យ៉ាង​ល្អ​ ក្នុង​ការ​បំពេញ​ការ​ងារ​លើ​ការ​ងារ​សិក្សា​ស្រាវ​ជ្រាវ​ នូវ​រាល់​ឯកសារ​ហ្វឹក​ហ្វឺន​ ដើម្បី​ចង​ក្រង​ទុក​ឱ្យ​អ្នក​ជំនាន់​ក្រោយបា​ន​សិក្សា​ និង​យក​គំរូ​តាម​។​ នាយ​​ឧត្តម​សេនីយ៍​ ឥត ​សារ៉ា​ត់ ​ក៏​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹ​កនាំ ​នាយ​ទាហាន​យោធា​ចារ្យ​ ទាំង​អស់​ បន្ត​សិក្សា​ស្រា​វជ្រាវ​ ចង​ក្រង​រាល់​ឯកសារ​ខ្លឹម​សារ​ហ្វឹក​ហ្វឺ​ន​នានា ​និង​បទ​ពិសោធន៍​ទាំង​ឡាយ ​រប​សកង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដើម្បី​ចង​ក្រង​ជា​ឯកសារ​សម្រាប់​បន្ត​ហ្វឹក​ហ្វឺន​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​វ័យ​ក្មេង​របស់​យើង​ ឲ្យ​កាន់​តែ​មានគុ​ណ​ភាព​ថែម​ទៀត​។​ ជាមួយ​គ្នា​នោះដែ​រ ​សិក្ខាកាម​ជា​និស្សិត​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី១៣​ ដែល​ត្រូវ​បញ្ច​ប់វគ្គ​ ពេល​ចេញទៅ​បម្រើ​ការងារ​នៅ​តាម​អង្គភាព ​ខ ភ ម ​ឬចេ​ញទៅ​បន្ត​កម្ម​សិក្សា​នៅ​សាលា​ផ្សេងៗ​ ក៏​ត្រូវយក​នូវ​ចំណេះ​ដឹង​ដែល​ខ្លួន​បាន​រៀន​សូត្រ​នៅទី​នេះ ​ទៅ​បំរើជាតិ​ដោយ​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ ​សាសនា ​ព្រះ​មហា​ក្សត្រ​ និង​ជា​មួយ​រាជ​រដ្ឋា​ភិបាល​ ដែល​ប្រសូត្រ​ចេញ​ពីការ​បោះ​ឆ្នោត​ដោយ​ឆន្ទៈ​រាស្ត្រ​។ ​មិន​ត្រូវ​ជឿ ចា​ញ់​បោក​ ចំពោះការ​ញួស​ញុង ​រាល់​ឧបាយកល​របស់​ពួក​អមិត្ត​ ណា​មួយ​ ដែល​មាន​បំណង​ចង់​បំ​បែក​បំបាក់​ ផ្ទៃ​ក្នុង​ និង​បំផ្លាញ​សន្តិភាព​ នាំ​អោយ​ប្រទេស​ជាតិ​ប្រេះ​ឆា ​ធ្លាក់​ក្នុង​គ្រោះម​ហន្តរាយ​ នោះ​ឡើយ​។ ​ឯកឧត្តម​សង្កត់​ធ្ងន់​ថា​៖ បុគ្គលណា​ដែល​មាន​បំណង​ចង់​បំផ្លាញ​សុខ​សន្តិភាព ​យើង​ទាំង​អស់​គ្នា​ ត្រូវ​តែ​រួម​គ្នា​ទប់​ស្កា​ត់ ហើយ​ការ​ពារ​ឱ្យ​បាន​នៅត​ម្លៃ​នៃ​សន្តិភាព​។ ត្រូវ​ចូល​រួម​ជួយ​អប់រំ​ ដល់​នាយ​ ពល​ទាហាន​របស់​យើង ​ដ​ល់​គ្រួសារ​យើង​ មិត្ត​ភក្កិ​យើង ​និង​មហា​ជន​ទូទៅ​ឲ្យ​ដឹង​ពី​តម្លៃ ​នៃ​សន្តិភាព​។ ជាមួយ​គ្នា​នោះ​ដែរ​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៏​បាន​ធ្វើការ​ណែនាំ​ដល់​ថ្នាក់​ដឹ​កនាំ​ យោធា​ចារ្យ​ និងសិក្ខា​កាម​ដែល​កំពុងបំ​ពេញ​កម្ម​សិក្សា ​និង​ប្រតិបត្តិ​ការ​ងារ​នៅ​ក្នុង​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ទាំង​អស់​ ត្រូ​វអនុវត្ត​ឲ្យ​បាន​ល្អ​ថែម​ទៀត​ លើវិ​ធានការ​ការ​ពា​រ និង​កា​រ​ទប់​ស្កាត់​ជំងឺ​ឆ្លង​កូវីត​ ១៩​​។ ក្នុង​នោះឯ​កឧត្តម​ ក៏​បាន​ធ្វើ​ការ​ណែនាំ​ផង​ដែ​រ ដល់​នាយ​ទាហាន​ទាំង​អស់​ ឲ្យ​បន្តធ្វើ​អនាម័យ​ក្នុង​អង្គភាព​ជា​ប្រចាំ ​ដោយ​ប្រកាន់ភ្ជាប់​ការ​រស់​នៅ​ស្អា​ត​ ហូប​ចុក​ស្អាត ​ត្រូវ​លាង​ដៃជា​មួយ​សាប៊ូ ​អាល​កុល​ ឬ ជែ​ល នឹង​ត្រូវ​ពាក់ម៉ាស​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​។​ ពេល​បំពេញ​ភារកិច្ច ​និង​​ការងារ​ ឬក៏​ប្រាស្រ័​យទាក់​ទ​ងការងារ​ ​ក៍ត្រូវ​មាន​គម្លាត​ពីគ្នា​ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិ​បាល​។ ត្រូវយ​កចិត្ត​ទុកដាក់ត្រួត​ពិនិត្យ​វាស់​កំដៅ ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ឲ្យ​បាន​ជាប់​ជា​ប្រចាំ ​ពេលចេ​ញ​ចូល​បំពេញ​ការងារ​នៅ​ក្នុ​ងអង្គភាព ​ឬក៏​ចេញ​ក្រៅអ​ង្គភាព ​ដោយ​យើង​ត្រូវ​ប្រកាសទុក​ជា​មុន​ក្រែង​កើត​នៅ​រលកទី ​២ ​នៃជំងឺនេះ​ដូច​បណ្ដា​ប្រទេស​ដទៃ​ដទៃ​ទៀត​នៅ​លើ​សកល​លោក​។ 

      ក្នុង​ឱកាស​ចុះបំពេញ​ការងារ​នៅវិ​ទ្យាស្ថាន​ទ័ព​ជើង​គោក​នោះ​ដែរ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត​ សា​រ៉ាត់​ ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើលផ​ង​ដែរ​ អំពី​ការ​កសាង​ផ្ទះ​បាយ​រួម​ របស់​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ និង​ក្នុង​បញ្ជាការ​ដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​កង​ទ័ព​ជើង​ទឹក​ ស្ថិត​​ក្នុង​តំបន់​ស្រែ​ខ្លុង​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ក្នុង​កម្រិត​ស្តង់​ដារ​អនាម័យ ​ដែល​នៅ​ទីនោះ​សាលា​ហ្វឹក​ហ្វឺន​នាយទា​ហាន​ការ​ពារ​កោះ​ឆ្នេរ​ នៃ​បញ្ជាការ​ដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​ កង​ទ័ព​ជើង​ទឹក​ បាន​រៀបចំ​កសាង​នៅ​ផ្ទះ​បាយ​ បន្ទប់​អនាម័យ ​បន្ទប់​ងូត​ទឹក​ បន្ទប់​បោក​សំលៀក​បំពាក់ ​និង​រោង​សម្រាប់​ហា​សំលៀក​បំពាក់​ សម្រាប់​សិក្ខាកាម​ដែល​ចូល​មក​ធ្វើ​ការ​ហ្វឹក​ហ្វឺន​នៅ​ទីនោះ ​ប្រកប​ដោយ​អនាម័យ​ និង​មាន​របៀប​រៀប​រយ​។ បើ​តាម​សេចក្តី​រាយ​ការ​ណ៍របស់​ ឧត្តមនា​វី​ឯ​ក​ ស្រ៊ុន ​សារឿន ​មេ​បញ្ជាការរ​ង​កងទ័​ពជើង​ទឹក​ និង​ជា​មេ​បញ្ជាការ​បញ្ជាការ​ដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​ បាន​ប្រាប់​ឲ្យ​យើង​ដឹ​ង​ថា​៖ ការ​កសាង​របៀប​នេះ ​គឺ​មិន​ធ្វើឲ្យ​និសិត្ស​​នាយ​​ទាហាន​​ ដែល​​ម​កហ្វឹក​ហ្វឺននៅ​ទីនេះ​បារម្ភ​អំពី​ការ​ខ្វះ​បន្ទប់​បង្គន់​អនាម័យ ​បន្ទប់​ងូត​ទឹក​ បន្ទប់​លាង​ដៃ​ និង​បន្ទប់​បោក​សំលៀក​បំពាក់​ និង​រោង​សម្រាប់​ហាល​សំលៀក​បំពា​ក់ សំរាប់​ការ​ពា​រសុវត្ត​ភាព​​ពេល​មាន​ភ្លៀង​ធ្លាក់​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ