ព័ត៌មាន

ឯកឧត្ដម​ ទៀ ​វិញ​ អញ្ជើញជា​អធិបតី​​ភា​ព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តា​ជំនាញ ​​នៅទី​​បញ្ជាការ​​ដ្ឋាន​​​ការ​ពារ​កោះ​​ឆ្នេរ​​ ខេត្ត​កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
106
1808 ឯកឧត្ដម​ ទៀ ​វិញ​ អញ្ជើញជា​អធិបតី​​ភា​ព​ក្នុង​ពិធី​បិទ​វគ្គ​បណ្តា​ជំនាញ ​​នៅទី​​បញ្ជាការ​​ដ្ឋាន​​​ការ​ពារ​កោះ​​ឆ្នេរ​​ ខេត្ត​កំពង់​ស្ពឺ​

     នៅទី​បញ្ជាការ​ដ្ឋាន​​ការពារកោះ​ឆ្នេរ​ ស្ថិតនៅ ​ស្រែក្លុង ខេត្តកំពង់ស្ពឺ​ កាលពី​​ថ្ងៃទី៣១ ខែសីហា ​ឆ្នាំ២០២០ កន្លង​ទៅនេះ​ បាន​ប្រារព្វពិធីបិ​ទ​វគ្គហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​សង្រ្គោះគ្រោះ​មហន្តរាយ ​វគ្គហ្វឹកហ្វឺន​បំប៉ន​ជំនាញកាំភ្លើង​ការពារ​អាកាស ​វគ្គហ្វឹកហ្វឺន​បំប៉ន​ជំនាញកាំភ្លើង​ធំ​ និង​បន្ត​បើក​វគ្គ​បំប៉ន​ពង្រឹង​រៀប​រយ​កងអន្ត​រាគមន៍​ វគ្គ​យុទ្ធវិធី​ យុទ្ធ​ដំណើរ​ទ័ព​ ថ្នាក់​វរសេនា​តូច(​កងអន្តរាគមន៍លេខ២ លេខ៣ និង​លេខ៤) ដែលពិ​ធី​នេះបាន​ប្រារព្វ​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ អគ្គមេ​បញ្ជាការ​រង​ នៃ​កងយោធ​ពល​​ខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ជើងទឹ​ក​ និងជាអគ្គលេខា​ធិ​កា​រ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហសមុទ្រ ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ ឯកឧត្ដម​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​ទឹក​ អគ្គលេខា​ធិការ​រង​ សន្តិសុខ​លម្ហ​សមុទ្រ​ អង្គភាព​ពាក់​ព័ន្ធ​សរុប​ ៦៦៧​នាក់​។

      ក្នុងសុន្ទរ​ក​ថា​ស្វាគមន៍​របស់​ ឧត្ដម​នាវី​ឯក​ ស្រ៊ុន​ សា​រឿន ​មេ​បញ្ជាការ​រង​ កង​ទ័ព​ជើង​ទឹក​ និង​ជា​មេបញ្ជា​ការ​ បញ្ជាការ​ដ្ឋាន​​កា​រពារ​កោះ​ឆ្នេ​រ បាន​អាន​នូវ​របាយ​ការណ៍​ ដោយ​បាន​សម្ដែង​នូវក​ត្តញ្ញូតា​ធម៌​យ៉ាង​ថ្លៃថ្លាបំផុត ​និង​ដឹ​ង​គុណ​ជា​និច្ច​ចំពោះ សម្ដេច​អគ្គ​មហា​សេនាប​តីតេជោ ​ហ៊ុន ​សែន​ ជា​និច្ច​ជា​កាល​ និង​គ្រប់​ពេលវេលា ​សម្ដេច ​គឺ​ជា​អគ្គមគ្គុទ្ទេស​ដ៏​ឈ្លាសវៃ​ ជា​មគ្គុទេសក៏​ឯ​ក ​ដែល​នាំ​មក​នូវ​សន្តិភាព ​ការ​ឯកភាព​ជាតិ​ និងអភិវឌ្ឍន៍​ប្រទេស​ឲ្យ​បាន​រីក​ចំរើន​។​ ឧត្ដម​នាវីឯ​ក ​ស្រ៊ុន ​សារឿន ​បាន​បញ្ចាក់​ទៀត​ថា៖​ ​សម្ដេច​តេជោ ​នាយក​រដ្ឋមន្រ្តី​ បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ ​និង ​បាន​ទប់​ស្កាត់​បាន​ទាន់​ពេល​វេលា​ ពួក​​ក្រុមអ​គិត ១ក្ដាប់​តូច ​ដែលបា​ន​ព្រឹត្តិ​អំពើ​ញុះញង់​បង្ក​ចលាចល​ក្នុង​សង្គម​។ ដើម្បី​ឆ្លើយ​តប​ចំពោះ​​គុណូបការៈ​ដ៏​ធំធេង​នេះ ​ក្នុង​នាម​មេ​បញ្ជាការ ​មេ​បញ្ជាការ​រង​ នាយ​នាវី​ នាយ​នាវី​រង និង​ពល​នាវិក​ ទាំង​អស់​ រប​ស់​បញ្ជាការ​ដ្ឋាន​ការ​ពារ​កោះ ឆ្នេ​រ ឯកឧត្តម បានសម្ដែង​ការគោរព​ដឹង​គុណដ៏​ខ្ពង់​ខ្ពស់ ចំពោះ​ សម្ដេច​តេជោ ​ហ៊ុន ​សែន​ នាយក​រដ្ឋមន្ត្រី ដែលបានដឹក​នាំ​ប្រទេសជា​តិ​ទទួលបាន​សុខ​សន្តិភាព​ និង ​ការ​អភិវឌ្ឍ​។

       ក្នុង​របាយការណ៍​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ ដែល​អាន​ដោយ ​លោក​វរនាវី​ឯក ​អេម ​ស៊ុន​ធឿន ​នាយ​ការិយា​ល័យ ​ហ្វឹក​ហ្វឺន​ បញ្ជាការ​ដ្ឋាន​ការ​ពារ​កោះ ​ឆ្នេរ បាន​អោយដឹង​ថា​៖​ វគ្គនេះ​មាន​រយៈ​ពេល​៩២​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​០៣ ​ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​០៤​ ខែ​ឧសភា ​ឆ្នាំ​២០២​០ ដែល​រួម​មាន​៖​

      ទី១៖ វគ្គហ្វឹក​ហ្វឺន​បំប៉នជំនាញសង្រ្គោះ​គ្រោះ​មហន្តរាយ​ សិក្ខា​កាម​ចំនួន១​៧០នាក់​ យោធាចា​រ្យ ចំនួន​១០​នាក់​ បំរើ​ការ​ចំនួន​០​៦នាក់ ​សិក្ខា​កាម​ទទួល​បាន​និទ្ទេសល្អ​ចំនួន៤​៥​នាក់​ សិក្ខាកាម​ទទួល​បាន​និទ្ទេស​ល្អបង្គួរ​៨៣​នាក់ ​សិក្ខាកាម​ទទួល​បាន​និទ្ទេស​មធ្យម​ចំនួន​៤២​នាក់​។​

      ទី២៖ វគ្គហ្វឹក​ហ្វឺនបំ​ប៉ន​ជំនាញ​កាំភ្លើង​ការ​ពារ​អាកាស ​មាន​រយៈ​ពេល​៩១​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​០​៤ ខែ​ឧសភា ឆ្នាំ​២០២០​ ដ​ល់​ថ្ងៃទី​០៣​ ខែ​សីហា ​ឆ្នាំ​២០២០​ សិក្ខា​កាម​ចំនួន​៧១នា​ក់ ​យោធា​ចារ្យ​ចំនួន​០៨​នាក់​ បំរើការ​ចំនួន​០៦​នាក់​ សិក្ខា​កាម​ទទួល​បាន​និទ្ទេស​ល្អ​ ចំនួន​២៧​នា​ក់ សិក្ខា​កាម​ទទួល​បាន​និទ្ទេស​ល្អ​បង្គួរ​ចំនួន​៣៥​នាក់ ​សិក្ខា​កាម​ទទួល​បាន​និទ្ទេស​មធ្យម​ចំនួន​០៦​នា​ក់។

​      ទី៣៖ ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​កាំភ្លើង​ធំ ​មាន​រយៈ​ពេល​៩១​ថ្ងៃ ​ចាប់​ពីថ្ងៃ​ទី​០៤​ ខែ​ឧសភា ​ឆ្នាំ២០២០ ដល់ថ្ងៃទី​០៣​ ខែសី​ហា ​ឆ្នាំ២០២០ ​សិក្ខាកាម​ចំនួន​១២៨​នាក់​ យោធា​ចារ្យ​ចំនួន​១០​នាក់​ បំរើការ​ចំនួន​០​៦​នាក់ ​សិក្ខា​កាម​ទទួល​បាននិ​ទ្ទេស​ល្អ​ចំនួន​៣៦​នាក់​ សិក្ខាកាម​ទទួល​បាន​និទ្ទេស​ល្អ​បង្គួរ​ចំនួន​៤៣​នា​ក់ ​សិក្ខាកាម​ទទួល​បាន​និទ្ទេស​មធ្យ​មចំ​នួន​៣១នា​ក់។

      ខ្លឹមសារ​ហ្វឹកហ្វឺ​នរួម​មាន​ដូច​ជា​ លំហាត់​របៀប​​ អប់រំ​ចិត្ត​សាស្រ្ត​ ផែន​ទី ​សញ្ញា​សំគាល់​យោធា ​បច្ចេក​ទេសអាវុធ​ថ្មើរ​ជើង​ ជំនាញ​ការ​ពារ​អាកាស ​បច្ចេក​ទេស​អាវុធ​គាំទ្រ​ ជំនាញ​យុទ្ធវិធី​ថ្មើរជើង​ យុទ្ធ​ដំណើរ​ទ័ព ​ជំនាញ​សើប​ការណ៍​។​

ឯកឧត្ដម នាយឧត្ដមនាវី ទៀ វិញ អគ្គមេ​បញ្ជាការ​រង​ នៃ​កងយោធ​ពល​​ខេមរភូមិន្ទ មេបញ្ជាការ​កង​ទ័ព​ជើងទឹ​ក​ និងជាអគ្គលេខា​ធិ​កា​រ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហសមុទ្រ ​


      ថ្លែង​ទៅ​កាន់ពិធី​បីទ​​វគ្គ​ ឯកឧត្ដម​ ទៀ ​វិញ ​បាន​ថ្លែងនូវកា​រ​កោត​សរសើរ​ចំពោះ ​ឯកឧត្ដម​មេប​ញ្ជាការ​ការ​ពារ​កោះ​ឆ្នេរ​ ក៏​ដូចជា​ ឯកឧត្ដម​មេប​ញ្ជាការ​រង​ នាយ​នាវី​ នាយ​នាវីរ​ង ​ពល​នាវិក​ ទូទាំង​បញ្ជាការ​ដ្ឋាន​ការ​ពារ​កោះ​ឆ្នេរ​ ដែល​រយៈពេល​កន្លង​ម​ក ក៏​ដូច​ជា​​បច្ចុប្បន្ន​ក្រៅ​ពីភា​រកិច្ច​ចំពោះមុ​ខ​ ការពារ​ជាតិ​មាតុ​ភូមិ ​អង្គភាព​បាន​យក​ចិត្ត​ទុក្ខ​ដាក់​លើ​ការងារ​ហ្វឹក​ហ្វឺ​ន បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស ​អប់រំំ​ចិត្តសាស្រ្ត ធ្វើអោយនា​យ​នាវី នាយ​នាវីរ​ង​ ពល​នាវិក​ ទូទាំង​បញ្ជាការ​ដ្ឋាន​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ ​និង​ក្រុម​គ្រួសារ​កង​ទ័​ព អោយ​មា​នការ​ជឿជាក់​លើក​ការ​ដឹក​នាំ​របស់​ សម្ដេច​​តេជោ​ ហ៊ុន ​សែន​ នាយករ​ដ្ឋមន្រ្តី​ ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ​ឯកឧត្ដមក៏​បាន​ផ្ដាំផ្ញើរ​ដល់​សិក្ខាកាម​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រៀន​សូត្រ​ ក្រេប​ជញ្ជក់​នូវ​ចំណេះ​វិជ្ជា ​ដែល​គ្រូ​យោធា​ចារ្យ​ បាន​បង្ហាត់​ បង្រៀន ​និង​គោរព​វិន័យ​របស់​អង្គភាព ​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ​ហើយ​ម្យ៉ាង​ទៀត​ ត្រូ​វ​រួម​សាមគ្គី​គ្នា​ ប្រឆាំង​ដាចខា​ត​ អ្នក​នយោបាយ ​និង​ជន​អគតិ​មួយ​ចំនួន​ ដែល​នៅ​តែប​ន្ត ​ឃោសនា​បំផុស ​ញុះញ៉ង់ លាប​ពណ៌​ ដើរ​បង្កើត​ការ​ភាន់​ច្រឡំ​លើ​រា​ជ​រដ្ឋាភិបាល ​ប៉ុនប៉ង​បង្ក​ចលាចល​ ធ្វើ​ឲ្យបែក​បាក់​សាមគ្គី​ភាព​ និងឯកភាព​ជាតិ​ ធ្វើឲ្យ​ខូច​ខាត​ដល់​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ជិត​ខាង​ជាដើ​ម​។

      ក្នុង​ឱកាស​នេះ​ដែរ​ ឯកឧត្ដម​ ក៏បាន​ពាំនាំ​មក​ជា​មួយ​នូវ​ថវិកា​ និង​សំភារៈ​មួយចំនួន ​ជា​គឿងឧបភោគ បរិភោគ ដែលជាអំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្ដេច​តេជោ ​ហ៊ុន​ សែន ​និងសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី​ ហ៊ុន​សែន​ រួម​មាន​ អង្ករ៤០​បាវ​ និង​​សំភារៈ​មួយ​ចំនួន​ទៀត​។ ក្រៅពី​នេះ​ឧបត្ថម្ភ​គ្រូ​ហ្វឹក​ហ្វឺន​ចំនួន ​៤​លាន​៦០​ម៉ឺន​រៀល​ ឧបត្ថម្ភ​អ្នកដាំស្ល​ចំនួន​៦០​ម៉ឺន​រៀល​ ឧបត្ថម្ភ​សាលាហ្វឹកហ្វឺ​នកា​រពារ​កោះឆ្នេរចំនួន​២០​លាន​រៀល ​ឧបត្ថម្ភ​កង​កិត្តិយស​ និង​ត្រែ​ទ័ព​ចំនួន​៥០​ម៉ឺន​រៀល​ផង​ដែរ​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ