ព័ត៌មាន

ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​សីហា ​និង​ទិស​ដៅ​ខែ​កញ្ញា ​ឆ្នាំ​២០២០ ​ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
140
1810 ប្រជុំ​ឆ្លង​របាយ​ការណ៍​ខែ​សីហា ​និង​ទិស​ដៅ​ខែ​កញ្ញា ​ឆ្នាំ​២០២០ ​ក្រសួង​ការ​ពារ​ជាតិ​

      ស្ថិ​ត​ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ នា​យឧ​ត្តម​​សេនីយ៏​ នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ ​នា​ព្រឹក​ថ្ងៃ​ទី០៣ ​ខែ​កញ្ញា​ ឆ្នាំ​២០២០​ ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ធ្វើ​ការ​ប្រជុំ​បូកសរុប​ការ​ងារ​ខែ​សីហា ​និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ត​បន្ត​ខែ​កញ្ញា​ ឆ្នាំ​២០២០​។

       ក្នុង​របាយ​ការណ៍​បូក​សរុប​ការ​ងារ​ ដោយ​បាន​លើក​ឡើងពី​ព្រឹត្តិការណ៍​សំខាន់ ​ដែល​បាន​កើត​មាន​ឡើង​ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​បាន​បង្ហាញពី​ស​ភាព​ការណ៍​ វិវត្តន៍​រីក​ចំរើន​ថ្មីៗ​​​ ក្នុ​ងខែ​សីហា ​កន្លង​មក ​ដែល​ជំងឺ​កូវីដ​ ១៩ ​នៅ​តែបន្តឆ្ល​ង​រាល​ដាល​នៅ​លើ​ពិភព​លោក​ ហើយនៅ​តែ​បន្ត​​ជះ​ឥទ្ធិពល ​គ្រប់​សកម្មភាព​ការ​ងារ​របស់​រាជ​រដ្ឋាភិបាល​ក៏​ដូច​ខ.ភ.ម​ ទូទាំង​ប្រទេស​ផង​ដែរ​។ តែ​ទោះបី​ជា​មាន​ការ​ប្រុង​ប្រយ័ត្ន ​និង​ចូល​រួម​ទប់​ស្កាត់​នៃ​ជំងឺ​នេះ​ក្តី​ក៏​ក្នុង​ខែ​សីហា ​កន្ល​ង​មកនេះ​ គឺ​យើង​នៅ​តែ​ពុះពារ​សំរេច​​បាន​នូវ​កិច្ចកា​រ​ធំ​ៗ​ក្នុង​ជួរ​ខ.ភ.ម ​ផង​ដែរ​។ របាយ​ការណ៍​ក៏​បាន​លើក​ឡើងពី​លទ្ធផល​ការ​ងារ​ នៃ​កិច្ច​ការពារ​សន្តិសុខ ​ស្ថិរភាព​ សណ្តាប់​ធ្នាប់​សាធារណៈ ​ដែ​ល​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក៏ដូច​ជា​កង​រាជ​អាវុធ​ហត្ថ​ខិត​ខំ​ពុះពារ​សំរេច​បាន​ នៅ​ក្នុង​រយៈពេល ​១​ខែ​​កន្លង​ទៅ ​ក្រោម​កិច្ច​សហការ​ជា​មួយ​កំលាំង​​​មាន​សមត្ថ​កិច្ច​​ និង​អាជ្ញាធរ​មូលដ្ឋាន​ ក្នុង​ភារកិច្ច​ការ​ពារ​ជាតិ​។​ ខ.ភ.ម​ បាន​ចូល​រួម​ធ្វើ​អនាម័យ​តាម​បណ្តា​កង​ឯកភាព ​ក្នុងការ​ទប់ស្កាត់​ នៃ​ការ​ឆ្លង​នូវ​ជំងឺរាត​ត្បាត​របស់​មេរោគ​កូវីដ១​៩ ​ផង​ដែរ​។​ ចំ​ណែក​លទ្ធផល​ការងារ​កែទំរង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​វិញ​ នៅក្នុ​ង​រយៈ​ពេល ​ក្នុង​ខែ​សីហា​នេះ​ របាយការណ៍​បានប​ញ្ជាក់​ថា៖​​ បានធ្វើ​ការ​ហ្វឹក​ហ្វឺន ​បណ្តុះ​បណ្តា​ល ​និង​បំប៉ន​ជំនាញ ​នៅតាម​បណ្តា​សាលា​, កង​ឯក​ភាព​, ​ការ​ដាក់​យោធិន​ឲ្យចូល​និវត្តន៏​ នៅតែ​មាន​ដំណើរ​ការ​ជា​ធម្មតា។​ ខ.ភ.ម ​បាន​ធ្វើម្ចាស់​ការ​លើការ​ពង្រឹង​ និង​ការពារ​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​ និង​បណ្តា​កោះ​មួយ​ចំនួន ​ព្រម​ទាំង​ មានកិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​ប្រទេសជិត​ខាង​។ យើង​បាន​ម្ចាស់​ការ​ និង​សហប្រតិបត្តិការ​បាន​ល្អ​ ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ ព្រម​ទាំង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ ក្នុង​ការ​អនុវត្ត​ច្បាប់​ទប់​ស្កាត់​រាល់​បទ​ល្មើស ​ផ្សេងៗ ​ដើម្បី​ឲ្យ​ភូមិ . ឃុំ​ មាន​ សុវត្តិភាព​។​ សំរាប់​ទិសដៅ​អនុវត្ត​បន្ត​នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០២០ ​ខាង​មុខ​របាយការណ៍​បាន​ដាក់​ចេញ ​នូវ​ទិស​ដៅ ​អោយ​គ្រប់​បណ្តា​អង្គភាព ​កងយោ​ធ​ពល​ខេមរ​ភូមិន្ទ ​បន្ត​អនុវត្ត​ផែន​ការ​ការ​ពារ​នូវ​ការ​ឆ្លងរីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ដោយ​រក្សា​នូវ​គំលាត​ និង​ធ្វើ​អនាម័យ ​ជាប្រចាំ​។ បន្តការធ្វើកែ​ទំរង់​កង​យោធពល​ខេមរភូមិន្ទ,​ បន្ត​ពង្រឹងប្រៀប​ការពារជាតិ​នៅតា​មព្រំ​ដែន​ ត្រៀម​គ្រប់​លក្ខណៈ​ចុះជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​ នៅ​ពេលមាន​គ្រោះ​ធម្មជាតិ​កើត​ឡើង ​និង​បន្ត​រួម​សហការ ​ការ​ពារ​សន្តិសុខ ​សុវត្ថិភាព ​ជូន​ប្រជាពល​រដ្ឋ​តាម​មូល​ដ្ឋាន​អោយ​បាន​ល្អ​ប្រសើរ ​បន្ត​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាតិ​ និង​អន្តរជាតិ​ ទាំង​ប្រទេស​ក្នុង​តំបន់​ និង​នៅ​លើ​សាកល​លោក​ឲ្យបាន​កាន់​តែ​ជិត​ស្និទ​ឡើង។

      ក្នុង​ឱកាស​នោះ ឯ​.ឧ​ នាយឧ​ត្តម​សេនីយ៏ ​នាង​ ផាត​ រដ្ឋលេខាធិការ​ប្រចាំ​ការ ​ក្រសួង​ការពារ​​ជាតិ ​ព្រម​ទាំងសមាជិក​អង្គ​ប្រជុំ​ទាំង​អស់​ ក៏​បានធ្វើការ​ពិភាក្សា​លើ​ខ្លឹម​សារ​របាយការណ៍​​បូក​សរុប​ការ​ងារ​​ខែ​​សីហា​ និង​ទិស​ដៅ​​ខែ​កញ្ញា ​ឆ្នាំ​២០២០​ ដើម្បី​ដាក់​ចេញអោយ​អនុវត្ត​សំរេច​បាន​លទ្ធផល​ល្អ ​បន្ថែម​ទៀត​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ