ព័ត៌មាន

ពិធី​បាញ់់​គ្រាប់​ពិត​ និង​យុទ្ធ​ដំណើរ​ទ័ព​របស់​សិក្ខាកាម​វគ្គ​បណ្តុះ​បណ្តាល​ពល​ទាហាន​យោធ​ភូមិ​ភាគ​ទី​១​ ជំនាន់​ទី​៤​
នាយកដ្ឋានព័ត៌មាន(៣)
108
1812 ពិធី​បាញ់់​គ្រាប់​ពិត​ និង​យុទ្ធ​ដំណើរ​ទ័ព​របស់​សិក្ខាកាម​វគ្គ​បណ្តុះ​បណ្តាល​ពល​ទាហាន​យោធ​ភូមិ​ភាគ​ទី​១​ ជំនាន់​ទី​៤​

       នៅ​សាលា​ពល​ទាហាន​ទី១​ អង្គភាព​យោធ​ភូមិ​ភាគ​ទី១​ ថ្ងៃទី​២ ខែ​កញ្ញា​ ឆ្នាំ​២០២០ មាន​រៀបចំ​ពិធី​បាញ់គ្រាប់​ពិត​ និង​ធ្វើយុទ្ធ​ដំណើរ​ទ័ព​របស់​សិក្ខា​កាម​ វគ្គ​បណ្តុះបណ្តាល​ពល​ទាហាន​​យោធ​ភូមិ​ភាគទី១​ ជំនាន់​ទី៤ ​ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​​ត្រួ​ត​ពិនិត្យ​​ដោយ​ផ្ទាល់​ពី​សំណាក់ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហួត​ ឈាង ​មេ​បញ្ជាការ​រង​កង​ទ័ព​ជើង​គោក ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី១​។

      បន្ទាប់​ពី​បាន​ឆ្លងកាត់​ការ​ហ្វឹក​ហ្វឺន​ រៀន​សូត្រ​អស់​រយៈ​ពេល ​៣​ខែ​​ សិក្ខា​កាម​ វគ្គ​បណ្តុះ​បណ្តាល​​ពល​ទាហាន​យោធ​ភូមិ​ភាគ​ទី១​ ជំនា​​​​ន់ទី៤ ​បាន​ចូល​ដល់​ដំណាក់​កាល​បង្ហាញ​សមត្ថ​ភាព​ពិត​ តាម​រយៈ​​កា​របាញ់​គ្រាប់​ពិត​​ស៊ីប​លេខ​៤​ និង​ស៊ីប​លេខ​៨ ​ក្នុង​រូបភាព​៣​ស្ថាន​ភាព​ ក្នុង​ចំងាយ​១០០​ម៉ែត្រ​ និង​ការ​ធ្វើ​យុទ្ធ​ដំណើរ​ទ័ព​ឆ្លង​កាត់​ឧបសគ្គ​នានា​ ក្នុង​ចំងាយ​ជាង​១០​គីឡូ​ម៉ែត្រ​បាន​ដោយ​ជោគ​ជ័យ​។

​      សូម​បញ្ជាក់​ថា​៖ សិក្ខា​កាម​វគ្គ​បណ្តុះ​បណ្តាល​​ព​លទាហាន​យោធ​ភូមិ​ភាគ​ទី១​ ជំនា​​​ន់ទី៤​​មាន​សិក្ខា​កាម​រៀនសូត្រ​​ចំនួន​៧៩​នាក់​ មក​ពី​អង្គភាព​ទី​​បញ្ជាការ​យោធ​ភូមិ​​ភាគ​ទី១​.​ កង​ពល​តូច​អន្តរាគមន៍​លេខ​១២៨​.​ និង​ តំបន់​ប្រតិបត្តិការ​សឹក​​រ​ង​មណ្ឌល​គិរី​.​ ចាប់​ផ្តើម​ដំណើរការ​ហ្វឹក​ហ្វឺន​ពី​ថ្ងៃ​ទី​០៩​ ខែ​មិថុនា ​ឆ្នាំ​២០២០​។ ដោយ​ឈរ​​លើ​ស្មារតី​​ឧស្សាហ៍​ព្យាយាម​​ក្នុ​ង​ការ​​ហ្វឹ​ក​ហ្វឺន​ រៀន​សូត្រ​ និង​ការ​ត្រង់​ត្រាប់​នូវ​ការ​បង្ហាត់​បង្រៀន​របស់​យោធា​ចារ្យ និង​ដោយ​មាន​​កា​រដាស់់​​តឿន​ក្រើន​រំលឹក​ជា​ប្រចាំ​ពី​សំណាក់ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ទោ ​លី​​ សូ​រ៉ា​​រិទ្ធ​ មេ​បញ្ជាការ​រង​ និង​ជានា​យ​សេនាធិការ​​យោធ​ភូមិ​ភាគ​ទី១​ បាន​ធ្វើឲ្យ​លទ្ធផល​នៃ​ការ​​បាញ់​គ្រាប់​ពិត​ក្នុង​៣​ស្ថាន​ភាព​នៅ​​ថ្ងៃនេះ ​យើង​​ទទួលបា​ន​លទ្ធផល ​អ្នកបាញ់ពូ​កែ​​ចំនួន ​២០​នាក់​, បង្គួរ​ចំនួន​ ២៣នាក់ និង​មធ្យ​ម​ចំនួន ​៣៦​នាក់ ​ដែល​ ជា​លទ្ធផ​ល​គួរ​ជា​ទី​ពេញ​ចិត្ត​យ៉ាង​ក្រៃ​លែង​។

​      មាន​មតិ​សំណេះ​សំណាល​ជា​មួយ​ក្មួយៗ​សិក្ខា​កាម​យើង​ ក្នុង​ឱកា​ស​នោះ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ ហួត ឈាង ​មេ​បញ្ជាការ​រង​កង​ទ័ព​​ជើង​គោក ​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី១​ បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ជា​​ពន្លឹក​​ចំពោះ​ស្នាដៃ​ពិតៗ​​របស់​ក្មួយៗ​​ ដែ​លបា​ន​ខិត​ខំស​ង្វាត​ព្យាយាម ​ហ្វឹក​ហ្វឺន​រៀន​សូត្រ ​ដើម្បី​ក្លាយ​ជា​កង​​យោ​ធព​ល​ខេមរ​ភូមិន្ទ ​ដែល​ប្រកប​ដោយ​សមត្ថភាព​វិជ្ជាជីវៈ ​មាន​ភាព​អង់​អាច​ក្លាហាន​ ស្មោះ​ត្រង់​ និង​ជាតិ ​សាសនា ​ព្រះ​មហា​ក្សត្រ​ ជា​មួយ​រា​ជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ ប្រឆាំង​ដាច់​ខាត​រាល់​បាយ​កល​​សង្គ្រាម​ចិត្ត​សាស្ត្រ​​របស់​ខ្មាំង​ និង ​ពួក​ជន​អគតិ​មួយ​ចំនួន​តូច​ និង​បាន​រួម​កម្លាំង​កាយ​ចិត្ត ​ការពារ​ និង​កសាង​មាតុភូមិ​ឲ្យ​បាន​កាន់​តែ​រឹ​ងមាំ​ ​រីក​ចំរើន​ដរាប​រៀង​ទៅ​។ ​ឯកឧត្តម​ បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​សិក្ខាម​ ពេល​បញ្ច​ប់វគ្គ​ ត្រឡប់​ទៅ​កាន់​​អង្គភាព​ដើម​វិញ ​ត្រូវខិត​ខំ​​គោរព​វិន័យ​ គោរព​បទ​បញ្ជា ​មាន​សាមគ្គីភាព​ល្អ​ជា​មួយ​មិត្ត​រួម​អាវុធ​ ​ខិតខំ​បំពេញ​​ភារកិច្ច​ស្នូល​របស់​ខ្លួន​ ជៀស​​វា​ង​ដាច់​ខាត​​នូ​វ​ការ​​​ប្រព្រឹត្ត​នូវ ​អំពើល្មើ​ស​ និង​ច្បាប់​រដ្ឋ​គ្រប់​រូប​ភាព​ ​និង​ត្រូវ​កសាង​ខ្លួន​​ក្លាយ​ជា​យុទ្ធជន​ល្អ​ បុគ្គល​​គំរូ ​ក្លាយជា​​នាយ​ទាហាន​ ​ដែ​ល​មាន​អត្តចរិត​​​ សីលធម៌​ស្អាត​ស្អំ ​ស្រប​តាម​វិន៍យ​​លក្ខន្តិកៈ​​របស់​​កង​យោធ​​ព​ល​ខេមរ​ភូមិន្ទ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ