ព័ត៌មាន

ឯកឧត្តម​ ជៀង ​អំ ​សួរ​សុខ​ទុក្ខ​យោធិន​ពិការ​ ៣១៧ ​តាកែន​កោះ​ស្លា​
នាយកដ្ឋានព័ត៌មាន(៣)
58
1814 ឯកឧត្តម​ ជៀង ​អំ ​សួរ​សុខ​ទុក្ខ​យោធិន​ពិការ​ ៣១៧ ​តាកែន​កោះ​ស្លា​

      ព្រឹក​ថ្ងៃទី០៧​ ខែ​កញ្ញា​ ឆ្នាំ​២០២០ ​ឯកឧត្តម​​ នាយ​​ឧត្តម​​សេនីយ៏ ​​ជៀង ​​អំ​​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារជាតិ​ និង​លោក​ជំទាវ​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​នាយ​ទាហាន​ក្រសួង​ការ​ពារ​ជាតិ​មួយ​ក្រុម​ អញ្ជើញ​ទៅ​ សំណេះ​សំណាល​ សួរ​សុខ​ទុក្ខ​ នាយ​ និង​ពល​ទាហាន​ យោធិន​​ពិការ​​ នៅ​ភូមិ​អភិវឌ្ឍន៏​យោធិន​ពិការ​ ៣១៧​ កោះ​ស្លា ​ព្រម​ ទាំង​ បាន​នាំយក​អំណោយ​របស់​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង ​ការ​ពារ​ជាតិ ​និង​​លោក​ជំទាវ ​ទៅ​ចែក​ជូន​ក្នុ​ង​ឱកាស ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី ​ព្រះពុទ្ធ​ សាសនា ​នា​ពេល​ខាង​មុខ​។

       ឯកឧត្តម​​ ឧត្តម​សេនីយ៍​ឯក​ ទិត្យ​ ម៉េង​ឡុង ​អគ្គនាយក​រង​យោធ​សេវា​ និង​នាយក​ភូមិ​អភិវឌ្ឍន៏​ យោធិន ​ពិការ ​៣១៧ កោះស្លាបាន​រាយ​ការណ៍​ជូន​ឱ្យ​បាន​ជ្រាប​អំពី​សភាព​ការណ៏​រួម ​នៅ​ក្នុង​មជ្ឈមណ្ឌល​មាន ​ចំនួន​២៥១​គ្រួសារ​ទាំង​យោធិន​ពិការ​​,​ លោក​គ្រូ ​អ្នក​គ្រូ​បង្រៀន​ និង​សិស្ស​។ ឯកឧត្តម​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា៖ ​វិស័យ​ សិក្សា​ធិការ​​ភូមិ​អភិវឌ្ឍន៏​យោធិន​ពិការ ​៣១៧ ​កោះ​ស្លា​ មន្ទីរពេទ្យ​បង្អែក​ដែល​មាន​ អាគារ​ សម្ភព​ ព្យាបាល​ជំងឺ​ទូទៅ ជំងឺឆ្លង ​អាគារ​សំរាក​ព្យាបាល​ និង​អាហារ​ដ្ឋាន​។ មជ្ឈមណ្ឌល​មាន​វត្ត​១ មាន​ព្រះ​វិហារ​ មាន​ព្រះ​សង្ឃគង់​ចាំព្រះ​វស្សា​។ មជ្ឈមណ្ឌល​មាន​ផ្សារ​ទំហំ ​៨០ X ៣០០​ម៉ែត្រ​ មាន​អាជីវករ ​លក់​ដូរ​ ជាង​១១០​តូប​។​ មាន​បណ្ដាញ​ចូល​មក​ធ្វើ​ឲ្យ​បង​ប្អូន​មាន​អគ្គីសនី​ប្រើ​ប្រាស់​ គ្រប់​ក្រុម​គ្រួសារ ​និង​មាន​ផ្លូវល្អ​ទៀត​ផង​។

ឯកឧត្តម​​ នាយ​​ឧត្តម​​សេនីយ៏ ​​ជៀង ​​អំ​​ រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារជាតិ​ 


       មាន​ប្រសាសន៏​សំណេះ​សំណាល​ជា​មួយ​យោធិន​ពិការ​ និង​ក្រុម​គ្រួសារ​ក្នុ​ងឱកាស​នោះ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ជៀង ​អំ ​បាន​ពាំនាំ​នូវ​ការ​សាក​សួរ​សុខ​ទុក្ខ​​ពី​​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្រ្តី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ពិសេស​សម្តេច​នាយក​រដ្ឋមន្ត្រី ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិបណ្ឌិត​ តែង​តែ​គិត​គូរ​ដល់​សុខ​ទុក្ខ​នាយ ​និង​ពល​ទាហាន​ ព្រម​ទាំង​ ក្រុម​គ្រួសាររបស់​បង​ប្អូន​យោធិន ​ពិការ​គ្រប់​ពេល​វេលា​។ ​ឯ.ឧ បា​ន​បន្ត​ទៀត​ថា៖​ ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល ​ដែល​មាន​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ ជា​នាយក​រដ្ឋមន្ត្រី ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ​ប៊ុន ​រ៉ានី ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​និង​ថ្នាក់​ដឹកនាំ​ក្រសួង​ការ​ពារ​ជាតិ ​តែង​តែ​ដឹង​គុណ​ជា​និច្ច​ចំពោះ​វីរភាព​ អង់​អាច​ក្លាហាន​ របស់​បង​ប្អូន​ជន​ពិការ​ដែល​បាន​លះប​ង់ ​សាច់​ឈាម​ ដើម្បី​បុព្វ​ហេតុ​ជាតិ ​និង​មាតុភូមិ ​ក្នុង​អំឡុង​សម័យ ​សង្គ្រាម​ស៊ីវិល​កន្ល​ងមក​។ ​ហេតុនេះ​ហើយ​បាន​ជា​​សម្ដេច​តេជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ​បាន​ផ្ដល់​នូវ​អ្វីៗ​ទាំងអ​ស់​គ្រប់​បែប​យ៉ាង​ ដើម្បីធ្វើ​ឲ្យជីវភាព​រស់នៅ​របស់​បង​ប្អូន​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​យោធិន​ពិការ​យើង ​កាន់​តែ​ប្រសើរ​ពី​មួយ​ថ្ងៃ​ទៅ​​មួយថ្ងៃ។ ឯ.ឧ​បាន​ថ្លែង​កោត​សសើរ ​ចំពោះ​នាយ​ និង​ពល​ទាហាន ​យោធិន​ពិការ​ ៣១៧​ យើង​ដែល​រក្សា​បាន​នូវ​ប្រពៃណី​ សីលធម៌ ​អត្តចារិក ​និង វិន័យ​របស់​ខ.ភ.ម​ ដោយ​កន្លង​មក​ពុំ​ដែល​ធ្វើ​អំពើ​អ្វី​មិន​សមរម្យ​ បង្ក​ការ​លំបាក​ដល់​រាជរដ្ឋា​ភិបាល​ក្នុង​ការ​ដោះ​ស្រាយ​ឡើយ​។ ​ក្នុង​ឱកាស​ដែល​ពិភព​លោក​សព្វ​ថ្ងៃ​កំពុង​រង​នូវ​ការ​រីក​រាល​​ដាល​ នៃ​ជំងឺ​កូវីដ១៩​ ឯ.ឧ​ក៏​បានធ្វើ​ការ​ផ្តាំផ្ញើ ​ដល់​បង​ប្អូន​យោធិន​ពិកា​រ និង​ក្រុម​គ្រួសារ​ទាំង​អស់​បន្ត​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ និង​ចូល​រួមទប់​ស្កាត់​ និង​ការពារ​ជំងឺ​ឆ្លង​ដ៍​កាច​សាហាវ​នេះ​ ត្រូវ​ធ្វើ​អនាម័យ​ទៀង​ទាត់​ ដូច​ជា​ពាក់​ម៉ាស់​ លាង​ដៃ និង​សាប៊ូ ទឹ​ក​អាកុល​ជា​ប្រចាំ​។ អំណោយរ​បស់​ក្រសួង​ការ​ពារ​ជាតិ​ ដែល​បាន​យក​ទៅ​ចែក​ជូន​បង​ប្អូន​ក្នុង​ឱកាសនោះ​ក្នុង​ ១​គ្រួសារ​ទទួល​បាន​មី៥​កញ្ចប់​, ត្រីខ៥​កំប៉ុង​, ​ទឹក​ដោះ​គោ១​កំប៉ុង​, ​ស្កសរ១​គីឡូ​ក្រាម​ និង​ថវិការ ៣​ម៉ឺន​រៀល​ និង​ជូន​ដល់​ភូមិ​អភិវឌ្ឍន៏​យោធិន​ពិការ​ ៣១៧ ​ចំនួន ៥​លាន​ ៩៤​ម៉ឺន​រៀល និង​មាន​ប្រគេន ​ស្លាដក់​, បច្ច័យ​ថ្វាយ​ព្រះ​សង្ឃ​ព្រម​ទាំង​ដូនជី​ តាជី ​ទៀត​ផង​ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ