ព័ត៌មាន

ឯកឧត្តម ​នាង ​ផាត​ កាន់​បិណ្ឌ​វេន​ទី៤​ នៅ​វត្ត​មន្នី​ប្រសិទ្ធ​វង្ស​
នាយកដ្ឋានព័ត៌មាន(៣)
52
1815 ឯកឧត្តម ​នាង ​ផាត​ កាន់​បិណ្ឌ​វេន​ទី៤​ នៅ​វត្ត​មន្នី​ប្រសិទ្ធ​វង្ស​

      ក្នុង​ឱកាស​ពិធី​បុណ្យភ្ជុំ​បិណ្ឌ​ឈាន​ដល់​នៅ​ថ្ងៃ​កាន់​បិណ្ឌ​វេន​ទី៤ ​នាយឧ​ត្តម​សេនីយ៍​ នាង​ ផាត ​រដ្ឋ​លេខាប្រចាំ​ការ​ ក្រសួង​ការពារ​ជាតិ​ អម​ដោយ ​ឧត្ត​ម​សេនីយ៍​ទោ ​វ៉ា ​ស៊ិន​ភីរម្យ ​នាយ​រងសេនា​ធិការ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​ព្រ​មទាំង​នាយ​ទាហាន ​ពល​ទាហាន​ នៃ​ខ.ភ.ម​ រួមជា​មួយ​ និង​ប្រជាពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ជាច្រើន​ទៀត ​កាល​ពី​ថ្ងៃ​ទី០៦ ​ខែ​ក​ញ្ញា​ ឆ្នាំ២០២០​ កន្លង​ទៅ​នេះ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​កាន់​បិណ្ឌ​វេន​ទី៤​ នៅវត្ត​មន្នី​ប្រសិទ្ធ​វង្ស​ ក្នុង​ខណ្ឌ​ព្រែក​ព្នៅ ​រាជ​ធានី​ភ្នំពេញ​។

      នៅក្នុងពិធី​បុណ្យកាន់​បិណ្ឌវេន​ទី៤​នោះ ​ឯកឧត្តម ​នាង ​ផាត​ ព្រ​មទាំង​នាយ​ និង​ពល​ទាហាន​ បាន​បួង​សួង ​និង​ឧទ្ទិសនូវ​មហា​កុសល​ផល​​បុណ្យ​ ដែល​បាន​ធ្វើក្នុ​ង​ថ្ងៃបុណ្យ​កាន់​បិណ្ឌ​វេន​ទី៤​នេះ ​ជូន​ដល់​បុព្វការី​ជនមាន​ មាតា ​បិតា​ ជីដូនជីតា និងញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​បែក​បាក់​ចែក​ឋាន​ទៅ​កាន់​លោក​ខា​ងមុខ ​ពិសេស​ឧទ្ទិ​ស​មហា​កុសល​នេះ ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​បុព្វការី​ជន​ និង​បុព្វ​បុរស​អ្ន​ក​ស្នេហា​ជាតិ​ វីរយុទ្ធជន​ និងយុទ្ធនារី​ នៃ​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ ដែល​បាន​បូជា​ជីវិត​លះបង់​សាច់​ស្រស់​ ឈាម​ស្រស់​ ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុ​ភូមិ ​និង​ទឹក​ដីក​ម្ពុ​ជា នា​ពេល​កន្ល​ង​មក​ សូម​បុណ្យកុសល​ ដែល​បាន​ធ្វើ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​កាន់​បិណ្ឌ​វេន​ទី៤​នេះ ​បាន​ដល់​អ្ន​ក​ទាំង​អស់​គ្រប់​ៗ​គ្នា​កុំបី​អាក់​ខាន​ឡើយ​។​

       បុណ្យកាន់បិ​ណ្ឌនេះបើ​តាម​គម្ពីរ​ធម្មបទ​ ក្នុង​សម័យ​បុព្វកាល​អ្ន​ក​ប្រាជ្ញា​ជំនាន់​នោះ​បាន​ប្រើ​ពាក្យ​ថា​ បវរណា​បច្ច័យ​ បួន ដល់​ព្រះសង្ឃ​ដែល​មា​នព្រះ​ពុទ្ធអង្គរ ​ជា​ប្រធាន​បាន​កំណត់ធ្វើ​រយៈ​ពេល ​៣​ខែ ​ប៉ុន្តែ​ចំ​ណេរកាល​ក្រោយ​មក​ទើប​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត​កំណត់​ឲ្យ​ប្រើ​ពាក្យ​ថា​ ពិធី​កាន់​បិណ្ឌ​វិញ ​ដែល​មាន​រយៈ​ពេល​តែ​១៤ថ្ងៃប៉ុណ្ណោះ រួម​ទាំង​ថ្ងៃ​បុណ្យភ្ជុំបិណ្ឌ​ផង​ដែ​រ ព្រោះ​ក្នុង​រដូវនេះ​ជា​រដូវ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ពិបាក​ដល់​ភិក្ខុសង្ឃ ​ក្នុងការ​ស្វែង​រក​អាហារ​ បិណ្ឌ​បាត​។​

       បន្ទាប់​ពី​បានរា​ប់​បាត្រ​ និង​វេរប្រគេន​នូវ​ចង្ហាន​ទេយ្យទាន​ គ្រឿង​ឧបភោគ​បរិភោគ បច្ច័យ និងគ្រឿងបូជាព្រះ​រួច​មក​ ឯកឧត្តម នាង ផាត ក៏បានជួបសំណេះ​សំណាល​ជា​មួយ​ព្រះសង្ឃ ​និងពុ​ទ្ធបរិស័ទ ​ចាស់​សីលវ័ន្ត សីលវត្តី ​និង​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ ដោយបា​ននាំនូវ​ក្តី​នឹក​រ​លឹក និង​បណ្ដាំការ​សាក​សួរ​សុខ​ទុក្ខ​ប្រកប​ដោយ​មនោ​សញ្ចេតនា​​គោរព​ និង​ស្រឡាញ់ដ៏​ជ្រាល​ជ្រៅ​បំផុត​​ ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា ​រដ្ឋសភា ជា​ពិសេស​សម្ដេច​តេជោ ​ហ៊ុន​ សែន​ និងសម្តេ​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ចំពោះ​ពល​រដ្ឋ​ទាំង​អស់​ ក្នុង​ឱកាស​ដែល​ប្រជាពល​រដ្ឋខ្មែរ​នៅ​ទូទាំង​ប្រទេស​ កំពុង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ពិធី​បុណ្យភ្ជុំបិណ្ឌនា​ឆ្នាំ​២០២​០នេះ​។

        ឯកឧត្តម ​នាង​ ផាត​ បាន​ថ្លែង​ថា៖ ដោយ​សារ​កត្តា​សុខ​សន្តិភាព ​និង​នយោបាយ​ឈ្នះៗ​រប​ស់ សម្តេច​តេជោ ​ហ៊ុន​ សែន ​ទើប​យើង​មាន​អ្វីៗ​ទាំង​អស់​ ហើយ​យើង​អាច​ធ្វើ​បុណ្យ ​ធ្វើ​ទាន​ រួម​ទាំង​ការ​កសាង​ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើ​នលើ​គ្រប់​វិស័យ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះផ​ង​ដែរ​។​ ឯកឧត្តម ​បាន​សំ​ដែង​នូវ​ក្តីសប្បាយ​រីក​រាយ​ ដោយ​ឃើញ​ព្រះ​សង្ឃ ​និង​ប្រជាពុទ្ធ​បរិស័ទ​ ដែល​អញ្ជើញ​មក​ធ្វើ​បុណ្យ​ បាន​គោរព​យ៉ាង​ត្រឹម​ត្រូវ​តាម​ការណែ​នាំ​របស់​ក្រសួង​សុខាភិ​បាល​ ស្ដី​ពី​ការ ​ការ​ពារ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ នៃជំងឺ​កូវីដ​១៩​។​ នាយ​ឧត្តម​សេនីយ៍ ​ក៏​បាន​អំពាវ​នាវ​ និង​ក្រើន​រំលឹក​ដល់​ព្រះ​សង្ឃ ​និង​ប្រជា​ពល​រដ្ឋ ​ត្រូ​វ​បន្ត​ចូល​រួម​ការពារ​ និង​ទប់ស្កាត់​ឱ្យ​ខាង​តែបា​​ននៃ​ជំងឺ​កូវីដ-១៩ ​តាម​ការណែនាំ​របស់​ក្រសួង​សុខា​ភិបាល។​

       ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាង​ ផាត​ និង​នាយ​ទាហាន ​នៃ ​ខ.ភ.ម​ បាន​វេរ​ប្រគេន​ដល់​ព្រះ​សង្ឃ​ ដែល​គង់ចាំ​ព្រះ​វស្សា​សម្រាប់​វត្ត​មន្នី​ប្រសិទ្ធ​វង្ស​ រួម​មាន៖​ ​អង្ករ​ ០៥បាវ​,សា​ដក​ ចំនួន៩​ ​ភេស​ជ្ជៈ​ រួម​និង​គ្រឿង​ឧបភោគ​បរិភោគ​ជា​ច្រើ​នមុខ​ទៀតផ​ង​។ ​ជា​​មួ​យ​​នោះ​ដែរ​ ឯកឧត្តម ​នាង​ ផាត ​ក៏​បាន​ប្រគេន​បច្ច័យ​សម្រាប់​កសាង​ដល់​វត្ត​មន្នី​ប្រសិទ្ធវង្ស​ មួយ​ចំនួន​ផង​ដែរ ៕