ព័ត៌មាន

​ឯកឧត្តម ​​​ម៉ឹង ​​​សំ​​ផន​​ បាន​អញ្ជើញ​សំណេះ​សំណាល ​សាក​សួរ​សុខ​ទុក្ខ ​បុគ្គលិក ​និង​យោធិន ​សម្រាក​ព្យាបាល​ជម្ងឺ ​នៅ​មន្ទី​រ​ពេទ្យ​ព្រះ​​កេតុ​មាលា ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​
នាយកដ្ឋានព័ត៌មាន(៣)
74
1816 ​ឯកឧត្តម ​​​ម៉ឹង ​​​សំ​​ផន​​ បាន​អញ្ជើញ​សំណេះ​សំណាល ​សាក​សួរ​សុខ​ទុក្ខ ​បុគ្គលិក ​និង​យោធិន ​សម្រាក​ព្យាបាល​ជម្ងឺ ​នៅ​មន្ទី​រ​ពេទ្យ​ព្រះ​​កេតុ​មាលា ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​

      គណៈ​ប្រតិភូ​ក្រសួង​ការ​ពារ​ជា​តិ ដឹ​កនាំ​ដោយ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋ​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​សំណេះ​សំណាល ​សាក​សួរ​សុខ​ទុក្ខ ​បុគ្គលិក ​និង​យោធិន ​សម្រាក​ព្យាបាល​ជម្ងឺ ​នៅ​មន្ទី​រ​ពេទ្យ​ព្រះ​​កេតុ​មាលា ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​ ប្រពៃណី​ជាតិ​ខ្មែរ​ នា​ថ្ងៃ​ទី​០៧​ ​ខែ​កញ្ញា ឆ្នាំ​២០២០​។​

      បន្ទាប់​ពី​ស្តាប់​របាយ​ការណ៍​អាន​ដោយ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ លី​ សុវណ្ណ ​នាយក​មន្ទីរ​ពេទ្យ​ ព្រះ​កេតុ​មាលា​រួច​មក​ ឯកឧត្តម​ ម៉ឹង ​សំ​ផន​ បាន​លើក​ឡើងថា​៖ ក្នុង​នាម​ដ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​បាន​ថ្លែង​នូវ ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ ចំពោះយោ​ធិន​ និង​បុគ្គលិក​ មន្ទីរ​ពេទ្យ​ព្រះ​កេតុមា​លា ​ដែល​បាន​ខិត​ខំអភិវឌ្ឍន៍​ខ្លួន ​លើការ​ពិនិត្យ​ព្យាបាល​សុខភាព ​និង​ជួយ​សង្គ្រោះ​អាយុ ​ជីវិត​ យោធិន ​នៃ​ខ.ភ.ម​ និង​ប្រជាពល​រដ្ឋ​កម្ពុជា ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ មាន​វិន័យ​ និង​ក្រ​ម​សីលធម៌ ​ជា​ពិសេស​ក្នុង​ដំណាក់​កាល​ ដែល​មាន​ជម្ងឺ​ឆ្ល​ង កូវីដ​-១៩​ (COVID-19)​ បាន​ទប់​ស្កាត់​ និង​អនុវត្ត​ការងារ​របស់​ខ្លួន​ទទួល​បាន​លទ្ធផល​ល្អ​។ ឯកឧត្តម​ បាន​បន្ត​ថា​៖ ​សុខភាព​មនុស្ស​សំខាន់​ណាស់​ ប្រសិ​នបើ​សុខ​ភាព​ យើង​ទ្រុឌ​ទ្រោម​ហើយ​ គឺ​មិ​នអាច​ធ្វើ​អ្វី​កើត​បាន​ទៀត​នោះ​ទេ​។ ​ហើយ​ជម្ងឺកើត​ឡើង​ទី១​ ​ដោយ​សារ​ធម្មជាតិ ​និងទី២​កើត​ឡើង ​ដោយ​សារ​ការ​បង្ករឡើង​ដោយ​ខ្លួន​ឯង​ផ្ទាល់​តែម្តង​ ដូច​ជា​មក​ពី​ការ​ជក់​បារី​ ការ​ផឹក​ស្រា​ និង​គ្រឿន​ញៀន ​ដែល​គួរ​ត្រូវ​ជៀស​វាង ​ដែល​វា​បាន​បំផ្លាញ​ខ្លួន​ និង​ប៉ះ​ពាល់​ដ​ល់​គ្រួសារ ​និង​សង្គ​ម​ជាតិ​ព្រម​ទាំង​ចូល​រួម​អនុវត្ត​ទប់​ស្កាត់​ជម្ងឺ​ឆ្លង​ កូវីដ ​-​១៩​(COVID-19)​ តាម​ការនែ​នាំ​របស់​ក្រសួង​សុខាភិ​បាល​ជា​ប្រចាំ​ផង​ដែរ​។​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ រដ្ឋ​លេខា​ធិការ ​ក្រសួង​ការ​ពារ​ជាតិ ​


      ឯកឧត្តម ​ម៉ឹង ​សំ​ផន​ បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ជា​ពិធី​បុណ្យ​មួយ​ដែល​ធំ​ជាង​គេ​ នៅ​ក្នុងចំណោម​ពិធី​បុណ្យ​ទាំង​អស់​ ចំពោះ​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា ​ដែល​ជា​សាសនា​របស់​រដ្ឋ​។​ ​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រារព្ធ​ចាប់គិត​ពី​ថ្ងៃ០១​រោច​ ដល់​ថ្ងៃ១៥​រោច​ ខែភ​ទ្របទ​ សម្រាប់​ឆ្នាំ​នេះ ​ចាប់​ពី​ថ្ងៃទី០៣​ ដល់​ថ្ងៃទី​១៧​ ​ខែ​កញ្ញា​ ឆ្នាំ​២០២០​។ ឯកឧត្តម​បាន​បន្ថែម​ទៀតថា​៖ ​ដើម្បី​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ ​តាមទំ​នៀម​ទំលាប់​ របស់​ប្រពៃណី​ជា​តិ​ខ្មែរ​ ដើម្បី​​ឧទ្ទិស​មហា​កុសល​ផល​បុណ្យ ​បញ្ជូន​ទៅដ​ល់មា​តា ​បិតា ​ញាតិកា​ទាំង​៧​សន្តាន​ ដែល​បាន​បាក់​បែក​ចែក​ឋាន​ ទៅកាន់​លោក​ខាង​មុខ​ ដើម្បីឱ្យ​ទៅ​ចាប់​បដិសន្ធិ​នៅ​ឋានបរម​សុខ​។ នៅក្នុង​ឱកាស​​នោះ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ម៉ឹង ​សំ​ផន​ បាន​នាំ​អំណោយ ​សម្តេចពិ​ជ័យ​សេនា ​ទៀ​ បាញ់ ​និងលោក​ជំទាវ ​ឧបត្ថម្ភ​ថវិកាចំនួន​៣​លាន​រៀល​សម្រាប់​មន្ទីពេទ្យ​ និង​ចែក​ជូន​ដល់​យោធិន​ជម្ងឺ​ ដែល​ចូល​រួម​ក្នុ​ងពិធី​នោះ ​ក្នុង​ម្នាក់ៗ ​មាន​មី​, ​ត្រី​ខ កំប៉ុង​,​  ស្ករ​ស​, ទឹក​ដោះគោ​ និង​ថវិកា​៣​ម៉ឺន​រៀល ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ