ព័ត៌មាន

ពី​ធី​តែង​តាំង​ផ្លាស់​ប្ដូរ​មុខ​ងារ​នាយ​ទាហាន​ ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​
នាយកដ្ឋានព័ត៌មាន(៣)
155
1817 ពី​ធី​តែង​តាំង​ផ្លាស់​ប្ដូរ​មុខ​ងារ​នាយ​ទាហាន​ ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​

      លោក​វីរសេនីយ៍​ឯក​ ហុក​ ចន្ថា​ ពី​មុន​ជា​មេ​បញ្ជាការ​រង​ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ​បច្ចុប្បន្ន​ត្រូ​វ​​បាន​តែង​តាំង​ ជា​មេ​បញ្ជាការ​​តំបន់​ប្រតិបត្តិការ​សឹក​រង​ថ្មី ​ជំនួសឧត្តម​សេនីយ៍​ទោ ​ឈឹម ​ប៊ុន​ធឿន ​អតីត​មេបញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពត ​ត្រូវ​បាន​តែង​តាំង​ផ្លាស​ប្តូរ​មុខ​ងារ​ ជា​មេ​បញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៣ ​វិញ​។ ពិធី​តែង​តាំង​ផ្លាស់​ប្ដូរ​មុខ​ងារ​នាយ​ទាហាន ​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រ​ង​កំ​ពត​ យោធ​ភូមិ​ភាគ​ទី៣ ​នេះ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី០៧​ ខែ​កញ្ញា​ ឆ្នាំ​២០២០​ ក្រោម​អធិបតី​ភាព​ ឧត្តម​សេនីយ៍​ឯ​​ក ហ៊ុន ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​។

      នៅ​ក្នុង​សន្ទរកថា​ស្វាគម៍​របស់​ ឧត្តម​សេនីយ៍​ទោ ​ឈឹម ​ប៊ុន​ធឿន អ​តីត​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ​បាន​លើក​ឡើងពី​លទ្ធផល​ការ​ងារ​ ដែរ​តំប​ន់​ប្រតិបត្តិការ​សឹក​រង​កំពត​ សំរេច​បាន​ក្នុ​ង​រយៈ​ពេល​កន្លង​មក​លើ​ការងារ​គ្រប់​គ្រង​ដឹក​នាំ​អ​ង្គភាព​ ការ​កសាង​អង្គភាព ​ការ​ហ្វឹក​ហ្វឺន​បង្កើន​សមត្ថភាព​ជំនាញ ​និង​ការ​ងារ​បង្ក​បង្កើន​ផល​លើក​កំព​ស់​ជីវភាព​រ​ស់​នៅ​របស់​កង​ទ័ព​។​

     ក្នុ​ង​ឱកាស​នោះ​បន្ទាប់​ពី ឧត្តម​សេនីយ៍​ត្រី​ ឈឹម​ លីន​ នាយ​ការិយាល័យ​ទី​១​ កង​ទ័ព​ជើង​គោក​ឡើង​អាន ​អនុក្រឹត្យ​ និង​សេចក្តី​សម្រេច​ស្តីពី​ការ​តែងតាំង​ផ្លាស់​ប្ដូរ​មុខ​ងារ​ នាយ​ទាហាន​ជាន់​ខ្ពស់​ ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​ រួច​មក ​ឯកឧត្តម​ ហ៊ុន ​ម៉ា​ណែត ​ក៏​បាន​ប្រគល់​នូវ​អនុក្រឹត្យ ​និង​សេចក្តី​សម្រេ​ចជូន​ដល់ ​នាយ​ទាហាន​ ដែល​ត្រូវ​តែង​តាំង​ផ្លាស​ប្តូរ​មុខ​ងារ​ថ្មី​ផង​ដែរ​។

 ឧត្តម​សេនីយ៍​ឯ​​ក ហ៊ុន ម៉ា​ណែត​ អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​ជា​មេបញ្ជាការ​កង​ទ័ព​ជើង​គោក


      តាង​នាម​ក្រសួង​ការពារ​ជាតិ​, អគ្គបញ្ជា​ការ​ និង​កង​ទ័ព​ជើង​គោក ​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែត ​បាន​សំ​ដែង​នូវ​ការ​កោត​សរសើរ ​និ​ង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ឆន្ទៈ​មោះមុត​ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ របស់​មេ​បញ្ជាការ​ មេ​បញ្ជាកា​ររង​​​ ​នាយ​ទាហាន ​នាយ​ទាហាន​រង​ និង​ពលទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត ​ដែល​កន្លង​មក​បាន​ខិត​ខំ​បំពេញ​ភារកិច្ច​សម្រេច​បាន​នូវ​ស្នាដៃ ​និង​សមិទ្ធផល​ជា​ច្រើន​ស្រប​តាម​ផែន​ការ​ និង​បទ​បញ្ជា​សេចក្តី​ណែនាំ​ផ្សេងៗ​រប​ស់បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើងគោ​ក ​យោធ​ភូមិ​ភាគ​ទី​៣​ ក៏ដូច​ជា​គណៈប្រជាការ​ឯកភាព​ រដ្ឋបាល​ខេត្ត​កំពត​ បាន​ដាក់​ចុះ ​ក្នុង​ការ​ពង្រឹ​ង​ប្រៀប​ការពារ​ជាតិ​ ការពារបូរណៈ​ភាព​ទឹក​ដី​ ក៏​ដូច​ជា​សន្តិសុខ ​សុវត្ថិភាព ​របៀប​រៀប​រយ​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៅ​ក្នុង​ភូមិ​សាស្រ្ត​ទទួល​ខុស​ត្រូវ​ នៅ​តាម​បណ្ដោយ​ព្រំដែន​ តាម​រយៈ​​អន្តរាគមន៍​ តាម​បណ្តា​ទិស​រប​ស់​យោធ​ភូមិ​ភាគ​ទី ​៣ ​និង ​ក្រុង​ខេត្ត​កំពត​ទាំង​មូល​។​

       ឯកឧត្ត​មបាន​សំដែង​ការ​អបអរសាទ​រចំពោះ​ការ​អភិវឌ្ឍន៍​រីក​ចម្រើ​ន​ជា​លំដាប់​ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​ ដែល​ចាប់​តាំង​ពី​បាន​បង្កើត​ក្នុង​ឆ្នាំ ​១៩៧៩ ​ក្នុង​នោះ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​ បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​ការ​ងារ​អតីត​យុទ្ធជន​កម្ពុជា​ ដែល​ជា​យន្តការ​មួយ​នូវ​គោល​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​ ដើម្បី​ផ្ដល់​នូវ​ការ​ថែទាំ​ និង​ជួយ​ទំនុក​បម្រុង​ដល់​កង​កម្លាំង​ប្រដាប់អាវុធ​​របស់​​ជា​តិ​យើង​ បន្ទាប់​ពីការ​បញ្ចប់​សង្គ្រា​ម​ពី​បាន​បញ្ចប់​ភារកិច្ច​ផ្ទេរ​ចេញ​ពី​ជួរ​កង​ទ័ព​។​ ឯកឧត្តម​ បាន​សង្កត់​ធ្ងន់ថា​​៖ ​នៅ​ក្នុង​កាលៈ​ទេសៈ​ ដែល​ប្រទេស​ជាតិ​មាន​សង្គ្រាម​ ភាគ​ច្រើន​បង​ប្អូន​អតីត​យុទ្ធ​ជន​នេះ​ហើយ ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រតិបត្តិករ​ នៃការ​អនុវត្ត​នយោ​បាយ​ឈ្នះ ឈ្នះ​ ក្រោម​ការ​រដឹក​នាំ​របស់​ សម្ដេច​តេជោ​ ហ៊ុន សែន ​ដែល​ជាស្ថាបនិក​ឯក ​រហូត​សម្រេច​បាន​ទាំង​ស្រុង​នូវ​សន្តិភាព​ពេញ​លេញ​ជូន​ជាតិ​មាតុ​ភូមិ និង​ប្រជាជន​កម្ពុជា​។ ទាក់​ទង​ទៅ​នឹង​ការ​តែង​តាំង​មេ​បញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹក​រង​ថ្មី ​ឯកឧត្តម ​ហ៊ុន ​ម៉ា​ណែត​ បាន​បញ្ជាក់​ថា៖ ​ការ​តែង​តាំង​មុខ​តំ​ណែង​បញ្ជាការ​ថ្មី​នា​ពេល​នេះ ​គឺ​ឈរ​លើការ​ពិនិត្យ​ពី​តម្លៃ​ ក៏​ដូច​ជាកា​រ​ពិគ្រោះ​យោបល់​យ៉ាង​ល្អិត​ល្អន់​របស់​ថ្នាក់​ដឹក​នាំ​ក្នុ​ង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ តាម​ឋានានុ​ក្រ​មច្បាស់​លាស់​ស្រប​តាម​គោល​ការណ៍​ជាធរមាន​ ពិសេស​ការ​វាយ​តម្លៃ​អំពី​ឆន្ទៈ​សមត្ថភាព ​អតីត​ភាព​ការ​ងារ​ចំណេះ​ដឹង​បទ​ពិសោធន៍​សីលធម៌​​សុខ​ភាព​ល្អ និង​ភាព​អំណព្យាយាម ​ក៏​ដូច​ជា​ក៏​ដូច​ជា​លទ្ធភាព នៃ​ការ​ជម្រុញ​និរន្តរភា​ព​ការ​ងារ​នៅ​ក្នុង​អង្គភាព​។​ ឯកឧត្តម​ បាន​បញ្ជាក់​បន្ថែម​ថា៖​ ការ​ដំឡើងឋានៈ​ រី​តែង​តាំង​ណា​មួយ​ មិន​មែន​ជា​ការ​ផ្ទេរ​សិទ្ធិ​អំណាច​ទេរ​ ប៉ុន្តែ​ជាការ​ទទួល​ខុសត្រូវ​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ ដើម្បី​ធានានូវ​ប្រសិទ្ធ​ភាព​ការ​ងារ​។​ ឯកឧត្តម​ បាន​ធ្វើការ​ផ្ដាំផ្ញើ​នៅ​ភារកិច្ច​បី​សំខាន់​ ដល់​មេ​បញ្ជាការ​ថ្មី​​ ទី១៖ គឺ​រក្សា​សមិទ្ធផល​របស់​មេ​បញ្ជាការ​មុន​ ដែល​បាន​កសាង​។ ទី២៖  កសាង​ពង្រឹងអង្គភាព​​បន្ថែម​លើ​គ្រប់​វិស័យ​ និង​ទី៣៖ បន្ត​សមិទ្ធផល​ទាំ​ងនេះ​ ដើម្បី​រៀបចំ​ជា​មូល​ដ្ឋាន​ឱ្យ​នាយ​ទាហាន​បន្ត​វេន​។​ ឯកឧត្តម​បានស​ង្ឃឹម​យ៉ាង​មុតមាំ​ថា​៖​ មេ​បញ្ជាការ​ថ្មី​ ជា​មួយ​នឹង​ថ្នាក់​ដឹកនាំ​ នាយ​ទាហាន​រង​និង​ពល​ទាហាន​ របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​ និង​រួម​គ្នា​ក្នុង​សាមគ្គី​ឯកភាព​ផ្ទៃ​ក្នុង​ល្អ ​បន្ត​​កិច្ច​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​ ឲ្យ​បា​ន​កាន់​តែ​សកម្ម​ថែម​ទៀត ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ