ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​កាន់​បិណ្ឌ​វេណ​ទី​ ៩​
នាយកដ្ឋានព័ត៌មាន(៣)
206
1829 សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​កាន់​បិណ្ឌ​វេណ​ទី​ ៩​

      បុណ្យ​ភ្ជំ​បិណ្ឌ​ ជា​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​ដ៏​ធំ​មួយ​ ដែល​ប្រជា​ពល​រដ្ឋ​ខែ្មរ​បាន​គោរព​ប្រតិបត្តិ​ធ្វើ​ស្រប​ទៅ​តាម​ប្រពៃ​ណី​ទំនៀម​ទំលាប់​សាសនា ​តាំង​ពី​ដូន​តារៀង​មក​។ ចំណែក​ពិធី​បុណ្យ​កាន់​បិណ្ឌ​ ត្រូវ​ពុទ្ធសាស​និក​ខ្មែរ​យើង ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​១​រោជ​ ​ខែ​ភទ្របទ ​ដល់​ថ្ងៃ​១៤​រោជ​ ខែ​​ភទ្រ​បទ​ រហូត​ដល់​ថ្ងៃ​បុណ្យ​ភ្ជំ​បិណ្ឌ ​ត្រូវ​ថ្ងៃ​១៥​រោជ​ ខែ​ភទ្រ​បទ​ ដែល​ក្នុង​កំឡុង​​រយៈ​ពេល ​១៥​ថ្ងៃ​នេះ ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ជា​មន្ត្រី​រាជការ ​កង​កំលាំង​ប្រដាប់​អាវុធ​ ពុទ្ធ​បរិស័ទ​ ជិត​ឆ្ងាយ​បាន​មក​ជួប​ជុំគ្នា​ នាំ​យក​នូវ​ចង្ហាន់​ ចំណី​អាហារ​ ទៀន​ធូក​ បច្ច័យ​ទៅ​ប្រគេន​ដល់​ព្រះ​សង្ឃ​គង់​នៅ​ចាំ​ព្រះវស្សា​នៅ​តាម​ទីវត្ត​អារាម​នានា ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។

      នៅ​​ក្នុង​​ឱកាស​​បុណ្យ​កាន់​បិណ្ឌ​​ប្រពៃណី​​ខ្មែរ​ ក្នុង​​វេ​ន​​ទី​​៩​ ​ថ្ងៃ​១១​រោច​ ​ខែ​​ភ​ទ្រ​បទ ​​​ត្រូវ​​នឹង​​ថ្ងៃសុក្រ​ ទី១១​ ខែ​​កញ្ញា ​ឆ្នាំ​២០២០​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ រួម​ទាំង​ឯកឧត្តម​ លោក​ជំទាវ​ ជា​ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​ក្រសួង​ការ​ពារជា​តិ ​អគ្គបញ្ចាការ​ និង​អស់លោក លោកស្រី ជានាយទាហាន​ជាន់​ខ្ព​ស់ នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ រួម​ជា​មួយ​ពុទ្ធបរិស័ទ្ធ​ចំណុះ​ជើង​វត្ត​ បាន​អញ្ជើញ​ទៅ​ចូល​រួម​ក្នុងពិធី​កាន់​បិណ្ឌ​វេន​ទី៩​ ​ជា​មួយប​ងប្អូន​ពុទ្ធបរិស័ទ ​នៅ​វត្ត​បទុមវ​តី ​ស្ថិត​នៅ​ក្នុង​ សង្កាត់​ចតុមុខ ​រាជ​ធានី​ភ្នំពេញ ​។ ពិធី​បុណ្យ​កាន់​បិណ្ឌវេន​ទី៩​ នៅ​វត្តបទុមវតី​ នា​ឱកាស​នោះ ​បាន​ប្រព្រឹត្ត​ទៅ​តាម​ប្រពៃណី​ ព្រះពុទ្ធ​សាសនា ​ដោយ​នៅ​វេលា​រសៀលថ្ងៃ​ទី​១​០ ខែ​កញ្ញា ​ត្រូវ​នឹង​ថ្ងៃ​១០​រោ​ច បាន​ប្រារព្ធ​ពិធី ​សូត្រ​មន្ត ​ចំរើន​ព្រះ​បរិទ្ធ ​និង​សំដែង​ធម៌​ទេស​នា​ ស្រប​ទៅ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា ​និង​បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែ​កញ្ញា​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ព្រម​ទាំង ​ឯកឧត្តម លោកជំទាវ និង នាយទាហាន ជាន់ខ្ពស់​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ ​បានអញ្ជើញ​ប្រារព្ធ​ពិធី​រាប់​បាត្រ​ វេរប្រគេន ទេ​យ្យវត្ថុ និង​បច្ច័យដល់​ព្រះសង្ឃ ជា​កិច្ច​បង្ហើយ​ នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​វេន​ទី​៩ ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

      នៅក្នុង​ពិធី​បុណ្យ​កាន់​បិណ្យវេន​ទី ​៩ ​នៅ​វត្តបទុមវតី​ នា​ឱកាស​នោះ ​បន្ទាប់​ពី​ការ​គោរព​ថ្វាយ​ភូង​ផ្កា បូជា​ទៀន​ធូក​ ចំពោះ​ព្រះ​ពុទ្ធ​រូប​ ព្រះ​សម្មាសាម្ពុទ្ធ​ និង​នមសកា​ព្រះ​រតន​ត្រ័យ​ ទៅ​តាម​គន្លង​ព្រះធម៌​ព្រះសម្មា​សាម្ពុទ្ធរួចមក ​​សម្តេច​ពិជ័​យសេនា ​ទៀ ​បាញ់ ​និង​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងការពារ​ជាតិ និង​​បង​ប្អូន​ញាតិ​មិត្ត​ ពុទ្ធ​បរិស័ទ​បាន​ធ្វើ​​ពិធី​រាប់​​បាត្រ​ បង្សុកូល​ ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​​ដល់​​ដួង​​វិញ្ញាណ​ក្ខ័ន្ត ​​ចំពោះ​​មាតា​​បិតា​​ ជី​​ដូ​ន​ជីតា​​ និង​​ញាតិ​​កាល​​ទាំ​ង​​៧​សណ្តាន​​ ដែល​​បាន​​ចែក​​ឋាន​​ទៅ​​កាន់​បរ​លោក​​ខា​ង​មុខ​​ហើយ​​នោះ ​ ព្រម​ទាំង​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខ័ន្ត​ដល់​កម្មា​ភិបាល ​យុទ្ធជន ​យុទ្ធនារី ​ដែល​បាន​ពលី​ជីវិត ​ក្នុង​បុព្វហេតុ​ការ​ពារកសាង ​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​កម្ពុជា​ ​សូម​​ឲ្យ​មក​ទទួល​​នូវ​​ផល្លា​​និសង្ឃ​​ ដែល​សម្តេច​ពិជ័យ​សេនា ​ឯកឧត្តម លោកជំទាវ និង​ថ្នាក់ដឹកនាំ នាយទាហាន ​បាន​ឧទ្ទិស​​ជូន​​តា​ម​រ​យៈ​​ព្រះ​សង្ឃ ដែល​ជា​ស្រែ​បុណ្យ ​ក្នុ​​ង​​រដូវ​កាល​បុណ្យ​​កាន់​​បិណ្ឌ​ និង​​ភ្ជុំ​បិណ្ឌ​​នេះ​ សូម​​ឲ្យ​អំណាច​ ​នៃ​អានិ​សង្ឃ​​នេះ​​ជួយ​​ទ្រទ្រង់​​ឲ្យ​​វិញ្ញាណ​ក័្ខន្ត​​អ្ន​ក​ទាំង​​នោះ​​ បាន​​ទៅកាន់ទី​​សោយ​​សុខ​​ឋាន​បរម​​សុខ​​កុំ​បី​ឃ្លៀង​​ឃ្លាត​​ ក្នុង​​ឋាន​សុគតិ​ភព​​កុំបី​​ខាន​ឡើយ​​។

       សូម​បញ្ចាក់​ថា៖ ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ក៏ដូ​ច​ជា​​បុណ្យ​ផ្សេងៗ​ទៀត​​ត្រូវ​បាន​​ប្រារព្ធ​​ឡើងវិ​ញ ក្រោយថ្ងៃ ៧មករា​ឆ្នាំ​១៩៧៩​ បន្ទាប់​ពី​វត្តអារាម និង​វិស័យព្រះ​ពុទ្ធ​សាសនា ​បាន​បំផ្លាញ​គ្មាន​សល់​​ ក្នុង​​របប​​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត​។ ​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​​មាន​​ សម្តេ​ចតេជោ ហ៊ុ​ន ​សែន ​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​ មាន​សន្តិភាព ​និង​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ ​ក្នុង​នោះក៏​​បាន​ធ្វើ​ឲ្យ​វិស័យ​​ព្រះ​ពុទ្ធ​ចក្រ​​មាន​​ការ​រីក​ចម្រើន យ៉ាងខ្លាំង​ផង​ដែរ​​។ ពិធីបុណ្យ​កាន់បិ​ណ្ឌវេន​ទី៩​ នៅ​វត្តបទុមវតី ​នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏​បាន​ប្រគេន​ បច្ច័យ​ដល់​ព្រះសង្ឍ​ដែល​បាន​មក​ពីការ​ចូល​រួម​ពី​ការ​បរិច្ចាក​របស់ ​ឯកឧត្តម លោកជំទាវ ជាថ្នាក់​ដឹក​នាំនៅ​ក្នុង ក្រសួងការពារ​ជាតិ ក្នុង​ពិធី​កាន់​បិណ្ឌវេន​ទី៩​ រួម​មាន​បច្ច័យ​ចំនួន ៣៦,៨១៥,០០០​ រៀល និង​ប្រាក់​ដុល្លា ចំនួន ​៧,០៧៥ ​ដុល្លា​ ព្រម​ទាំង​បាន​ប្រគល់​នូវ​សំភារៈ​មាន​ដូច​ជា​ អង្ករ​ មី ត្រីខ​ និង​ភេសជ្ជជាច្រើន​មុខ​ទៀត ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ