ព័ត៌មាន

ពិធី​ក្រុង​ពាលី ​បញ្ចុះ​បឋម​សិលា ​សាង​សង់​វេទិកា ​និង​សាលា​សំណាក់ ​ត្រង់​ចំនុច​តំបន់​ប្រវត្តិ​សាស្ត្រ​កោះ​ថ្ម​ (X16​) ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​
នាយកដ្ឋានព័ត៌មាន(៣)
196
1830 ពិធី​ក្រុង​ពាលី ​បញ្ចុះ​បឋម​សិលា ​សាង​សង់​វេទិកា ​និង​សាលា​សំណាក់ ​ត្រង់​ចំនុច​តំបន់​ប្រវត្តិ​សាស្ត្រ​កោះ​ថ្ម​ (X16​) ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​

      កាល​ពី​ថ្ងៃ​ទី១២ ​ខែក​ញ្ញា ​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ ​នៅ​ចំណុច​ឆ្លង​កាត់​ព្រំ​ដែន​ អិច​ ១៦(X16) ស្ថិត​នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​កោះ​ថ្ម ​ក្នុង​ភូមិ​ចង្គំ​ទី​១ ​ឃុំ​ទន្លូង​ ស្រុក​មេ​មត់​ ខេត្ត​ត្បូង​ឃ្មុំ​ បាន​ប្រាព្ធ​ពិធី​បញ្ចុះ​បឋម​សីលា​សាង​សង់​វេទិកា​ និង​សាលា​សំណាក់​ សំរាប់់​បំរើ​ដល់​ការ​​រៀប​ចំ​ពិធី​រំលឹក​ខួប ​នៃ​ទិវា​ចង​ចាំដំ​ណើរ​ឆ្ពោះទៅ​ការ​ផ្ដួលរំលំ​របប​ប្រល័យ ​ពូជ​សាសន៍​ប៉ុល​ពត​  ដែ​ល​ពិធី​រំលឹក​ខួប ​ត្រូវ​បាន​ប្រារព្ធធ្វើ​ជា​រៀង​រាល់​ឆ្នំា ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៧​មក​។​ ពិធី​បញ្ចុះ​បឋម​សីលា​សាង​សង់​វេទិកា ​និង​សាលា​សំណាក់​​នេះ​ ​បាន​ប្រព្រឹត្ត​ទៅ ​ក្រោម​អធិបតី​ភាព ​នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​តំណាង​ដ៍​ខ្ពង់​ខ្ព​ស់​ សម្តេច​ពិជ័យ​សេនា ​ទៀ ​បាញ់​ ឧបនាយ​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នាយ​ឧត្តម​សេនីយ៍​ សៅ ​សុខា ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​ក​ងយោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​អគ្គ​មេ​បញ្ជាការ​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ឯកឧត្តម​ បណ្ឌិត​ ជាម ​ច័ន្ទ​សោ​ភ័ណ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ ​និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ អស់​លោក​ជា​សមាជិក​ក្រុម​ការ​ងារ​រៀប​ចំ​ពិធី​រំលឹ​ក​ខួប ​នៃ​ទិវាច​ង​ចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ ពូជ​សាសន៍​ប៉ុល​ពត​ ព្រម​ទាំង​មន្ត្រី​រាជ​កា​រ ខេត្ត ស្រុក កងកំលាំង​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ជាច្រើន​រូប​ទៀត​​។

​      ពិធី​បញ្ចុះបឋម​សីលា​សាង​សង់​វេទិកា ​និង​សាលា​សំណាក់​ បាន​ប្រព្រឹត្តទៅ​ស្រប​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា ​ដោយ​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ សុំ​ម្ចាស់​ទឹក​ ម្ចាស់​ដី ​ដើម្បី​អោយ​តំណើការ​សាង​សង់ វេទិកា ​និង​សាលា​សំណាក់​ នៅត្រ​ង់ចំនុច​តំប​ន់ប្រវត្តិ​សាសន៍​កោះថ្ម​ (​X16​) នេះ​បាន​ប្រព្រឹត្ត​ទៅ​ ប្រកប​ដោយ​សុវត្ថិភាព​ និង​ទទួល​បានលទ្ធផល​ល្អ​។ សូម​បញ្ជាក់​ថា៖​ ទីតាំង​ចំណុច​ឆ្លង​កាត់​ព្រំ​ដែន​ អិច​ ១៦​ តំបន់​ប្រវត្តិសាស្ត្រ​កោះថ្ម​ ជា​កន្លែង​រំលឹក​នូវប្រវត្តិ​សាស្ត្រ​កាល​ពី​ជាង ​៤០​ឆ្នាំ​មុន​ នៅ​ថ្ងៃទី​២០ ​ខែ​មិថុនា ​ឆ្នាំ​១៩៧៧ ​សម្តេច​តេជោ ​ហ៊ុន​ សែន​ និង​យុទ្ធ​មិត្ត​ ៤ រូប​ទៀត ​បាន​ចាប់ផ្តើម​ចេញ​ដំណើរ​ឆ្លង​កាត់​ ចំណុច​អិច​ ១៦​ នេះ ចូល​ទៅ​ប្រទេស​វៀត​ណាម​ ដើម្បី​ប្រមូល​ផ្តុំកំលាំង ​តស៊ូ ​រំដោះ​ប្រទេស​កម្ពុជា​ចេញ​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល ​ពត​ រហូត​ដល់​ទទួល​ជ័យ​ជំនះ​ នៅថ្ងៃ​ទី​៧ ​ខែ​មករា​ ឆ្នាំ​១៩៧​៩ និង​បាន​នាំ​មកនូវ​សុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ ​និង​ការ​អភិវឌ្ឍ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​។

       ទិវា​ចង​ចាំ​ដ៏​មាន​សារៈសំខាន់ជា​ប្រវត្តិសាស្រ្ត​ ថ្ងៃ​២០​ មិថុនា ​នេះ​ត្រូ​វបា​នចារឹក​ទុកជា​ប្រវត្តិ​សាស្ត្រ ​សម្រាប់​បង្ហាញ​ប្រាប់​ដល់​យុវជន​ជំនាន់​ក្រោយ​ ពី​គំរូវវីរភាព​ដ៏​ឧត្តុង​ឧត្តម​ ប្រកប​​ដោយ​ឆន្ទៈ​មោះ​មុត ​របស់​សម្តេច​តេជោ​ និង​យុទ្ធមិត្ត​ចំនួន​ ៤​ រូប​ទៀត ​ដែល​បាន​ធ្វើ​ពលីកម្ម ​យក​ជីវិត​ធ្វើ​ជា​ដើម​ទុន​ ​ដើម្បី​តស៊ូ​រំដោះ​ប្រទេស​ជាតិ​ ចេញពី​រប​ប​ប្រល័យេ​ពូជ​សាសន៍​។ ការ​សាង​សង់​វេទិកា ​និង​សាលា​សំណាក់​នៅ​ចំណុចអិ​ច​ ១៦ ​នេះ ​គឺ​សំរាប់​ការ​ប្រារព្ធ​ពិធី​រំលឹ​កខួប​ជារៀង​រាល់​ឆ្នាំ ​នៅ​ថ្ងៃ​ទី​២០​ ខែ​មិថុនា ​ហើយ​រាល់​ឯកសារ ​ប្រវត្តិ​កាល ​នានា ​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ ពាក់​ព័ន្ធ​នឹង​ការ​ដំណើរ ​ឆ្លង​កាត់អិ​ច ​១៦ ​នេះ​ត្រូវ​បាន​ឆ្លាក់​នៅ​វិមាន​ឈ្នះ-ឈ្នះ ​ដើម្បី​ទុក​ឱ្យកូនចៅ​ជំនាន់​ក្រោយ​បាន​សិក្សា​រៀន​សូត្រ​ និង​ចង​ចាំនូ​វ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈ​សំខាន់​ជា​ប្រវត្តិ​សាស្ត្រ​មួយ​នេះ ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ