ព័ត៌មាន

ប្រជុំ​ឆ្លង​របាយ​ការណ៍​ ៩​ខែ និង​ទិស​ដៅ​ត្រី​មាស​ទី៤ ​ឆ្នាំ​២០២០​ ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
108
1850 ប្រជុំ​ឆ្លង​របាយ​ការណ៍​ ៩​ខែ និង​ទិស​ដៅ​ត្រី​មាស​ទី៤ ​ឆ្នាំ​២០២០​ ក្រសួង​ការ​ពារ​ជាតិ​

       របាយ​ការ​ណ៍​បូក​សរុប​ការងា​រ​ ៩​ខែ ​និង​ទិស​ដៅ​អនុវត្ត​ត្រី​មាស​ទី ​៤ ​ឆ្នាំ​២០២០ ​ត្រូវ​បាន​ក្រសួង​ការ​ពារ​ជាតិ​លើក​យក​មក​ប្រជុំ​ឆ្លង ​កាល​ពី​រសៀល​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា ​ឆ្នាំ​២០២០​។ ​កិច្ច​ប្រជុំ​បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតី​ភាព​ សម្តេច​ពិជ័​​យសេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​។

​ សម្តេច​ពិជ័​​យសេនា ​ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​


        នាយ​ឧត្តម​សេនីយ ​សំ ​វ៉ាន់​ថន​ អគ្គលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ ​បាន​អាន​របាយ​ការណ៍​ បូក​សរុបការ​ងារ​ ដោយ​បាន​លើក​ឡើងពី​ព្រឹត្តិការ​ណ៍​សំខាន់​ ដែល​បាន​កើត​មាន​ឡើង​នៅ ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​បាន​បង្ហាញពី​សភាព​ការណ៍​ វិវត្តន៍រី​ក​ចំរើន​ថ្មីៗ​​​ ក្នុង ​៩​ខែ ​កន្លង​មក​ ដែល​ជំងឺកូ​វីដ ​១៩ ​នៅតែ​បន្ត​ឆ្លង​រាល​ដាល​ នៅ​លើ​ពិភព​លោក​ ហើយ​នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​ គ្រប់​សកម្មភាព​ការ​ងារ​របស់ ​រាជ​រដ្ឋាភិបាល​ ក៏​ដូច ខ.ភ.ម ​ទូទាំង​ប្រទេស​ផង​ដែរ​​។ តែទោះបី​ជា​មានការ​ប្រុង​ប្រយ័ត្ន ​និង​ចូល​រួមទប់​ស្កាត់​នៃ​ជំងឺ​នេះ​ក្តី​ ក៏ ៩​ខែ កន្លង​មក​នេះ​ គឺ​យើង​នៅ​តែពុះពារ​ សំរេច​បាននូវ​កិច្ចការ​ធំ​ៗ ក្នុង​ជួរ​ខ.ភ.ម ផង​ដែរ​។ របាយ​ការណ៍​ក៏​បានលើក​ឡើងពី​លទ្ធផល​ការងារ ​នៃ​កិច្ចការពារ​សន្តិសុខ ​ស្ថិរភាព ​សណ្តាប់​ធ្នាប់​ សាធារ​ណៈ ​ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក៏​ដូច​ជាក​ង​រាជ​អាវុធ​ហត្ថ​ ខិតខំ​ពុះពារ​សំរេច​បាន​ នៅ​ក្នុង​រយៈ​ពេល​ ៩​ខែ កន្លង​ទៅ​ ក្រោម​កិច្ចសហការ​ជា​មួយ​ កំលាំង​មាន​សមត្ថ​កិច្ច​​ និ​ងអាជ្ញាធរ​មូលដ្ឋាន ​ក្នុង​ភារកិច្ចការ​ពារ​ជាតិ​។ ​ខ.ភ.ម ​បាន​ចូល​រួមធ្វើ​អនាម័យ​តាម​បណ្តា​កង​ឯកភាព​ ក្នុង​ការ​ទប់ស្កាត់​ នៃ​ការ​ឆ្លង​នូវ​ជំងឺ​រាត​ត្បាត ​របស់​មេរោគ​កូវីដ​១៩ ​ផង​ដែរ​។ ចំណែក​លទ្ធផល​ការងារ​កែទំ​រង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​វិញ​ នៅ​ក្នុងរយៈ​ពេល​ ៩​ខែ​នេះ របាយ​ការណ៍​បាន​បញ្ជាក់​ថា​៖​ បាន​ធ្វើការហ្វឹ​ក​ហ្វឺន​ បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ នៅ​តាម​បណ្តាសាលា​, កង​ឯកភាព​, ​ការ​ដាក់​យោធិន​ឲ្យ​ចូល​និវត្តន៏​ នៅតែមាន​ដំណើរ​ការ​ជា​ធម្មតា​។ ខ.ភ.ម បាន​ធ្វើម្ចាស់​ការ​លើ​ការ​ពង្រឹង​ និង​ការ​ពារ​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​ និង​បណ្តា​កោះ​មួយ​ចំនួន​ ព្រម​ទាំង​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ ជា​មួយ​ប្រទេសជិត​ខាង​។ យើងបាន​ម្ចាស់​ការ​ និង​សហប្រតិ​បត្តិការ​បាន​ល្អ​ ជា​មួយអាជ្ញាធ​រមូល​ដ្ឋាន​ ព្រម​ទាំងស​មត្ថកិច្ច​ គ្រប់ជាន់​ថ្នា​ក់ ក្នុង​ការ​អនុវត្ត​ច្បាប់​ទប់​ស្កាត់​​រាល់​បទ​ល្មើស​ផ្សេងៗ​ ដើម្បី​ឲ្យភូមិ​ ឃុំ ​មាន​សុវត្តិភាព​។ សំរាប់​ទិស​ដៅអនុវត្ត​បន្ត​នៅ​ក្នុង​ត្រីមាស​ទី៤​ ឆ្នាំ​២០២០ ខា​ងមុខ​ របាយការណ៍​បាន​ដាក់​ចេញ ​នូវ​ទិស​ដៅ អោយ​គ្រប់​បណ្តាអង្គភាព​ កង​យោធព​ល​ខេមរ​ភូមិន្ទ ​បន្ត​អនុវត្ត​ផែនការ​ការពា​រនូវ​ការ​ឆ្លងរីក​រាលដាល​ នៃជំងឺកូវីដ​១៩​ ដោយរក្សា​នូវ​គំលាត ​និង​ធ្វើ​អនាម័យ​ជា​ប្រចាំ​។ បន្តការ​ធ្វើកែ​ទំរង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​, បន្តពង្រឹង​ប្រៀបការពារ​ជាតិ​ នៅ​តាម​ព្រំ​ដែន​ ត្រៀម​គ្រប់​លក្ខណៈ​ចុះជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​ នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ​កើតឡើង និ​ង​បន្ត​រួម​សហការ ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ ជូន​ប្រជាពល​រដ្ឋ តាម​មូលដ្ឋាន​អោយបា​ន​ល្អ​ប្រសើរ ​បន្តធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាតិ ​និង​អន្តរជាតិ​ ទាំង​ប្រទេស​ក្នុង​តំបន់​ និង​នៅលើ​សាកល​លោក​ ឲ្យ​បាន​កាន់​​តែជិត​ស្នឹទ​ឡើង​។

       ក្នុងឱកាស​នោះ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ព្រម​ទាំង​សមាជិក​អង្គ​ប្រជុំ​ទាំង​អស់​ ក៏​បាន​ធ្វើ​ការ ​ពិភាក្សា​លើ​ខ្លឹមសារ​ របាយ​ការណ៍​បូក​សរុប​ ការ​ងារ ​៩​ខែ ​និង​ទិសដៅ​ត្រីមាស​ទី៤​​ ឆ្នាំ​២០២០ ដើម្បី​ដាក់​ចេញអោយ​អនុវត្ត​សំរេច​បាន​លទ្ធផល​ល្អ ​បន្ថែម​ទៀត ​៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ