ព័ត៌មាន

ឯកឧត្តម​ ប្រាក់​ សុវណ្ណា​ បើក​វគ្គ​បំប៉ន​ជំនាញ​បញ្ជូន​សារ​កង​ទ័ព​ជើង​គោក ​ឆ្នាំ​២០២០​
នាយកដ្ឋានព័ត៌មាន(៣)
50
1899 ឯកឧត្តម​ ប្រាក់​ សុវណ្ណា​ បើក​វគ្គ​បំប៉ន​ជំនាញ​បញ្ជូន​សារ​កង​ទ័ព​ជើង​គោក ​ឆ្នាំ​២០២០​

      អនុវត្តន៏​​តាម​ផែន​ការ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​របស់​ក្រសួង​កា​​រពារ​ជាតិ​ អគ្គ​បញ្ជាការ​ និង​បញ្ជាការ​ដ្ឋានកង​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បញ្ជាកា​រដ្ឋាន​បញ្ជូន​សារ​កង​ទ័ព​ជើង​គោក​ បា​ន​ដំណើរ​ការ​បើក​វគ្គ​បំប៉ន​ជំនាញ​បញ្ជូនសារ ​កង​ទ័​ពជើង​គោក​ ប្រចាំ​ឆ្នាំ​២០២០ ​ស្ថិត​ក្រោម​អធិបតីភាព ​ឧត្តមសេនីយ៏ឯក ប្រាក់ សុវណ្ណា ​មេ​បញ្ជាការរង​កង​ទ័ព​ជើង​គោក ​នា​ព្រឹក​ថ្ងៃទី​១៦​ ខែ​តុលា ​ឆ្នាំ​២០២០​។ ​ពិធី​នេះ​បាន​រៀប​ចំ​ធ្វើនៅ​វរៈ​សេនា​តូច​លេខ​៥៤ ​នៃ​បញ្ជាការ​ដ្ឋាន​បញ្ជូនសារ ​កង​ទ័ព​ជើង​គោក ​(បន្ទាយព្រែក​ហូរ​​)​ ស្ថិត​នៅ​សង្កាត់​ព្រែក​ហូរ ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល​។

     នៅ​ក្នុង​មតិ​ស្វាគមន៏ ​និង​របាយ​ការណ៏​ដោយ ឧត្តម​សេនីយ៏​ទោ ​ប៊ូ ​វណ្ណារក្ស ​នាយ​សេនា​ធិការ​រង​ មេបញ្ជា​ការ​ បញ្ជាការ​ដ្ឋាន​បញ្ជូន​សារ​កង​ទ័​ពជើង​គោក​ បាន​ឲ្យដឹង​ថា៖​ វគ្គ​បំប៉ន​ជំនាញ​បញ្ជូនសារ ​ឆ្នាំ​២០២០​ ដែល​ត្រូវដំណើរ​ការ​បើក​នា​ពេល​នេះ ​មាន​អ្នក​ចូល​រួម​សរុប​ចំនួន ​៨០​នាក់​ ក្នុ​ងនោះ​មាន​សិក្ខាកាម​ចំនួន ​៧០​នាក់ ​និងគ្រូយោធា​ចារ្យ​ចំនួន ​១០​នាក់​ មក​ពី​កង​ឯកភាព​ស្ថាប័ន​ចំណុះ​កង​ទ័ព​ជើង​គោក ​និង​បញ្ជាការ​ដ្ឋាន​បញ្ជូន​សារ​។ ​វគ្គនេះ​នឹង​ធ្វើការ​ហ្វឹក​ហ្វឺន​ចំនួន ​០៣​ខែ​ ស្មើរ​៩១ថ្ងៃ ​ចាប់​ពីថ្ងៃ​ទី​២៥​ ខែ​កញ្ញា ​ដល់​ថ្ងៃទី​២៤​ ខែ​ធ្នូ ​ឆ្នាំ​២០២០ ​លើខ្លឹម​សារ​រៀន​សូត្រ​រួមមា​ន​ យោធា​រួម​, ​អប់រំ​ចិត្ត​សាស្ត្រ​ និង​ជំនាញ​បញ្ជូនសារ​។

      អញ្ជើញ​មាន​ប្រសាសន៏​ក្នុង​ពិធី​បើក​វគ្គ​ឱកាស​នោះ ​ឯកឧត្តម ប្រាក់ សុវណ្ណា ក្នុង​នាម​ ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការ​រង​ នៃ ​ខ ភ ម​ មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​ បាន​កោត​សរសើរចំពោះ​ ឯកឧត្តម​ ​ប៊ូ ​វណ្ណា​រក្ស​ ព្រម​ទាំង​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង​អស់​ ដែល​បាន​ខិត​ខំ​បំពេញ​ភារកិច្ច​ឲ្យវគ្គនេះ​បាន​ដំណើរការ​បើក​តាម​ការ​គ្រោង​ទុក្ខ​។

      ឯកឧត្តម ប្រាក់ សុវណ្ណា​ បាន​បន្ត​ទៀត​ថា​៖ ការ​បើក​វគ្គនា​ពេល​នេះ ​ដើម្បី​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្សពង្រឹង​សមត្ថភាព​ ចំណេះ​ដឹង​ ចំណេះ​ធ្វើ​ស្រប​តាប​ភារ​កិច្ច​ចំពោះ​មុខ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ទាំង​បរិមាណ ​និង​គុណភាព​។ ​ឯកឧត្តម ប្រាក់ សុវណ្ណា ក៏បាន​គូស​បញ្ជាក់​ពី​គោល​​បំណង​ រួម​ទាំង​តួនាទី​ភារ​កិច្ច ជំនាញ​បញ្ជូនសារ​ ដែល​ជា​ជំនាញ ​និង​វិញ្ញាសារ​មួយ​នៅ​ក្នុង​ចំណោម​ប្រភេទ​ជំនាញ​ដ៏ទៃ​ផ្សេង​ទៀត​ ហើយ​វា​ក៏ជាតម្រូវ​ការ​ចាំ​បាច់​សម្រាប់​ទាក់​ទង​ ត​ភ្ជាប់​គ្នា​ជា​អចិន្ត្រៃយ៏ ​ពី​ស្ថាប័ន​មួយទៅ​ស្ថាប័ន ​មួយ​បម្រើ​ឲ្យការ​ទាក់​ទង ​ផ្តល់​ពត៍​មាន​ ក៏​ដូច​ជា​សហប្រតិបត្តិការ​ដឹក​នាំ​បញ្ជា​ក្នុ​ង​ពេល​​ប្រយុទ្ធ ត្រៀម​ប្រយុទ្ធ​ និង​រាល់​ករណី​ធ្វើ​សកម្ម​ភាពផ្សេង​ៗ​ទៀត ​ក្នុង​វិស័យ​កង​ទ័ព​ ក៏​ដូច​ជា​វិស័យ​សង្គម​ ដោយ​ប្រើប្រាស់​មធ្យោបាយ ​តាម​ប្រព័ន្ធ​រលក​ធាតុ​អាកាស ​វែង ​ខ្លី ​គេហទំព័រ​ ហ្វេសបុក ​សារអេឡិច​ត្រូ​និច​ អ៊ិន​ធឺ​ណែត​ ។ល​។ ​ប្រកប​ដោយ​សមត្ថភាព ​និង​គុណភាព​។ ឯកឧត្តម ​ប្រាក់​ សុវណ្ណា ក៏​បាន​ផ្តាំផ្ញើរ​ដល់​កម្ម​សិក្សាការី​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ខិតខំ​រៀន​សូ​ត្របន្ត​ស្រាវ​ជ្រាវ​ឯកសារ​បន្ថែម​ ត្រូវ​មាន​វិន័យ​ខ្ពស់​ ត្រូ​វ​គោរព​វិន័យ​បទ​បញ្ជា​ផ្ទៃ​ក្នុង ​ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ និង​គោរព​ពេល​វេលា​រៀន​សូត្រ​ ឲ្យ​បាន​មត់​ចត់​ មាន​អត្ត​ចរិត​ល្អ​ សាក​សម​ជាក​ង​យោធ​ពល​ខេមរ​ភូមិន្ទ​។ ​ឯកឧត្តម ប្រាក់ សុវណ្ណា ក៏បាន​សំណូមពរ​ដល់​គ្រូ​យោធា​ចារ្យ​ត្រូវ​ខិត​ខំ​រិះរ​ក​គន្លឺះ ​និង​ទ្រឹស្តីល្អៗ​ធ្វើ​យ៉ាង​ណាឲ្យ​សិក្ខា​កាម​បាន​រៀន ​ងាយ​យល់​ពេល​បញ្ចប់​វគ្គ ​ទទួល​បាន​លទ្ធ​ល្អ​។ ​ត្រូវ​បន្ត​ឆន្ទះ​ការ​ពារ​រដ្ឋ​ធម្មនុញ្ញ​ ការ​ពារ​ជាតិ សាសនា ​ព្រះ​មហាក្សត្រ​ កា​រពារ​បូរណភា​ព​ទឹក​ដី​ ការពារ​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ ​បន្ត​គាំទ្រ ​និង​ចូល​រួមអនុវត្តន៏​គោល​នយោ​បាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​តំណាក់​កាល​ទី៤​ របស់​រា​ជ​រដ្ឋាភិបាល ​និងចូល​រួម​អនុវត្តន៍វិធាន​នានា របស់​ក្រសួង​សុខា​ភិបាល ដើម្បី​ទប់​ស្កាត់​ជម្ងឺ​កូវីដ​ ១៩​ និ​ងចូល​រួមជួយស​ង្គ្រោះ​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ធម្មជាតិ ៕ ​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ