ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​សឹង្ហ​បុរី
នាយកដ្ឋានព័ត៌មាន(៣)
61
1949 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​សឹង្ហ​បុរី

      សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នា​រសៀល​ថ្ងៃ​ទី​០៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ បាន​អនុញ្ញា​តិឲ្យ​ ឯក​ឧត្តម​ មៃ​ខល​ តាន់​ខេង​ សុង ​(MICHEAL​ TAN​ KENG​ SION) ឯកអគ្គរដ្ឋ​ទូត​សឹង្ហ​បុរី​ ប្រចាំ​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រា​ប​លា ​ក្នុង​ឱកាស​ឯកឧត្តម​ បញ្ចប់​បេសកម្ម​ការ​ងារ​កា​ទូត​នៅ​កម្ពុជា​។

 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧប​នាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​  និងឯក​ឧត្តម​ មៃ​ខល​ តាន់​ខេង​ សុង ​(MICHEAL​ TAN​ KENG​ SION) ឯកអគ្គរដ្ឋ​ទូត​សឹង្ហ​បុរី​ ប្រចាំ​កម្ពុជា​


       ក្នុង​ជំនួប​នោះ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​មាន​ប្រសាសន៍​ថា៖ កិច្ច​សហប្រតិបត្តិការ​ រវា​ង​ប្រទេស​ទាំង​ពីរ​ កម្ពុជា​ និង​សឹង្ហ​បុរី​ មាន​លក្ខណៈ​ល្អ​ប្រសើរ​នា​ពេល​កន្លង​មក​ តែ​ចុង​ក្រោយ​នេះ​មាន​បញ្ហា​ប៉ះ​ពាល់​ខ្លះ ​ទៅ​លើ​កិច្ចការ​មួយ​ចំនួន ​និង​កិច្ច​សន្ទនា ​ដោយ​សារ​ជម្ងឺ​កូវីដ​១៩​។​ តែ​ទោះ​បី​យ៉ាង​ណា​ក៏ ​យើង​ទាំង​ពីរ​នៅ​តែ​រក្សា​ខ្ជាប់​ខ្ជួន​ជា​និច្ច​ ក្នុងកា​រ​ទំនាក់​ទំ​នង​ និង​ផ្តល់​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​ យ៉ាង​ទៀង​ទាត់​ផង​ដែរ​។ នៅ​ក្នុង​តំបន់​របស់​យើង​មាន​ហានិ​ភ័យ​តិច ​បញ្ហា​មួយ​ចំនួន​បាន​កម្រើក​ឡើង​ជា​បន្ត​បន្ទាប់​។​ ជាក់​ស្តែង​ ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ចាប់​ផ្តើម​ឲ្យ​សាលា​រៀន​បើក​ដំណើរ​ការ​បង្រៀន​ឡើង​វិញ​ហើយ​។​ ព្រឹត្តិ​ការណ៍​ធំ​ៗ​មួយ​ចំនួន ​រាជ​រដ្ឋា​ភិបាល ​ក៏​បាន​សម្រេច​លើក​ពេល​ ឬក៏ផ្អា​កជា​ច្រើន​ដែរ​។ សម្តេច​ពិជ័យ​សេនា​ បាន​អរគុណ ​និង​អបអរសាទរ​ ចំពោះ​ការ​បំពេញ​ការងារ​នៅ​កម្ពុជា​រយៈ​ពេល​កន្ល​ងមក​ សម្រេច​បាន​ដោយ​ជោគ​ជ័យ​ និង​ជំរុញ​ទំនាក់​ទំនង​បាន​កាន់​តែ​ល្អ​ឡើង​ថែម​ទៀត​។

      ឯកឧត្តម​ ឯកអគ្គរដ្ឋ​ទូត​សឹង្ហ​បុរី ​ប្រចាំ​កម្ពុជា​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ ​ខ.ភ.ម ដែល​បាន​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នៃ​ជម្ងឺ​កូវីដ​១៩​ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ប្រជា​ពលរដ្ឋ​ ដែល​ទទួល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​។ ​ឯកឧត្តម​ ជម្រា​បថា ​នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ ឯកឧត្តម​នឹង​បញ្ច​ប់នូវ​អាណត្តិ ​ជា​ឯកអគ្គ​រដ្ឋ​ទូតសឹ​ង្ហបុរី​ រយៈពេល ៤​ឆ្នាំ​កន្លះ ​នៅ​ព្រះរា​ជាណាចក្រ​កម្ពុជា​ ទាំង​នេះ​ដោយ​សារ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​រាជរដ្ឋា​ភិបាល​កម្ពុជា​ និង​ក្រសួង​នានា​ផង​ដែរ​។ ឯកឧត្តម​ មាន​មោទន​ភាព​បំផុត ​នូវ​អ្វីដែ​ល​ប្រទេស​ទាំង​ពីរ​ កម្ពុជានិង​សឹង្ហ​បុរី ​បាន​ឈាន​ដល់​កិច្ច​សហប្រតិបត្តិការ​មួយ​ដ៏​ល្អ​ ជា​ពិសេស​ក្នុង​អំឡុងឆ្នាំ​ ២០១​៨ ​និង​​២០១៩​ មុន​ជម្ងឺ​កូវីដ​១៩​ មិន​ថា​វិស័យ​ពាណិជ្ជ​កម្ម ​វិនិ​យោគ​ទុន​ និង​វិស័យ​ទេស​ចរណ៍​ប្រទេស​ទាំង​ពីរ​ បាន​ឈាន​ដល់​កម្រិត​មួយដ៏​ល្អ​។​ ទោះបី​មាន​បញ្ហា​ជម្ងឺកូវីដ​១៩​ក៏​ដោ​យ ​តែ​នៅ​ក្នុង​អំឡុង៦​ខែ​ ដើម​ឆ្នាំ​២០២០​នេះ​ ការ​ធ្វើពាណជ្ជកម្ម​រវាងប្រទេ​សទាំង​ពី​រ បាន​កើនឡើងដ​ល់ទៅ២​ពាន់​លា​នដុល្លា ​ក្នុង​នោះ​ការ​កើន​ឡើង​ នៃ​ការ​នាំចេ​ញ​របស់​កម្ពុជា​ទៅ​សឹង្ហ​បុរី​ផង​ដែរ​។​ ក្នុង​វិស័យ​យោធា ​មាន​ក្តី​សប្បាយ​រី​ក​រាយ​ផង​ដែរ​ ដោយ​បាន​ឃើញ​មេ​បញ្ជាការ​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ​ បាន​ធ្វើ​ទស្សន​កិច្ច​ទៅ​វិញ​ទៅ​មក​។​ ឯកឧត្តម ​រីក​រាយ​យ៉ាង​ខ្លាំង ​ចំពោះ​ប្រទេស​កម្ពុជា​ និង​សឹង្ហបុរី ​បាន​យ​កចិត្ត​ទុក​ដាក់​ និ​ងជួយ​គ្នា​ទៅ​វិញ​ទៅ​វិញ​ នៅ​ក្នុង​ឆាក​អន្តរជាតិ ​ហើយ​មាន​លទ្ធផល​ជា​ផ្លែផ្កា​ជា​ច្រើន​ ក្នុង​កិច្ចការ​ក្នុង​តំបន់ ​និង​ក្រៅ​តំបន់ ​ក្នុ​ង​នោះ​ដូ​ចជា​កិច្ច​ប្រជុំរ​ដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន ​និង​កិច្ច​ប្រជុំរដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​បូក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ