ព័ត៌មាន

ឯកឧត្តម​ ចាយ ​សាំង​យុន​ ប្រជុំ​គណៈ​កម្មាការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ​ និង​ធ្វើ​វិញ្ញា​បន​បត្រ​សម្គាល់​ ម្ចាស់​អចលន​វត្ថុ​ នៃ​ខ.ភ.ម​
នាយកដ្ឋានព័ត៌មាន(៣)
106
1982 ឯកឧត្តម​ ចាយ ​សាំង​យុន​ ប្រជុំ​គណៈ​កម្មាការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ​ និង​ធ្វើ​វិញ្ញា​បន​បត្រ​សម្គាល់​ ម្ចាស់​អចលន​វត្ថុ​ នៃ​ខ.ភ.ម​

      នៅ​ព្រឹក​ថ្ងៃ​ទី១៨​ ខែ​វិច្ឆិកា​ ឆ្នាំ២០២០​នេះ ​ឯកឧត្តម​ នា​យ​ឧត្តម​សេនីយ៍ ​ចាយ​ សាំង​យុន ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​ បាន​ដឹ​កនាំ​កិច្ច​ប្រជុំ​មួយ​របស់​គណៈ​កម្មការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ​ និង​ធ្វើ​វិញ្ញា​បន​បត្រ​សំគាល់​ម្ចាស់​អចលន​វត្ថុ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​។​

       ក្នុង​របៀប​វារៈ​ នៃ​អង្គ​ប្រជុំ​នៅ​ព្រឹក​នោះ​គឺ​ទី​១​៖​ បាន​ស្ដាប់​របាយ​ការណ៍​សង្ខេប​នៃ​លទ្ធ​ផល ​របស់​អង្គ​ប្រជុំ​កាល​ពី​លើក​មុន​។​ ទី២៖ ប្រជុំ​ឆ្លងសេ​ចក្តី​សម្រេច​ស្តី​ពី​ការ​បង្កើត​អនុ​គណៈ​កម្មការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ​ និង​ធ្វើវិញ្ញា​បន​បត្រ​សំគាល់​ម្ចាស់​អចលន​ទ្រព្យ​ទាំង៧ ​និង​ក្រុម​ការ​ងារ​ទាំង​​៤​​ របស់​លេខា​ធិការ​ដ្ឋាន​ និង​ទី​៣​៖ របៀប​វារៈ​របស់​អង្គ​ប្រជុំ​បាន​ធ្វើ​ការ​ឆ្លង​ផែន​ការ​សកម្ម​ភាព​របស់​ក្រុម​ការ​ងារ​នា​ពេល​ខាង​មុខ​​ផង​​ដែរ​​។

       គួរ​បញ្ជាក់​ថា៖​ ផែន​ការ​ការ​ងារ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ​ និង​ធ្វើ​វិញ្ញា​បន​បត្រ​សំគាល់​ម្ចាស់​ អចលន​វត្ថុ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​គឺ​ធ្វើ​ឡើង​ក្នុ​ង​គោល​បំណង​ ដើម្បី​ឲ្យ​បាន​ជ្រួត​ជ្រាប​រាល់​នីតិ​វិធី​បែប​បទ​នានា​ ក្នុង​ការ​ចុះ​បញ្ជី ​ហើយ​ត្រូវ​ត្រួត​ពិនិត្យ​តាម​ដាន​ និង​ធ្វើ​របាយ​ការណ៍​ឡើង​វិញ​ អំពី​ប្រវត្តិ​អចលន​វត្ថុ​ នៃ​កង​ឯកភាព​ទាំង​អស់​ទូ​ទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ប្រកប​ដោយ​សុក្រឹ​តភាព​ក្នុង​ការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ​ និង​ធ្វើ​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ របស់​កង​ឯក​ភាព​នីមួយៗ​ ស្រប​តាម​ទិន្នន័យ​ដែល​មាន​​នៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យ​រដ្ឋ​កន្លង​មក​។​ ផែន​ការ​ខាង​លើ​ គឺ​អនុវត្តន៍​ឡើង​ ដើម្បី​សហការ​ជា​មួយ​ ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​ចុះ​ត្រួត​ពិនិត្យ​កំណត់​ទី​តាំង​ និង​ទំហំ​ដី​ដែល​កំពុង​កាន់​កាប់​ជាក់​ស្ដែង​រប​ស់ ក​ង​ឯក​ភាព​នីមួយៗ​ក្នុ​ងកង​យោធ​ពល​ខេមរ​ភូមិន្ទ​ផង​ដែរ​។ ​ផែន​ការ​នេះ​មាន​គោល​បំណង ​ពង្រឹ​ងការ​កាន់​​កា​ប់​ដោយ​ស្រប​ច្បាប់​ ចំពោះ​បណ្ដា​ទី​តាំង ​របស់​គ្រប់​អង្គភាព​ ស្ថាប័ន​ទូទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជៀស​វាង​បាន​នូវ​បាតុ​ភាព​ទំនាស់​ដី​ធ្លី​នានា​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ