ព័ត៌មាន

វគ្គ​បំប៉ន​ការ​ងារ​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ​ត្រូវ​បាន​បញ្ច​ប់​ជា​ស្ថាពរ​នា​ពេល​នេះ ​!
នាយកដ្ឋានព័ត៌មាន(៣)
85
1983 វគ្គ​បំប៉ន​ការ​ងារ​ដាំ​ដុះ និង​ចិញ្ចឹម​សត្វ​ត្រូវ​បាន​បញ្ច​ប់​ជា​ស្ថាពរ​នា​ពេល​នេះ ​!

      កាល​ពី​ថ្ងៃទី​១៩​ ខែ​វិច្ឆិកា​​ ឆ្នាំ២០២០​ នៅ​សាល​ប្រជុំ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​រៀប​ចំ​​ពិធី​បិ​ទ​វគ្គ​បំប៉ន​ ការ​ងារ​ដាំដុះ និ​ង​ចិញ្ចឹម​សត្វ ​ពិធី​នេះ​ក្រោម​អធិបតី​ភាព​ ឧត្តម​សេនីយ៍ឯ​ក​ សេង សុង ​មេ​បញ្ជាការ​រង​ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​តំណាង​ឯកឧត្តម​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​ព្រម​ទាំង​នាយ.​នាយ​រង​កង​រាជ​អាវុធហ​ត្ថ​តាម​បណ្តា​រាជធានី​.​ខេត្ត​ ក៏​បាន​ចូល​រួម​ក្នុង​ពិធី​នេះ​ តាម​រយៈ​ប្រព័ន្ធ​បច្ចេក​វិទ្យា​វីដឺអូ ​ខុនហែ្រន (Video Conterence) ផង​ដែរ​។​

       អ្នក​ស្រី​វរសេនីយ៏​ទោ​ សម​ ប៊ិន​មូរ៉ានី ​ប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ស្តី​ទី​ កង​រា​ជអាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​បាន​ធ្វើ​សេចក្ដី​រាយ​ការណ៏​ជូន​អង្គ​ពិធី​បាន​ឱ្យ​ដឹង​ថា៖​ ​វគ្គ​បំប៉ន​ការ​ងារ​ដាំ​ដុះ ​និង​ចិញ្ចឹម​សត្វ​នេះ​ មាន​សិក្ខា​កាម​សរុប​ចំនួន៖ ៤២០​នា​ក់ មក​ពី​បញ្ជាកា​រ​ដ្ឋាន​ កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស ​និង​មក​ពី​បណ្តា​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​.​ខេត្ត​ ដែល​រៀន​សូត្រ​រយៈ​ពេល​០៣​ថ្ងៃ​។​ វគ្គ​នេះ​ត្រូវ​បាន​ឧទ្ទេស​នាម​ដោយ​ គ្រូ​បច្ចេក​ទេស​៣​រូប​ ម​ក​ពី​ក្រសួង​កសិកម្ម​ជា​អ្នក​មាន​បទ​ពិសោធន៍​ខ្ពស់​ មាន​មូល​ដ្ឋាន​ច្បាស់​លាស់ ​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​អំពី​​​ជំនាញការ​ដាំដុះ​ និង​ចិញ្ចឹម​សត្វ​។​

       ក្នុង​ឱកាសបិ​ទ​វគ្គ​នោះ​ ឯកឧត្តម សេង សុង បាន​សម្តែង​នូវ​ការ​អបអរ​សាទរ​ចំពោះ​គ្រូ​ឧទ្ទេស​នាម​ និង​ជំនាញ​ពាក់​ព័ន្ធ​ទាំង​អស់​ ដែល​បាន​ជំរុញ​ឱ្យ​វគ្គ​បំប៉ន​នេះ​ បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​ ព្រម​ទាំង​បាន​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​របស់​សិក្ខា​កាម​ ដែល​ទទួល​បាន​លទ្ធផល​គួរជា​ទីមោទនៈនា​​ពេល​នេះ​។​ ឯកឧត្តម ​បាន​បន្ត​ទៀត​ថា៖​ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ឯកឧត្តម​ មេ​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ការ​ដាំ​ដុះ​ចិញ្ចឹ​មសត្វ​គ្រប់​ប្រភេទ​ ទៅ​ជា​ប្រព័ន្ធ​ក្នុ​ង​ទូទាំង​ប្រទេស​ដូច​សកម្ម​ភាព​ការ​ងារ​ដទៃ​ទៀត។​​ ដូច្នេះមេ​បញ្ជាការ​គ្រប់​អង្គភាព​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ក្នុង​ការ​គ្រប់​គ្រង​ដឹក​នាំ​ត្រួត​ពិនិត្យ​តាម​ដាន​ និង​ការ​ប្រព្រឹត្ត​ទៅ​គប្បី​មាន​ក្បួន​ខ្នាត​លក្ខណៈ​បច្ចេក​ទេស​ រក្សា​បាន​ទាំង​បរិមាណ​ និង​គុណ​ភាព​សម្រាប់​ទ្រ​ទ្រ​ង់សេចក្កី​ត្រូវ​ការ​ក្នុ​ង​ជីវភាព​ ប្រចាំ​ថ្ងៃ​របស់​កង​ទ័​ព និង​គ្រួសារ​កង​ទ័ព​។ ​ជា​ចុង​ក្រោយ​ឯកឧត្តម សេង សុង បាន​ផ្តាំផ្ញើ​ និង​ក្រើន​រំលឹក​ទៅ​ដល់​សិក្ខា​កាម​ទាំង​អស់​ ក្រោយ​ពី​បាន​សិក្សា​រួច​មក​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និ​ង​អនុវត្តន៍​ ឱ្យ​មា​ន​ប្រសិទ្ឌិភាព​ក្នុង​ជីវភាព​រ​ស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ ប្រចាំ​ថ្ងៃ ​ក៏​ដូច​ជា​នៅ​អង្គភាព​ផង​ដែរ​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ