ព័ត៌មាន

នាយ​ឧត្ដម​សេនីយ៍​ វង្ស​ ពិសេន ​អនុញ្ញាត​ឲ្យ​នាយ​កា​រិយា​ល័យ​សេនានុ​ព័ន្ធ​កង​ទ័ព​ភូមិន្ទ​ថៃ ​ដឹក​នាំ​ប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរ​សម​
នាយកដ្ឋានព័ត៌មាន(៣)
98
1985 នាយ​ឧត្ដម​សេនីយ៍​ វង្ស​ ពិសេន ​អនុញ្ញាត​ឲ្យ​នាយ​កា​រិយា​ល័យ​សេនានុ​ព័ន្ធ​កង​ទ័ព​ភូមិន្ទ​ថៃ ​ដឹក​នាំ​ប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរ​សម​

       នាយ​ឧត្តម​សេនីយ៍ ​វង្ស​ ពិសេន​ អគ្គ​មេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ នៅ​ព្រឹក​ថ្ងៃទី​១៩​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​នេះ​ បាន​អនុញ្ញាត​ឲ្យ​ វរសេនីយ៍​ឯក​ ភិស្នុ​ សា​រ៉ាត់​ធី ​នាយ​កា​រិយាល័យ​សេនា​នុព័ន្ធ​កង​ទ័ព​ភូមិន្ទ​ថៃ ​ដឹក​នាំ​ប្រតិភូ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​បង្ហាញ​ខ្លួន​លោក​ វរសេនីយ៍ឯ​ក ​អនិរុទ្ទ​ រដ្ឋ:​ផន​ ដែល​ទើ​បបាន​តែង​តាំង​ថ្មី​ជា​សេនានុ​ព័ន្ធ​កង​ទ័ព​ជើង​អាកាស ​និង​ជា​នាយ​រង​ការិយាល័យ​សេនា​នុព័ន្ធ​កង​ទ័ព​ភូមិន្ទ​ថៃ​ ប្រចាំ​ព្រះ​រាជា​ណាច​ក្រ​កម្ពុជា។​​

       ក្នុង​ជំនួប ឯកឧត្ដម ​វង្ស​ ពិសេន ​បាន​ថ្លែងនូ​វ​ការ​ស្វាគមន៍​ចំពោះ​ វរសេនីយ៍ឯ​ក ​អនិរុទ្ទ​ រដ្ឋ:ផន​ ដែល​ទើប​តែង​តាំង​​ថ្មី​មក​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា ​ហើយ​ឯកឧត្តម​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា​៖ តាម​រយៈ​បេសក​កម្មការ​ទូត​របស់​លោក​ ពិ​តជា​បាន​រួម​ចំណែ​ក​យ៉ាង​ធំធេង​ ក្នុង​ការ​ពង្រឹង​ពង្រី​ក ចំណង​មិត្តភាព​ និង ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​កង​ទ័ព​ប្រទេស​ពីរ​ ឲ្យ​កាន់​តែ​ប្រសើរឡើង​ថែម​ទៀត​។​ ឯកឧត្តម​អគ្គ​មេ​បញ្ជាការ​ បាន​បញ្ជាក់​ទៀត​ថា​៖ ​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន​ កង​ទ័ព​ប្រទេស​ទាំង​ពីរ​ តែង​បាន​រួម​គ្នា​បង្កើន​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​គ្នា​ បាន​យ៉ាង​ល្អ​ប្រសើរ ​ចាប់​តាំង​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ រហូត​ដល់​ថ្នាក់​ក្រោម ​ជា​ពិសេស​កិច្ចទំនាក់​ទំនង​នៅ​តាម​បន្ទាត់​ព្រំ​ដែ​ន ដើម្បី​ប្រែ​ក្លាយ​តំបន់​ព្រំ​ដែន​ជា​តំបន់​សន្តិភាព​ មិត្តភាព ​កិច្ច​សហប្រតិបត្តិការ ​និង​ការ​អភិវឌ្ឍ​។​

      នា​ឱកាស​នោះ​ដែ​រ លោក​វរសេនីយ៍​ឯក​ ភិស្នុ​ សា​រ៉ាត់​ធី​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នា​ក់​ដឹក​នាំ​អគ្គបញ្ជាការ និង​បណ្ដា​អង្គភាព​ ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ដែល​បាន​ផ្តល់​កិច្ច​សហការ​ និង​ជួយ​សម្រួល​កិច្ច​ការ​នានា​បាន​ល្អ​ក្នុង​ពេល​កន្ល​ងមក​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ