ព័ត៌មាន

ឯកឧត្តម​ ជា ​តារា​ ពិធី​សម្ពោធ​បញ្ជរ​សិក្សា ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ
នាយកដ្ឋានព័ត៌មាន(៣)
132
1988 ឯកឧត្តម​ ជា ​តារា​ ពិធី​សម្ពោធ​បញ្ជរ​សិក្សា ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ

      បញ្ជរ​សិក្សា​ ឬក៏​(ហៅ​ខ្ចូស​សិក្សា​)​ មួយ​ខ្នង​ នៅ​ក្នុង​សាកល​វិទ្យាល័យ​ការពារជា​តិ​ ​ដែល​មាន​ទំហំ ​៦×១២​ម៉ែត្រ ​រចនាបថ​ខ្មែ​រ ​ជា​អំណោយ​របស់​សាខា ​ក្រុមហ៊ុន ​ម៉ាសាល ​ផ្នែក​សំណង់​ ប្រទេស​សឹង្ហបុរី ​ប្រចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ បាន​ប្រារព្ធ​ពិធី​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ នា​ព្រឹក​ថ្ងៃ​ទី​២០​ ខែវិ​ច្ឆិកា ​ឆ្នាំ​២០២០​នេះ ​ក្រោម​អធិបតី​ភាព ​នាយ​ឧត្តម​សេនីយ៍​ សាស្រ្តា​ចារ្យ ​ជា ​តារា​ ទី​ប្រឹក្សា​ផ្ទាល់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ និង​សាកល​វិទ្យាធិការ​  សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​។​

      លោក​ បេន​ចា​មេន​ តៃ​ (Benjamin Tai) នាយក​គ្រប់​គ្រង​ទូទៅ​ សា​ខា​ក្រុម​ហ៊ុន ​ម៉ាសាល​ ប្រចាំ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់​ដឹក​នាំ​ប្រមុខ​រាជ​រដ្ឋា​ភិបាល ​សម្តេច​តេជោ ​ហ៊ុន សែន​ ដែល​បាន​មក​​នូវ​សុខ​សន្តិភាព​ដល់​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​បាន​ផ្តល់​ឱកាស​ដល់​បរទេស​ ដូច​ជា​ក្រុម​ហ៊ុន ​ម៉ាសាល បា​ន​ចូល​មក​ធ្វើកិ​ច្ចសហការ ​និង​ការ​វិនិយោគ ​នៅក្នុង​កម្ពុជា​ផង​ដែ​រ។​ លោក​បាន​បន្ត​ថា​៖ បញ្ជរ​សិក្សានេះ ​នឹ​ងផ្តល់​ជូន​ដល់​សិស្ស​និស្សិត​ យោធាចារ្យ​ និង​បុគ្គលិក​សិក្សា​ទាំង​អ​ស់ នូវ​ទីតាំង​សិក្សា​ ពិភាក្សា និងការសម្រាក​ណា​មួយ​ដ៏​ល្អ​ប្រសើរ​។ លោក ​សង្ឃឹម​ថា​ សាកលវិទ្យាល័​យ​ការពារ​ជាតិ​ នឹង​បើក​ឱកាស​ដល់​ក្រុម​ហ៊ុន ឯកជន​របស់​លោក​ បាន​រួមស​ហការ​ជា​មួយ​រាជ​រដ្ឋាភិបាល ​នៅលើ​វិស័យសំ​ណង់​ផ្សេងៗ​ទៀត។​​ ក្នុ​ងពិធី​នោះ​ដែរ ​ក៏​បាន​ប្រកាស​ និង​ប្រគល់​លិខិត​ថ្លែង​អំណរ​គុណ ​ដល់​សាខា​ ក្រុមហ៊ុន ​ម៉ាសាល ​ប្រចាំកម្ពុជា ​និង​សេចក្តី​សម្រេច​តែ​ងតាំ​ង ​នាយ​មុខ​វិជ្ជាគ្រូ​ សាកល​វិទ្យាល័យ​ការ​ពា​រជាតិ​ ចំនួន១៦​​រូប ​ផ​ងដែ​រ​។

       មាន​ប្រសាសន៍​សំណេះ​សំណាល​ក្នុ​ងឱកាស​នោះ ​ឯកឧត្តម ជា តារា បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ លោ​ក បែ​នចា​មីន​ តៃ​ (Benjamin Tai) នាយក ​សាខា​ក្រុមហ៊ុន​ ម៉ាសាល​ ប្រចាំ​កម្ពុជា​ ដែល​ជួយ​សាង​សង់​បញ្ជ​រ​សិក្សា​ ដ​ល់​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​នាពេល​នេះ។​ ឯកឧត្តម​ បាន​ចាត់​ទុក​ថា​៖ នេះគឺ​ជាកា​រ​ចូល​រួមចំណែក​យ៉ាង​សំខាន់​ ជា​មួយ​រាជរដ្ឋាភិបាល​ ក្រសួង​ការ​ពារ​ជាតិ​ និង​ខ.ភ.ម ​ជា​ពិសេស​ដល់​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ ក្នុង​កិច្ចកា​រ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដ​ល់ជួរ ​ខ.ភ.ម​។ ឯកឧត្តម​ បាន​គូស​បញ្ជាក់​ថា​៖ សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី ​គឺ​​ជា​ស្ថានិក​ និង​ជា​មគ្គុទេសក៏​ឯក​ ដែល​បា​នបញ្ចប់​សង្គ្រា​មផ្ទៃ​​ក្នុង​ដ៏​​រ៉ាំរ៉ៃ​ជាង​៣​ទស្សវត្ស​នៅ​កម្ពុ​ជា ហើយនាំ​មក​នូវ​សុខ​សន្តិភាព​ពេញ​លេញ បើ​ក​ឱកាស​ការ​វិនិយោគទុ​ន​បរទេស​ ព្រមទាំងការ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ​កម្ពុជា​ ឲ្យ​មាន​កា​ររីក​ចម្រើន​លើ​គ្រ​ប់វិ​ស័យ​។ ​ជាក់​ស្តែង​ ស្ថិត​ក្នុង​ស្ថានភាព​ការរីក​រាត​ត្បាត​ នៃ​ជម្ងឺកូវីដ​១​៩ និង​គ្រោះទឹក​ជំនន់​ដោយ​សារ​ទឹក​ភ្លៀង​ក្នុង​ឆ្នាំ​នេះ​ សម្តេច​តេជោ ​បាន​ដោះស្រាយ​បាន​យ៉ាង​ល្អ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។​ ឯកឧត្តម​ ក៏​បាន​ផ្តល់​ផ្ញើរ​ដល់​យោធា​ចារ្យ​ សាកល​វិទ្យាល័យ​ការ​ពា​រជាតិ​ផង​ដែ​រ​ បន្តកា​រ​ខិត​ខំ​សិក្សា​ស្រា​វ​ជ្រាវ​ឯកសារ​មេរៀ​ន​ថ្មីៗ​ ដើម្បីឲ្យ​ការ​បណ្តុះប​ណ្តាល​ដ​ល់នាយ​ទាហានប​ន្តវេន​ ជំនាន់ទី​២ ​ដែល​មាន​ ឯកឧត្តម ហ៊ុន ម៉ាណែត ​ជា​គោល​ បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ស័ក្ត​សិទ្ធ​ក្នុង​កិច្ច​ការ​ពារ​ជាតិ​មាតុភូមិ និ​ង​ប្រជា​ជន​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ